ព័ត៌មានអន្ដរជាតិ
WB ព្រមានពីបរិត្តផរណាសម្រាប់សេដ្ឋកិច្ចដើរអូសជើងរបស់ថៃ
ធនាគារពិភពលោក (WB) បានព្រមានពីសម្ពាធបរិត្តផរណាសម្រាប់សេដ្ឋកិច្ចថៃ ដែលបន្តដើរអូសជើងដោយសារតែបញ្ហាបន្ទាប់បន្សំច្រើនយ៉ាង រាប់តាំងពីបំណុលគ្រួសារ ពន្ធគយអាមេរិក វិបត្តិនយោបាយ និងព្រំដែន និងការធ្លាក់ចុះនៃសន្ទុះវិស័យទេសចរណ៍ជាដើម។ នេះតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។

ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក លោក Aaditya Mattoo បានលើកឡើងអំពីបញ្ហានេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានអំពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ខែតុលា ឆ្នាំ ២០២៥)។
លោក Mattoo បាននិយាយយ៉ាងដូច្នេះថា៖ «ក្នុងកម្រិតខុសគ្នា អតិផរណានៃប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើននៅតែស្ថិតក្នុងគោលដៅ តែចិន និងថៃកំពុងប្រឈមមុខនឹងសម្ពាធបរិត្តផរណា»។
មែនទែនទៅ បរិត្តផរណាសំដៅលើទំនិញចុះថោក ដែលរួមចំំណែកដោយលុយឡើងថ្លៃ និងតម្រូវការខ្សោយជាដើម ខណៈសេដ្ឋកិច្ចថៃដែលដើរអូសជើងនោះ បន្តប្រឈមមុខនឹងលំហូរទំនិញថោកៗពីប្រទេសចិន ដែលបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។
កម្រិតទាបថេរនៃអត្រាអតិផរណាថៃ បង្ហាញថា ប្រទេសនេះកំពុងរងហានិភ័យនៃសម្ពាធបរិត្តផរណាកាន់តែខ្លាំងឡើងៗ។ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ថៃ (CPI) បានឈរនៅត្រឹម ១០០,១១ ពិន្ទុ កាលពីខែកញ្ញា ដោយធ្លាក់ចុះ ០,៧២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងជាការធ្លាក់ចុះ ៦ ខែ ជាប់ៗគ្នា រាប់តាំងពីខែមេសា មក។
យ៉ាងណាមិញ អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) ចំណុះឱ្យក្រសួងពាណិជ្ជកម្មថៃ លោក Nantapong Chiralerspong បានបំភ្លឺថា អតិផរណាអវិជ្ជមានរយៈពេល ៦ ខែជាប់ៗគ្នានៅថៃ មិនអាចរាប់ថា ប្រទេសខ្លួនធ្លាក់ចុះវិបត្តិបរិត្តផរណានៅឡើយទេ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច ចំពេលអតិផរណាទាប។
លោកបានបកស្រាយថា បរិត្តផរណាពិតប្រាកដទាមទារឱ្យកត្តាសំខាន់ៗមួយចំនួន។ ថ្វីបើអតិផរណារួមស្ថិតក្នុងអត្រាអវិជ្ជមានក្ដី អតិផរណាស្នូលនៅតែវិជ្ជមាន ដែលនេះបង្ហាញថា ការប្រើប្រាស់ក្នុងស្រុកនៅតែបន្ត។ អត្រាការងារនៅប្រទេសថៃមិនមានការប្រែប្រួលខ្លាំងទេ ខណៈផលិតផលក្នុងស្រុកសរុប (GDP) នៅតែកើនឡើង ទោះបីមានអត្រាតិចតួចក្ដី។ ទោះយ៉ាងណាក៏ដោយ លោក Nantapong បានទទួលស្គាល់ថា ស្ថានភាពនេះគឺជារឿងមិនល្អសម្រាប់សេដ្ឋកិច្ចថៃ។
គួរគូសបញ្ជាក់ថា ធនាគារពិភពលោកបានព្យាករកំណើនសេដ្ឋកិច្ច ២ ភាគរយ សម្រាប់ថៃ នៅឆ្នាំនេះ ដោយខ្ពស់ជាងការព្យាករកំណើន ១,៨ ភាគរយ កាលពីខែកក្កដា និង ១,៨ ភាគរយ សម្រាប់ឆ្នាំក្រោយ។ អត្រាទាំងនេះ សុទ្ធតែទាបជាងធៀបនឹងគូប្រជែងសំខាន់ៗក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


