វេទិការដ្ឋាភិបាលឌីជីថល ២០២៥ Archives - Kampuchea Thmey Daily

តើ​សួន​ឌីជីថល​កម្ពុជា​ នឹង​លេច​រូបរាង​ឆាប់ៗ​​នេះ​មាន​​អ្វីខ្លះ?
រដ្ឋាភិបាល​គ្រោង​បង្កើត​សួន​ឌីជីថល (Digital Garden) គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​ប្រទេសកម្ពុជា​វិវត្ត​ទៅ​រក​ឌីជីថល។ សួន​​បច្ចេកវិទ្យា​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រព័ន្ធ​អេកូឡូស៊ី​ ប្រមូលផ្ដុំ​ឌីជីថល​នៅ​ក្នុង​ទីតាំង​តែមួយ។

លោក ឃឹម ឌីណារ៉ុង មន្រ្តី​ក្រុមការងារសួនឌីជីថលបាន​លើក​ឡើង​ពី​មុខងារ​សំខាន់ៗ​ក្នុង​សួន​ឌីជីថល​រួម​មាន៖

1. មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ (National Data Center)
2. ភណ្ឌាគា​គយ​មាន​ដែន​កំណត់ (Bonded Warehouse)
3. សាល​ពិព័រណ៍ និង​សាល​តាំង​បង្ហាញ
4. សាល​សន្និសីទ
5. មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល
6. បណ្ដុំ​សាកលវិទ្យាល័យ
7. បណ្តុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល
8. បណ្តុំ​ធុរកិច្ច​ថ្មី​ឌីជីថល​

លោក ឃឹម ឌីណារ៉ុង ក្រុមការងារសួនឌីជីថល

ពាក់ព័ន្ធ​ការ​រៀបចំ​សួន​ឌីជីថល​នេះ លោក ឃឹម ឌីណារ៉ុង បាន​គូស​បញ្ជាក់ថា ជំហាន​ទី​មួយ​គឺ​ការសិក្សា​​រៀបចំ​មជ្ឈមណ្ឌល​ទិន្នន័យ​​ជាតិ (Data National Center) និង​ពាក់ព័ន្ធ​ភណ្ឌាគា​គយ​មាន​ដែន​កំណត់ (Bonded Warehouse)​។

លោក​រំពឹង​ថា មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ (National Data Center) នឹង​កើត​ឡើង​នៅ​ឆ្នាំ ២០២៧។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អភិវឌ្ឍ​អាច​នឹង​កាន់តែ​លឿន​បន្ថែម​ទៀត បើសិនជា​មាន​អ្នក​វិនិយោគ​ដែល​មាន​បំណង​ចង់​វិនិយោគឲ្យ​បាន​​លឿន។

នៅ​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ម៉ាឡេស៊ី​មាន​សួន​ឌីជីថល​រួចហើយ។ រដ្ឋាភិបាលកម្ពុជា​​ព្យាយាម​ស្វែង​រក​កិច្ច​សហការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ ដើម្បី​មក​វិនិយោគនិង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅមុខ​ដូច​ប្រទេស​ជិតខាង។

លោក ឃឹម ឌីណារ៉ុងបាន​លើកឡើង​ពី​ដំណើរការ​​បង្កើត​សួន​ឌីជីថល មន្រ្តី​ជំនាញ​បាន​​ចុះ​ទៅ​សិក្សា​​ស្វែង​យល់​ពី​ប្រទេស​មួយ​​ចំនួន​ដូចជា​ប្រទេស​​សិង្ហបុរី កូរ៉េ និង​ប្រទេស​ជប៉ុន រួមទាំងប្រទេសចិន។

ពាក់ព័ន្ធ​ភណ្ឌា​គា​គយ​មាន​ដែន​កំណត់ (Bonded Warehouse) សព្វ​ថ្ងៃនេះ មិនទាន់​មាន​ភណ្ឌា​គា​គយ​មាន​ដែន​កំណត់​សម្រាប់​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ គឺ​មាន​តែ​ជា​ថ្នាក់​ឯកជន ដូចជា DHL ឬ FedEx។ ឃើញ​ចំណុច​ខ្វះខាត​នេះ​ ទើប​រដ្ឋាភិបាលជំរុញ​​ប្រឹង​បង្កើត​ភណ្ឌាគា​គយ​មាន​ដែន​កំណត់ (Bonded Warehouse) នេះ​ឡើង។ នេះបើតាមលោក ឃឹម ឌីណារ៉ុង។

យ៉ាងណាមិញ ការ​ប៉ាន់​ស្មាន​ថវិកា​ដំណើរការ​គម្រោង​ទាំងមូល​មិនទាន់​បាន​​សិក្សា​លម្អិត​នៅឡើយ​ទេ។ លោក ឃឹម ឌីណារ៉ុង បន្ថែម។

ថ្លែង​នៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល​​ លោក ជា វ៉ាន់​ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​លើក​ឡើង​​ពី​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ​គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​​ដែល​ពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយ​ឈរ​លើ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ព្រមទាំង​អាច​លើក​តម្កើង​តួនាទី​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោក​ថា ការ​រៀបចំ​ និង​អភិវឌ្ឍន៍​សួន​ឌីជីថល​ជា​លើកដំបូង ​ក្នុង​គោលដៅ​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី​ឌីជីថល និង​​ប្រែក្លាយ​ប្រទេស​កម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល សំដៅរួមចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៅកម្ពុជា។

បើតាម​លោក​រដ្ឋមន្រ្តី តាមរយៈ​គម្រោង​អភិវឌ្ឍ​សួន​ឌីជីថល ( Digital Hub) នឹង​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​បរិវត្តកម្ម សហគ្រិន​ភាព នវានុវត្តន៍ ជាពិសេស​ការ​បង្កើត​ជា​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ដែល​ផ្សារ​ភ្ជាប់​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ទៅ​នឹង​ឧស្សាហកម្ម​ក្នុងវិស័យឌីជីថល។

ប្រភព​ពីមន្រ្តី​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​​ប្រាប់​កម្ពុជាថ្មី​ សួន​ឌីជីថល​គ្រោង​អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១០០ ហិកតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦៕

The post តើ​សួន​ឌីជីថល​កម្ពុជា​ នឹង​លេច​រូបរាង​ឆាប់ៗ​​នេះ​មាន​​អ្វីខ្លះ? appeared first on Kampuchea Thmey Daily.

នេះជា​ឧបករណ៍​តេស្តគុណភាពសេវាទូរសព្ទចង់​ដឹង​ខ្លាំង​ឬខ្សោយ?
មន្រ្តី​និយ័តករ​ទូរគមនាគមន៍​បាន​បង្ហាញ​ពី​ដំណើរការ​ឧបករណ៍​តេស្ត​គុណភាព​សេវា​ទូរសព្ទ។ ឧបករណ៍​​តេស្ត​នេះ​មាន​ពីរ​ប្រភេទ​សម្រាប់​តេស្ត​ក្នុង​អគារ និង​តេស្តនៅ​បរិវេណ​ខាងក្រៅ។

១. ឧបករណ៍​សម្រាប់​ធ្វើ Drive Test បំពាក់លើរថយន្ត

ឧបករណ៍​សម្រាប់ធ្វើ​តេស្តសម្រាប់បំពាក់លើរថយន្តមាន​ឈ្មោះ (Accuver) គឺដើម្បី​តេស្ត​គុណភាព​សេវា​ខាង​ក្រៅអគារ។ ធម្មតាស្ថានីយបង្គោលផ្សាយសេវាទៅដល់ទូរស័ព្ទចល័ត។ ដើម្បីដឹង​ថា​សេវា​ទូរសព្ទ​ខ្សោយ ឬខ្លាំង គឺគេ​ប្រើឧបករណ៍នេះ។

ការ​ធ្វើ​តេស្តិត្រូវមាន System ឬ Software ដើម្បី Generate លទ្ធផល​មើលថា​តើគុណភាព​សេវា​ហ្នឹងល្អ ឬ​មិនល្អ ខ្សោយ ឬខ្លាំង។

២. ឧបករណ៍សម្រាប់តេស្តគុណភាពសេវាក្នុងអាគារ

ឧបករណ៍មួយទៀតសម្រាប់តេស្តគុណភាព​សេវានៅក្នុងអាគារមានឈ្មោះ​ថា (Ammonizer)។ ឧបករណ៍នេះគឺគេស្ពាយ ហើយ​ដើរតេស្ត​សេវាទូរសព្ទនៅក្នុងអាគារតែម្តង។ ការតេស្តនេះធ្វើឡើងក្នុងអគារខ្ពស់ៗដូចជាខុនដូ ឬ​អាផាតមិន។

ដោយសារតែសេវាទូរសព្ទពីខាងក្រៅ (ពីបង្គោល) ពេលចូលក្នុងអាគារ មានរបាំង និងឧបសគ្គ ដែល​ធ្វើឲ្យសេវា​មានភាពខ្សោយ។ ដូច្នេះគេប្រើប្រព័ន្ធ IPS (ប្រព័ន្ធ IP) ដើម្បីផ្សាយ​សេវា​នៅក្នុង​អាគារ ហើយឧបករណ៍នេះ​ត្រូវបានប្រើដើម្បីតេសស្ត​គុណភាពសេវានៅក្នុងប្រព័ន្ធ IPS នោះ។

ពាក់ព័ន្ធទៅនឹងគុណភាពសេវា គឺមានស្តង់ដា​កំណត់។ គេកំណត់កម្រិត (level) ជា dB ហើយ​ក៏​មាន​ការ​ចាត់​ថ្នាក់តាម​កម្រិត​ផ្សេងៗគ្នា៕

The post នេះជា​ឧបករណ៍​តេស្តគុណភាពសេវាទូរសព្ទចង់​ដឹង​ខ្លាំង​ឬខ្សោយ? appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ថ្នាល​ឌីជីថល​ ៤០ ទៀត ឆ្លើយតប​តម្រូវការ​សាធារណៈ
រដ្ឋាភិបាល​មាន​គម្រោង​នឹង​បង្កើត​ថ្នាល​ឌីជីថល​ប្រមាណ​ជា ៤០ ទៀត សម្រាប់​បម្រើ​ជា​ប្រយោជន៍​ប្រើប្រាស់​ក្នុង​រដ្ឋបាល​សាធារណៈ។ នេះ​បើ​តាម​លោក ជាង វុត្ថា អគ្គលេខាធិការរង​នៃអគ្គលេខាធិការដ្ឋាន​​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល។

លោក ជាង វុត្ថា ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ថ្នាល​ប្រមាណ​ ៤០ ទៀត ប៉ុន្តែ​មិន​អាច​ឆ្លើយ​បាន​ថា​មាន​ថ្នាល​អ្វី​ខ្លះ​ទេ លុះត្រាតែ​ធ្វើ​រួចរាល់​ហើយ​ទើប​ប្រកាស​ជា​សាធារណៈ​។

នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ ​​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថលបាន​បង្ហាញ​​ថ្នាល​ឌីជីថល​ដែល​បង្កើត​ឡើងសម្រាប់ប្រើប្រាស់ក្នុង​រដ្ឋបាលសាធារណៈមាន​ជាង ១០។ ក្នុង​ចំណោម​នោះ ថ្នាល​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មាន​ចំនួន ៥ ក្នុង​នោះ​មាន​ថ្នាល Verify.gov.kh ថ្នាល Go.gov.kh, ថ្នាល Sarika.gov.kh, ថ្នាល Nomsa.gov.kh និង FormKH។

លោក​ ជាង វុត្ថា បាន​ពន្យល់​ពី​មុខងា​ររបស់ថ្នាល​សំខាន់ៗក្នុង​នោះ​ថ្នាល FormKH ​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​រដ្ឋាភិបាល ដោយ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ទាញ​យក​ទិន្នន័យ​ទៅ​ប្រើប្រាស់​ដោយ​អ្នកដទៃ ដែល​ជួយ​ធានា​សុវត្ថិភាព​ទិន្នន័យ​ដែល​បាន​ដាក់​ចូល។

ថ្នាល Sarika.gov.kh គឺ​ជា​ថ្នាល​ដែល​បំប្លែង​អក្សរ​ទៅ​ជា​សំឡេង ដើម្បី​ជួយ​សម្រួល​ការងារ។ ឧទាហរណ៍ ពេល​បើកបរ​អាច​ស្ដាប់​សំឡេង​បាន​ដោយ​មិនបាច់​អាន​អក្សរ​ទៀត​ទេ។ ថ្នាល Nomsa.gov.kh គឺ​ជា​ឃ្លាំង​ឯកសារ​សាធារណៈ សម្រាប់​ផ្ញើ​ទិន្នន័យ ឯកសារ ឬ​ព័ត៌មាន​ទៅ​សាធារណជន។ ថ្នាល​នេះ​ជួយ​សម្រួល​ដល់​ប្រជាជន ដែល​ពិបាក​ក្នុង​ការ​ចាំ​ថា​ព័ត៌មាន​សាធារណៈ​ណា​ដែល​ចេញ​ពី​ក្រសួង​ណា។

ថ្នាល Go.gov.kh ជា​ឃ្លាំង​ផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ​សម្រាប់​ក្រសួង ស្ថាប័ន អាច​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ឯកសារ​សាធារណៈ។ ដោយឡែក​ថ្នាល Verify.gov.kh គឺ​ជា​ថ្នាល​ពិសេស​បំផុត​ឈាន​មុខ​គេប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់​ឯកសារ​រដ្ឋាភិបាល។

បើតាម​លោក ជាង វុត្ថា ថ្នាល Verify ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ក្រោយ​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​មាន​ប្រទេស​ចំនួន ៤ បាន​ស្នើសុំ​យក​ទៅ​ប្រើប្រាស់។

ប្រទេស​ហ្វីលីពីន​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ថ្នាល Verify.gov.kh ដែល​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ស្កេន QR កូដ​ប្រើប្រាស់​ដល់​ទៅ ១៧០ លាន​ដង។ ប្រទេស​ទីម័រ​លេស្ត​ក៏​បាន​​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ថ្នាល Verify ហើយ​ប្រទេស​​បង់ក្លាដេស​ក៏​បាន​ស្នើ​សុំ​យក​ថ្នាល​កម្ពុជា​នេះ​ទៅ​ប្រើប្រាស់​ផង​ដែរ។

ការ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ verify ត្រូវ​តែ​មាន QR កូដ។ ទោះបី​ជា​ឯកសារ​មាន​ត្រាឬ​មើល​ទៅ​ផ្លូវការ​ក៏ដោយ បើ​គ្មាន QR កូដ​ទេ ក៏​មិនអាចផ្ទៀងផ្ទាត់បានដែរ ព្រោះ​ឯកសារ​នោះ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ថ្នាល។ នេះបើតាម​លោក ជាង វុត្ថា។

ប្រព័ន្ធថ្នាល Verify អនុញ្ញាត​ឱ្យប្រជាជន​អាចដឹងថា​ឯកសារ​ក្លែងក្លាយឬ​មិន​ក្លែង​ក្លាយ ដោយ​គ្រាន់តែដកទូរស័ព្ទស្កេនកាមេរ៉ា ដោយមិនចាំបាច់ធ្វើដំណើរមក​ភ្នំពេញ​ដើម្បី​ផ្ទៀងផ្ទាត់​ទៀត​ទេ។ បន្ថែមពីនេះ​​បច្ចុប្បន្ន ថ្នាល verify ក៏​បានដាក់​ឲ្យ​​អនុវត្តនៅក្នុង​ក្រសួង​ចំនួន ១៦ ក្នុង​រដ្ឋាភិបាល។ លោក ជាង វុត្ថា បន្ថែម។

យ៉ាងណាមិញ លោក ជាង វុត្ថា មើល​ឃើញ​ថា ​ការ​ប្រើប្រាស់​ថ្នាល​ទាំង​នេះ​នៅ​មាន​កម្រិត។ ថ្ងៃ​ខាងមុខ គណៈកម្មាធិការ​​រដ្ឋាភិបាល​ឌីជីថល​នឹង​បង្កើត​ថ្នាល​ទាំងអស់​ឱ្យ​មាន​ស្តង់ដារ​តែ​មួយ ហើយ​ស្តង់ដារ​នោះ​ត្រូវ​ផ្គូផ្គង​នឹង​ស្តង់ដារ​អន្តរជាតិ៕

The post រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ថ្នាល​ឌីជីថល​ ៤០ ទៀត ឆ្លើយតប​តម្រូវការ​សាធារណៈ appeared first on Kampuchea Thmey Daily.

៣ ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ សម្រេច​​​បាន​សមិទ្ធផលអ្វីខ្លះ?
វេទិការដ្ឋាភិបាល​ឌីជីថល ពិព័រណ៍​បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធក្រោម​ប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដែល​បាន​ប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ​បាន​បញ្ចប់​ដោយ​ជោគជ័យ។

វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួម​ទាំង​វត្តមាន​រដ្ឋមន្ត្រីឌីជីថល​អាស៊ាន បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ​វិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។

ចំនួនអ្នកចូលរួមក៏​កើនឡើងពីរដង​បើធៀបនឹង​ការ​រៀប​ចំ​ជា​លើក​ទី ១ កាលពីឆ្នាំមុន។ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិព័រណ៍ រួម​ទាំង​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មីៗ (Startup) ក៏​កើន​ឡើង និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ផលិតផល​បច្ចេកវិទ្យា​ឌីជីថល​។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចប់​វេទិកាវេទិការដ្ឋាភិបាល​ឌីជីថល ពិព័រណ៍​បច្ចេកវិទ្យាឌីជីថល ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ​២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​រំលេច​លទ្ធផល​សម្រេច​បានសម្រាប់​វេទិកាឆ្នាំ២០២៥ នេះមាន​៖

១. ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់​ចំនួន ៧ ជាមួយ​ប្រទេស​ជា​មិត្ត និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​វិស័យ​ឌីជីថល បង្ហាញអំពីតួនាទីសំខាន់របស់កម្ពុជា​ក្នុងតំបន់ ។
២. ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវកា​នៃសេវាទូរសព្ទចល័ត 5G ចាប់ពីឆ្នាំ២០២៦ ដែល​នឹងជួយ​បង្កើន​ផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិតខ្ពស់ ជាពិសេស​ក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និង​សេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់។
៣. លោក David L. Almirol Jr. អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន បាន​លើកឡើងថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូន​ប្រជាជន​ជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៧២ លានដង ក្នុងរយៈពេលដ៏ខ្លី ហើយ​នឹង​ត្រៀម​ដាក់​នៅលើបណ្ណបើកបរនៅក្នុងឆ្នាំ២០២៦។
៤.ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានជួយរៀបចំដាក់ឱ្យប្រើថ្នាល verify ជាជំហាន​ដំបូង​នៅលើបណ្ណបើកបររបស់ប្រទេសទីម័រឡេស្តេ។
៥. ប្រទេសបង់ក្លាដេស បានស្នើសុំប្រើប្រាស់ថ្នាល verify នៅក្នុងប្រទេសរបស់ខ្លួន ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១៧៤ លាននាក់។
៦. ថ្នាល DG SuperApp របស់កម្ពុជា នឹងមានវត្តមាន​ក្នុងដំណើរការ​បរិវត្តកម្មឌីជីថល​ក្នុងឆ្នាំ​២០២៦។
៧. វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជន​ដែល​ចាប់​អារម្មណ៍​លើ​ធុរកិច្ចថ្មី​ឌីជីថល មាន​ការកើនឡើងខ្ពស់ ក្រោយ​ការប្រកាស​អំពីបំណង​នៃការ​វិនិយោគ​លើ Bamnang Academy ដែលជាធុរកិច្ចថ្មីឌីជីថលរបស់យុវជនខ្មែរ។
៨. សួនឌីជីថល (Digital Park) នឹងជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជា​ទៅជាមជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល (Digital Hub) មួយក្នុងតំបន់។ ក្រសួងប្តេជ្ញានឹងបន្តជំរុញការអភិវឌ្ឍសួនឌីជីថល ឱ្យបានជោគជ័យ។

ក្នុង​ឱកាស​នោះ​ដែរ លោក សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​បាន​លើក​ឡើង​ពី​របាយការណ៍​លទ្ធផល​ការងារ​នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​រយៈពេល ៣ ថ្ងៃ​នេះ។

លោកថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ បែងចែកជាពីរផ្នែកធំៗ៖

1. ផ្នែក​ពិភាក្សា និង​បទ​បង្ហាញ​គន្លឹះ៖ បង្ហាញពីវឌ្ឍនភាពនៃ​ការ​កសាងរដ្ឋាភិបាល ការអនុវត្ត​គោល​នយោបាយ​អភិបាលកិច្ច ការ​ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​ការចែករំលែក​ការ​អនុវត្ត​លើ​ការ​អភិវឌ្ឍអភិបាល​កិច្ចឌីជីថល សន្តិសុខ​តាម​ប្រព័ន្ធអ៊ីនធឺណិត គោលនយោបាយ​បញ្ញា​សិប្បនិម្មិត (AI) និង​ការរួមបញ្ចូលបរិយាប័ន្នឌីជីថល។
2. ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល (Digital Technology Expo)៖ បាន​បង្ហាញ​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល ដំណោះស្រាយ​ឌីជីថល​ជំនាន់​ក្រោយ និង​ធុរកិច្ច​ថ្មី​ឌីជីថល។

ក្នុង​វេទិកា មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា (MoU) សរុប​ចំនួន ៦ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (កបទ) ជាមួយ​ស្ថាប័ន​ទទួលបន្ទុក​សេវា​សាធារណៈ​របស់​សាធារណរដ្ឋ​អាស៊ែបៃហ្សង់​ ក្រសួង​សិប្បនិម្មិត​របស់​សាធារណរដ្ឋកាហ្សាក់ស្ថាន គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UN ESCAP) ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ក្រុមហ៊ុន​នៃចក្រភពអង់គ្លេស និងក្រុមហ៊ុន STMicroelectronics។

ដោយ​ឡែក​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល មាន​ស្តង់​ចូលរួម​សរុប​ចំនួន ២០៩ ស្តង់ ដោយមាន​ការតាំង​បង្ហាញ​ពី​ក្រសួង-ស្ថាប័ន និងក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន ១៥១ អង្គភាព។ មាន​ក្រុមហ៊ុន និងដៃគូ​អន្តរជាតិ​ចំនួន ១៧ ចូលរួម​ផងដែរ។ ឧបករណ៍​ដែលបានបង្ហាញរួមមាន ថ្នាលសេវាសាធារណៈ​ឌីជីថល​របស់រដ្ឋាភិបាល ដំណោះស្រាយឌីជីថល ឧបករណ៍​បច្ចេកវិទ្យា វេទិកា​អប់រំ​ឆ្លាតវៃ បច្ចេកវិទ្យា​ក្លោត ឧបករណ៍ IoT និងកម្មវិធី​បញ្ញា​សិប្បនិម្មិត​ជា​ច្រើន។

ក្រៅ​ពី​វេទិកា​សំខាន់ ក៏​មាន​កម្មវិធី​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​ចំនួន ៦ ផង​ដែរ៖

1. កិច្ចប្រជុំ​គណៈកម្មាធិការ​តម្រង់​ទិស​នៃ​គម្រោង Asia-Pacific Information Superhighway និង​ការ​ត្រួត​ពិនិត្យកម្រិតតំបន់​ ដែល​សហការ​រៀបចំ​ដោយ UN ESCAP)
2. វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិតកម្ពុជា 2025 (Cambodia Internet Governance Forum 2025)
3. សន្និសីទបច្ចេករដ្ឋាភិបាល 2025
4. កម្មវិធី​ពង្រីក​បណ្តាញអាជីវកម្ម និងបណ្តាញគំនិតធុរកិច្ចថ្មី រៀបចំដោយក្រុមហ៊ុន Plug and Play)
5. ការជួបជុំបណ្តាញទំនាក់ទំនងធុរកិច្ចឌីជីថលអាស៊ាន ជាលើកទីមួយ រៀបចំដោយ (កបទ) ក្នុង​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការរវាងរដ្ឋមន្ត្រីឌីជីថលអាស៊ាន និង​ជប៉ុន)
6. កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា 2025 (Cambodia Digital Award 2025)

The post ៣ ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ សម្រេច​​​បាន​សមិទ្ធផលអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​ដាក់​មហិច្ឆតា​​មាន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Start Up ​យ៉ាង​តិច​មួយ​មានតម្លៃ ១ ប៊ីលាន​ដុល្លារ​
ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​មាន​បំណង​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Unicorn (ក្រុមហ៊ុន​ដែល​មាន​តម្លៃ ១ ០០០ លាន​ដុល្លារ​ឡើង​ទៅ) យ៉ាងតិច​បំផុត​មួយ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​វេទិកា​​រដ្ឋាភិបាល​​ឌីជីថលឆ្នាំ ២០២៥ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​កាល​ពី​ម្សិលមិញ​នេះ​។

ថ្លែង​ក្នុង​កម្មវិធី​ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន បណ្តា​ប្រទេស​នានា គណៈប្រតិភូ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល ធុរកិច្ច​ថ្មី​ឌីជីថល លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា មហិច្ឆតា​របស់​កម្ពុជា​គឺ​ចង់​ឲ្យ​មាន​ក្រុមហ៊ុន Startup អាច​ពង្រីក​ខ្លួន​មិន​ត្រឹម​តែ​ក្នុង​ទីផ្សារក្នុងស្រុក តែ​ដល់​ទីផ្សារ​តំបន់​និង​ទីផ្សារ​អន្តរជាតិដែលមាន​នៅ​អាស៊ី អាមេរិកឡាទីន និង​អាហ្វ្រិក។

លោក​រដ្ឋមន្រ្តី​បាន​កត់​សម្គាល់​ពី​វត្តមាន​របស់​ក្រុមហ៊ុន Plug and Play ដែល​ជា​ក្រុម​ហ៊ុន​ភ្ញាស់​ធុរកិច្ច​ថ្មី​ដ៏​មាន​បទពិសោធន៍ និង​ជោគជ័យ​នៅ​ក្នុង​ពិភពលោក ដែល​ស្ថាបនិក​របស់​ក្រុមហ៊ុន Plug and Play បាន​ប្រកាស​ពី​បំណង​ចង់​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ធុរកិច្ច​របស់​កម្ពុជា។

លោក​ថា តាម​រយៈ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​លំដាប់​ពិភពលោកនេះ​​នឹង​ជួយ​ភ្ញាស់​ក្រុមហ៊ុន Startup នៅ​កម្ពុជា ដើម្បី​ឈាន​សម្រេច​គោលដៅ​រួម​ទាំង​ពង្រឹង​សមត្ថភាព​និង​លទ្ធភាពឈាន​​ជើង​ចូល​ទីផ្សារ​អន្តរជាតិ។

វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ ២០២៥ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំឡើង​ក្រោមប្រធាន​បទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។

វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួមមានរដ្ឋមន្ត្រីឌីជីថលអាស៊ាន និង​បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។

ក្នុងរយៈពេល ៣ ថ្ងៃ វេទិកាបានបង្ហាញនូវសមិទ្ធផលរដ្ឋាភិបាលរបស់កម្ពុជា ក៏ដូចជា​ការពង្រឹង​ភាព​ជា​ដៃ​គូក្នុង​តំបន់ លើក​កម្ពស់ឧត្តមភាព និងឱកាសវិនិយោគ ព្រមទាំងផ្តល់​នូវបទពិសោធន៍​ចំណេះដឹង និង​ឧត្តមានុវត្ត​លើការផ្លាស់ប្តូរ ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានឌីជីថល។

ចំនួនអ្នកចូលរួមក៏​កើនឡើងពីរដងបើធៀបនឹង​ការ​រៀប​ចំ​ជា​លើក​ទី ១ កាលពីឆ្នាំមុន។ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួមក្នុង​ពិព័រណ៍ រួមទាំង​ក្រុម​ហ៊ុនធុរកិច្ច​ថ្មីៗ (Startup) ដែល​កំពុង​កើតឡើង និង​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​។

នៅ​​ក្នុង​វេទិកា មជ្ឍមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​ Plug and Play ដែលមានមូលដ្ឋាន​នៅ Silicon សហរដ្ឋ​អាមេរិក បាន​ជ្រើសរើស​ក្រុមហ៊ុន Start Up មួយ​ចំនួន​របស់​កម្ពុជា ​ដើម្បីវិនិយោគ និង​ជំរុញ​ឱ្យ​ទៅ​ជា​ក្រុមហ៊ុន​កម្រិត​អន្តរជាតិ។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​បាន​គូស​បញ្ជាក់ថា ការសម្រេច​ចិត្ត​របស់ Plug and Play វិនិយោគលើ​ក្រុមហ៊ុន​ Start Up នៅ​កម្ពុជា​ ស្ដែង​ឱ្យ​ឃើញពី​លទ្ធផល​នៃ​កិច្ច​ខិតខំ​របស់គ្រប់ភាគគីពាក់ព័ន្ធ ក្នុងការកសាង​បរិយាកាស​អំណោយផល​ សម្រាប់​អ្នក​មាន​សមត្ថភាព​ក្នុង​ការចាប់​ឱកាស​រីកចម្រើន​ទាំងក្នុង​ស្រុក​និងសាកលលោក។​

ការវិនិយោគនេះ​គឺជា​សមិទ្ធផលដ៏សំខាន់ សម្រាប់​ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល​របស់​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន និង​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​លេចធ្លោ​របស់​ធុរជន​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល៕

The post ត្រឹម​ឆ្នាំ ២០៣០ កម្ពុជា​ដាក់​មហិច្ឆតា​​មាន​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Start Up ​យ៉ាង​តិច​មួយ​មានតម្លៃ ១ ប៊ីលាន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនទី ១ របស់កម្ពុជា ទទួល​បាន​ការវិនិយោគ​​ពី​​ក្រុមហ៊ុន​នៅ Silicon អាមេរិក​ឱ្យទៅជាក្រុមហ៊ុនកម្រិត​អន្តរជាតិ
ក្រុមហ៊ុន Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ដែល​មានមូលដ្ឋាន​នៅ Silicon Valley សហរដ្ឋអាមេរិក ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត​អន្តរជាតិ។

នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ត្រូវបានជ្រើសរើស​ជាជយលាភី​លេខ ២ ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មីនិងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍​បាន​គូស​បញ្ជាក់ថា ការសម្រេចចិត្តរបស់ Plug and Play វិនិយោគលើ​ក្រុមហ៊ុន​ Bamnang Academy ស្ដែង​ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាង​បរិយាកាស​អំណោយផល​សម្រាប់​អ្នក​មានសមត្ថភាព​ក្នុង​ការចាប់​ឱកាស​រីកចម្រើន​ ទាំងក្នុងស្រុង​ និងសាកលលោក។​

ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល​របស់​កម្ពុជា​ដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។​​​

ក្នុង​ឱកាស​នោះ លោក David L.Almirol អនុរដ្ឋមន្ត្រី​ ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន​ បានផ្ដល់​ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន​ Jobify និង​ Bamnang ចំនួន​ ១ ម៉ឺនដុល្លារ​ ក្នុង​ ១ ក្រុម​ហ៊ុន។

Plug and Play គឺជាក្រុម​ពន្លឿន​ធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញ​បំផុតមួយក្នុងពិភពលោក ដែលមាន​ស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា​ Unicorns​ (ធុរកិច្ចថ្មីដែលមានតម្លៃសរុបលើសពី ១ ពាន់ លានដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។

ក្រុម​ហ៊ុន​ Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់​ Plug and Play ផងដែរ។​ ប្រព័ន្ធអេកូឡូស៊ីរបស់​ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មីឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពលដែលមានតម្លៃរាប់ពាន់លានដុល្លារ។

Bamnang Academy ត្រូវបានបង្កើតដោយអតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក៕

The post ក្រុមហ៊ុនទី ១ របស់កម្ពុជា ទទួល​បាន​ការវិនិយោគ​​ពី​​ក្រុមហ៊ុន​នៅ Silicon អាមេរិក​ឱ្យទៅជាក្រុមហ៊ុនកម្រិត​អន្តរជាតិ appeared first on Kampuchea Thmey Daily.

ប្រទេស​នៅ​តំបន់​អាស៊ាន​បន្ត​បន្ទាប់ ​ប្រើប្រាស់​ថ្នាល​​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​កម្ពុជា
លោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល​បាន​ថ្លែង​ថា​ ថ្នាល Verify.gov.kh កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួមទាំង​ប្រទេស​មួយ​ចំនួន​នៅ​​ក្នុង​តំបន់អាស៊ាន​។

«យើង​ឃើញ​ថា មហាវិទ្យាល័យ​​រដ្ឋ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​រួច​​ហើយ ខណៈវិស័យ​ឯកជន​មាន​ប្រហែលជា ៧០%។ ដោយ​ឡែក​ស្ថាប័ន​រដ្ឋាភិបាល មាន ២៤ ក្រសួង ក្នុងចំណោម ២៦ ក្រសួង ដែល​បាន​ប្រើប្រាស់​ថ្នាល​មួយ​នេះ​»​។

លោក​បន្ត​ថា បច្ចុប្បន្ន​មានឯកសារជាង ៤ លាន ​ត្រូវ​បាន​ដាក់​នៅ​លើ​ថ្នាល Verify។ ឯកសារទាំងអស់នេះអាចប្រើប្រាស់បានទាំងក្នុងទម្រង់ក្រដាស និង​ទម្រង់​ឌីជីថល (digital) ដោយ​មិន​ចាំបាច់​ត្រូវការវាយត្រាម្តងទៀតទេ។

ថ្នាល​ Verify កម្ពុជា​មិន​ត្រឹម​កំពុង​ប្រើប្រាស់​ក្នុងប្រទេស​​អាស៊ានមួយ​ចំនួន ក៏​​កំពុង​ដំណើរការ​ក្នុងកម្រិតអន្តរជាតិ​ផងដែរ។ ថ្នាល​នេះ​អាច​ប្រើប្រាស់​នៅ​ប្រទេស​ដទៃ​ដែល​បាន​ចុះ​អនុស្សារណៈនៃ​ការយោគយល់​ដូចជា​នៅ៖ សាធារណរដ្ឋ​កូរ៉េ ប្រទេស​ថៃ សហរដ្ឋ​អាមេរិក សិង្ហបុរី និង​ប្រទេស​ដទៃ​មួយ​ចំនួន​ទៀត។

សម្រាប់​កម្រិត​អាស៊ាន ប្រទេស​ឡាវ​កំពុង​តែ​អនុម័ត (adopt) ថ្នាល Verify និង​ប្រទេស​ទីម័រ​លេស្តេ​ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ថ្នាល​របស់​កម្ពុជា​នេះដែរ​ ហើយ​ប្រទេស​ហ្វីលីពីន​បាន​ដាក់​ប្រើប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

លើស​ពី​នេះ កម្ពុជា​ក៏​ទទួលបាន​សំណើផ្លូវការពីការចែករំលែកនិងប្រើប្រាស់ថ្នាល Verify ជូនដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។ នេះបើតាម​លោក ជា សេរីវឌ្ឍ។

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល​​ចាត់ទុកថ្នាល Verify មិនមែនគ្រាន់តែជាការចាប់ផ្តើមទេ ប៉ុន្តែ​ជា​ថ្នាល​ធំ​ដែល​អាច​ប្រមូល​ផ្តុំឯកសារ​ទាំងអស់​ពីគ្រប់ប្រទេសមកកន្លែងតែមួយ។

កម្ពុជាបានជួប​ពិភាក្សា​ជាមួយប្រតិភូមកពី​​ប្រទេស​កាហ្សាក់ស្ថាន និង​អាហ្សាបៃហ្សង់​ ដើម្បី​ចែករំលែក​ថ្នាល​ដែល​អាច​ប្រើប្រាស់​​បម្រើ​ជា​ប្រយោជន៍​ប្រទេស​នីមួយៗ។

បច្ចុប្បន្ន កម្ពុជា​កំពុងរៀបចំជាក្របខ័ណ្ឌមួយដែលគេហៅថា G2G Solution (Government-to-Government Solution) ដែលអនុញ្ញាត​ឱ្យប្រទេស​ដែលចង់ចែក​រំលែក​ថ្នាល អាចដាក់ចូលហើយប្រទេសផ្សេង​ទៀត​អាចរួមគ្នាប្រើប្រាស់ទាំងអស់គ្នា។

តាមរយៈ​កិច្ចសហការ​គ្នា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីនយកទៅប្រើប្រាស់​លើអត្តសញ្ញាណ​ឌីជីថល​ជូន​ប្រជាជន​ជាង ៩០ លាននាក់។

ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និង​ពិព័រណ៍បច្ចេកវិទ្យាឌីជីថល កាលពី​ព្រឹក​ថ្ងៃទី ៥ ខែធ្នូ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គូស​បញ្ជាក់ថា ក្រៅពី​ជោគជ័យ​ក្នុងប្រទេស ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​កម្ពុជា verify បានក្លាយជាឧត្តមានុវត្តន៍ដែល​ត្រូវបាន​ប្រទេសជាមិត្តក្នុងតំបន់​ដកពិសោធន៍។

បើ​តាមលោក​រដ្ឋមន្រ្តី ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណ​ឌីជីថល ជូន​ប្រជាជន​ជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៦៤ លានដង ក្នុងរយៈពេល​ដ៏ខ្លី ដែល​បង្ហាញ​ពីសក្តានុពលយ៉ាងធំសម្បើមនៃបច្ចេកវិទ្យារបស់កម្ពុជា។

ដោយឡែកក្នុង​សន្នីសីទ​ពិសេសមួយ​កាល​ពី​រសៀលម្សិលមិញនេះ​ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី លោក David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វីលីពីន​បាន​បញ្ជាក់​ថា កម្ពុជា​​និង​ហ្វីលីពីន បាន​ធ្វើ​កិច្ចសហការ​គ្នា​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ឌីជីថល​ទៅវិញ​ទៅមក​ ​ដើម្បី​ជំរុញល្បឿន​នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់​​ប្រទេសទាំងពីរ។

តាមរយៈ​កិច្ចសហការ​គ្នា​នេះ ​ថ្នាល verify.gov របស់​កម្ពុជា ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​លើ​ឯក​សារ​អត្តសញ្ញាណ​បណ្ណ​ពលរដ្ឋហ្វីលីពីន។ ដោយឡែក​ហ្វីលីពីន​ក៏​បាន​ចែក​រំលែក​ពី​ការ​ប្រើប្រាស់​ថ្នាល SuperApp ដែល​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​កម្មវិធី SuperApp របស់​កម្ពុជា។

​លោក​ថា ការផ្ទេរ​បច្ចេកវិទ្យា​ និង​បទ​ពិសោធ​គ្នា​ទៅវិញ​ទៅមកនេះ បានជួយ​ជំរុញ​ល្បឿននៃការធ្វើ​បរិវត្តកម្ម​ឌីជីថល​របស់ប្រទេស​ទាំងពីរ​​ផ្អែក​បទពិសោធដែលប្រទេសទាំងពីរបាន​ជួបប្រទះ ដើម្បីជំរុញ​អភិវឌ្ឍប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល​មាន​សន្ទុះ​ទៅមុខ។

ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្ពាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសនីយ៍​និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណង​លុបបំបាត់​កា​រ​ក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់និងផ្ទៀងផ្ទាត់ភាព​ត្រឹមត្រូវ​នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាព ខ្ពស់​នៅលើសន្លឹកនៃឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារ​ដែល​មាន​ដាក់​បញ្ចូល QR Code ស្តង់ដារនេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថត​ចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

The post ប្រទេស​នៅ​តំបន់​អាស៊ាន​បន្ត​បន្ទាប់ ​ប្រើប្រាស់​ថ្នាល​​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​កម្ពុជា appeared first on Kampuchea Thmey Daily.

ក្នុង​វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជំរុញឱ្យពង្រឹងកិច្ចសហការ​​ពហុភាគី ប្រយុទ្ធប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថលដែលគួរឱ្យទុកចិត្ត។

ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជំរុញការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បី​ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែលគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងភាពឯកជននៃទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានលើកឡើងពីការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើប្រើប្រាស់ និងបង្កើតតម្លៃតាមរយៈឧបករណ៍ឌីជីថល ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងការផ្លាស់ប្តូរឌីជីថលឡើយ។

ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមពីលើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាង​លើសមិទ្ធផលជាតិថ្មីៗក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។ ទន្ទឹមនេះ ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែលទើបនឹងបង្កើតថ្មី ដោយធានាថាមនុស្សជំនាន់ក្រោយគឺជាស្ថាបត្យករនៃគោលនយោបាយឌីជីថលដែលនឹងកំណត់អនាគតរបស់ពួកគេ។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា ជាពិសេសយកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និងបណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើង រួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល៕

The post ក្នុង​វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជំរុញឱ្យពង្រឹងកិច្ចសហការ​​ពហុភាគី ប្រយុទ្ធប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត appeared first on Kampuchea Thmey Daily.