ព័ត៌មានជាតិ
រដ្ឋាភិបាលមានគម្រោងបង្កើតថ្នាលឌីជីថល ៤០ ទៀត ឆ្លើយតបតម្រូវការសាធារណៈ
រដ្ឋាភិបាលមានគម្រោងនឹងបង្កើតថ្នាលឌីជីថលប្រមាណជា ៤០ ទៀត សម្រាប់បម្រើជាប្រយោជន៍ប្រើប្រាស់ក្នុងរដ្ឋបាលសាធារណៈ។ នេះបើតាមលោក ជាង វុត្ថា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
លោក ជាង វុត្ថា បានបញ្ជាក់ថា រដ្ឋាភិបាលមានគម្រោងបង្កើតថ្នាលប្រមាណ ៤០ ទៀត ប៉ុន្តែមិនអាចឆ្លើយបានថាមានថ្នាលអ្វីខ្លះទេ លុះត្រាតែធ្វើរួចរាល់ហើយទើបប្រកាសជាសាធារណៈ។

នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានបង្ហាញថ្នាលឌីជីថលដែលបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងរដ្ឋបាលសាធារណៈមានជាង ១០។ ក្នុងចំណោមនោះ ថ្នាលដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការមានចំនួន ៥ ក្នុងនោះមានថ្នាល Verify.gov.kh ថ្នាល Go.gov.kh, ថ្នាល Sarika.gov.kh, ថ្នាល Nomsa.gov.kh និង FormKH។
លោក ជាង វុត្ថា បានពន្យល់ពីមុខងាររបស់ថ្នាលសំខាន់ៗក្នុងនោះថ្នាល FormKH ប្រើប្រាស់ដើម្បីផ្លាស់ប្ដូរទិន្នន័យនៅក្នុងរដ្ឋាភិបាល ដោយមិនព្រួយបារម្ភអំពីការទាញយកទិន្នន័យទៅប្រើប្រាស់ដោយអ្នកដទៃ ដែលជួយធានាសុវត្ថិភាពទិន្នន័យដែលបានដាក់ចូល។
ថ្នាល Sarika.gov.kh គឺជាថ្នាលដែលបំប្លែងអក្សរទៅជាសំឡេង ដើម្បីជួយសម្រួលការងារ។ ឧទាហរណ៍ ពេលបើកបរអាចស្ដាប់សំឡេងបានដោយមិនបាច់អានអក្សរទៀតទេ។ ថ្នាល Nomsa.gov.kh គឺជាឃ្លាំងឯកសារសាធារណៈ សម្រាប់ផ្ញើទិន្នន័យ ឯកសារ ឬព័ត៌មានទៅសាធារណជន។ ថ្នាលនេះជួយសម្រួលដល់ប្រជាជន ដែលពិបាកក្នុងការចាំថាព័ត៌មានសាធារណៈណាដែលចេញពីក្រសួងណា។
ថ្នាល Go.gov.kh ជាឃ្លាំងផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័ន អាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារសាធារណៈ។ ដោយឡែកថ្នាល Verify.gov.kh គឺជាថ្នាលពិសេសបំផុតឈានមុខគេប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់ឯកសាររដ្ឋាភិបាល។


បើតាមលោក ជាង វុត្ថា ថ្នាល Verify ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្រោយដំណើរការរយៈពេលពីរឆ្នាំមានប្រទេសចំនួន ៤ បានស្នើសុំយកទៅប្រើប្រាស់។
ប្រទេសហ្វីលីពីនបានដាក់ឲ្យប្រើប្រាស់ថ្នាល Verify.gov.kh ដែលក្នុងមួយថ្ងៃមានការស្កេន QR កូដប្រើប្រាស់ដល់ទៅ ១៧០ លានដង។ ប្រទេសទីម័រលេស្តក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាល Verify ហើយប្រទេសបង់ក្លាដេសក៏បានស្នើសុំយកថ្នាលកម្ពុជានេះទៅប្រើប្រាស់ផងដែរ។
ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify ត្រូវតែមាន QR កូដ។ ទោះបីជាឯកសារមានត្រាឬមើលទៅផ្លូវការក៏ដោយ បើគ្មាន QR កូដទេ ក៏មិនអាចផ្ទៀងផ្ទាត់បានដែរ ព្រោះឯកសារនោះមិនត្រូវបានដាក់បញ្ចូលក្នុងថ្នាល។ នេះបើតាមលោក ជាង វុត្ថា។
ប្រព័ន្ធថ្នាល Verify អនុញ្ញាតឱ្យប្រជាជនអាចដឹងថាឯកសារក្លែងក្លាយឬមិនក្លែងក្លាយ ដោយគ្រាន់តែដកទូរស័ព្ទស្កេនកាមេរ៉ា ដោយមិនចាំបាច់ធ្វើដំណើរមកភ្នំពេញដើម្បីផ្ទៀងផ្ទាត់ទៀតទេ។ បន្ថែមពីនេះបច្ចុប្បន្ន ថ្នាល verify ក៏បានដាក់ឲ្យអនុវត្តនៅក្នុងក្រសួងចំនួន ១៦ ក្នុងរដ្ឋាភិបាល។ លោក ជាង វុត្ថា បន្ថែម។
យ៉ាងណាមិញ លោក ជាង វុត្ថា មើលឃើញថា ការប្រើប្រាស់ថ្នាលទាំងនេះនៅមានកម្រិត។ ថ្ងៃខាងមុខ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្កើតថ្នាលទាំងអស់ឱ្យមានស្តង់ដារតែមួយ ហើយស្តង់ដារនោះត្រូវផ្គូផ្គងនឹងស្តង់ដារអន្តរជាតិ៕
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


