សង្គ្រាម​មីយ៉ាន់ម៉ា Archives - Kampuchea Thmey Daily

​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​
​ចាប់​តាំងពីពេលដែល​សង្គ្រាម​​​រវាង​​ប្រទេស​ថៃ​និង​កម្ពុជា​​​​ដែលស្ថិតនៅ​ក្នុងប្លុក​អាស៊ាន​ដូចគ្នា សម្ពាធ​​លើ​​​​​​របប​​​សឹក​មីយ៉ាន់​ម៉ា​​​ហាក់​បាន​ធ្លាក់​ថយ ស្រប​​ពេលដែល​​ប្រទេស​នេះ​បាន​​រៀបចំ​ការ​បោះឆ្នោត​​​តាមការ​គ្រោង​ទុក​ដើម្បី​ធ្វើយ៉ាងណាធ្វើ​ឲ្យស្រប​ច្បាប់​នៅ​របប​កើត​ចេញ​​ពី​​​រដ្ឋប្រហារ​​កាលពី​ជិត​​​​៦​ឆ្នាំ​មុន​។​​

​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ពេលទៅទស្សនកិច្ច​នៅ​​រុស្ស៊ី​។​ Myanmar News

​រដ្ឋា​ភិបាល​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មី​ៗ​នេះ ​បាន​​​​​បរិហារ​តប​​ត​​​​​​​​​​ចំពោះ​​ការ​រិះគន់​របស់​អន្តរជាតិ​ ដែល​ចាត់​ទុក​ការ​បោះឆ្នោត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ថា​មិន​សេរី​ ​និង​គ្មាន​អព្យាក្រិត ប៉ុន្តែ​ក៏​​បាន​ណែ​នាំដល់​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ឱ្យ​​មាន​ភាព​​ជាអ្នក​ដឹកនាំ​ក្រោយ​ការ​បោះ​ឆ្នោត​។

​ការ​​​ប្រើប្រាស់​វោហាស័ព្ទ​​​​ធ្ងន់​ៗ​​របស់​​អ្នកដឹកនាំ​របប​សឹក​មីយ៉ាន់ម៉ា ​​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា ​​ជម្លោះ​​​រវាងថៃ​និង​កម្ពុជា បាន​​ធ្វើ​ឲ្យ​តំបន់​អាស៊ានញាំញី​ដោយ​​វិបត្តិ​ដែល​លើស​ពី​វិបត្តិនៅមីយ៉ាន់ម៉ាដែលអន្តរជាតិ​ដាក់សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​របប​​​សឹក​មីយ៉ាន់ម៉ា​។​

រដ្ឋា​ភិបាល​យោធា​កំពុង​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​​​​ជា​ដំណាក់​កាល ដែលគ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨​​ខែធ្នូ ដោយ​សន្យា​ថា​​នឹង​វិល​ទៅ​រកលទ្ធិ​ប្រជាធិប​តេយ្យ និងមាន​​ឱកាស​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធគ្នា។

អ្នក​នាំ​ពាក្យ​របប​យោធា លោក Zaw Min Tun បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ទី​ក្រុង​យ៉ាំង​ហ្គូន​ថា៖ «ការ​បោះ​ឆ្នោត​ត្រូវ​បានធ្វើ​ឡើង​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ វា​មិន​មែន​​ធ្វើ​​ឡើង​សម្រាប់​សហគមន៍​​អន្តរ​​ជាតិ​ទេ។ អ្នក​​ដែល​​ចង់​​រិះ​គន់​​អាច​​រិះ​គន់​​បាន ប៉ុន្តែ​​យើង​​នឹង​​នៅ​តែ​បន្ត​​សម្រេច​​គោលបំណង​​របស់​​យើងដដែល​ គឺ​​ការ​​វិល​​ទៅ​​រក​​ប្រព័ន្ធ​​ប្រជាធិប​តេយ្យ​​ពហុបក្ស​​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​​អន្តរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​នេះ​​​ជាសម​យុទ្ធ​មួយ​ក្នុង​ការ​ប្តូរ​ឈ្មោះ​ការ​គ្រប់​គ្រង​យោធា ខណៈ​​ដែល​អង្គការ​សហប្រជាជាតិ ចក្រ​ភព​អង់គ្លេស និង​ថៃ​បាននិយាយ​ថា​វា​នឹង​មិន​​សេរី ហើយ​យុត្តិធម៌នោះទេ។ ​នេះ​​បើ​យោង​​តាមការ​ចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង ​AFP​។

របប​យោធា​បាន​កាន់​កាប់​អំណាច​​​​​រដ្ឋប្រហារក្នុង​ឆ្នាំ២០២១ ដោយ​បានផ្តួល​រំលំ​រដ្ឋា​ភិបាល​ស៊ីវិល និង​ចាប់មេដឹក​នាំ​របស់​ខ្លួន​​ដាក់​គុក ហើយ​បង្ក​ឱ្យ​មាន​សង្រ្គាម​ស៊ីវិល​ដ៏​អាក្រក់ ដែល​បាន​​គ្រប់​គ្រង​​ប្រទេស។ ប្រមុខ​រដ្ឋា​ភិបាល​​​​របបយោធា​​មីយ៉ាន់ម៉ា​ លោក​​ឧត្តមសេនីយ៍​​ Min Aung Hlaing បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក និងបាន​គ្រប់គ្រង​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រមុខយោធា​ចាប់តាំង​ពី​រដ្ឋប្រហារ​នោះ​។

​លោក បាន​បញ្ចប់​តួនាទី​របស់​របស់ខ្លួន​យ៉ាង​តក់​ក្រហល់​ ដោយ​បាន​ផ្ទេរអំណាច​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ប្រហាក់​ប្រហែល​​ ដើម្បី​បន្ត​ការ​បោះ​ឆ្នោត ​ដែល​បាន​សន្យាជា​យូរ​កន្លងមក​​ ហើយ​រូប​លោក​ក៏​កាន់​តំណែង​​ជា​​ប្រមុខ​រដ្ឋ​ស្តីទីផង​​ដែរ​។

ចំណែក ​លោក Zaw Min Tun អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មីយ៉ាន់ម៉ា បាន​និយាយ​ថា​ នៅ​ពេលដែល​គេ​​សួរថា ​​​​យោធា​​អាច​មានការ​ប៉ង​ធ្វើ​នយោបាយបន្ទាប់ពីការបោះឆ្នោតដែរឬទេ​ វាត្រូវ​ការ​ពេល​ប្រហែល​មួយ​ខែ​។ លោក​បានលើក​ឡើង​ពីបទពិសោធន៍​ក្នុង​កាតព្វ​កិច្ច​រដ្ឋ របស់លោក​។

លោក​​បាន​​បន្ត​​ថា​៖«មាន​​សេចក្តី​ថ្លែង​ការណ៍​​ដែល​​​​​បាន​​និយាយ​កន្លង​​​មក​​​ថា ​​​ប្រសិន​​បើ​​​រដ្ឋ​​​ប្រគល់​​​ភារ​កិច្ច​​​ឱ្យ ​​​​ខ្ញុំ​​​​នឹង​​អនុវត្ត​​​បទពិសោធន៍​​​ដែល​មាន​ទាំង​ឡាយ​​​សម្រាប់​​​ប្រទេស​​​ជាតិ​ជានិច្ច​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ យោធា​​បាន​​អនុវត្ត​​ច្បាប់​​ថ្មី​​ដ៏​​តឹង​រ៉ឹង​​នៅ​​ក្នុង​​មូល​ដ្ឋាន​ដែល​​ខ្លួន​​គ្រប់គ្រង​ ដោយ​​ដាក់​​ទណ្ឌកម្ម​​លើ​​ការ​​តវ៉ា ឬ​ការ​​និយាយ​ប្រឆាំង​​នឹង​​ការ​​បោះ​ឆ្នោត​​ដោយ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់​​មួយ​​ទសវត្សរ៍​។

គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០២០​ និង​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ភ្លូកដី​ត្រូវបាន​រំលាយចោល​​ដោយ​របប​សឹក​ក្រោយ​រដ្ឋប្រហារ​។ ចំណែក​មេដឹក​នាំ​ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែល​ទទួល​បាន​ជ័យលាភី​រង្វាន់​ណូ​បែល​សន្តិភាព នៅ​តែ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំងដោយ​របប​យោធាមី​យ៉ាន់ម៉ា​ នៅឡើយ​​​​៕​

ណឺ មិនា​​

The post ​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​ appeared first on Kampuchea Thmey Daily.

​ប្រធានាធិបតីស្តីទី​មីយ៉ាន់​ម៉ា Myint Swe មរណភាព​ក្នុង​វ័យ​​៧៤​ឆ្នាំ​
​បណ្តាញ​ផ្សព្វ​ផ្សាយ​បរទេស បាន​ផ្សាយ​ថា​​ លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បាន​ទទួល​មរណភាព​​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ ក្នុង​​វ័យ​​៧៤ឆ្នាំ។ លោក Myint Swe ​ ដែល​លើក​បន្តុប​ដោយ​របបសឹក​ក្រោម​ការ​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​​របស់​លោក​ ឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ឲ្យ​ឡើង​កាន់តំណែង​​ប្រធានាធិបតីស្តីទី ​កាលខែ​កុម្ភៈ​ឆ្នាំ​២០២១ ក្រោមកាលៈទេសៈដ៏ចម្រូងចម្រាស។

លោក Myint Swe។ AP

​​តាមការ​ផ្សាយសារ​​ព័ត៌មាន AP ដោយ​​ដកស្រង់​ប្រភព​​​​ពីការ​ផ្សព្វ​ផ្សាយ​របស់​របបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានស្លាប់នៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានីណៃពិដោរ (Naypyitaw) នៅព្រឹកថ្ងៃព្រហស្បតិ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានយោធារបស់ប្រទេសមីយ៉ាន់ម៉ា ការស្លាប់របស់ លោក​ Myint Swe បានកើតឡើងជាងមួយឆ្នាំ បន្ទាប់ពីគាត់បាន​​​ប្រកាស​ផ្ទេរ​​​ភារកិច្ច​​មុខងារប្រធានាធិបតី ទៅ​ឲ្យ​ លោក មីន អ៊ុងឡាំង​ ដោយសារ​តែ​​​​មាន​បញ្ហា​សុខភាព​។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីការិយាល័យព័ត៌មានយោធាបាននិយាយថា ពិធីបុណ្យសពរបស់លោកនឹងធ្វើឡើងនៅកម្រិតរដ្ឋ ប៉ុន្តែកាលបរិច្ឆេទមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា គាត់បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទទួលបានការថែទាំយ៉ាង​យក​ចិត្តទុកដាក់ចាប់តាំងពីថ្ងៃទី ២៤​ខែកក្កដានៅឯមន្ទីរពេទ្យយោធាក្នុងទីក្រុង Naypyitaw ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសកាលពីខែកក្កដាឆ្នាំមុនថា Myint Swe មានជម្ងឺសរសៃប្រសាទ និងជំងឺសរសៃប្រសាទ​គ្រឿងកុំព្យូទ័រ ដែលធ្វើឱ្យគាត់មិនអាចធ្វើសកម្មភាពប្រចាំថ្ងៃធម្មតាបាន រួមទាំងការហូបចុកផងដែរ។ សេចក្តីរាយការណ៍បាននិយាយថា ប៉ុន្មានថ្ងៃក្រោយមក លោកបានអនុញ្ញាតឱ្យឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខរដ្ឋាភិបាលយោធា ចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ខណៈដែលលោកកំពុងសម្រាកព្យាបាល៕​​​

រ៉ាន់ រើយ​

The post ​ប្រធានាធិបតីស្តីទី​មីយ៉ាន់​ម៉ា Myint Swe មរណភាព​ក្នុង​វ័យ​​៧៤​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​
ទាហានរដ្ឋាភិបាល​របប​សឹក​មីយ៉ាន់ម៉ាចំនួន ៦២​នាក់បាន​បាក់​ទ័ព​រត់ភៀសខ្លួន​ចូលទឹកដី​ថៃ ពីក្រុម​តស៊ូ​​​ជនជាតិ​ការ៉ែន​ Karen  នៅ​ជាប់​ព្រំដែន​ថៃ។ យោង​បណ្តាញសង្គម​​សារ​ព័ត៌មានថៃ​ ​Khaosod

រូបភាព​យោធា​មីយ៉ាន់ម៉ា​បាក់ទ័ព​រត់ចូលទឹកដីថៃ។​ Khaosod

​​ទាហានរបស់​របបសឹក​មីយ៉ាន់ម៉ា​ន​ទាំងនោះ​ ត្រូវបានអនុញ្ញាតឱ្យឆ្លងចូលទៅផ្នែកខាង​ព្រំដែន​​​ទឹកដី​ថៃ ដើម្បីស្វែងរក​ជន​ភៀស​ខ្លួន ហើយត្រូវបានដកហូតអាវុធកាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពី​​​បន្ទាយ​​​យោធា​របស់ពួកគេនៅជិតព្រំដែនថៃក្នុងស្រុក Phop Phra ខេត្ត Tak នៅ​ទឹកដី​មីយ៉ាន់ម៉ា​ ត្រូវបានកងកម្លាំងសហ​ភាពរួបរួម​ជាតិការ៉ែន (KNU) និង កងទ័ពរំដោះជាតិការ៉េន (KNLA)កាន់កាប់។

ក្នុង​ចំណោម​ទាហាន​ទាំង​​ ​៦២​នាក់ មាន​របួស​១១​នាក់ របួសធ្ងន់​៤​នាក់ ។ ពួក​គេ​បាន​និយាយ​ថា មនុស្ស​១៨​នាក់​ក្នុង​ចំណោម​​កងកម្លាំង​​របស់​ពួក​គេ​ត្រូវ​បាន​គេ​សម្លាប់។

សហភាពជាតិការ៉ែន (KNU) និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមសេចក្តីរាយការណ៍ បានរឹបអូសយកមូលដ្ឋានយោធាមួយ នៅជិតព្រំដែនថៃ ក្នុងរដ្ឋការ៉ែន​កាល​ពី​៤ថ្ងៃ​មុន​ផងដែរ​។ យោង​សារព័ត៌ាមាន មីយ៉ាន់​ម៉ា irrawaddy ដែលបានផ្សាយ​កាល​ថ្ងៃទី​​២០ឧស​​ភា​។

កងទ័ពរំដោះជាតិ Karen (KNLA) ដែលជាស្លាបប្រដាប់អាវុធរបស់ KNU និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមយកមូលដ្ឋាន Maw Phoe Kay នៅ Paingkyon ស្រុក Hpa-an កាលពីថ្ងៃចន្ទ​សប្តាហ៍​នេះ​​។

KNLA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Karen ថា ទាហានរបបនេះបានបោះបង់ចោលបន្ទាយ​ ហើយប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាទាហាន ២៧នាក់បានឆ្លងទន្លេ Moei ចូលទៅក្នុងប្រទេសថៃ៕

ដោយ រ៉ាន់ រើយ

ការ​ង្រមូលផ្តុំទាហានបាក់ទ័ព​របស់​មីយ៉ាន់ម៉ា​នៅទឹកដីថៃ​នៅថ្ងៃសៅរ៍​នេះ​។ Khaosod

The post ​ទាហាន​​យោធា​មីយ៉ាន់ម៉ា​៦២​នាក់បាក់​ទ័ព​​ រត់ចូល​ទឹកដីថៃ​​ ​មានទាំង​របួស​និងស្លាប់ច្រើន​​ទៀត​ appeared first on Kampuchea Thmey Daily.

​ប្រជាជនមីយ៉ាន់​ម៉ា​៤០០​នាក់​ភៀសខ្លួន​ចូល​ទឹកដីថៃ ខណៈ​​ការ​ប្រយុទ្ធ​គ្នា​ក្បែរព្រំដែន​កើន​ឡើង​
សារព័ត៌មានថៃ MGR online បានរាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង៤០០នាក់បាននាំគ្នាភៀសខ្លួន​ពី​​ក្នុង​ប្រទេ​សមីយ៉ាន់ម៉ា​ចូល​ទៅកាន់​ប្រទេសថៃនៅថ្ងៃទី១៥​ខែឧសភា បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ពោលគឺកងទ័ពរំដោះជាតិការ៉ែន (Karen) បានបើកការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានយោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

ជន​ជាតិមីយ៉ាន់ម៉ា​ជិះទូក​ឆ្លង​ព្រំដែន​ចូល​ប្រទេសថៃ​ ក្រោយ​ការប្រយុទ្ធគ្នាខ្លាំង​កើត​ឡើង។ MGR online

សេចក្តីរាយការណ៍ បានបន្តថា របបសឹកយោធាមីយ៉ាន់ម៉ា បានបញ្ឆេះសង្រ្គាមស៊ីវិលចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០២១ ហើយបច្ចុប្បន្ននេះកំពុងតស៊ូប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើសកម្មភាពប្រឆាំងនៅតាមតំបន់ព្រំដែននៃប្រទេស​មីយ៉ាន់ម៉ា​ជាយូរណាស់មកហើយ។

ការ​ប្រយុទ្ធ​គ្នា​ភាគ​ច្រើន​ផ្តោត​លើ​ការដណ្តើមគ្នាដើម្បីគ្រប់​គ្រងតំបន់ឆ្លងកាត់ព្រំដែន ជាទីតាំងដែលក្រុមប្រយុទ្ធអាចរកប្រាក់ចំណូលបានដើម្បីប្រើប្រាស់ក្នុងការធ្វើសង្រ្គាមប្រឆាំងរបស់ពួកគេពីការបង្កើតច្រកទ្វារឆ្លងដែនដែលគ្រប់គ្រងលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម និងការរត់ពន្ធទំនិញរវាងប្រទេសថៃ។

ប្រភពពីយោធាថៃ បាននិយាយថា កងទ័ពរំដោះជាតិការ៉ែន (Karen) បានប្រើដ្រូនបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធារបស់រដ្ឋាភិបាល​របបសឹក​មីយ៉ាន់ម៉ាដែលស្ថិតនៅជិតព្រំដែនថៃកាលពីរសៀលថ្ងៃទី១៤ ខែឧសភា បណ្តាលឱ្យជនជាតិមីយ៉ាន់ម៉ាចំនួន៤១៤នាក់ភៀសខ្លួនឆ្លងព្រំដែនចូលក្នុងប្រទេសថៃស្ថិតក្នុងតំបន់មួយនៅជិតភូមិសាស្ត្រស្រុក Mae La ខេត្តតាក (Tak) ប្រទេសថៃ។

គួររំលឹកថា អង្គភាពក្រុមប្រដាប់អាវុធពួកឧទ្ទាម​ដែល​បានកេណ្ឌពួកជនជាតិភាគតិចការ៉ែន (Karen) ធ្វើសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាលមីយ៉ាន់ម៉ាអស់​រយៈពេល​ជាច្រើន​ទសវត្សរ៍មកហើយ និងបានក្លាយជាបញ្ហា​ប្រឈមធំ​ចំពោះ​រដ្ឋាភិបាលរបបសឹក​យោធាមីយ៉ាន់ម៉ាដែល​គ្រប់គ្រងតំបន់ឆ្លងដែន​ជាមួយ​ប្រទេស​ថៃ។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ​ប្រទេស​មីយ៉ាន់ម៉ាបាននិងកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាថ្មី បណ្តាលឱ្យប្រជាជន​មីយ៉ាន់ម៉ា​ភៀស​ខ្លួនចេញពីលំនៅឋាននិងរត់ភៀសខ្លួនដើម្បីស្វែងរកសិទ្ធិជ្រកកោនជាង៨១ពាន់នាក់ពីមីយ៉ាន់ម៉ាចូលទៅប្រទេស​ថៃ។ នេះបើយោង​តាមរបាយការណ៍របស់​អង្គការ​សហប្រជាជាតិ៕

ដោយ ភ្នាក់ងារ​

​ជំរំ​​បណ្តោះអាសន្ន​​​​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា​​រត់ភៀស​ខ្លួន​ពីសង្គ្រាម​ស៊ីវិល​។ kyotoreview.org

The post ​ប្រជាជនមីយ៉ាន់​ម៉ា​៤០០​នាក់​ភៀសខ្លួន​ចូល​ទឹកដីថៃ ខណៈ​​ការ​ប្រយុទ្ធ​គ្នា​ក្បែរព្រំដែន​កើន​ឡើង​ appeared first on Kampuchea Thmey Daily.

​អាមេរិក​ដាក់​ទណ្ឌកម្មមេទ័ព​រំដោះ​ជាតិការ៉ែន​មីយ៉ាន់​ម៉ា ពាក់ព័ន្ធ​​​កាង​ឧក្រិដ្ឋកម្ម​​អនឡាញ​
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៥ខែឧសភាថា សហរដ្ឋអាមេរិកបាន​សម្រេច​​ដាក់ទណ្ឌកម្មលើមេដឹកនាំកងទ័ពរំដោះជាតិការ៉ែន (Karen) លោក Saw Chit Thu និងកូនប្រុស២នាក់ទៀត និងកងកម្លាំងប្រដាប់អាវុធដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក​ ដោយសារតែពួកគេជាអ្នកបង្កភាពងាយស្រួលដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។

លោក Saw Chit Thu មេដឹកនាំកងទ័ពរំដោះជាតិការ៉ែន (Karen) នៅ​ជាប់​ព្រំដែនថៃ​​។ ​Online

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយតាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកឧត្តមសេនីយ៍ Saw Chit Thu គឺជាមេខ្លោងដ៏​សំខាន់នៅក្នុងបណ្តាញឆបោកតាមអនឡាញដែលប្រព្រឹត្តអំពើឆបោកបានលុយយ៉ាងច្រើនមហា​សាល ដោយមានជនជាតិអាមេរិកជាគោលដៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សរាប់សែននាក់បានក្លាយជាអ្នករងគ្រោះដោយសារការជួញដូរមនុស្សពីក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយអ្នករងគ្រោះទាំងនោះត្រូវបានគេបង្ខំឱ្យចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មឆបោករបស់ពួកគេ។

សារព័ត៌មានថៃ MGR online បានរាយការណ៍ថា តាមវិធានការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ នឹងមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើលោកឧត្តមសេនីយ៍ Saw Chit Thu និងកងទ័ពរំដោះជាតិការ៉ែន (Karen) ដែលពួកគេគឺជាមេខ្លោងនៅពីក្រោយអំពើឆបោកទាំងនោះ រួមទាំងកូនប្រុសរបស់គាត់២នាក់ទៀត គឺ Saw To Ae Moo និង Saw Chit Chit ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិទាំងអស់ដែល​ពួកគេកាន់កាប់ និងហាមជនជាតិ​អាមេរិកមិន​ឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ពួក​គេទៀតផង។ នេះគឺជាការប្រកាសដាក់ទណ្ឌកម្មលើកដំបូងរបស់ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង។

កន្លងមក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានប្រកាសដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ Saw Chit Thu នេះផងដែរ។

កងទ័ពរំដោះជាតិការ៉ែន (Karen) មានមូលដ្ឋានរបស់ខ្លួននៅក្រុង «Shwe Kokko» ដែលត្រូវបានគេហៅឈ្មោះថា «ជាតំបន់សេដ្ឋកិច្ចពិសេស» នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលកងទ័ពរំដោះជាតិការ៉ែនបានជួលទីតាំងនិងផ្តល់ការការពារដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនិងការជួញដូរមនុស្ស។

លោកឧត្តមសេនីយ៍ Saw Chit Thu មានទំនាក់ទំនងល្អជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែលត្រូវបានគេមើលឃើញតាមរយៈការទទួលបានពានរង្វាន់កិត្តិយសសម្រាប់ «សមិទ្ធផលការងារឆ្នើម» ដែលផ្តល់ជូនដោយលោកឧត្តមសេនីយ៍ Min Aung Hlaing កាលពីខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅ​៕

ភ្នាក់ងារ​

លោកឧត្តមសេនីយ៍ Saw Chit Thu។ mpapress.com

The post ​អាមេរិក​ដាក់​ទណ្ឌកម្មមេទ័ព​រំដោះ​ជាតិការ៉ែន​មីយ៉ាន់​ម៉ា ពាក់ព័ន្ធ​​​កាង​ឧក្រិដ្ឋកម្ម​​អនឡាញ​ appeared first on Kampuchea Thmey Daily.

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន
អាជ្ញាធរថៃខេត្តកាន់ចាណាបូរី (Kanchanaburi) បាននិងកំពុងតាមដានវឌ្ឍនភាពនៃស្ថានការណ៍ចលាចលនៅព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីយន្តហោះ​ចម្បាំងរបស់យោធា​មី​យ៉ាន់​ម៉ា បានទម្លាក់​គ្រាប់បែក​រាប់សិប​គ្រាប់នៅជិត​ព្រំដែន​ថៃធ្វើឱ្យអ្នក​ភូមិភ័យស្លន់ស្លោនិងរត់ភៀសខ្លួនដើម្បីសុវត្ថភាព។

​ឧទ្ធម្ភាគចក្រ​​​ដែលហោះ​ត្រួតពិនិត្យ​តាមព្រំដែន​ថៃ។ Khaosod

ហេតុការណ៍យន្តហោះ​ចម្បាំងរបស់យោធា​មី​យ៉ាន់​ម៉ាទម្លាក់គ្រាប់បែកនេះត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ខែមេសាថា នៅចំណុចឆ្លងដែនអចិន្ត្រៃយ៍ស្ថិតនៅភូមិភូណាំរ៉ន (PhuNamRon) ស្រុកនិងខេត្តកាន់ចាណាបូរី (Kanchanaburi)​។ ក្នុងការ​តាមដាន​​ហេតុការណ៍​នេះ លោក Wuttipong Suphakwanich អភិបាលរងខេត្តកាន់ចាណាបូរី បានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ ដើម្បីតាមដានស្ថានការណ៍ជនភៀសខ្លួនមីយ៉ាន់ម៉ារាប់រយនាក់​​ដែល​បាន​ភៀស​ខ្លួន​មកជិតព្រំដែនថៃដើម្បីសុវសត្ថិភាព។

ជុំវិញហេតុការណ៍ទម្លាក់គ្រាប់បែកនេះដោយសារស្ថានការណ៍ចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិការ៉ែន (ក្រុមប្រដាប់អាវុធជនជាតិភាគតិច) ដែលមានចម្ងាយប្រហែល​១០គីឡូម៉ែត្រពីចំណុចឆ្លងដែន (ថៃ-មីយ៉ាន់ម៉ា) ស្ថិតនៅភូមិណាំរ៉នធ្វើឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ានៅតំបន់នោះមានការ​ភ័យស្លន់ស្លោ​ដោយសារការ​ប៉ះទង្គិច​គ្នា​រវាងកងកម្លាំងរបស់ភាគី​ទាំង​ពីរ និងបាននាំគ្នាភៀសខ្លួនរាប់រយនាក់ចូលក្បែរព្រំដែនថៃនៅភូមិភូណាំរ៉នស្រុកនិងខេត្តកាន់ចាណាបូរីនៅពេលថ្ងៃ ប៉ុន្តែនៅពេល​យប់ពួកគេ​ភាគ​ច្រើនបាននាំគ្នាត្រឡប់ទៅផ្ទះសម្បែងវិញ​ជា​បណ្តើរៗ។

ទន្ទឹមគ្នានេះ កងសន្តិសុខខេត្តកាន់ចាណាបូរីនិងអង្គភាពពាក់ព័ន្ធថៃក៏បានត្រៀមផែនការ​គាំទ្រក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងដែលអាចមានពលរដ្ឋ​មី​យ៉ាន់​ម៉ាភៀសខ្លួនចូលទឹកដីថៃ ពោលគឺបានត្រៀម​ខ្លួន​ដើម្បីទទួលជនភៀសខ្លួន​មីយ៉ាន់ម៉ា​ក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងចំនួន៤​ទីតាំង​ដូចខាងក្រោម៖

ទីតាំងទី១៖ សម្រាប់ទទួលជនភៀសខ្លួននៅ​បរិវេណចំណុចឆ្លងដែនភូមិភូណាំរ៉ន។

ទីតាំងទី២៖ ត្រៀមជម្រក ឬកន្លែងសុវត្ថិភាពបណ្តោះអាសន្ននៅបរិវេណផ្សារសហគមន៍ភូណាំរ៉នដើម្បីផ្តល់សេវាសុខាភិបាល។

ទីតាំង​ទី​៣៖ បង្កើតចំណុចទប់ស្កាត់​និងត្រួតពិនិត្យមើល​អ្នក​ពាក់ព័ន្ធ​នៅ​ចំណុច​ប្រសព្វ​មណ្ឌល​សុខភាពភូមិភូ​ណាំ​រ៉​នដើម្បីទប់ស្កាត់ការ​រត់គេចពីការ​ត្រួតពិនិត្យ​របស់សមត្ថកិច្ច ពោលគឺអ្នកឆ្លៀតឱកាសលួចឆ្លងដែនខុសច្បាប់។

និងទីតាំង​ទី៤៖ ជាតំបន់​ប្រមូលផ្តុំ​ជន​ស៊ីវិល (ក្នុងករណីពលរដ្ឋថៃដែលរស់នៅតាមព្រំដែនហើយរងផលប៉ះពាល់) ដោយអាជ្ញាធរថៃបានត្រមជម្រកសម្រាប់ប្រជាពលរដ្ឋថៃដែលអាចប្រឈមនឹងការភៀសខ្លួនចេញពីតំបន់ទាំងនោះជាបណ្តោះអាសន្ន។

សេចក្តីរាយការណ៍បានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ានៅតែស្ថិតនៅក្នុង​តំបន់​ព្រំដែនថៃ-មីយ៉ាន់ម៉ា​ដោយមិនទាន់មានការអនុញ្ញាតឱ្យចូលក្នុងទឹកដីថៃនៅឡើយទេ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ ជំនួយនឹងនៅតែត្រូវធ្វើឡើងស្រប​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។

គួររំលឹកថា យោធាមីយ៉ាន់ម៉ាបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកលើក្រុមប្រដាប់អាវុធភាគតិចការ៉ែននេះ គឺជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលខ្លួនបានប្រកាសជាឯកតោភាគីដើម្បីបើកផ្លូវសម្រាប់ការជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ៕

​ដោយភ្នាក់ងារ​

កងទ័ពថៃ​ឈរជើង​នៅ​ព្រំដែន​ជាមួយមីយ៉ាន់ម៉ា។ dailynews

The post យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន appeared first on Kampuchea Thmey Daily.

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​
អត្ថបទវិភាគស៊ីជម្រៅ របស់​​​​សារព័ត៌មាន naewna ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ ជុំវិញការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ដែល​នឹង​​បើក​វាំងនន​បើក​ពន្លឺ​​​ផ្តល់​សង្ឃឹមរបស់របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលចម្រុះ​ដោយ​សម្រុះ​សម្រួល​ជាមួយភាគី​​តស៊ូ​ ប៉ុន្តែអំណាចនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធា។

លោក មីន អ៊ុងឡាំង ​ប្រមុខ​រដ្ឋ​មីនយ៉ាន់ម៉ា ដែលឡើង​កាន់​អំណាច​តាមរយៈរដ្ឋប្រហារ​កាលខែកុម្ភៈ​២០២១។ Reuters

របបសឹក​យោធា​មី​យ៉ាន់​ម៉ាបាន​ធ្វើសកម្មភាពនយោបាយធំៗចាប់តាំងពី​រដ្ឋប្រហារ​ខែកុម្ភៈឆ្នាំ២០២១ ដោយប្រកាសប្តេជ្ញារៀបចំ​ការ​បោះ​ឆ្នោត​ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុង​ឆ្នាំ​២០២៥​ និង​ដើមឆ្នាំ​២០២៦ ហើយការ​បោះឆ្នោតដែលរបបសឹក​យោធាគ្រោងនឹងធ្វើឡើងនេះខុសប្លែកពី​​ការ​បោះឆ្នោត​ដែលធ្លាប់​ធ្វើ​​មុនៗ ដោយត្រូវបែងចែកជា៤ដំណាក់កាល ពោលគឺនៅសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែធ្នូ ឆ្នាំ២០២៥ និងនៅសប្តាហ៍ទី១ និងសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៦។

បើទោះ​បី​ជា មីយ៉ាន់ម៉ា បានជួបបញ្ហាគ្រោះរញ្ជួយដីជា​ប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែតាមទស្សនៈរបស់​អ្នកវិភាគ​នយោបាយនៅ​តែ​​មាន​ជំនឿ​ថា ការ​បោះឆ្នោត​របស់មីយ៉ាន់ម៉ាលើកនេះ​នឹងមិនជាបញ្ហាអ្វីនោះទេ ដោយសារតែរបបសឹកយោធា​មីយ៉ាន់ម៉ា​មានការត្រៀម​ខ្លួនរួច​ជាស្រេច និងមាន​ក្តី​សង្ឃឹម​​លើ​ការ​ឈ្នះ​នយោបាយរួចទៅហើយ។

​អ្នកវិភាគ​នយោបាយ លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ប្រធានសមាគមសិក្សាថ្នាក់តំបន់និងជាសាស្ត្រាចារ្យ​មកពីមហាវិទ្យាល័យអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យធម្មសាស្ត្រ​ក្នុង​ប្រទេសថៃ មានជំនឿថា បើទោះបីជាប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងគ្រោះរញ្ជួយដីដែលបានបង្កការខូចខាតដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន​យ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ផែនការ ឬពេលវេលានៃការបោះឆ្នោតរបស់របបសឹកយោធា​មីយ៉ាន់ម៉ា​នៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ឡើយ ដោយសារតែរបបសឹកយោធាចង់នាំមកនូវការផ្លាស់ប្តូរ នយោបាយដើម្បីទទួលបានការទទួលស្គាល់ពីអន្តរជាតិ និងកាត់បន្ថយសម្ពាធពីសហគមន៍អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់​ប្តូរនយោបាយនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាម​រយៈ​ការ​បោះ​ឆ្នោតនោះ លោក​ជឿ​ថា នឹងស្ថិតក្នុងលក្ខខណ្ឌ​មួយដែលយោធាមីយ៉ាន់ម៉ានៅតែអាចចាត់ចែងគ្រប់គ្រងបានដដែល ហើយអ្វីដែលរបបសឹកយោធាមីយ៉ាន់ម៉ា​ចង់ឱ្យកើតឡើងនោះគឺជាអ្វី​ដែលហៅ​ថា៖ “លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្សប៉ុណ្ណោះ” បើ​ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ពី​គណបក្ស​នយោបាយជាច្រើនចូលរួមក៏ដោយ ប៉ុន្តែនឹងមិនមាន​គណបក្ស​នយោបាយ​ណាមួយដែលលេច​ធ្លោ​ខ្លាំង​រហូត​អាចគ្រប់គ្រងអំណាច​ផ្តាច់​មុខ​បានឡើយ ដែលអាចនិយាយបានថា វានឹងមិនដូចដែលធ្លាប់កើត​ឡើង​ចំពោះ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ (NLD) ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi)នាពេល​កន្លង​មក​នោះ​ទេ។

-ការ​បោះ​ឆ្នោតមីយ៉ាន់ម៉ាអាចបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែមិនមែនបន្ធូរបន្ថយជម្លោះនោះទេ៖

លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat បាន​បន្ត​ថា ការ​សិក្សា​នយោបាយដែលប្រៀបធៀប​ជាមួយប្រទេសជាច្រើននៅជុំវិញ​ពិភពលោកបានរកឃើញថា ការ​បោះ​ឆ្នោតអាចជួយបន្ធូរបន្ថយភាព​តានតឹង និង​ផ្តល់​អត្ថប្រយោជន៍ដល់​គណបក្ស​នយោបាយ​ក្នុង​ករណី​ជា​ច្រើន។ ដូច្នេះការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅចុងឆ្នាំ២០២៥នេះ ក៏នឹងជួយបន្ធូរបន្ថយភាពតានតឹងដែលអូសបន្លាយចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ បានខ្លះ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា ​ជម្លោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ទាំង​ស្រុង​នោះ​ទេ។

លោកបា​ន​ពន្យល់​ថា ប្រសិនបើយើងគិតលើមូលដ្ឋាននៃការបោះឆ្នោតនេះថា ជាការបិទល្បែង (​Game​) ​នយោបាយ ដែលអាចបញ្ចប់អ្វីៗបានទាំងអស់នោះ វាមិនអាចទៅរួចទេ ហើយ​ការបោះឆ្នោតក៏មិនមែនជា​កត្តា​គ្រប់គ្រាន់ដែល​ជួយ​ដោះស្រាយជម្លោះបានដែរ ពីព្រោះ​ប្រសិន​បើចង់បញ្ចប់​ជម្លោះ​ពិតមែន​នោះ គឺនៅ​​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ទាំង​ការ​អភិវឌ្ឍ​ដំណើរការ​សន្តិភាព និង​ការ​ដោះស្រាយ​​មូលដ្ឋានបញ្ហានានា ដែល​ជា​ឫសគល់​នៃ​បញ្ហា​ក្នុង​ប្រទេស​។ ប៉ុន្តែការបោះឆ្នោតនេះអាចជាមូលហេតុនៃភាពតានតឹងពីជម្លោះដែលអូសបន្លាយ ហើយក៏នៅ​មិនទាន់មានអ្នក​ឈ្នះ​-ចាញ់​ច្បាស់លាស់​ឡើយ​ ពោលគឺគ្រាន់តែអាចបន្ធូរបន្ថយភាពតានតឹងបានខ្លះប៉ុណ្ណោះ។

-ក្តីសង្ឃឹមរដ្ឋាភិបាល​ចម្រុះថា ការបោះឆ្នោតនេះនឹង​ធ្វើឱ្យបក្ស​ប្រឆាំង​ចុះ​ខ្សោយ៖

លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat បានបន្តថា អ្វីដែលមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ាព្យាករណ៍ពីការបោះឆ្នោតនេះ គឺរំពឹងថា គណបក្សប្រឆាំងនឹងត្រូវបែកខ្ញែកជាពីរ ពោលគឺនឹងមានក្រុមប្រឆាំងមួយចំនួននឹងផ្លាស់ប្តូរចិត្តទទួលស្គាល់ការបោះឆ្នោតនេះនិងមកឈរនៅខាងយោធា ហើយនឹងធ្វើឱ្យបក្ស​ប្រឆាំង​ដែល​នៅ​សេសសល់​កាន់តែចុះខ្សោយ។

លោកថា របបសឹកយោធាចង់បានរដ្ឋាភិបាល​ចម្រុះ ប៉ុន្តែមិនមែនចម្រុះជាមួយបក្ស (NLD) នោះទេ ពោលគឺអាចចម្រុះជាមួយ​គណបក្ស​រួបរួមនិងការ​អភិវឌ្ឍន៍ (Union Solidarity and Development Party) របស់យោធាចម្រុះជាមួយគណបក្សរបស់ជនជាតិភាគតិច ហើយទទួលស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប៉ុន្តែ​យោធានៅ​តែគ្រប់គ្រងអំណាចដដែល។

ជាង​នេះ​ទៅ​ទៀត លោកថា ប្រសិន​បើបក្ស​ប្រឆាំង គឺរដ្ឋាភិបាលបង្រួបបង្រួម​ជាតិ (NUG) ដែលបាន​រួម​កម្លាំង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិចមួយ​ចំនួនចង់រារាំងការ​បោះឆ្នោតនេះ ដោយសារពួកគេ​មើល​ឃើញ​ថា ​ជា​មធ្យោបាយ​មួយ​ដើម្បីជម្រះជាមួយរបបសឹកយោធា​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន ពេលនោះបក្សប្រឆាំងខ្លួនឯងត្រូវតែបង្កើនយុទ្ធសាស្ត្រក្នុងការដណ្តើមកាន់កាប់តំបន់ ឬក្រុងសំខាន់ៗបន្ថែមទៀត មុននឹងឈានដល់ការ​បោះ​ឆ្នោតនៅ​ដំណាច់ឆ្នាំនេះដើម្បី​បង្កើត​តំបន់​រំដោះ និងកសាងទីក្រុងថ្មីដើម្បី​ធ្វើ​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​របស់​ខ្លួន (រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ-NUG)។

លោកថា ត្រង់ចំណុចទាំងនេះនឹងបង្កើតឱ្យមានអំណាចក្នុងការគ្រប់គ្រងប្រទេសជាពីរប៉ូលដែលប្រកួតប្រជែងគ្នា ពោលគឺប៉ូលមួយស្ថិត​នៅ​ក្នុង​ទីក្រុង Naypyidaw ដែលជារបស់រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា និងប៉ូលមួយទៀតអាចនឹងស្ថិតនៅទីក្រុង Mandalay ឬក្រុង Magway ដែលភាគី​ប្រឆាំងដណ្តើមកាន់កាប់បាន និងកំណត់គោលការណ៍​អនុវត្ត​គោលនយោបាយ​សាធារណៈ​ប្រកួតប្រជែង​ជាមួយរដ្ឋាភិបាលរបបសឹក​យោធា។

បើ​ធ្វើដូច្នេះ វានឹងធ្វើឱ្យភាគីប្រឆាំងមានអំណាចក្នុង​ការ​បែង​ចែកដែនដីអធិបតេយ្យភាពរបស់ខ្លួននៅក្នុងប្រទេស​មីយ៉ាន់ម៉ាបាន ហើយនឹងធ្វើឱ្យ​មាន​ការ​ទទួល​ស្គាល់នៅ​លើ​ឆាក​អន្តរជាតិកាន់​តែ​ខ្លាំងឡើង។ ប៉ុន្តែដែលភាគីប្រឆាំងធ្វើយ៉ាងដូច្នេះទៅបាននោះ គឺ​ត្រូវ​តែ​មាន​សក្ដានុពល និង​កម្លាំង​ខ្លាំង​ជាង​ពេល​បច្ចុប្បន្នទើបអាចនៅឈរជើងបាន។

សំណួរសួរថា តើរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ានឹងរៀបចំការ​បោះឆ្នោតនៅចុង​ឆ្នាំ​នេះបានជោគជ័យដែរ​​ឬ​ទេ ព្រោះ​របបសឹក​យោធាគ្រប់គ្រងទឹកដីបានត្រឹមតែ​ពាក់កណ្តាលនៃ​ប្រទេសប៉ុណ្ណោះ?​។

អ្នកវិភាគនយោបាយរូបនេះ បានបង្ហាញការយល់ឃើញថា ប្រសិនបើរាប់រយៈពេលពីនេះ​ទៅ រហូត​ដល់​ចុង​ឆ្នាំ២០២៥ ហើយបើគ្មាន​ការ​លើក​កម្ពស់​យុទ្ធសាស្ត្រណាមួយពី​ភាគីប្រឆាំងទេនោះ នឹងមាន​លទ្ធភាព​ខ្ពស់ដែលភាគីយោធា​​អាច​រៀបចំ​ការ​បោះឆ្នោតបានជោគជ័យ។ ប៉ុន្តែទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើពិនិត្យ​មើលពីយុទ្ធសាស្ត្រ​ក្នុងការ​បោះ​ឆ្នោតវិញ ត្រូវបាន​បែង​ចែកជា៤ដំណាក់កាល ពោលគឺនៅសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែធ្នូ ឆ្នាំ២០២៥ និងនៅសប្តាហ៍ទី១ និងសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៦។ លោកថា ការ​បែង​ចែក​ការ​បោះ​ឆ្នោតបែប​នេះ គឺជាអ្វី​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​មីយ៉ាន់ម៉ាឡើយ ហើយក៏គ្មានប្រទេសណាធ្វើបែបនេះដែរ ប៉ុន្តែផ្លូវច្បាប់ក៏គ្មានការហាមប្រាមដែរ។

ដូច្នេះ របបសឹកយោធាមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតនេះបានជោគជ័យ ឬមិនជោគជ័យ ដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះបាន ឬមិនបាននោះ គឺអាស្រ័យលើភាគីប្រឆាំង បង្កើន​ការ​ប្រយុទ្ធ​​ឬមិន​ប្រយុទ្ធ​​​ក្នុង​​យុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ​ភ្នាក់ងារ​

លោក មីន អ៊ុងឡាំង ចូលរួម​វេទិកាថ្នាក់​តំបន់​លើក​ដំបូង​​ក្នុងការ​ដណ្តើម​អំណាច​​ជាង​៤ឆ្នាំ។ REUTERS

The post [​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា  ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​ appeared first on Kampuchea Thmey Daily.

លោកស្រី ផែថងថាន មេ​ដឹកនាំ​​​ថៃ​ដំបូង​​ដែល​អញ្ជើញ​ មីន អ៊ុនឡាំង ​ចូលវេទិកា​តំបន់​​
លោកស្រី ផែថងថាន ​ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ជា​នាយករដ្ឋមន្ត្រី​​ថៃ​ដំ​​បូង​ដែល​បាន​អញ្ជើញ​​​មេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កម្រិតតំបន់​លើក​ដំបូង​ បន្ទាប់​ពី​លោកស្រី​កាន់​អំណាច​មិនដល់​១ឆ្នាំ​ ខណៈ​មេដឹកនាំ​មីយ៉ាន់​ម៉ា​​​រូ​បនេះ​​មានបំណង​បង្កើន​ការ​ទទួលស្គាល់​​​​​​មុន​​ការបោះឆ្នោត​​ដែលខ្លួន​ប្រកាស​​នៅសល់​ប្រហែល​៧ខែទៀត​​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋ​​របស់​​របប​សឹកមីយ៉ាន់​ម៉ា​លោក មីន អ៊ុងឡាំង បាន​​ចូលរួម​​វេទិកាតំបន់​​​ជាលើក​ដំបូង​ ​បន្ទាប់​ពីដឹកនាំ​មីយ៉ាន់​ម៉ា​​អស់រយៈពេល​ជាង​​​​​​៤​ឆ្នាំ​ដោយ​​គ្មាន​ការ​បោះឆ្នោត និង​​​​ប្រឈម​សង្គ្រាម​បង្ហូរឈាម​​​​​​ដោយសង្គ្រាម​ស៊ីវិល​ដ៏ខ្លាំង ​​និង​បន្ទាប់​ពី​ប្រទេស​នេះ​​រង​​នៅ​មហន្តរាយ​​​​​ដ៏​អាក្រក់​បំផុត​​​ពី​គ្រោះរញ្ជូយ​ដី​ដ៏​មហាបំផ្លិច​បំផ្លាញ។

លោកស្រី ផែថងថាន ចាប់ដៃ​ជាមួយ លោក មីន អ៊ុងឡាំង ។ Reuters

វេទិកា​តំបន់ (BIMSTEC) ដែល​មក​ពី​​ពាក្យពេញ ​«គំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation)» ​គឺ​ជាវេទិកា​ធំ​​មួយ​​សម្រាប់​ប្រទេស​​ភាគច្រើន​នៅ​អាស៊ីខាងត្បូង​និង​អាស៊ីអាគ្នេយ៍​​ពី​ប្រទេស​ រួម​មាន​សមាជិក​ចំនួន​៧​ ​ប្រទេស ដូច​ជា​ ប​ង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ​ស្រីលង្កា និង​ថៃ។

សារ​ព័ត៌មាន​ nationtv របស់​​ថៃ បាន​ដកស្រង់​​ការ​លើក​ឡើង​របស់​អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ ដែល​បានព្រមាននាយករដ្ឋមន្ត្រី ផែថងថាន ​ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ឱ្យនៅឆ្ងាយពីមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅអំឡុងកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសសមាជិក «BIMSTEC» ដោយខ្លាចក្រែងមានការបកស្រាយ ឬយល់ថា មេដឹកនាំថៃផ្តល់ភាពសំខាន់ចំពោះរបបសឹកយោធាមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៥ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ប្រធានសមាគមសិក្សាក្នុងតំបន់ និងជាសាស្រ្តាចារ្យប្រចាំនៅនាយកដ្ឋានសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យធម្មសាស្ត្របានលើកឡើងថា អ្វីដែលត្រូវតាមដានក្នុងកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសសមាជិក «BIMSTEC» កាល​ពី​ថ្ងៃទី ២-៤ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងបាងកក គឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃ​ជា​ផ្លូវ​ការជា​លើក​ដំបូង​របស់លោក មីន អ៊ុងឡាំង។

ប្រមុខ​រដ្ឋថៃ ឥណ្ឌា និង​មីយ៉ាន់ម៉ា​ ក្នុងកិច្ចប្រជុំ​កាល​ពីសប្តាហ៍​មុន។ Reuters

​ការ​លើក​ឡើង​របស់​អ្នកជំនាញ​នយោបាយ បាន​បន្ថថា៖​«មេដឹកនាំរដ្ឋាភិបាលរបបសឹក​យោធា​មីយ៉ាន់ម៉ា ដែល​ភាគី​ជាច្រើន​​មើលឃើញថា នេះគឺជាសកម្មភាពមួយដើម្បីបង្ហាញ និង​ទាមទារឱ្យមាន​ការ​ទទួល​ស្គាល់ភាពស្របច្បាប់​របស់​ខ្លួន​តាមរយៈ​សហគមន៍​អន្តរជាតិ នៅមុនពេលដែលមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០២៥នេះ»​។

អ្នកជំនាញរូបនេះបានបន្តថា បើទោះបីជាកិច្ចប្រជុំកំពូល «BIMSTEC» ដែលមានប្រទេសជាសមាជិកចំនួន៧គឺ៖ ​បង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា និងថៃ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិដែលតភ្ជាប់ទៅឈូងសមុទ្រ “Bengal” ក៏ដោយ ប៉ុន្តែអ្វីដែលនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) គួរផ្តល់ភាពសំខាន់ខ្លាំងនោះ គឺការរក្សាគម្លាតនិងសកម្មភាពការទូតជាមួយលោក មីន អ៊ុងឡាំង ពីព្រោះប្រសិនបើមានលេច​ធ្លាយរូបភាព នាយករដ្ឋមន្ត្រីថៃជួបជជែកជាមួយលោក មីន អ៊ុងឡាំង ក្នុង​លក្ខណៈ​ស្និទ្ធស្នាលនិង​ជា​ឯកជននោះ វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើនបកស្រាយ​ថា នាយក​រដ្ឋមន្ត្រី​ថៃផ្តល់ភាពសំខាន់និង​ទទួល​ស្គាល់មេដឹកនាំរបបសឹកយោធា​មីយ៉ាន់ម៉ារូបនេះ។

លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារព័ត៌មានថៃ The Nations ​ដូច​បាននិយាយថា៖«ក្នុង​ឱកាស​នេះ ការ​ជួបជជែកគ្នា​ជាមួយមេដឹកនាំប្រទេស​ផ្សេងៗទៀត ឬថត​រូប​ជាមួយ​លោក មីន អ៊ុងឡាំង ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភចំពោះការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬសម្តែងការអរ​គុណទាក់​ទង​នឹង​ការ​ដោះ​លែងក្រុមអ្នក​នេសាទ​ថៃ៤នាក់ថ្មីៗនេះ គឺ​ជា​រឿង​ដែល​គួរធ្វើទៅបាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នមិនគួរបង្ហាញការគាំទ្រដំណើរ​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់ម៉ាច្បាស់ពេកនោះទេ។ ក្រៅពីនេះ ប្រសិនបើលោក មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ក៏ជាការល្អផងដែរ ដែលបានកាត់បន្ថយរូបភាពឈុតឆាកជួបជជែកគ្នាដែលអាចមានជ្រុងមួយចំនួនត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកទៅធ្វើការបកស្រាយ ឬយល់ថា រដ្ឋាភិបាលថៃអាចនឹងផ្តល់ការគាំទ្រ​រដ្ឋាភិបាលរបបសឹក​យោធា​មីយ៉ាន់ម៉ា»។

អ្នកជំនាញរូបនេះបានបន្ថែមថា រដ្ឋាភិបាលថៃគួរប្រើឱកាសកិច្ចប្រជុំ “BIMSTEC” ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះលើកនេះ ​ដើម្បី​លើក​កម្ពស់​មុខមាត់​របស់​ប្រទេស​ថៃ​ក្នុងឋានៈជាអ្នកតភ្ជាប់ទំនាក់ទំនង​រវាង​អាស៊ាននិង​តំបន់​អាស៊ី​ខាង​ត្បូង តាមរយៈការបង្ហាញខ្លួនជា​តួអង្គសំខាន់​ក្នុង​ការ​ដោះស្រាយវិបត្តិក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយក៏ជាឱកាសល្អដើម្បីនាំយកគោលនយោបាយរបស់ខ្លួនទៅកាន់ប្រទេសលោកខាងលិចជាថ្មីម្តងទៀតផងដែរ។

លោកថា ថៃគួរតែប្រើវេទិកានេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃជាមួយឥណ្ឌា ហើយយើងក៏ត្រូវតែមានគោលនយោបាយលោកខាងលិចផងដែរ ដែលនឹងផ្តោតលើយុទ្ធសាស្ត្រនេះឱ្យកាន់តែខ្លាំងក្លាឡើង។ លើសពីនេះ ឥណ្ឌាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសយ៉ាងច្បាស់នៅមុនពេលបោះឆ្នោតថា ឥណ្ឌាចង់​ចូល​មក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះរដ្ឋាភិបាលថៃគួរតែចរចារអំពីគោលនយោបាយលោកខាងលិចព្រមគ្នាជាមួយនឹងការដើរតួនាទីជាអ្នកសម្របសម្រួលដំណើរសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ដោយ ភ្នាក់ងារ​

The post លោកស្រី ផែថងថាន មេ​ដឹកនាំ​​​ថៃ​ដំបូង​​ដែល​អញ្ជើញ​ មីន អ៊ុនឡាំង ​ចូលវេទិកា​តំបន់​​ appeared first on Kampuchea Thmey Daily.