ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មមេទ័ពរំដោះជាតិការ៉ែនមីយ៉ាន់ម៉ា ពាក់ព័ន្ធកាងឧក្រិដ្ឋកម្មអនឡាញ
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៥ខែឧសភាថា សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើមេដឹកនាំកងទ័ពរំដោះជាតិការ៉ែន (Karen) លោក Saw Chit Thu និងកូនប្រុស២នាក់ទៀត និងកងកម្លាំងប្រដាប់អាវុធដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ដោយសារតែពួកគេជាអ្នកបង្កភាពងាយស្រួលដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយតាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកឧត្តមសេនីយ៍ Saw Chit Thu គឺជាមេខ្លោងដ៏សំខាន់នៅក្នុងបណ្តាញឆបោកតាមអនឡាញដែលប្រព្រឹត្តអំពើឆបោកបានលុយយ៉ាងច្រើនមហាសាល ដោយមានជនជាតិអាមេរិកជាគោលដៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សរាប់សែននាក់បានក្លាយជាអ្នករងគ្រោះដោយសារការជួញដូរមនុស្សពីក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយអ្នករងគ្រោះទាំងនោះត្រូវបានគេបង្ខំឱ្យចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មឆបោករបស់ពួកគេ។
សារព័ត៌មានថៃ MGR online បានរាយការណ៍ថា តាមវិធានការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ នឹងមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើលោកឧត្តមសេនីយ៍ Saw Chit Thu និងកងទ័ពរំដោះជាតិការ៉ែន (Karen) ដែលពួកគេគឺជាមេខ្លោងនៅពីក្រោយអំពើឆបោកទាំងនោះ រួមទាំងកូនប្រុសរបស់គាត់២នាក់ទៀត គឺ Saw To Ae Moo និង Saw Chit Chit ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិទាំងអស់ដែលពួកគេកាន់កាប់ និងហាមជនជាតិអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយពួកគេទៀតផង។ នេះគឺជាការប្រកាសដាក់ទណ្ឌកម្មលើកដំបូងរបស់ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង។
កន្លងមក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានប្រកាសដាក់ទណ្ឌកម្មលើលោកឧត្តមសេនីយ៍ Saw Chit Thu នេះផងដែរ។
កងទ័ពរំដោះជាតិការ៉ែន (Karen) មានមូលដ្ឋានរបស់ខ្លួននៅក្រុង «Shwe Kokko» ដែលត្រូវបានគេហៅឈ្មោះថា «ជាតំបន់សេដ្ឋកិច្ចពិសេស» នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលកងទ័ពរំដោះជាតិការ៉ែនបានជួលទីតាំងនិងផ្តល់ការការពារដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនិងការជួញដូរមនុស្ស។
លោកឧត្តមសេនីយ៍ Saw Chit Thu មានទំនាក់ទំនងល្អជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែលត្រូវបានគេមើលឃើញតាមរយៈការទទួលបានពានរង្វាន់កិត្តិយសសម្រាប់ «សមិទ្ធផលការងារឆ្នើម» ដែលផ្តល់ជូនដោយលោកឧត្តមសេនីយ៍ Min Aung Hlaing កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ៕
ភ្នាក់ងារ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


