ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមានរបស់ថៃ ដោយទម្លាក់គ្រាប់បែករាប់សិបគ្រាប់ក្បែរព្រំដែន
អាជ្ញាធរថៃខេត្តកាន់ចាណាបូរី (Kanchanaburi) បាននិងកំពុងតាមដានវឌ្ឍនភាពនៃស្ថានការណ៍ចលាចលនៅព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីយន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែករាប់សិបគ្រាប់នៅជិតព្រំដែនថៃធ្វើឱ្យអ្នកភូមិភ័យស្លន់ស្លោនិងរត់ភៀសខ្លួនដើម្បីសុវត្ថភាព។

ហេតុការណ៍យន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកនេះត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ខែមេសាថា នៅចំណុចឆ្លងដែនអចិន្ត្រៃយ៍ស្ថិតនៅភូមិភូណាំរ៉ន (PhuNamRon) ស្រុកនិងខេត្តកាន់ចាណាបូរី (Kanchanaburi)។ ក្នុងការតាមដានហេតុការណ៍នេះ លោក Wuttipong Suphakwanich អភិបាលរងខេត្តកាន់ចាណាបូរី បានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ ដើម្បីតាមដានស្ថានការណ៍ជនភៀសខ្លួនមីយ៉ាន់ម៉ារាប់រយនាក់ដែលបានភៀសខ្លួនមកជិតព្រំដែនថៃដើម្បីសុវសត្ថិភាព។
ជុំវិញហេតុការណ៍ទម្លាក់គ្រាប់បែកនេះដោយសារស្ថានការណ៍ចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិការ៉ែន (ក្រុមប្រដាប់អាវុធជនជាតិភាគតិច) ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីចំណុចឆ្លងដែន (ថៃ-មីយ៉ាន់ម៉ា) ស្ថិតនៅភូមិណាំរ៉នធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ានៅតំបន់នោះមានការភ័យស្លន់ស្លោដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់ភាគីទាំងពីរ និងបាននាំគ្នាភៀសខ្លួនរាប់រយនាក់ចូលក្បែរព្រំដែនថៃនៅភូមិភូណាំរ៉នស្រុកនិងខេត្តកាន់ចាណាបូរីនៅពេលថ្ងៃ ប៉ុន្តែនៅពេលយប់ពួកគេភាគច្រើនបាននាំគ្នាត្រឡប់ទៅផ្ទះសម្បែងវិញជាបណ្តើរៗ។
ទន្ទឹមគ្នានេះ កងសន្តិសុខខេត្តកាន់ចាណាបូរីនិងអង្គភាពពាក់ព័ន្ធថៃក៏បានត្រៀមផែនការគាំទ្រក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងដែលអាចមានពលរដ្ឋមីយ៉ាន់ម៉ាភៀសខ្លួនចូលទឹកដីថៃ ពោលគឺបានត្រៀមខ្លួនដើម្បីទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាក្នុងករណីមានហេតុការណ៍ហិង្សាកើតឡើងចំនួន៤ទីតាំងដូចខាងក្រោម៖
ទីតាំងទី១៖ សម្រាប់ទទួលជនភៀសខ្លួននៅបរិវេណចំណុចឆ្លងដែនភូមិភូណាំរ៉ន។
ទីតាំងទី២៖ ត្រៀមជម្រក ឬកន្លែងសុវត្ថិភាពបណ្តោះអាសន្ននៅបរិវេណផ្សារសហគមន៍ភូណាំរ៉នដើម្បីផ្តល់សេវាសុខាភិបាល។
ទីតាំងទី៣៖ បង្កើតចំណុចទប់ស្កាត់និងត្រួតពិនិត្យមើលអ្នកពាក់ព័ន្ធនៅចំណុចប្រសព្វមណ្ឌលសុខភាពភូមិភូណាំរ៉នដើម្បីទប់ស្កាត់ការរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពោលគឺអ្នកឆ្លៀតឱកាសលួចឆ្លងដែនខុសច្បាប់។
និងទីតាំងទី៤៖ ជាតំបន់ប្រមូលផ្តុំជនស៊ីវិល (ក្នុងករណីពលរដ្ឋថៃដែលរស់នៅតាមព្រំដែនហើយរងផលប៉ះពាល់) ដោយអាជ្ញាធរថៃបានត្រមជម្រកសម្រាប់ប្រជាពលរដ្ឋថៃដែលអាចប្រឈមនឹងការភៀសខ្លួនចេញពីតំបន់ទាំងនោះជាបណ្តោះអាសន្ន។
សេចក្តីរាយការណ៍បានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមីយ៉ាន់ម៉ានៅតែស្ថិតនៅក្នុងតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាដោយមិនទាន់មានការអនុញ្ញាតឱ្យចូលក្នុងទឹកដីថៃនៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ ជំនួយនឹងនៅតែត្រូវធ្វើឡើងស្របតាមគោលការណ៍សិទ្ធិមនុស្ស។
គួររំលឹកថា យោធាមីយ៉ាន់ម៉ាបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកលើក្រុមប្រដាប់អាវុធភាគតិចការ៉ែននេះ គឺជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលខ្លួនបានប្រកាសជាឯកតោភាគីដើម្បីបើកផ្លូវសម្រាប់ការជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ៕
ដោយភ្នាក់ងារ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


