ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ា៤០០នាក់ភៀសខ្លួនចូលទឹកដីថៃ ខណៈការប្រយុទ្ធគ្នាក្បែរព្រំដែនកើនឡើង
សារព័ត៌មានថៃ MGR online បានរាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង៤០០នាក់បាននាំគ្នាភៀសខ្លួនពីក្នុងប្រទេសមីយ៉ាន់ម៉ាចូលទៅកាន់ប្រទេសថៃនៅថ្ងៃទី១៥ខែឧសភា បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ពោលគឺកងទ័ពរំដោះជាតិការ៉ែន (Karen) បានបើកការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានយោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

សេចក្តីរាយការណ៍ បានបន្តថា របបសឹកយោធាមីយ៉ាន់ម៉ា បានបញ្ឆេះសង្រ្គាមស៊ីវិលចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០២១ ហើយបច្ចុប្បន្ននេះកំពុងតស៊ូប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលធ្វើសកម្មភាពប្រឆាំងនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាជាយូរណាស់មកហើយ។
ការប្រយុទ្ធគ្នាភាគច្រើនផ្តោតលើការដណ្តើមគ្នាដើម្បីគ្រប់គ្រងតំបន់ឆ្លងកាត់ព្រំដែន ជាទីតាំងដែលក្រុមប្រយុទ្ធអាចរកប្រាក់ចំណូលបានដើម្បីប្រើប្រាស់ក្នុងការធ្វើសង្រ្គាមប្រឆាំងរបស់ពួកគេពីការបង្កើតច្រកទ្វារឆ្លងដែនដែលគ្រប់គ្រងលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម និងការរត់ពន្ធទំនិញរវាងប្រទេសថៃ។
ប្រភពពីយោធាថៃ បាននិយាយថា កងទ័ពរំដោះជាតិការ៉ែន (Karen) បានប្រើដ្រូនបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធារបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាដែលស្ថិតនៅជិតព្រំដែនថៃកាលពីរសៀលថ្ងៃទី១៤ ខែឧសភា បណ្តាលឱ្យជនជាតិមីយ៉ាន់ម៉ាចំនួន៤១៤នាក់ភៀសខ្លួនឆ្លងព្រំដែនចូលក្នុងប្រទេសថៃស្ថិតក្នុងតំបន់មួយនៅជិតភូមិសាស្ត្រស្រុក Mae La ខេត្តតាក (Tak) ប្រទេសថៃ។
គួររំលឹកថា អង្គភាពក្រុមប្រដាប់អាវុធពួកឧទ្ទាមដែលបានកេណ្ឌពួកជនជាតិភាគតិចការ៉ែន (Karen) ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងបានក្លាយជាបញ្ហាប្រឈមធំចំពោះរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ាដែលគ្រប់គ្រងតំបន់ឆ្លងដែនជាមួយប្រទេសថៃ។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាថ្មី បណ្តាលឱ្យប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនចេញពីលំនៅឋាននិងរត់ភៀសខ្លួនដើម្បីស្វែងរកសិទ្ធិជ្រកកោនជាង៨១ពាន់នាក់ពីមីយ៉ាន់ម៉ាចូលទៅប្រទេសថៃ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕
ដោយ ភ្នាក់ងារ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


