សង្គ្រោះបន្ទាន់ Archives - Kampuchea Thmey Daily

មន្ត្រីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យបង្អែកកម្រិត៣ពង្រឹងផ្នែកសង្គ្រោះបន្ទាន់ សង្គ្រោះកម្រិតធ្ងន់ ផ្នែកវះកាត់ ឱ្យកាន់តែមានគុណភាព
លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពបឋមមន្ទីរពេទ្យបង្អែកកម្រិត៣ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកកម្រិត៣ សម្រាប់ជុំទី៣ ត្រូវយកចិត្តទុកដាក់ពិនិត្យពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះកម្រិតធ្ងន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្រ្ត ដែលផ្នែកទាំង៤នេះ ជាចំណុចសំខាន់ដែលថ្នាក់ដឹកនាំចុះពង្រឹងមន្ទីរពេទ្យត្រូវតែយកចិត្តទុកដាក់ពិនិត្យធ្វើការកែលម្អ និងណែនាំទៅតាមការជាក់ស្ដែងក្នុងគោលបំណងធ្វើឱ្យផ្នែកទាំង៤នេះផ្ដល់សេវាប្រកបដោយគុណភាព សុវត្ថិភាពនិងមានការកែប្រែនៅរបៀបរបបដែលមិនទាន់សមស្រប។

លោកណែនាំបែបនេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខភាពបឋមមន្ទីរពេទ្យបង្អែកកម្រិត៣។ ក្រៅពីការណែនាំខាងលើ លោកក៏បានណែនាំពីចំណុចសំខាន់ៗដល់ថ្នាក់ដឹកនាំដែលចុះគាំទ្រពង្រឹងមន្ទីរពេទ្យបង្អែកកម្រិត៣ សម្រាប់ជុំទី៣ដូចជា ពិនិត្យទៅលើការរៀបចំកែលម្អទីធ្លា សោភណភាពអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និងឯកសណ្ឋានរបស់បុគ្គលិកឱ្យបានសមរម្យ និងមានភាពល្អប្រសើរជាងពេលកន្លងមក។ បន្ថែមពីនេះ ក៏ត្រូវពិនិត្យទៅលើដំណើរការនៃការផ្ដល់សេវារបស់មន្ទីរពេទ្យ និងជួយណែនាំរៀបចំលំហូរអ្នកជំងឺមកទទួលសេវាជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកចុះឈ្មោះ និងកន្លែងបញ្ជរបង់ប្រាក់។

លោកវេជ្ជបណ្ឌិត ណែនាំឱ្យថ្នាក់ដឹកនាំត្រូវពិនិត្យមើលឯកសារព្យាបាលអ្នកជំងឺ ឯកសាររដ្ឋបាល ឯកសារគតិយុត្តផ្សេងៗរបស់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក៏ពិនិត្យណែនាំការប្រើប្រាស់ថវិកាក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពផងដែរ។

សូមជម្រាបថា កិច្ចប្រជុំខាងលើ មានគោលបំណងរៀបចំឡើងដើម្បី ១.ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់ថ្នាក់ដឹកនាំដែលបានចុះអភិបាលគាំទ្រពង្រឹងមន្ទីរពេទ្យបង្អែកកម្រិត៣ក្នុងជុំទី២ កន្លងមក។ ទី២ រៀបចំផែនការសកម្មភាពសម្រាប់ជុំទី៣ ដែលនឹងត្រូវចុះអភិបាលគាំទ្រ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ និងទី៣ ពិភាក្សាពីការអនុវត្ត និងគម្រូនៃការចុះទៅពិនិត្យ៕

The post មន្ត្រីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យបង្អែកកម្រិត៣ពង្រឹងផ្នែកសង្គ្រោះបន្ទាន់ សង្គ្រោះកម្រិតធ្ងន់ ផ្នែកវះកាត់ ឱ្យកាន់តែមានគុណភាព appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ទូទាំងប្រទេស
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ​ខែសីហា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូនប្រកបដោយសុវត្ថិភាព និងការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។

កិច្ចប្រជុំនេះ ដឹកនាំដោយវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើឡើងតាមរយៈវីដេអូពីចម្ងាយ ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២៥រាជធានីខេត្ត ប្រធានមន្ទីរពេទ្យគ្រប់កម្រិត បុគ្គលិកបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងបុគ្គលិកបម្រើការនៅតាមរថយន្តគិលានសង្គ្រោះ សរុបចំនួន៤៤០នាក់។

លោក ង៉ូវ កាង បានជំរុញដល់មន្រ្តីពាក់ព័ន្ធខិតខំពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងនៅតាមរថយន្តគិលានសង្គ្រោះក៏ដូចជាការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាទៅលើការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទាំងធនធានមនុស្ស សមត្ថភាពបច្ចេកទេស សម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំបន្ទប់សង្គ្រោះបន្ទាន់ឱ្យមានលក្ខណៈបច្ចេកទេស និងផ្ដល់សេវាសង្គ្រោះអ្នកជំងឺបានឱ្យទាន់ពេល។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការធ្វើបទបង្ហាញរបស់នាយកដ្ឋានមន្ទីរពេទ្យស្ដីពីការក្រើនរំឭក និងពង្រឹងយន្តការនៃការបញ្ជូនអ្នកជំងឺទៅតាមបទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល៕

The post ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ទូទាំងប្រទេស appeared first on Kampuchea Thmey Daily.

ក្រុមគ្រូពេទ្យកាល់ម៉ែត ប្រើពេលជិត ៣ម៉ោង ចាប់គ្រាប់ម៉ាក់ប្រាង ៧៣គ្រាប់ ពីពោះវៀនបុរសម្នាក់
បុរសវ័យ ៤៨ឆ្នាំម្នាក់ មកពីខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត រកឃើញថា មានជាប់គ្រាប់ផ្លែឈើមួយ​គ្រាប់ នៅនឹងគល់ពោះវៀនតូច (Bulbe) បង្កឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់ក្នុងក្រពះ បន្ទាប់ពីទទួលទានផ្លែម៉ាក់ប្រាង ដោយលេបទាំងគ្រាប់។ ប្រភពមន្ទីរពេទ្យបានឲ្យដឹងដែរថា ក្នុងការសង្គ្រោះនោះ គឺក្រុមគ្រូពេទ្យប្រើពេលដល់ទៅជិត ៣ម៉ោង និងបានចាប់យកគ្រាប់ផ្លែឈើទាំងនោះចេញ ដែលមានចំនួនដល់ទៅ ៧៣គ្រាប់ ។

តាមការគូសបញ្ជាក់ បុរសខាងលើ បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា និងបន្តទទួលទានជាបន្ត​បន្ទាប់ ដោយពុំបានយកគ្រាប់ចេញនោះទេ ហើយក៏បន្តទទួលទានបែបនេះប្រហែលជា ៤ ទៅ ៥ថ្ងៃ ។ លុះក្រោយមក គាត់ក៏ចាប់ផ្តើមមានអាការៈឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះបន្តមានរហូតដល់ជិត ១ខែឯណោះ។

ប្រភពដដែលបន្តថា ក្រោយកើតមានអាការៈបែបនេះ ភ្លាមៗ បុរសរូបនេះមិនបានស្វែងរកការសង្គ្រោះពីគ្រូពេទ្យជំនាញឡើយ ដោយគាត់បានព្យាយាមលេបថ្នាំដើម្បីបន្ធូរបន្ថយអាការៈ ប៉ុន្តែដោយពុំមានការធូរស្រាលទាល់តែ ទើបគាត់ក៏សម្រេច​រកការសង្គ្រោះ​ពីមន្ទីរពេទ្យកាល់ម៉ែត​ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ។
ក្រោយការសាកសួរពីស្ថានភាពជំងឹ ជាមួយពេទ្យជំនាញ​យ៉ាងហ្មត់ចត់ គ្រូពេទ្យក៏បានស្នើសុំធ្វើអេកូពោះ និងស្កេនពោះ អ្នកជំងឺតែម្តង ដើម្បីរកមើលពីបញ្ហាកាន់តែច្បាស់។ ជាលទ្ធផល ក៏ឆ្លុះឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹង គល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុចម្បង នាំឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់នៅពេញក្រពះ និងធ្វើឲ្យគាត់ មានអាការៈបែបនេះ។

ប្រភពដដែលបន្ថែមទៀតថា ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ រវាងគ្រូពេទ្យឯកទេសរួចមក ក្រុមគ្រូពេទ្យក៏សម្រេចចិត្ត ដើម្បីចាប់គ្រាប់ទាំងនោះចេញភ្លាមៗ ហើយក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ សរុបចំនួន ៧៣ គ្រាប់ និងប្រើពេលដល់ទៅជិត ៣ម៉ោង។

គួរបញ្ជាក់ថា ករណីខាងលើនេះ អាចកើតមានផលវិបាកធ្ងន់ធ្ងរ ប្រើសិនបើមិនបានព្យាបាលទាន់ពេលវេលា ព្រោះថា​គ្រាប់​ដែល​កកស្ទះយូរក្នុងពោះវៀនធំនោះ អាចនៅលាយឡំនឹងលាមកក្ដៀន បង្កឲ្យពោះវៀនបាត់បង់សមត្ថភាព​រុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួត​ខ្លាំង​ក្រោយ​ហូបអាហារ។

លើសពីនេះ គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន នឹងកកិតជាមួយភ្នាស ពោះវៀនដែលកំពុងរលាក ហើយបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះ វៀនសាយភាយលាមក​និងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite)។ មួយវិញទៀត បើសិនជាអ្នកជំងឺយឺតយ៉ាវក្នុងការមក កាន់មន្ទីរពេទ្យ នឹងធ្វើឲ្យលំបាកក្នុងការសង្រ្គោះអាយុជីវិតផងដែរ បើទោះបីជាបានព្យាបាលដោយការវះកាត់ក៏ដោយ។ ហេតុនេះ ក្រុមពេទ្យជំនាញ ណែនាំ កុំទទួលទានផ្លែឈើទាំងគ្រាប់ ពិសេសផ្លែឈើដែលមានគ្រាប់ធំៗ៕

The post ក្រុមគ្រូពេទ្យកាល់ម៉ែត ប្រើពេលជិត ៣ម៉ោង ចាប់គ្រាប់ម៉ាក់ប្រាង ៧៣គ្រាប់ ពីពោះវៀនបុរសម្នាក់ appeared first on Kampuchea Thmey Daily.

ពេលជួបក្បួនគណៈប្រតិភូ ឡានពេទ្យ ឡានទឹក​តើពលរដ្ឋជាអ្នកបើកបរត្រូវធ្វើដូចម្ដេច?
ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការធ្វើចរាចរណ៍ជាសាធារណៈនៅលើដងផ្លូវទូទាំងប្រទេសកម្ពុជា ដើម្បីធានាការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារអាយុជីវិតមនុស្ស សត្វ និងបរិស្ថាន ជាពិសេស ការទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុណាមួយដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

បើតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ យានជំនិះនគរបាលជាតិ យានជំនិះកងយោធពលខេមរភូមិន្ទ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺត្រូវបានកំណត់ជាប្រភេទយានមានសិទ្ធិអាទិភាពពិសេសជាងយានដទៃទៀត នៅពេលកំពុងបំពេញភារកិច្ចការងារនៅ លើដងផ្លូវ។

នៅពេលកំពុងបំពេញភារកិច្ចការងារ រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ យានជំនិះនគរបាលជាតិ យានជំនិះកងយោធពលខេមរភូមិន្ទ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសញ្ញាសូរស័ព្ទពិសេស (សំឡេងស៊ីរ៉ែន) បានគ្រប់ពេលវេលា ដើម្បីឲ្យដំណឹងជាមុនដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

ជាមួយគ្នានេះ នៅពេលអ្នកបើកបរទូទៅបានជួបយានជំនិះអាទិភាពទាំងនេះដែលកំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសូរស័ព្ទពិសេស (សំឡេងស៊ីរ៉ែន) គឺអ្នកបើកបរទាំងអស់ត្រូវតែបន្ថយល្បឿន ហើយអែបទៅខាងស្ដាំ បើករណីចាំបាច់អ្នកបើកបរត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន មិនត្រូវបើកបរកាត់ជាដាច់ខាត ដើម្បីឲ្យយានអាទិភាពទាំងនោះ បានធ្វើដំណើរ និងឆ្លងកាត់ដោយងាយស្រួល និងសុវត្ថិភាព។ មិនតែប៉ុណ្ណោះ យានជំនិះអាទិភាពខាងលើនេះ ក៏អាចបើកបរបញ្ច្រាសទិសបាន អាចឆ្លងកាត់នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ និងមិនកំណត់ល្បឿន ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

The post ពេលជួបក្បួនគណៈប្រតិភូ ឡានពេទ្យ ឡានទឹក​តើពលរដ្ឋជាអ្នកបើកបរត្រូវធ្វើដូចម្ដេច? appeared first on Kampuchea Thmey Daily.

កូវីដធ្ងន់ធ្ងរពេក​​ ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់
ខណៈពេលដែលជំងឺកូវីដ១៩នៅប្រេស៊ីលកំពុងផ្ទុះឡើងហួសពីការគ្រប់គ្រង ប្រទេសនេះកំពុងប្រឈមមុខនឹងកង្វះខាតថ្មីដ៏គ្រោះថ្នាក់ដែលគំរាមកំហែងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន។ នោះគឺកង្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនត្រូវបាក់ស្បាត បន្ទាប់ពីធ្វើការងារហួសកម្លាំងអស់រយៈពេលជាច្រើនខែ។ អ្នកផ្សេងទៀតមិនអាចបន្តការងារបានទេ ខណៈលំហូរមិនចេះចប់នៃអ្នកជំងឺកូវីដធ្ងន់ធ្ងរ បានជំរុញឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះឈានទៅរកការដួលរលំ។

ប្រធានសមាគមគ្រូពេទ្យប្រេស៊ីល (AMB) បានប្រាប់ Reuters ថា “គ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ គឺជាទំនិញដែលខ្វះខាត។ គ្មានវិធីណាដើម្បីបំពេញនូវតម្រូវការដ៏សាហាវព្រៃផ្សៃនេះបានទេ”។

ជំរុញដោយការឆ្លងវីរុសបំប្លែងខ្លួនថ្មី, កង្វះវិធានការទប់ស្កាត់, ការឆ្លើយតបរបស់សហព័ន្ធដែលមានភាពច្របូកច្របល់និងការចាក់វ៉ាក់សាំងក្នុងល្បឿនយឺត ប្រទេសធំបំផុតនៅតំបន់អាមេរិកឡាទីនមួយនេះ បានក្លាយជាចំណុចកណ្តាលនៃការរាតត្បាតរោគជាសកល។

ប្រជាជនប្រេស៊ីលជាង២៨៤,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីរោគរាត​ត្បាតផ្ទុះឡើង ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

យោងតាមវិទ្យាស្ថានជីវឱសថ Fiocruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះកំពុងដួលរលំ ខណៈផ្នែក ICU នៅរដ្ឋ២៥ក្នុងចំណោមរដ្ឋចំនួន២៦ និងមណ្ឌលសហព័ន្ធ បានដាក់អ្នកជំងឺលើស៨០ភាគរយ។ បន្ទប់ ICU ក្នុងទីក្រុងចំនួន១៩បានដាក់លើសសមត្ថភាព ៩០ភាគរយ។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុង Sao Paulo បានកត់ត្រាជាលើកដំបូងនៃមរណភាពរបស់អ្នកជំងឺម្នាក់ ដែលបានស្លាប់ខណៈពេលរង់ចាំគ្រែនៅខាងក្នុងបន្ទប់ ICU។

នៅតាមរដ្ឋជាច្រើន អភិបាលនានាកំពុងពុះពារដើម្បីបើកមន្ទីរពេទ្យនៅតាមមូលដ្ឋាន ដោយសារតែខ្វះអ្នកជំនាញដែលមានសមត្ថភាព។ មន្ត្រីសុខាភិបាលសាធារណៈកំពុងលុបចោលការវះកាត់ជំងឺនានា និងប្តូរមន្ទីរពេទ្យទៅជាផ្នែកសង្គ្រោះបន្ទាន់បណ្តោះអាសន្ន។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានវេជ្ជបណ្ឌិតជាង៥៤ម៉ឺននាក់ ហើយសមាមាត្ររបស់គ្រូពេទ្យគឺមិនខុសឆ្ងាយពីសហរដ្ឋអាមេរិកទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានតែមួយភាគតូចប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

The post កូវីដធ្ងន់ធ្ងរពេក​​ ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ appeared first on Kampuchea Thmey Daily.

ធ្ងន់ធ្ងរពេក អ្នកជំងឺកូវីដក្នុងប្រទេសប្រេស៊ីល ត្រូវទុកឲ្យស្លាប់នៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះអស់កន្លែងដាក់
ប្រទេសប្រេស៊ីលកាលពីម្សិលមិញ បានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ជាង២,០០០នាក់ ដែលនេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរបំផុត ស្របពេលមន្ទីរពេទ្យរបស់ប្រទេសនេះ លែងទប់ទល់ជាមួយនឹងអត្រាឆ្លងអាក្រក់បំផុតក្នុងពិភពលោកបានទៀតហើយ។

ខណៈពេលដែលលោកប្រធានាធិបតី Jair Bolsonaro ប្រឆាំងនឹងការអំពាវនាវពីសំណាក់អភិបាលនានាឲ្យអនុវត្តវិធានការរឹតត្បិតនោះ ក្រុមគ្រូពេទ្យបានបង្ខំចិត្តជ្រើសរើសថាត្រូវព្យាបាលអ្នកជំងឺម្នាក់ណា ដូចជាពួកគេស្ថិតនៅក្នុងតំបន់សង្គ្រាម។

អភិបាលរដ្ឋ Piaui លោក Wellington Dias បានរៀបរាប់ថា អ្នកជំងឺក្នុងមន្ទីរពេទ្យកំពុងស៊ូទ្រាំជាមួយជំងឺ ទាំងគ្មានគ្រែសម្រាកព្យាបាល។ លោកនិយាយថា “យើងបានឈានដល់ដែនកំណត់ទូទាំងប្រទេសប្រេស៊ីល។ ឱកាសនៃការស្លាប់ដោយគ្មានជំនួយពិតជាមានមែន”។

មានការស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២,២៨៦នាក់កាលពីថ្ងៃពុធ និងមានការឆ្លងថ្មីជិត៧០,០០០ករណីនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត របស់តំបន់អាមេរិកឡាទីនមួយនេះ។ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ ប្រេស៊ីលគឺជាប្រទេសមានអ្នកស្លាប់និងឆ្លងកូវីដខ្លាំងជាងគេបំផុតនៅលើពិភពលោក។

ក្រុមប្រឹក្សាជាតិនៃរដ្ឋលេខាធិការសុខភាពប្រេស៊ីល កាលពីសប្តាហ៍មុន បានអំពាវនាវឲ្យដាក់បម្រាមគោចរនិងវិធានការរឹតត្បិតនៅក្នុងតំបន់ណាដែល សមត្ថភាពរបស់មន្ទីរពេទ្យទប់លែងឈ្នះប៉ុន្តែលោក Bolsonaro នៅតែជំទាស់។

នៅក្នុងរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រេស៊ីលគឺ Sao Paulo, អ្នកជំងឺយ៉ាងតិច៣០នាក់បានស្លាប់ក្នុងខែនេះ ខណៈពេលកំពុងរង់ចាំចូលបន្ទប់សង្គ្រោះបន្ទាន់។

នៅរដ្ឋភាគខាងត្បូង Santa Catarina, មនុស្សចំនួន៤១៩នាក់កំពុងរង់ចាំផ្ទេរទៅបន្ទប់ ICU។ ចំណែកក្នុងរដ្ឋ Rio Grande do Sul ដែលនៅជិតខាង អគារសង្គ្រោះបន្ទាន់គឺដាក់លើសសមត្ថភាពរបស់ខ្លួន ពោលគឺដាក់អ្នកជំងឺរហូតដល់ទៅ១០៦ភាគរយឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ២៤ម៉ោងចុងក្រោយ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដលើស២ពាន់នាក់ជាលើកដំបូង

ចុចអាន៖ ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី

The post ធ្ងន់ធ្ងរពេក អ្នកជំងឺកូវីដក្នុងប្រទេសប្រេស៊ីល ត្រូវទុកឲ្យស្លាប់នៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះអស់កន្លែងដាក់ appeared first on Kampuchea Thmey Daily.

អ្នកឆ្លងកូវីដអាចប្រឈមហានិភ័យសង្គ្រោះបន្ទាន់ឬឈានដល់ស្លាប់ បើមានហ្សែន៥ប្រភេទនេះ
ហ្សែនចំនួន៥ត្រូវបានគេកំណត់ថា អាចបណ្តាលឲ្យអ្នកជំងឺកូវីដ១៩ប្រឈមនឹងហានិភ័យនៃការស្លាប់ ឬបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់។

ការសិក្សាដ៏សំខាន់មួយពីសាកលវិទ្យាល័យ Edinburgh បានប្រមូល DNA ពីអ្នកជំងឺកូវីដចំនួន២,៧០០នាក់នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ចំនួន២០៨កន្លែងទូទាំងចក្រភពអង់គ្លេស។

ទាំងនេះគឺជាករណីធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩ ហើយ២២ភាគរយនៃអ្នកជំងឺដែលគេសិក្សាគឺបានស្លាប់ខណៈ៧៤ភាគរយមិនអាចដកដង្ហើមដោយខ្លួនឯងបាន និងត្រូវការឧបករណ៍ជំនួយខ្យល់អុកស៊ីហ្សែន។

ព័ត៌មានហ្សែនរបស់អ្នកជំងឺទាំងនេះ ត្រូវបានគេប្រៀបធៀបទៅនឹងជនជាតិអង់គ្លេសចំនួន ១០០,០០០នាក់ហើយមានហ្សែនចំនួន៥ត្រូវបានគេកត់សម្គាល់ឃើញច្រើនបំផុត ក្នុងចំណោមករណីជំងឺកូវីដធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញហ្សែនទាំង៥ដែលបង្ហាញយ៉ាងច្បាស់ថាមានផ្សារភ្ជាប់ទៅនឹងជំងឺនេះ គឺមិនធ្លាប់ត្រូវបានគេគិតទុកពីមុនមកឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ការដឹងថាហ្សែនមួយណាពាក់ព័ន្ធនឹងករណីធ្ងន់ធ្ងរនៃការឆ្លងមេរោគកូរ៉ូណា គឺអាចជួយអ្នកជំនាញឲ្យកំណត់ថ្នាំដែលមានស្រាប់ដើម្បីជួយព្យាបាលជំងឺកូវីដបាន។

ក្រុមអ្នកវិទ្យាសាស្រ្តដែលលទ្ធផលសិក្សារបស់ពួកគេត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature បានរកឃើញថា ហ្សែនទាំង៥នោះគឺមាន IFNAR2, TYK2, OAS1, DPP9 និង CCR2។

ពូកគេនិយាយថា ពួកគេអាចចង្អុលបង្ហាញបានថា ដំណើរការម៉ូលេគុលចំនួនពីរដូចជាភាពស៊ាំប្រឆាំងវីរុសនិងការរលាកសួតគឺមានជាប់ទាក់ទងនឹងហ្សែនទាំងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត

ចុចអាន៖ អ្នកល្មើសវិធានការចត្តាឡីស័ក អាច​ទទួលទោសព្រហ្មទណ្ឌ​ថែមទៀត ក្រៅ​ពី​ពិន័យជាប្រាក់

The post អ្នកឆ្លងកូវីដអាចប្រឈមហានិភ័យសង្គ្រោះបន្ទាន់ឬឈានដល់ស្លាប់ បើមានហ្សែន៥ប្រភេទនេះ appeared first on Kampuchea Thmey Daily.

វេជ្ជបណ្ឌិតអាមេរិកប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយចាក់វ៉ាក់សាំងកូវីដ
កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា វេជ្ជបណ្ឌិតម្នាក់ក្នុងទីក្រុង Boston បានបង្ហាញប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna កាលពីថ្ងៃសុក្រ។

កាសែត New York Times ចុះផ្សាយថា លោកវេជ្ជបណ្ឌិត Hossein Sadrzadeh គ្រូពេទ្យផ្នែករោគមនុស្សចាស់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយថា​ គាត់មានប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងដោយមានអារម្មណ៍វិលមុខនិងបេះដូងលោតញាប់។

នេះគឺជាប្រតិកម្មធ្ងន់ធ្ងរដំបូងបង្អស់ដែលត្រូវបានផ្សារភ្ជាប់ជាសាធារណៈទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្នុងអំឡុងសប្តាហ៍ដំបូងនៃយុទ្ធនាការចាក់ថ្នាំបង្កាទូទាំងប្រទេស។

លោក David Kibbe អ្នកនាំពាក្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា លោកវេជ្ជបណ្ឌិត Sadrzadeh មានអារម្មណ៍ថា គាត់កំពុងវិវត្តទៅជាប្រតិកម្មអាឡ័កស៊ី។ គាត់ត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់ វាយតម្លៃ ព្យាបាលនិងតាមដានតែពេលនេះគាត់ធូរស្រាលហើយ”។

មន្ត្រីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយកាលពីសប្តាហ៍មុនថា FDA កំពុងស៊ើបអង្កេតជុំវិញប្រតិកម្មអាឡ័កស៊ីចំនួន៥ដែលបានកើតឡើងបន្ទាប់ពីមនុស្សត្រូវបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វ៉ាក់សាំងកូវីដរបស់ ចិន បង្ហាញលទ្ធផលល្អដោយមានប្រសិទ្ធភាពសឹង១០០ភាគរយ

ចុចអាន៖ អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង

The post វេជ្ជបណ្ឌិតអាមេរិកប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយចាក់វ៉ាក់សាំងកូវីដ appeared first on Kampuchea Thmey Daily.