ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតអាមេរិកប្រតិកម្មធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយចាក់វ៉ាក់សាំងកូវីដ
កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា វេជ្ជបណ្ឌិតម្នាក់ក្នុងទីក្រុង Boston បានបង្ហាញប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna កាលពីថ្ងៃសុក្រ។

កាសែត New York Times ចុះផ្សាយថា លោកវេជ្ជបណ្ឌិត Hossein Sadrzadeh គ្រូពេទ្យផ្នែករោគមនុស្សចាស់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយថា គាត់មានប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងដោយមានអារម្មណ៍វិលមុខនិងបេះដូងលោតញាប់។

នេះគឺជាប្រតិកម្មធ្ងន់ធ្ងរដំបូងបង្អស់ដែលត្រូវបានផ្សារភ្ជាប់ជាសាធារណៈទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្នុងអំឡុងសប្តាហ៍ដំបូងនៃយុទ្ធនាការចាក់ថ្នាំបង្កាទូទាំងប្រទេស។

លោក David Kibbe អ្នកនាំពាក្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្រុង Boston បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា លោកវេជ្ជបណ្ឌិត Sadrzadeh មានអារម្មណ៍ថា គាត់កំពុងវិវត្តទៅជាប្រតិកម្មអាឡ័កស៊ី។ គាត់ត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់ វាយតម្លៃ ព្យាបាលនិងតាមដានតែពេលនេះគាត់ធូរស្រាលហើយ”។

មន្ត្រីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយកាលពីសប្តាហ៍មុនថា FDA កំពុងស៊ើបអង្កេតជុំវិញប្រតិកម្មអាឡ័កស៊ីចំនួន៥ដែលបានកើតឡើងបន្ទាប់ពីមនុស្សត្រូវបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វ៉ាក់សាំងកូវីដរបស់ ចិន បង្ហាញលទ្ធផលល្អដោយមានប្រសិទ្ធភាពសឹង១០០ភាគរយ
ចុចអាន៖ អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


