សត្វខ្យាដំរី Archives - Kampuchea Thmey Daily

មកដឹងទីផ្សារ និងការចិញ្ចឹមសត្វមានពិសខ្យាដំរី
សត្វខ្យាដំរី ជាប្រភេទសត្វមានពិសម្យ៉ាង អាចបង្កជាគ្រោះថ្នាក់ដល់មនុស្ស។ ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា សត្វប្រភេទនេះ មានការចិញ្ចឹម និងមានតម្លៃនៅលើទីផ្សារផងដែរ។

លោក ហាច ឆន អ្នកចិញ្ចឹមសត្វខ្យាដំរី នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើកឡើងថា មុខរបរចិញ្ចឹម​ខ្យាដំរីនេះ មានច្រើននៅប្រទេសមួយចំនួន មានដូចជា ប្រទេសឡាវ ចិន ថៃ ភូមា​ និងឥណ្ឌូណេស៊ី ជាដើម។ ប៉ុន្តែលោកថា នៅកម្ពុជា មិនទាន់មានការចិញ្ចឹមច្រើននៅឡើយទេ។ បើទោះបីជាសត្វខ្យាដំរី ងាយស្រួលចិញ្ចឹម​ ប៉ុន្តែវាប្រើរយៈពេលយូចន្លោះពី ៦ខែ ទៅ ៨ខែ ទើបប្រមូលផលបាន ដោយឡែកសម្រាប់ការបង្កាត់ពូជវិញ​ទាមទារ​ចន្លោះចាប់ពី ៨ខែ-១ឆ្នាំ ឡើងទៅ។

សត្វខ្យាដំរីនេះ គេចិញ្ចឹមដើម្បីលក់ពូជ ធ្វើម្ហូប និងយកទៅប្រើប្រាស់ជាថ្នាំព្យាបាលរោគផ្សេងៗ។ ដោយឡែកពិសរបស់វា កាន់តែមានតម្លៃថ្លៃរហូតដល់ ១០ម៉ឺនដុល្លារ ក្នុងមួយលីត្រ ខណៈដែលមេបារបស់ខ្យាដំរី ១គូ តម្លៃ ២ម៉ឺនរៀល និង ១គីឡូ តម្លៃ ៥០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក ហាច ឆន។

អ្នកចិញ្ចឹមខ្យាដំរី បានឱ្យដឹងទៀតថា លោកអាចប្រមូលផលពីការចិញ្ចឹមនេះ ក្នុងបរិមាណ៣ គីឡូ ទៅ ៥គីឡូនៅ​ក្នុងមួយខែ។ ជាមួយគ្នានេះ សមាជិកដែលជាអ្នកចិញ្ចឹមចំនួន ៣០គ្រួសារទៀត ទទួលបានប្រមាណពី ១០គីឡូ​ទៅ ២០គីឡូ ផងដែរ។ បើតាមលោក ហាច ឆន ចំណូលពីរបរចិញ្ចឹមខ្យាដំរីនេះ ទទួលបានចន្លោះពី ៣០០ ដុល្លារ ទៅ ៧០០ដុល្លារ ​ក្នុងមួយខែ និងខែខ្លះអាចឈានដល់ជិត ១០០០ដុល្លារ ក៏មាន ទៅតាមត​​ម្រូវការជាក់ស្ដែងនៃទីផ្សារ។

លោក ហាច ឆន បានគូសបញ្ជាក់ថា ខ្យាដំរី អាចចិញ្ចឹមនៅក្នុងធុងជ័រមានមុខកាត់ទទឹង ៧ សង់ទីម៉ែត្រ និងបណ្ដោយ ១ម៉ែត្រ ហើយកម្ពស់អាចចាប់ពីកន្លះម៉ែត្រឡើងទៅ ឬអាចចិញ្ចឹមនៅក្នុងអាងក៏បាន ដោយគ្រាន់តែប្រើស្បៃសម្រាប់​បិទបាំង ដើម្បីការពារខ្យាដំរីឡើងចេញ។ នៅក្នុងកន្លែងចិញ្ចឹមត្រូវដាក់ដី សំបកដូង និងចានទឹកសម្រាប់ដាក់​ឱ្យខ្យាដំរីផឹក​ជាប្រចាំ។ ខ្យាដំរីជាសត្វមិនពិបាករកចំណីនោះទេ ក្នុងនោះប្រភេទចំណី រួមមាន កណ្ដៀរ កណ្ដូប ចង្រិត ជាពិសេស​សត្វដង្កូវប្រភេទ BFF ជាដើម។ ចំពោះរបៀបដាក់ចំណីវិញ មានភាពងាយស្រួលច្រើន ដែលអាចដាក់ចំណី​មួយសម្ដាហ៍ម្ដង ឬយូរជាងនេះក៏បាន ព្រោះវាស៊ីម្ដងឆ្អែតបានយូរ។

បច្ចុប្បន្ននេះ លោក ហាច ឆន បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពី​បច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសលោកបានបង្កើតនៅសហព័ន្ធចំនួន ៥ ទៀតរួមមាន សហព័ន្ធចិញ្ចឹម​មាន់ស្រែ និងបក្សី, សហព័ន្ធចិញ្ចឹមព្រាប, សហព័ន្ធវារីវប្បកម្ម, សហព័ន្ធចឹញ្ចឹមខ្យាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ ជាដើម៕

អត្ថបទ៖ ផល ធារិត

The post មកដឹងទីផ្សារ និងការចិញ្ចឹមសត្វមានពិសខ្យាដំរី appeared first on Kampuchea Thmey Daily.

លក្ខណៈពិសេស ១០ ចំណុច របស់ខ្យាដំរី សត្វមានពិសសាហាវ
មិនចម្លែកទេ ដែលមនុស្សខ្លាចសត្វខ្យាដំរី ដោយសារតែកន្ទុយកោងរបស់វាមានទ្រនិច ជាទីកន្លែងសម្រាប់វាយប្រហារសត្រូវហើយពេលទិចម្ដងៗឈឺចាប់ខ្លាំងណាស់ថែមទាំងគ្រោះថ្នាក់ដល់ជីវិតអ្នកទន់ខ្សោយទៀតផង។ ការយល់ដឹងបន្ថែមអំពីខ្យាដំរីជួយឲ្យយើងកាត់បន្ថយភាពភ័យខ្លាច និងចេះឲ្យតម្លៃវាតាមគុណប្រយោជន៍ចំពោះប្រព័ន្ធអេកូនៃបរិស្ថាន លក្ខណៈពិសេសទាំង១០នោះមានដូចជា៖

១. ខ្យាដំរី​មាន​វត្តមាន​មុន​ដាយណូស័រ

កំណត់ត្រា​ហ្វូស៊ីល​បង្ហាញ​ពី​ខ្យាដំរី​កាល​ពីបុរាណថា ខ្យាដំរី​គឺជាសត្វ​សមុទ្រ​ដំបូង​គេ​ដែល​ឡើង​មក​រស់នៅ​លើ​គោក​តាំងពី ៤២០លានឆ្នាំមុនមកម្ល៉េះ។

២. ខ្យាដំរី​មិនមែន​ជា​ប្រភេទសត្វល្អិតទេ

ពួកគេ​គឺ​ជាពពួក Chelicerates។ Chelicerates និងសត្វល្អិតអាចសម្គាល់តាមវិធីជាច្រើនដូចជាចំនួនជើងរបស់ពួកគេ (សត្វល្អិតពេញវ័យមានជើងប្រាំមួយ, ចំណែក Arachnids និង Chelicerates ផ្សេងទៀតមានជើងប្រាំបី បូកបន្ថែមពីរគូទៀតដែលហៅថា Chelicerae និង Pedipalps)។

៣. ខ្យាដំរីរាំមុនពេលបន្តពូជ

Scorpions ធ្វើពិធីមង្គលការដែលស្រដៀងនឹងការរាំ គេស្គាល់ថាជា promenade à deux (ភាសាបារាំងមានន័យថា “ការដើរសម្រាប់ពីរនាក់”) ។ ការរាំនោះមានរយៈពេលពីរាប់នាទីដល់រាប់ម៉ោង ដល់ទីបញ្ចប់សត្វឈ្មោលបញ្ចេញមេជីវិតរបស់វានៅលើដីសម្រាប់សត្វញីរួចក៏ចាកចេញទៅ។

៤. ខ្យាដំរី​កើតកូនមកជាកូនតូចមិនមែនពង

កូនៗវានឹងកើតបន្ទាប់ពីបន្តពូជបាន ១ឆ្នាំកន្លះ អាស្រ័យទៅលើប្រភេទដែរ។ ពួកខ្យាដំរីតូចៗមានពណ៌ស ខ្លួននៅទន់ និងចូលចិត្តពួននៅក្រោយម្ដាយវារហូតដល់ពេលចេញទៅរស់នៅខ្លួនឯង។

៥. កូនខ្យាដំរីខ្លះនៅជាមួយម្ដាយរហូតដល់អាយុ ២ឆ្នាំ

ខ្យាដំរីមានប្រភេទចិញ្ចឹមកូនដោយទឹកដោះ (កូនឆាប់ចេញពីម្ដាយ) និងរកចំណីឲ្យកូន (អាចនៅជាមួយម្ដាយរហូតដល់២ឆ្នាំ)។

៦. ខ្យាដំរីមានពន្លឺភ្លឺនៅក្នុងពន្លឺយូវី

ខ្យាដំរីពេញវ័យមានសារធាតុគីមី fluorescent ដែលធ្វើឱ្យពួកវាបញ្ចេញពន្លឺនៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ។

៧. ខ្យាដំរីខ្លះអាចរស់ដោយគ្មានអាហាររយៈពេលមួយឆ្នាំ

ខ្យាដំរីស៊ីអាហារដោយស្រូបយកសារធាតុរាវពីចំណី ជាក់ស្ដែងវាមានមេតាប៉ូលីសទាបទើបអាចរស់បានយូរទោះគ្មានអាហារជាប្រចាំ។

៩. ពិសរបស់ខ្យាដំរីមានជាតិពុលច្រើនប្រភេទ

ខ្យាដំរីទាំងអស់សុទ្ធតែមានពិស ប៉ុន្តែពិសវាមិនដូចគ្នាទេហើយស្មុគស្មាញណាស់។ មានតែខ្យាដំរី ២៥ប្រភេទក្នុងចំណោម ១៥០០ប្រភេទប៉ុណ្ណោះដែលមានពិសអាចសម្លាប់មនុស្សបាន។ ខ្យាដំរីមួយអាចផលិតពិសដែលផ្ទុកជាតិពុលរាប់សិបមុខរួមមាន  ណឺរ៉ូតុកស៊ីន ខាឌីអូតុកស៊ីន ណេហ្វ្រូតុកស៊ីន និងហ៊ីម៉ូលីតិចតុកស៊ីន ក៏ដូចជាសារធាតុគីមីជាច្រើនប្រភេទទៀតដូចជា អ៊ីស្តាមីន សេរ៉ូតូនីន និងទ្រីបតូផាន។

៩. ខ្យាដំរីអាចកំណត់ពិសដែលត្រូវបញ្ចេញពេលទិចម្ដងៗ

សម្រាប់ករណីចាំបាច់ដូចជា ពេលប្រមាញ់អាហារវាបញ្ចេញតែពិសក្នុងបរិមាណគ្រប់គ្រាន់ដើម្បីសម្លាប់ចំណីនោះទេ វាមិនប្រើលើសសូម្បីបន្តិច។

១០. ពិសរបស់ខ្យាដំរីអាចសម្លាប់ និងជួយជីវិត

ពិសរបស់ខ្យាដំរីពូជ Deathstalker មាន ក្លរ៉ូតុកស៊ីន ដែលបានបំផុសគំនិតវិធីសាស្ត្រថ្មីសម្រាប់ទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកមួយចំនួន។ មួយវិញទៀតពិសរបស់ខ្យាដំរី The lesser Asian មាន  ថ្នាំប្រឆាំងនឹងមេរោគ peptides ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងផ្សិតជាច្រើន ព្រមទាំងប៉ារ៉ាស៊ីតគ្រុនចាញ់ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចធ្វើឱ្យវាមានប្រសិទ្ធភាពព្យាបាលជំងឺរលាកសន្លាក់ ពិសរបស់ខ្យាដំរីផ្សេងទៀតក៏បង្ហាញថាជាថ្នាំការពារភាពស៊ាំសម្រាប់ការព្យាបាលនៃជំងឺអូតូអ៊ុយមីន៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការពិតដ៏អស្ចារ្យទាំង ១០ អំពីរាងកាយមនុស្ស

ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

The post លក្ខណៈពិសេស ១០ ចំណុច របស់ខ្យាដំរី សត្វមានពិសសាហាវ appeared first on Kampuchea Thmey Daily.

សត្វខ្យាដំរី អេហ្ស៊ីប ចេញវាយលុក សម្លាប់មនុស្ស (មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា និងទឹកជំនន់នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បានបំផ្លាញជម្រកសត្វខ្យាដំរី ដែលជាហេតុបណ្តាលឲ្យសត្វនេះ ចេញទៅទិចសម្លាប់មនុស្ស៣នាក់ ខណៈជាង៥០០នាក់ទៀតត្រូវព្យាបាលក្នុងមន្ទីរពេទ្យ។

ព្យុះភ្លៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រមក នៅទីក្រុង Aswan ភាគខាងត្បូងប្រទេសអេហ្ស៊ីប បាននាំឲ្យពពួកសត្វមានពិសប្រភេទនេះ ផ្អើលចេញមកត្រៀបត្រាតាមដងផ្លូវ។

ជាទូទៅ សត្វខ្យាដំរី បានលាក់ខ្លួននៅក្នុងស្នាមប្រេះឬក្រហែង និងក្រោមថ្មនៅពេលថ្ងៃ ហើយចេញនៅពេលយប់ ដើម្បីស៊ីសត្វល្អិត។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើសត្វខ្យាដំរីប្រភេទណា ដែលទិចបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែប្រទេសអេហ្ស៊ីប គឺជាជម្រករបស់ពពួកសត្វនេះជាច្រើនប្រភេទ រួមទាំងខ្យាដំរីកន្ទុយខ្លាញ់អារ៉ាប់ ឬ Androctonus Crassicauda ផងដែរ។

ពិសរបស់ខ្យាដំរី Crassicauda មានផ្ទុកសារធាតុ Neurotoxin ដែលបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ឡើងក្រហម និងហើមភ្លាមៗនៅកន្លែងទិច។ អ្នកដែលត្រូវខ្យាដំរីប្រភេទនេះទិច អាចអស់កម្លាំងល្ហិតល្ហៃ មើលមិនច្បាស់ ហើយអាចបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងបេះដូងដំណើរការខុសប្រក្រតីទៀតផង។

បើគ្មានការថែទាំត្រឹមត្រូវ និងថ្នាំបន្សាបពិសទេ មនុស្សពេញវ័យអាចស្លាប់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវវាទិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឧកញ៉ា ទៀ វិចិត្រ ពន្លែងសត្វក្រាស លើក ទី ១២៥ ចូលក្នុងសមុទ្រ វិញ

The post សត្វខ្យាដំរី អេហ្ស៊ីប ចេញវាយលុក សម្លាប់មនុស្ស (មានវីដេអូ) appeared first on Kampuchea Thmey Daily.