Connect with us

KPT+

លក្ខណៈពិសេស ១០ ចំណុច របស់ខ្យាដំរី សត្វមានពិសសាហាវ

បានផុស

នៅ

មិនចម្លែកទេ ដែលមនុស្សខ្លាចសត្វខ្យាដំរី ដោយសារតែកន្ទុយកោងរបស់វាមានទ្រនិច ជាទីកន្លែងសម្រាប់វាយប្រហារសត្រូវហើយពេលទិចម្ដងៗឈឺចាប់ខ្លាំងណាស់ថែមទាំងគ្រោះថ្នាក់ដល់ជីវិតអ្នកទន់ខ្សោយទៀតផង។ ការយល់ដឹងបន្ថែមអំពីខ្យាដំរីជួយឲ្យយើងកាត់បន្ថយភាពភ័យខ្លាច និងចេះឲ្យតម្លៃវាតាមគុណប្រយោជន៍ចំពោះប្រព័ន្ធអេកូនៃបរិស្ថាន លក្ខណៈពិសេសទាំង១០នោះមានដូចជា៖

. ខ្យាដំរី​មាន​វត្តមាន​មុន​ដាយណូស័រ

កំណត់ត្រា​ហ្វូស៊ីល​បង្ហាញ​ពី​ខ្យាដំរី​កាល​ពីបុរាណថា ខ្យាដំរី​គឺជាសត្វ​សមុទ្រ​ដំបូង​គេ​ដែល​ឡើង​មក​រស់នៅ​លើ​គោក​តាំងពី ៤២០លានឆ្នាំមុនមកម្ល៉េះ។

២. ខ្យាដំរី​មិនមែន​ជា​ប្រភេទសត្វល្អិតទេ

ពួកគេ​គឺ​ជាពពួក Chelicerates។ Chelicerates និងសត្វល្អិតអាចសម្គាល់តាមវិធីជាច្រើនដូចជាចំនួនជើងរបស់ពួកគេ (សត្វល្អិតពេញវ័យមានជើងប្រាំមួយ, ចំណែក Arachnids និង Chelicerates ផ្សេងទៀតមានជើងប្រាំបី បូកបន្ថែមពីរគូទៀតដែលហៅថា Chelicerae និង Pedipalps)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ខ្យាដំរីរាំមុនពេលបន្តពូជ

Scorpions ធ្វើពិធីមង្គលការដែលស្រដៀងនឹងការរាំ គេស្គាល់ថាជា promenade à deux (ភាសាបារាំងមានន័យថា “ការដើរសម្រាប់ពីរនាក់”) ។ ការរាំនោះមានរយៈពេលពីរាប់នាទីដល់រាប់ម៉ោង ដល់ទីបញ្ចប់សត្វឈ្មោលបញ្ចេញមេជីវិតរបស់វានៅលើដីសម្រាប់សត្វញីរួចក៏ចាកចេញទៅ។

៤. ខ្យាដំរី​កើតកូនមកជាកូនតូចមិនមែនពង

កូនៗវានឹងកើតបន្ទាប់ពីបន្តពូជបាន ១ឆ្នាំកន្លះ អាស្រ័យទៅលើប្រភេទដែរ។ ពួកខ្យាដំរីតូចៗមានពណ៌ស ខ្លួននៅទន់ និងចូលចិត្តពួននៅក្រោយម្ដាយវារហូតដល់ពេលចេញទៅរស់នៅខ្លួនឯង។

៥. កូនខ្យាដំរីខ្លះនៅជាមួយម្ដាយរហូតដល់អាយុ ២ឆ្នាំ

ខ្យាដំរីមានប្រភេទចិញ្ចឹមកូនដោយទឹកដោះ (កូនឆាប់ចេញពីម្ដាយ) និងរកចំណីឲ្យកូន (អាចនៅជាមួយម្ដាយរហូតដល់២ឆ្នាំ)។

៦. ខ្យាដំរីមានពន្លឺភ្លឺនៅក្នុងពន្លឺយូវី

ខ្យាដំរីពេញវ័យមានសារធាតុគីមី fluorescent ដែលធ្វើឱ្យពួកវាបញ្ចេញពន្លឺនៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ។

៧. ខ្យាដំរីខ្លះអាចរស់ដោយគ្មានអាហាររយៈពេលមួយឆ្នាំ

ខ្យាដំរីស៊ីអាហារដោយស្រូបយកសារធាតុរាវពីចំណី ជាក់ស្ដែងវាមានមេតាប៉ូលីសទាបទើបអាចរស់បានយូរទោះគ្មានអាហារជាប្រចាំ។

៩. ពិសរបស់ខ្យាដំរីមានជាតិពុលច្រើនប្រភេទ

ខ្យាដំរីទាំងអស់សុទ្ធតែមានពិស ប៉ុន្តែពិសវាមិនដូចគ្នាទេហើយស្មុគស្មាញណាស់។ មានតែខ្យាដំរី ២៥ប្រភេទក្នុងចំណោម ១៥០០ប្រភេទប៉ុណ្ណោះដែលមានពិសអាចសម្លាប់មនុស្សបាន។ ខ្យាដំរីមួយអាចផលិតពិសដែលផ្ទុកជាតិពុលរាប់សិបមុខរួមមាន  ណឺរ៉ូតុកស៊ីន ខាឌីអូតុកស៊ីន ណេហ្វ្រូតុកស៊ីន និងហ៊ីម៉ូលីតិចតុកស៊ីន ក៏ដូចជាសារធាតុគីមីជាច្រើនប្រភេទទៀតដូចជា អ៊ីស្តាមីន សេរ៉ូតូនីន និងទ្រីបតូផាន។

៩. ខ្យាដំរីអាចកំណត់ពិសដែលត្រូវបញ្ចេញពេលទិចម្ដងៗ

សម្រាប់ករណីចាំបាច់ដូចជា ពេលប្រមាញ់អាហារវាបញ្ចេញតែពិសក្នុងបរិមាណគ្រប់គ្រាន់ដើម្បីសម្លាប់ចំណីនោះទេ វាមិនប្រើលើសសូម្បីបន្តិច។

១០. ពិសរបស់ខ្យាដំរីអាចសម្លាប់ និងជួយជីវិត

ពិសរបស់ខ្យាដំរីពូជ Deathstalker មាន ក្លរ៉ូតុកស៊ីន ដែលបានបំផុសគំនិតវិធីសាស្ត្រថ្មីសម្រាប់ទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកមួយចំនួន។ មួយវិញទៀតពិសរបស់ខ្យាដំរី The lesser Asian មាន  ថ្នាំប្រឆាំងនឹងមេរោគ peptides ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងផ្សិតជាច្រើន ព្រមទាំងប៉ារ៉ាស៊ីតគ្រុនចាញ់ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចធ្វើឱ្យវាមានប្រសិទ្ធភាពព្យាបាលជំងឺរលាកសន្លាក់ ពិសរបស់ខ្យាដំរីផ្សេងទៀតក៏បង្ហាញថាជាថ្នាំការពារភាពស៊ាំសម្រាប់ការព្យាបាលនៃជំងឺអូតូអ៊ុយមីន៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការពិតដ៏អស្ចារ្យទាំង ១០ អំពីរាងកាយមនុស្ស

ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម