KPT+
កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន
មនុស្សលោកតែងតែខ្លាចរបស់កាចសាហាវ មានមាឌធំកម្លាំងខ្លាំងជាងខ្លួន ហើយមិនសូវយកចិត្តទុកដាក់ ខ្លាចសត្វល្អិតតូចៗប៉ុន្មានទេ។ ប៉ុន្តែតាមពិតទៅសត្វតូចៗនេះបង្កគ្រោះថ្នាក់សាហាវជាងសត្វធំទៅទៀតព្រោះវាតូចងាយស្រួលវាយប្រហារមនុស្សនិងពិបាករត់គេចពីវាណាស់។ សត្វល្អិតសាហាវៗខាងក្រោមនេះពិតជាគួរឲ្យខ្លាច និងកត់ចំណាំដើម្បីជៀសវាងគ្រោះថ្នាក់នៅថ្ងៃក្រោយ៖
១. ស្រមោចបើកបរ

វាមិនចេះបើកឡានទេ ឈ្មោះនេះបានមកពីការធ្វើដំណើរស្វែងរកអាហារមិនឈប់ឈររបស់វា។ ថ្គាមស្រមោចនេះរឹងមាំណាស់ ជនរងគ្រោះរបស់វាទូទៅជាសត្វជាប់ទ្រុងដូចជាសត្វមាន់ ទា ជ្រូក ព្រោះមិនអាចគេចវេះពីការលុកលុយស្រមោចបើកបរបាន។
២. ស្រមោចគ្រាប់កាំភ្លើង
វាមានប្រវែងមួយពីអ៊ីញទេ ចំណែកឯការឈឺចាប់ពេលវាខាំវិញប្រៀបដូចគេបាញ់មួយគ្រាប់ដែរ។ ជួនកាលអ្នកត្រូវវាខាំអាចទៅជាមិនអាចកម្រើកបាន អ្នកជំនាញមានប្រសាសន៍ថា “ការខាំរបស់វាឈឺដូចដើរលើភ្លើងទាំងមានដែកគោលច្រែះចាក់ចូលកែងជើងចឹង”។
៣. ស្រមោចភ្លើង
ស្រមោចប្រភេទនេះមានសំបុកនៅលើដី និងនៅក្នុងខ្សាច់ បើយើងដើរមិនប្រយ័ត្នទៅជាន់សំបុកវាស៊យធំមិនខាន។
៤. សត្វល្អិតថើប
ឈ្មោះសុទ្ធតែថើប ការពិតជាប៉ារ៉ាស៊ីតជញ្ជក់ឈាមសោះ ដូច្នេះអ្នកមានសំណាងត្រូវវាថើបនោះត្រូវតែព្យាបាលជាបន្ទាន់ព្រោះវាជាអ្នកចម្លងមេរោគឆាហ្គាស។
៥. ចៃ
មួយឆាកជីវិតរបស់ចៃគឺដំណើរស្វែងរកផ្ទះដ៏កក់ក្ដៅពោរពេញដោយឈាម សត្វប៉ារ៉ាស៊ីតតូចនេះមាននៅលើភាវរស់សឹងតែគ្រប់ប្រភេទសូម្បីតែមនុស្សក៏មានចៃដែរហើយវាបង្កជំងឺប៉េស្តខ្មៅ និងជំងឺគ្រុនពោះវៀន។
៦. មូស
នរណាមិនស្គាល់ភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីកនោះ។
៧. ឃ្មុំ

សត្វឃ្មុំការពារទឹកដីនិងការពារស្ដេចស្រីរបស់ពួកគេណាស់ វាប្រាកដជាព្រួតគ្នាមកទិចយើងទាំងអស់បើហ៊ានទៅប៉ះពាល់ពួកគេ ដូច្នេះការយកឃ្មុំទាមទារអ្នកជំនាញនិងសម្ភារៈការពារត្រឹមត្រូវទើបមានសុវត្ថិភាព។
៨. ឪម៉ាល់យក្សជប៉ុន
ឪម៉ាល់ប្រភេទនេះមានទំហំ២ទៅ៣អ៊ីញមិនតូចទេ ពិសរបស់វាអាចធ្វើឲ្យមនុស្សស្ពឹកខ្លួន ខូចក្រលៀន ដល់ថ្នាក់ស្លាប់ទៀតផង។ ឪម៉ាល់យក្សជប៉ុនអាចទិចមនុស្សបែកដែលញើស មនុស្សផឹកស្រា ធុំក្លិនផ្អែម ឬមនុស្សកំពុងរត់។
៩. រុយពង
វាមិនខាំមិនទិចមែន ប៉ុន្តែវាពងដាក់ក្រោមស្បែកមនុស្សតែម្ដងគួរឲ្យខ្ពើមមែនទែន។ នៅពេលដែលវាពងចូលខ្លួនមនុស្សហើយកូនដង្កូវនោះនឹងចោះស្បែកយើងរកផ្លូវចេញមកដោយខ្លួនឯង។
១០. កណ្ដូប

កាលពីសម័យមុនធ្លាប់មានគ្រោះអត់ឃ្លានដោយសារកណ្ដូបមិនតិចទេ ទោះបីវាមិនសម្លាប់មនុស្សដោយផ្ទាល់ ប៉ុន្តែវាចូលចិត្តកាត់ដំណាំដែលជាអាហាររបស់មនុស្ស។
ជាក់ស្ដែងបច្ចេកទេសមនុស្សកាន់តែអភិវឌ្ឍន៍ងាយស្រួលការពារជីវិតពីសត្វសាហាវៗទាំងនេះ ថែមទាំងមានថ្នាំកម្ចាត់ច្រើនប្រភេទដែរ។ យ៉ាងណាមិញសត្វគ្រប់ប្រភេទរួមទាំងមនុស្សសុទ្ធតែមានអំពើលើគ្នាទៅវិញទៅមកជាប្រយោជន៍សំខាន់សម្រាប់ពិភពលោកទាំងអស់៕
ប្រែសម្រួល៖ វារី
ចុចអាន៖រឿងរ៉ាវប្លែកៗ ៦ យ៉ាង ពីសត្វកង់ហ្គូរូ
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង
-
ចរាចរណ៍២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


