ព័ត៌មានអន្ដរជាតិ
សត្វខ្យាដំរី អេហ្ស៊ីប ចេញវាយលុក សម្លាប់មនុស្ស (មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា និងទឹកជំនន់នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បានបំផ្លាញជម្រកសត្វខ្យាដំរី ដែលជាហេតុបណ្តាលឲ្យសត្វនេះ ចេញទៅទិចសម្លាប់មនុស្ស៣នាក់ ខណៈជាង៥០០នាក់ទៀតត្រូវព្យាបាលក្នុងមន្ទីរពេទ្យ។
ព្យុះភ្លៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រមក នៅទីក្រុង Aswan ភាគខាងត្បូងប្រទេសអេហ្ស៊ីប បាននាំឲ្យពពួកសត្វមានពិសប្រភេទនេះ ផ្អើលចេញមកត្រៀបត្រាតាមដងផ្លូវ។

ជាទូទៅ សត្វខ្យាដំរី បានលាក់ខ្លួននៅក្នុងស្នាមប្រេះឬក្រហែង និងក្រោមថ្មនៅពេលថ្ងៃ ហើយចេញនៅពេលយប់ ដើម្បីស៊ីសត្វល្អិត។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើសត្វខ្យាដំរីប្រភេទណា ដែលទិចបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែប្រទេសអេហ្ស៊ីប គឺជាជម្រករបស់ពពួកសត្វនេះជាច្រើនប្រភេទ រួមទាំងខ្យាដំរីកន្ទុយខ្លាញ់អារ៉ាប់ ឬ Androctonus Crassicauda ផងដែរ។

ពិសរបស់ខ្យាដំរី Crassicauda មានផ្ទុកសារធាតុ Neurotoxin ដែលបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ឡើងក្រហម និងហើមភ្លាមៗនៅកន្លែងទិច។ អ្នកដែលត្រូវខ្យាដំរីប្រភេទនេះទិច អាចអស់កម្លាំងល្ហិតល្ហៃ មើលមិនច្បាស់ ហើយអាចបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងបេះដូងដំណើរការខុសប្រក្រតីទៀតផង។
បើគ្មានការថែទាំត្រឹមត្រូវ និងថ្នាំបន្សាបពិសទេ មនុស្សពេញវ័យអាចស្លាប់ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវវាទិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឧកញ៉ា ទៀ វិចិត្រ ពន្លែងសត្វក្រាស លើក ទី ១២៥ ចូលក្នុងសមុទ្រ វិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


