សត្វស្វា Archives - Kampuchea Thmey Daily

វីដេអូ​កូនស្វាដែលមេបោះបង់ចោល ទៅ​ឱបតុក្កតា​​ ល្បីល្បាញទូទាំងពិភពលោក
កាលពីសប្តាហ៍មុន វីដេអូរបស់កូនស្វាជប៉ុនដែលមានឈ្មោះថា Punch ត្រូវបានសត្វស្វាដទៃទៀតធ្វើបាប បានបង្កឲ្យមាន​ការ​ចាប់អារម្មណ៍ និងចែករំលែក​លើ​បណ្តាញ​សង្គម​យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក បន្ទាប់ពីវារត់ទៅឱបតុក្កតាជំនួសមេ ក្នុងសកម្មភាពដ៏គួរឲ្យសោក​សង្រេង​និង​សង្វេគ​អាណិតបំផុត។

រូបភាព៖Reuters

យោងតាម straitstimes ប្រភេទថនិកសត្វមួយ​នេះ មានអាយុត្រឹមតែ៦ខែប៉ុណ្ណោះ វាត្រូវបានគេដឹងថា រស់នៅក្នុង​សួន​សត្វ អ៊ីឈីកាវ៉ា (Ichikawa) ខេត្ត ឈីបា (Chiba) ប្រទេសជប៉ុន បន្ទាប់ពីត្រូវបានមេបង្កើតបោះបង់ចោលឲ្យរស់​នៅតែលតោលតែម្នាក់​ឯង កូនស្វា Punch តែងតែត្រាច់ចតែម្នាក់ឯងគ្មានមេបានៅ​ក្បែរ​​ដ៏​​កក់ក្តៅ​​ដូចកូនស្វាដទៃឡើយ។

យ៉ាងណាមិញ សកម្មភាពរបស់កូនស្វា Punch បានបង្កឲ្យមានភាពរញ្ចួយចិត្តពីមហាជនទូទាំងពិភពលោក ដូច្នេះហើយ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាមេស្វាបែរជាដាច់ចិត្តបោះបង់ចោលកូនរបស់វាទៅវិញ។

លោកស្រី Alison Behie អ្នកជំនាញខាងសត្វនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា ការបោះបង់ចោលកូន គឺជារឿងមិនធម្មតាទេ ប៉ុន្តែនៅតែកើតឡើងក្នុងកាលៈទេសៈជាក់លាក់ដែលទាក់ទងនឹង «អាយុ សុខភាព និងបទពិសោធន៍»។

អ្នកជំនាញរូបនេះបាននិយាយថា ក្នុងករណីរបស់កូនស្វា Punch អាចមកពីមេរបស់វាខ្វះ​បទពិសោធន៍ និងសម្រាលកូនជាលើកដំបូងផង ហើយការបង្កាត់ពូជក្នុងស្ថានភាពក្តៅខ្លាំង គឺជាមូលហេតុដែលមេរបស់វា ត្រូវតែបោះបង់ចោលកូន​ចោល​ដោយឥតស្រណោះ។ ជាងនេះទៀត អ្នកថែទាំនៅក្នុងសួនសត្វក៏បាននិយាយផងដែរថា កូនស្វា Punch បានកើត​ក្នុងអំឡុងពេលនៃរលកកំដៅខ្លាំងនៅជប៉ុន ដែលជាភាពតានតឹងលើបរិស្ថាន។

នៅក្នុងបរិយាកាសដែលការរស់រានមានជីវិតត្រូវបានគំរាមកំហែងដោយភាពតានតឹងខាងក្រៅ មេស្វាអាចផ្តល់អាទិភាពដល់សុខភាព និងការមានកូននាពេលអនាគតរបស់វា ជាជាងការបន្តថែទាំកូនទើបនឹងកើត ដែលសុខភាពរបស់វាអាច​រង​ផល​ប៉ះពាល់នៅក្នុងបរិយាកាសនេះដែរ។

បន្ទាប់ពីត្រូវបានមេស្វាបោះបង់ចោល បុគ្គលិកសួនសត្វបានផ្តល់ឲ្យកូនស្វា Punch នូវតុក្កតាស្វាប្រភេទ Orangutan ដែលជាប្រដាប់ប្រដាក្មេងលេងជំនួសវិញ។ នៅមុនពេលប្រគល់តុក្កតាឲ្យកូនស្វា អ្នកថែសត្វបានសាកល្បងជម្រើសផ្សេងៗជាច្រើនដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យវា ប៉ុន្តែហាក់មិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយ។

លោកស្រី Behie បានបញ្ចាក់បន្ថែមថា ប្រដាប់ក្មេងលេងនេះដើរតួជាចំណងមួយដ៏ល្អ ពីព្រោះ Punch មានអាយុត្រឹមតែ៦ខែប៉ុណ្ណោះ នៅអាយុដែលវានៅតែត្រូវការការ​ភាព​កក់ក្តៅ​ និងការបំបៅដោះពីមេរបស់វា។ បើទោះជាអាកប្បកិរិយារបស់ស្វាដទៃទៀតចំពោះ Punch ដូចជាការធ្វើបាប ប៉ុន្តែទាំងនេះគឺជាសកម្មភាពធម្មតាមួយតែប៉ុណ្ណោះ។ បើគ្មានម្តាយទេ វាប្រហែលជាមិនអាចបង្កើតប្រតិកម្មចុះចូលសមស្របដើម្បីបង្ហាញពីភាពទន់ខ្សោយចំពោះបុគ្គលដែលមានអំណាចនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សួនសត្វបានកត់ត្រាការកើនឡើងនៃចំនួនអ្នកទស្សនា។ មជ្ឈមណ្ឌលនេះបានរឹតបន្តឹងសន្តិសុខជុំវិញទ្រុង ដោយជំរុញឲ្យអ្នកទស្សនានៅស្ងៀម ចៀសវាងការប្រើជណ្ដើរ ឬជើងកាមេរ៉ាដើម្បីថតរូប និងចៀសវាងការសង្កេតយូរពេក។ ជាពិសេស ពួកគេសង្ឃឹមថា ការចូលចិត្ត និងការចាប់អារម្មណ៍រាប់​លាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីមហាជន នឹងមិនធ្វើឲ្យសត្វស្វាអសកម្មកាន់តែធ្ងន់ធ្ងរឡើងនោះទេ៕

រូបភាព៖Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ

The post វីដេអូ​កូនស្វាដែលមេបោះបង់ចោល ទៅ​ឱបតុក្កតា​​ ល្បីល្បាញទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.

សត្វស្វាមួយក្បាលបង្ក​ឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កា
ស្រីលង្កា​​រង​​​ការ​រដាច់ចរន្តអគ្គិសនី​នៅ​ទូទាំងប្រទេស និង​​ត្រូវ​បាន​ដាក់​​​​​ស្តីបន្ទោសទៅលើសត្វស្វាមួយក្បាលដែលវាទៅប៉ះនឹងឧបករណ៍បំលែងបណ្តាញអគ្គិសនី បណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC នៅថ្ងៃទី១០ខែកុម្ភៈនេះ។

(រូបភាព៖ Getty)

ក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុនថាមពលជាតិរបស់ប្រទេសស្រីលង្កា​ Ceylon បានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីគឺបណ្តាលមកពីបញ្ហានៅស្ថានីយភាគខាងត្បូងរាជធានី Colombo នៃប្រទេសស្រីលង្កា។

រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានស្តីបន្ទោសសត្វស្វាមួយក្បាលដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសនេះថា «សត្វស្វាមួយក្បាលនេះបានទម្លុះចូលទៅក្នុងអនុស្ថានីយថាមពលអគ្គិសនីមួយ ហើយប៉ះជាមួយឧបករណ៍បំលែងបណ្តាញអគ្គិសនីរបស់យើង ដែលបណ្តាលឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធ»។

ថាមពល​អគ្គិសនី​ត្រូវបានស្តារឡើងវិញជាបណ្តើរៗ​​ចាប់​តាំងពី​ល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីដាច់ភ្លើងទូទាំងប្រទេសបានបន្សល់​ទុកអគារជាច្រើនរួមទាំងមន្ទីរពេទ្យត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើងបណ្ដោះអាសន្ន។

ក្រុមមន្ត្រីបានថា ​​វា​ត្រូវ​ការ​ពេលពីរ​ទៅ​​បីម៉ោងដើម្បីទទួលបានថាមពលឡើងវិញនៅទូទាំងប្រទេស ដោយមន្ទីពេទ្យនិង​រោងចក្រ​ចម្រោះទឹកត្រូវបានផ្តល់អាទិភាព។

គួរបញ្ជាក់ថាប្រទេស​ស្រីលង្កា​ដែលមានប្រជាជន២២លាននាក់ធ្លាប់បាន​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើង​យ៉ាង​ទូលំ​ទូលាយ​អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២៕

(រូបភាព៖ Reuters)

(រូបភាព៖ X)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post សត្វស្វាមួយក្បាលបង្ក​ឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កា appeared first on Kampuchea Thmey Daily.

អាជ្ញាធរ ស្នើឱ្យឈប់ផ្តល់ចំណី ឬលេងជាមួយសត្វស្វានៅតំបន់អង្គរ ចៀសវាងបង្កគ្រោះថ្នាក់
អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ អំពាវនាវឱ្យសាធារណជនទាំងអស់បញ្ឈប់សកម្មភាពនានា ដូចជាការផ្តល់ចំណី និងលេងជាមួយសត្វស្វានៅតំបន់អង្គរ ដែលធ្វើឱ្យសត្វស្វាមានចរិតកោងកាច អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាដើម។ បន្ថែមពីនេះ អាជ្ញាជាតិអប្សរា និងភាគីពាក់ព័ន្ធ ក៏កំពុងស្វែងរកដំណោះស្រាយលើបញ្ហានេះដែរ។

ការលើកឡើងនេះ ស្របពេលដែលថ្មីៗ អាជ្ញាធរជាតិអប្សរាសង្កេតឃើញសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ អាជ្ញាធរជាតិអប្សរាថា៖ “បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម”។

យ៉ាងណា កន្លងមកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ខ្លួន រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធតែងតែផ្សព្វផ្សាយ និងចេញសេចក្តីណែនាំអំពាវនាវឱ្យសាធារណជនទាំងអស់ នៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ដែលអាចបង្កឱ្យមានគ្រោះដល់មនុស្សជាដើម ។

ជុំវិញករណីទាំងអស់នេះ អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់ និងសមរម្យ ក្នុងពេលខាងមុខផងដែរ៕

The post អាជ្ញាធរ ស្នើឱ្យឈប់ផ្តល់ចំណី ឬលេងជាមួយសត្វស្វានៅតំបន់អង្គរ ចៀសវាងបង្កគ្រោះថ្នាក់ appeared first on Kampuchea Thmey Daily.

សត្វស្វា៩ក្បាលនៅសួនសត្វហុងកុងងាប់ ក្រោមស្ថានភាព​ដ៏​អាថ៌កំបាំងក្នុងរយៈពេល២ថ្ងៃ
សួនសត្វចំណាស់បំផុតរបស់ហុងកុងកំពុងស្វែងរកចម្លើយនៅក្នុងភាព​អាថ៌កំបាំង​ផ្នែក​វេជ្ជសាស្ត្រសត្វស្វា បន្ទាប់ពីសត្វចំនួន៩ក្បាលបានងាប់ក្នុងរយៈពេលតែ​២​ថ្ងៃ ក្នុងនោះមានទាំងសមាជិកបីក្បាលនៃប្រភេទសត្វជិតផុតពូជផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៦ខែតុលានេះ។

(រូបភាព៖​ AP)

មេដឹកនាំទីក្រុងហុងកុង លោក John Lee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ផ្នែកមួយនៃ​សួន​សត្វ និង​រុក្ខសាស្ត្រហុងកុងត្រូវបានបិទជិត និងសម្លាប់មេរោគ ខណៈអ្នកជំនាញត្រូវបានធ្វើពិសោធន៍ necropsies និងជាតិពុល។ លោក Lee បាន​បន្ថែមថា៖​«នៅពេលណាដែលយើងមានព័ត៌មានណាមួយ ប្រសិនបើមានការវិវឌ្ឍថ្មី ការប្រកាសគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះគ្រប់គ្នាអាចឆាប់ដឹងពីការពិត»។

សត្វស្វាចំនួន៨ក្បាលត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃអាទិត្យ ហើយមួយទៀតបានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីបង្ហាញ​អាកប្បកិរិយាមិនធម្មតា។ សត្វដែលបានងាប់គឺជាសត្វស្វា De Brazza ស្វាកំប្រុកធម្មតា (common squirrel monkey) សត្វសាគីមុខពណ៌ស (white-faced sakis) ចំនួនបួនក្បាល និងស្វា (cotton-top tamarin) ចំនួនបីក្បាល ដែលជាប្រភេទសត្វដែលត្រូវបានចុះបញ្ជីថា ជាសត្វដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជិតផុតពូជដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។

(រូបភាព៖ Animal Cyclopedia for kid) Common squirrel monkey

កាលពីថ្ងៃចន្ទ លេខាធិការទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍ លោក Kevin Yeung បានបើកកិច្ចប្រជុំអន្តរក្រសួងជាបន្ទាន់អំពីការងាប់របស់សត្វស្វាទាំងនេះផងដែរជាមួយនាយកដ្ឋានសេវាកម្សាន្ត និងវប្បធម៌ នាយកដ្ឋានកសិកម្ម នេសាទ និងអភិរក្ស និងនាយកដ្ឋានសុខាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានពណ៌នា អាកប្បកិរិយា និងចំណង់អាហាររបស់ស្វា De Brazza មួយទៀតក៏ត្រូវបានរកឃើញថា មិនធម្មតាផងដែរ ដែលទាមទារឱ្យមានការសង្កេតបន្ថែមទៀត។ ទោះយ៉ាងណាសត្វ៨០ផ្សេងទៀតនៅក្នុងសួនច្បារស្ថិតនៅក្នុងស្ថានភាពធម្មតា។ នាយកដ្ឋាននៅតែរង់ចាំលទ្ធផលតេស្ត ហើយមិនអាចផ្តល់តម្រុយអំពីមូលហេតុនៃការស្លាប់ដែលអាចកើតមាននោះទេ។

គួរបញ្ជាក់ថា សួនសត្វ និងរុក្ខសាស្ត្រហុងកុង ដែលជាសួនចំណាស់ជាងគេនេះមានតាំងពីអតីតអាណានិគមអង់គ្លេស បានបើកជាសាធារណៈយ៉ាងពេញលេញនៅឆ្នាំ១៨៧១។ វាជាសួនសត្វដ៏កម្រនៅក្នុងទីក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលបានត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិននៅឆ្នាំ១៩៩៧វិញ៕

(រូបភាព៖ Destination Uganda) De brazza monkey

(រូបភាព៖ Lincoln Park Zoo) White-faced sakis

(រូបភាព៖ National Geographic) Cotton-top tamarins

អត្ថបទ៖ ប៊ុន សុភាព

The post សត្វស្វា៩ក្បាលនៅសួនសត្វហុងកុងងាប់ ក្រោមស្ថានភាព​ដ៏​អាថ៌កំបាំងក្នុងរយៈពេល២ថ្ងៃ appeared first on Kampuchea Thmey Daily.

ស្វាចាប់ក្មេងស្រីអាយុ ៣ ឆ្នាំ លាក់លើដើមឈើនៅ ចិន ទម្រាំរកឃើញចំណាយពេលរាប់ម៉ោង
ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ត្រូវបានស្វាចាប់យកទៅលាក់លើដើមឈើនៅទីក្រុង Liupanshui ក្នុងខេត្ត Guizhou កាលពីថ្ងៃទី២១ តុលា ប៉ុន្តែព័ត៌មាននេះទើបតែផ្សព្វផ្សាយប៉ុណ្ណោះ ។

ឪពុកក្មេងស្រីត្រកូល Liu បានឲ្យដឹងថា ខ្លួននិងម្ដាយ ទៅចម្ការដើម្បីធ្វើការ ទើបទុកកូនស្រីចោលឲ្យនៅក្រោមដើមឈើ ។ មិនយូរប៉ុន្មានលោក Liu ក៏បាត់កូន ហើយអ្នកទាំង ២ ភ័យជាខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសតែម្ដង ។

ភ្លាមៗនោះ ប៉ូលិសក្នុងតំបន់បានចល័តក្រុមមួយ ដើម្បីស្វែងរកក្មេងដែលបាត់ខ្លួន ។ ទម្រាំរកឃើញ ពួកគេចំណាយពេលអស់ជាង ២ ម៉ោងឯណោះ ។

ក្មេងស្រីរងគ្រោះត្រូវបានគេរកឃើញលើដើមឈើកម្ពស់ ៣០ ម៉ែត្រ ក្នុងតំបន់សម្បូរស្វាព្រៃ ហើយនាងក៏មានស្នាមម្រាមដៃស្វាលើខ្លួនបន្តិចបន្តួចដែរ ។

ដោយសាររកកូនស្រីឃើញវិញ លោក Liu បានអរគុណប៉ូលិស និងអ្នកភូមិចំពោះការជួយចេញពីចិត្ត ។ ហេតុនេះហើយ លោក​ប្រធាន​​ភូមិ​នឹងរៀបចំឲ្យមានការ​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​ជិត​ភូមិ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asianone

ចុចអាន៖ ស្វាមួយក្បាល​ធ្វើ​ដំណើរ​ ​៤០ ​គីឡូម៉ែត្រ ​ដើម្បី​ចូលរួម​​បុណ្យសព​បុរស​ដែលធ្លាប់ឲ្យចំណីវានៅ​ឥណ្ឌា

The post ស្វាចាប់ក្មេងស្រីអាយុ ៣ ឆ្នាំ លាក់លើដើមឈើនៅ ចិន ទម្រាំរកឃើញចំណាយពេលរាប់ម៉ោង appeared first on Kampuchea Thmey Daily.

ស្វាមួយក្បាល​ធ្វើ​ដំណើរ​ ​៤០ ​គីឡូម៉ែត្រ ​ដើម្បី​ចូលរួម​​បុណ្យសព​បុរស​ដែលធ្លាប់ឲ្យចំណីវានៅ​ឥណ្ឌា
សត្វស្វាមួយក្បាល​ធ្វើ​ដំណើរ​ ​៤០ ​គីឡូម៉ែត្រ ទៅចូលរួមបុណ្យសពបុរសដែលធ្លាប់ឲ្យចំណីវានៅទីក្រុង Amroha រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ។

វាក៏បង្ហាញពីការកើតទុក្ខមិនចាញ់គ្រួសារសពប៉ុន្មានឡើយ ព្រោះស្វា និងបុរសដែលស្លាប់មានឈ្មោះថា Ramkunwar Singh នោះបានលេងជាមួយគ្នាជាច្រើនខែមុនបាត់បង់ជីវិត ។

នៅតាមផ្លូវទៅធ្វើបុណ្យ សត្វស្វាខាងលើបានឱបគាត់មិនព្រមលែងសោះ ។ បន្ទាប់ពីវីដេអូត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម រឿងនេះមានមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមិនមែនជារឿងថ្មីទេ ។

គួរឲ្យដឹងថា សត្វស្វាជាសត្វដែលមានមនោសញ្ចេតនាដូចមនុស្សដែរ ជួនកាលពេលកូន ឬ មនុស្សជាទីស្រលាញ់បាត់បង់ជីវិត វានឹងកើតទុក្ខក្នុងរយៈពេលយូរ ហើយមិនព្រមទៅណាឆ្ងាយពីសពឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asiawire

ចុចអាន៖ អាជ្ញាធរជាតិអប្សរា អំពាវនាវបញ្ឈប់ផ្ដល់ចំណី សត្វស្វា ខណៈទេសចរបន្តជួបហានិភ័យ

The post ស្វាមួយក្បាល​ធ្វើ​ដំណើរ​ ​៤០ ​គីឡូម៉ែត្រ ​ដើម្បី​ចូលរួម​​បុណ្យសព​បុរស​ដែលធ្លាប់ឲ្យចំណីវានៅ​ឥណ្ឌា appeared first on Kampuchea Thmey Daily.

ពលរដ្ឋស្នើចាប់ស្វានៅខណ្ឌដូនពេញដែលតែងតែរំខានយាយី
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញបានស្នើរឱ្យអាជ្ញាធររាជធានីភ្នំពេញចាត់វិធានការយកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានពួកគាត់ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់។

ការស្នើរសុំរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញតំណាងអោយលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាងឱ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមជម្រុញលើការអប់រំអោយបានខ្លាំងក្លាក្នុងវិស័យអប់រំដើម្បីបណ្តុះបណ្តាលធនធានមនុស្ស, សូមដោះស្រាយចំពោះក្រុមហ៊ុនឯកជន ឃួងដី នាំអោយស្រុតផ្ទះពួកគាត់និងមិនអនុវត្តតាមកិច្ចសន្យា , សំណូមពរ កុំអោយយកលុយថ្លៃសំរាមនៅតាមគ្រឹះស្ឋានសិក្សារបស់រដ្ឋ, សូមគាំទ្រផលិតផលខ្មែរដូចគ្នា, សូមចាត់វិធានការ យកសត្វស្វាចេញអោយអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃ និងសូមចាតវិធានការចំពោះចោរលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យកាល់ផងដែរ។

លោកសុខ ពេញវុធ បានមានប្រសាសន៍ថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានិងជាលាយល័ក្សអក្សរចំនួន៤០បញ្ហា ។ចំពោះសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានេះខាងលើ យើងបានដោះស្រាយបញ្ចាប់រួចរាល់។ ចំពោះសំណើរជាលាយល័ក្សអក្សរចំនួន៤០បញ្ហាយើងនឹងបញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់យើងនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

លោក ជួប ខុន បានមានប្រសាសន៍ដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម។

លោកជួប ខុន បានបន្តថា រាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២ ក្រុមប្រឹក្សារាជធានីបានចាត់អោយរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនជាបន្តបន្ទាប់ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ។
លោកជួប ខុន បានបញ្ជាក់ទៀតថា៖ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរចំនួន៨៧០បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់។

ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនពួកគាត់រួចរាល់ចំនួន៤៤៤បញ្ហា, បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន២១៧បញ្ហា និងនៅសល់១០១បញ្ហា មិនទាន់បានដោះស្រាយ ដោយសារតែហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

The post ពលរដ្ឋស្នើចាប់ស្វានៅខណ្ឌដូនពេញដែលតែងតែរំខានយាយី appeared first on Kampuchea Thmey Daily.

អាជ្ញាធរជាតិអប្សរា អំពាវនាវបញ្ឈប់ផ្ដល់ចំណី សត្វស្វា ខណៈទេសចរបន្តជួបហានិភ័យ
អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យភ្ញៀវទេសចរបញ្ឈប់ការឱ្យចំណី សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះ។

នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហោះលើទំព័រហ្វេសប៊ុកឱ្យដឹងថា ការអំពាវនាវឱ្យភ្ញៀវទេសចរបញ្ឈប់ការឱ្យចំណី សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរនេះ បានធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីសត្វស្វាខាំភ្ញៀវទេសចរអាមេរិក ភេទប្រុស  វ័យប្រហែល ៥០ឆ្នាំ បង្កឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ នៅពេលបុរសរូបនោះ កំពុងដើរទស្សនា តំបន់ប្រាសាទបាយ័ន។

ជាមួយគ្នានេះ ក្រុមភ្នាក់ងារទេសចរណ៍របស់ អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំង នៅមន្ទីរពេទ្យ ដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។

គួររម្លឹកថា សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណី បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។

គួរបញ្ជាក់ថា សត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិ ពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀត គឺរង់ចាំចំណីពីមនុស្ស និងពេលពួកវាខ្លះឆក់ចំណីពីភ្ញៀវទេសចរ នៅពេលវាដណ្ដើមអីវ៉ាន់ពីភ្ញៀវមិនបាន វាខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន និងបង្កហានិភ័យដល់ថ្មប្រាសាទផងដែរ។ ពួកសត្វស្វាប្រតោងលើប្រាសាទធ្វើឱ្យជ្រុះថ្មប្រាសាទមកក្រោម ខូចខាតបរិក្ខាទេសចរណ៍។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post អាជ្ញាធរជាតិអប្សរា អំពាវនាវបញ្ឈប់ផ្ដល់ចំណី សត្វស្វា ខណៈទេសចរបន្តជួបហានិភ័យ appeared first on Kampuchea Thmey Daily.