ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា អំពាវនាវបញ្ឈប់ផ្ដល់ចំណី សត្វស្វា ខណៈទេសចរបន្តជួបហានិភ័យ
អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យភ្ញៀវទេសចរបញ្ឈប់ការឱ្យចំណី សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះ។

នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហោះលើទំព័រហ្វេសប៊ុកឱ្យដឹងថា ការអំពាវនាវឱ្យភ្ញៀវទេសចរបញ្ឈប់ការឱ្យចំណី សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរនេះ បានធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីសត្វស្វាខាំភ្ញៀវទេសចរអាមេរិក ភេទប្រុស វ័យប្រហែល ៥០ឆ្នាំ បង្កឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ នៅពេលបុរសរូបនោះ កំពុងដើរទស្សនា តំបន់ប្រាសាទបាយ័ន។

ជាមួយគ្នានេះ ក្រុមភ្នាក់ងារទេសចរណ៍របស់ អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំង នៅមន្ទីរពេទ្យ ដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។

គួររម្លឹកថា សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។

លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណី បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។

គួរបញ្ជាក់ថា សត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិ ពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀត គឺរង់ចាំចំណីពីមនុស្ស និងពេលពួកវាខ្លះឆក់ចំណីពីភ្ញៀវទេសចរ នៅពេលវាដណ្ដើមអីវ៉ាន់ពីភ្ញៀវមិនបាន វាខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន និងបង្កហានិភ័យដល់ថ្មប្រាសាទផងដែរ។ ពួកសត្វស្វាប្រតោងលើប្រាសាទធ្វើឱ្យជ្រុះថ្មប្រាសាទមកក្រោម ខូចខាតបរិក្ខាទេសចរណ៍។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


