ព័ត៌មានអន្ដរជាតិ
ស្វាចាប់ក្មេងស្រីអាយុ ៣ ឆ្នាំ លាក់លើដើមឈើនៅ ចិន ទម្រាំរកឃើញចំណាយពេលរាប់ម៉ោង
ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ត្រូវបានស្វាចាប់យកទៅលាក់លើដើមឈើនៅទីក្រុង Liupanshui ក្នុងខេត្ត Guizhou កាលពីថ្ងៃទី២១ តុលា ប៉ុន្តែព័ត៌មាននេះទើបតែផ្សព្វផ្សាយប៉ុណ្ណោះ ។

ឪពុកក្មេងស្រីត្រកូល Liu បានឲ្យដឹងថា ខ្លួននិងម្ដាយ ទៅចម្ការដើម្បីធ្វើការ ទើបទុកកូនស្រីចោលឲ្យនៅក្រោមដើមឈើ ។ មិនយូរប៉ុន្មានលោក Liu ក៏បាត់កូន ហើយអ្នកទាំង ២ ភ័យជាខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសតែម្ដង ។
ភ្លាមៗនោះ ប៉ូលិសក្នុងតំបន់បានចល័តក្រុមមួយ ដើម្បីស្វែងរកក្មេងដែលបាត់ខ្លួន ។ ទម្រាំរកឃើញ ពួកគេចំណាយពេលអស់ជាង ២ ម៉ោងឯណោះ ។
ក្មេងស្រីរងគ្រោះត្រូវបានគេរកឃើញលើដើមឈើកម្ពស់ ៣០ ម៉ែត្រ ក្នុងតំបន់សម្បូរស្វាព្រៃ ហើយនាងក៏មានស្នាមម្រាមដៃស្វាលើខ្លួនបន្តិចបន្តួចដែរ ។

ដោយសាររកកូនស្រីឃើញវិញ លោក Liu បានអរគុណប៉ូលិស និងអ្នកភូមិចំពោះការជួយចេញពីចិត្ត ។ ហេតុនេះហើយ លោកប្រធានភូមិនឹងរៀបចំឲ្យមានការចុះល្បាតជាប្រចាំនៅជិតភូមិ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទៀតផង ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


