សន្តិសុខសង្គម
ពលរដ្ឋស្នើចាប់ស្វានៅខណ្ឌដូនពេញដែលតែងតែរំខានយាយី
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញបានស្នើរឱ្យអាជ្ញាធររាជធានីភ្នំពេញចាត់វិធានការយកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានពួកគាត់ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់។

ការស្នើរសុំរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញតំណាងអោយលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាងឱ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមជម្រុញលើការអប់រំអោយបានខ្លាំងក្លាក្នុងវិស័យអប់រំដើម្បីបណ្តុះបណ្តាលធនធានមនុស្ស, សូមដោះស្រាយចំពោះក្រុមហ៊ុនឯកជន ឃួងដី នាំអោយស្រុតផ្ទះពួកគាត់និងមិនអនុវត្តតាមកិច្ចសន្យា , សំណូមពរ កុំអោយយកលុយថ្លៃសំរាមនៅតាមគ្រឹះស្ឋានសិក្សារបស់រដ្ឋ, សូមគាំទ្រផលិតផលខ្មែរដូចគ្នា, សូមចាត់វិធានការ យកសត្វស្វាចេញអោយអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃ និងសូមចាតវិធានការចំពោះចោរលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យកាល់ផងដែរ។

លោកសុខ ពេញវុធ បានមានប្រសាសន៍ថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានិងជាលាយល័ក្សអក្សរចំនួន៤០បញ្ហា ។ចំពោះសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៨នាក់ស្នើនិង១៥បញ្ហានេះខាងលើ យើងបានដោះស្រាយបញ្ចាប់រួចរាល់។ ចំពោះសំណើរជាលាយល័ក្សអក្សរចំនួន៤០បញ្ហាយើងនឹងបញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់យើងនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។
លោក ជួប ខុន បានមានប្រសាសន៍ដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម។

លោកជួប ខុន បានបន្តថា រាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីឆ្នាំ២០២២ ក្រុមប្រឹក្សារាជធានីបានចាត់អោយរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនជាបន្តបន្ទាប់ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ។
លោកជួប ខុន បានបញ្ជាក់ទៀតថា៖ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរចំនួន៨៧០បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់។

ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនពួកគាត់រួចរាល់ចំនួន៤៤៤បញ្ហា, បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន២១៧បញ្ហា និងនៅសល់១០១បញ្ហា មិនទាន់បានដោះស្រាយ ដោយសារតែហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


