សភាពាណិជ្ជកម្មថៃ Archives - Kampuchea Thmey Daily

អាជីវកម្មថៃទាមទារដំណោះស្រាយចំពោះកង្វះ​ខាត​​កម្លាំងពលកម្ម​ធ្ងន់ធ្ងរ ​ប្រមាណ ១ ឆ្នាំ ក្រោយ​ពលករ​ខ្មែរ​​សម្រុកចេញ​
ក្រុមអាជីវកម្មថៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន បាន​ទាមទារឱ្យរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុណ ត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់លើកង្វះខាតកម្លាំងពលកម្ម​ធ្ងន់ធ្ងរ ប្រមាណ ១ ឆ្នាំក្រោយពលករចំណាកស្រុកខ្មែរសម្រុកចាកចេញពីប្រទេស​ថៃដោយសារភាពតានតឹងព្រំដែន​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កង្វះខាតពលករចំណាកស្រុកឱ្យធ្វើការតាមវិស័យផ្សេងៗ បានធ្វើឱ្យវិស័យសំខាន់ៗផ្សេងៗចូលទៅក្នុងហានិភ័យ ដោយបន្ថែម​​សម្ពាធ​សម្រាប់សេដ្ឋកិច្ចថៃ ដែលកំពុងកាន់តែដុនដាបដោយសារតែកំណើនតម្លៃថាមពល។ ​

អនុប្រធានសភាពាណិជ្ជកម្មថៃ លោក Wiboon Suphakarnpongkul បានថ្លែងក្នុងនាមគណៈកម្មាធិការ​អចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ​​​ ថា អាជ្ញាធរថៃគួរតែពន្លឿនការបន្តលិខិតអនុញ្ញាតការងារ ជាពិសេសសម្រាប់ពលករកម្ពុជា ដើម្បីការពារកម្មករពីការបាត់បង់ងារ​ស្រប​ច្បាប់របស់ពួកគេ ​ហើយបញ្ចៀសការរំខានដល់វិស័យផលិតកម្ម និងកសិកម្ម ក្នុងអំឡុងពេលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃ។

លោកបានប្រាប់សន្និសីទសារព័ត៌មាន​មួយកាលពីថ្ងៃសុក្រថា បច្ចុប្បន្ន មានពលករចំណាកស្រុកប្រហែល ៣,៩ លាននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពលករកម្ពុជាបានធ្លាក់ចុះជាគំហុក មកត្រឹមប្រហែល ១៩៤​ ០០០ នាក់ ពីប្រហែល ៥៥០ ០០០ នាក់។

មែនទែនទៅ ពលករកម្ពុជារាប់ម៉ឺននាក់បានសម្រុកវិលត្រឡប់មក​ប្រទេសកំណើត​វិញពេលមាន​ភាពតានតឹងព្រំដែន​កម្ពុជា-ថៃ ជាពិសេសក្រោយជម្លោះប្រដាប់អាវុធរវាងប្រទេសទាំង២ផ្ទុះឡើងនៅខែកក្កដា។ គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំមុន ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ បាន​ឱ្យដឹងថា ​ពលរដ្ឋខ្មែរវិលចូលស្រុកវិញមានជាង ៩១ ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅប្រទេសថៃមានជាង ១,២ លាននាក់។

លោក Wiboon បានប្រាប់ថា កម្មករកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ការប្រមូលផលផ្លែឈើនៅភាគខាងកើតថៃ ដែលចាប់ផ្តើមនៅចុងខែមេសា និងមានរយៈពេលប្រហែល ៥ ខែ ប៉ុន្តែលិខិតអនុញ្ញាតរបស់ពួកគេជាច្រើន​បានផុតកំណត់ ឬជិតផុតកំណត់ហើយ ​ខណៈ​ការបន្តសុពលភាពត្រូវបានពន្យារពេលដោយសារក្តីបារម្ភអំពីសន្តិសុខ។

​មន្រ្តីសភាពាណិជ្ជកម្មថៃដដែលបានបន្តថា ឧស្សាហកម្មផ្លែឈើនៅភាគខាងកើតប្រទេស មានតម្លៃប្រហែល ២០០ ​ប៊ីលានបាត/ឆ្នាំ ​ហើយ​កង្វះខាតកម្លាំងពលកម្ម នឹងធ្វើឱ្យឧស្សាហកម្មនេះ​ប្រឈមមុខនឹងហានិភ័យ​គុណភាពទាប និង​ខកពេលប្រមូលផល​។

លើសពីនោះ លោក Wiboon បន្ថែមថា វិបត្តិកម្លាំងពលកម្មក៏អាចរំខានដល់ការដឹកជញ្ជូនអង្ករនាំចេញផងដែរ។

វិស័យឯកជនកំពុងស្នើការបន្តលិខិតអនុញ្ញាតរយៈពេលខ្លីពី ៣ ទៅ ៦ ខែសម្រាប់កម្មករកម្ពុជា រួមជាមួយនឹងផែនការរយៈពេលវែង ដើម្បីពង្រីកការផ្គត់ផ្គង់កម្លាំងពលកម្មតាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសដូចជា ស្រីលង្កា បង់ក្លាដែស និងឥណ្ឌូណេស៊ី ជាដើម៕

The post អាជីវកម្មថៃទាមទារដំណោះស្រាយចំពោះកង្វះ​ខាត​​កម្លាំងពលកម្ម​ធ្ងន់ធ្ងរ ​ប្រមាណ ១ ឆ្នាំ ក្រោយ​ពលករ​ខ្មែរ​​សម្រុកចេញ​ appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន
សភាពាណិជ្ជកម្ម​ថៃ​បាន​ទទូចជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ ចរចាជាមួយ​កម្ពុជាដើម្បីបើកព្រំដែនឡើងវិញ ​ ដោយ​ព្រមានថា ​ការបិទច្រកចេញ-ចូល​ដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ ​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Prachachat Business កាលពីថ្ងៃអាទិត្យ។

ការជំរុញទាមទារ​នេះ ធ្វើឡើងក្រោយជំនួប​រវាង​សភាពាណិជ្ជកម្ម​ថៃប្រចាំបណ្ដាខេត្ត​ព្រំដែនជាប់កម្ពុជាទាំង ៧ ​ដោយ​លើកឡើងពីបញ្ហាផ្សេងៗ និងតម្រូវការរបស់សហគ្រិន។ ​នេះបើតាមអនុប្រធានសភា​ពាណិជ្ជកម្ម​​ថៃ និង​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែននៃសភាពាណិជ្ជកម្មថៃ ​លោក Jirapan Asvatanakul។

មួយក្នុងចំណោមផលប៉ះពាល់សម្រាប់ថៃ សភាពាណិជ្ជកម្មថៃបាន​និយាយថា ការបិទ​ព្រំដែន​កំពុងបង្កបញ្ហាយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិ​នៅថៃ។ ដំណើរការផលិត​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាក់ខាន ដោយសារខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​ពីកម្ពុជា​។

ជាទូទៅ សហគ្រិនថៃ​បញ្ជូនវត្ថុធាតុដើមមករោងចក្រ​នៅកម្ពុជាសម្រាប់ផលិត ដោយ​​សារតែ​ផល​ប្រយោជន៍​ផ្នែកពន្ធ​ និងតម្លៃពលកម្មទាបនៅកម្ពុជា។ បន្ទាប់មក គ្រឿង​ទាំងនេះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​​​ថៃ​វិញ​ ដើម្បី​ដំឡើង​រថយន្ត។ សភាពាណិជ្ជកម្មថា រោងចក្រនៅ​កម្ពុជាត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តថៃ ដោយ​រួមចំណែកប្រមាណ ៣-៤ ប៊ីលាន​បាត។ ​

លើសពីនេះ «ទំនិញឆ្លងកាត់» ដែលដឹកពីប្រទេសផ្សេងៗមកកាន់កម្ពុជាតាមរយៈថៃ ​កំពុងហូរហៀរពេញ​​ឃ្លាំងនៅកំពង់ផែថៃ Laem Chabang ដែលបណ្ដាលឱ្យ​មាន​កំណើន​ការចំណាយប្រតិបត្តិការប្រចាំថ្ងៃ។

​សម្រាប់កម្ពុជា សភាពាណិជ្ជកម្មថៃបាន​​អះអាងថា ផ្សារទំនើបរបស់កម្ពុជាកំពុងជួបប្រទះនឹង​កង្វះ​ខាត​​​ទំនិញប្រើប្រាស់ ​ដោយ​ប្រជាជនមានការភ័យស្លន់ស្លោទិញទំនិញ និងស្តុកទុក ដែលធ្វើឱ្យ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាមានការលំបាក។

គួរគូសបញ្ជាក់ថា ក្នុងចំណាត់ការជាឯកតោភាគីកាលពីខែមិថុនា យោធាថៃបាន​កំណត់ម៉ោងបិទ-បើក​ និងក្រោយ​មក​បិទទាំងស្រុងនូវច្រកព្រំដែនគោកជាមួយ​កម្ពុជា ដែល​ជំរុញឱ្យ​កម្ពុជាឆ្លើយតបជាមួយ​នឹង​វិធានការដូចគ្នា។ កន្លងមក កម្ពុជាបាន​បញ្ជាក់ជំហររបស់ខ្លួន​ថា ខ្លួននឹង​បើកព្រំដែនវិញ លុះត្រាតែយោធាថៃបញ្ចប់វិធានការឯកតោភាគីជាមុន ដោយ​បើក​​ព្រំដែន​ឱ្យ​​ដំណើការដូចមុនថ្ងៃ ៧ មិថុនា ដែលថៃចាប់ផ្ដើមកម្រិតម៉ោងចេញ-ចូល។

គេមើលឃើញថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បាន​ក្លាយជាបន្ទុក​ពាណិជ្ជកម្ម​ធ្ងន់ធ្ងររវាងប្រទេសទាំង២ ដែលមាន​ទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារ/ឆ្នាំៗ។ ​ឆ្លើយតបនឹងការគំរាមកំហែង និងគំនាបសេដ្ឋកិច្ចផ្សេងៗរបស់ថៃ កម្ពុជាបាន​បិទការនាំចូលអគ្គិសនី និងអ៊ិនធឺណេតប្រើប្រាស់ បន្លែផ្លែឈើ និងផ្អាកការនាំចូលទាំងស្រុងនូវប្រេង និងឧស្ម័នឥន្ធនៈថៃ។ អ្នកជំនាញថៃបាន​ព្រមានថា ការបិទព្រំដែន និងវិធានការទាំងនេះ នឹង​ប៉ះពាល់ខ្លាំងដល់​ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មពាន់លានដុល្លារជាមួ​យ​កម្ពុជា ជាពិសេសប្រជាជនថៃរស់នៅតាមព្រំដែន និងអាជីវកម្មថៃ ដែល​មាន​កម្ពុជាជាទីផ្សារ៕

The post សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន appeared first on Kampuchea Thmey Daily.