ព័ត៌មានអន្ដរជាតិ
សភាពាណិជ្ជកម្មថៃ ទទូចឱ្យរដ្ឋាភិបាលខ្លួនចរចាជាមួយកម្ពុជាជុំវិញការបិទព្រំដែន
សភាពាណិជ្ជកម្មថៃបានទទូចជំរុញឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជាដើម្បីបើកព្រំដែនឡើងវិញ ដោយព្រមានថា ការបិទច្រកចេញ-ចូលដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Prachachat Business កាលពីថ្ងៃអាទិត្យ។

ការជំរុញទាមទារនេះ ធ្វើឡើងក្រោយជំនួបរវាងសភាពាណិជ្ជកម្មថៃប្រចាំបណ្ដាខេត្តព្រំដែនជាប់កម្ពុជាទាំង ៧ ដោយលើកឡើងពីបញ្ហាផ្សេងៗ និងតម្រូវការរបស់សហគ្រិន។ នេះបើតាមអនុប្រធានសភាពាណិជ្ជកម្មថៃ និងប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែននៃសភាពាណិជ្ជកម្មថៃ លោក Jirapan Asvatanakul។
មួយក្នុងចំណោមផលប៉ះពាល់សម្រាប់ថៃ សភាពាណិជ្ជកម្មថៃបាននិយាយថា ការបិទព្រំដែនកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិនៅថៃ។ ដំណើរការផលិតក្រុមហ៊ុនទាំងនោះ ត្រូវបានអាក់ខាន ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីកម្ពុជា។
ជាទូទៅ សហគ្រិនថៃបញ្ជូនវត្ថុធាតុដើមមករោងចក្រនៅកម្ពុជាសម្រាប់ផលិត ដោយសារតែផលប្រយោជន៍ផ្នែកពន្ធ និងតម្លៃពលកម្មទាបនៅកម្ពុជា។ បន្ទាប់មក គ្រឿងទាំងនេះត្រូវបញ្ជូនត្រឡប់ទៅថៃវិញ ដើម្បីដំឡើងរថយន្ត។ សភាពាណិជ្ជកម្មថា រោងចក្រនៅកម្ពុជាត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តថៃ ដោយរួមចំណែកប្រមាណ ៣-៤ ប៊ីលានបាត។
លើសពីនេះ «ទំនិញឆ្លងកាត់» ដែលដឹកពីប្រទេសផ្សេងៗមកកាន់កម្ពុជាតាមរយៈថៃ កំពុងហូរហៀរពេញឃ្លាំងនៅកំពង់ផែថៃ Laem Chabang ដែលបណ្ដាលឱ្យមានកំណើនការចំណាយប្រតិបត្តិការប្រចាំថ្ងៃ។

សម្រាប់កម្ពុជា សភាពាណិជ្ជកម្មថៃបានអះអាងថា ផ្សារទំនើបរបស់កម្ពុជាកំពុងជួបប្រទះនឹងកង្វះខាតទំនិញប្រើប្រាស់ ដោយប្រជាជនមានការភ័យស្លន់ស្លោទិញទំនិញ និងស្តុកទុក ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាមានការលំបាក។
គួរគូសបញ្ជាក់ថា ក្នុងចំណាត់ការជាឯកតោភាគីកាលពីខែមិថុនា យោធាថៃបានកំណត់ម៉ោងបិទ-បើក និងក្រោយមកបិទទាំងស្រុងនូវច្រកព្រំដែនគោកជាមួយកម្ពុជា ដែលជំរុញឱ្យកម្ពុជាឆ្លើយតបជាមួយនឹងវិធានការដូចគ្នា។ កន្លងមក កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនថា ខ្លួននឹងបើកព្រំដែនវិញ លុះត្រាតែយោធាថៃបញ្ចប់វិធានការឯកតោភាគីជាមុន ដោយបើកព្រំដែនឱ្យដំណើការដូចមុនថ្ងៃ ៧ មិថុនា ដែលថៃចាប់ផ្ដើមកម្រិតម៉ោងចេញ-ចូល។
គេមើលឃើញថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បានក្លាយជាបន្ទុកពាណិជ្ជកម្មធ្ងន់ធ្ងររវាងប្រទេសទាំង២ ដែលមានទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារ/ឆ្នាំៗ។ ឆ្លើយតបនឹងការគំរាមកំហែង និងគំនាបសេដ្ឋកិច្ចផ្សេងៗរបស់ថៃ កម្ពុជាបានបិទការនាំចូលអគ្គិសនី និងអ៊ិនធឺណេតប្រើប្រាស់ បន្លែផ្លែឈើ និងផ្អាកការនាំចូលទាំងស្រុងនូវប្រេង និងឧស្ម័នឥន្ធនៈថៃ។ អ្នកជំនាញថៃបានព្រមានថា ការបិទព្រំដែន និងវិធានការទាំងនេះ នឹងប៉ះពាល់ខ្លាំងដល់ភាគីថៃ ដែលមានអតិរេកពាណិជ្ជកម្មពាន់លានដុល្លារជាមួយកម្ពុជា ជាពិសេសប្រជាជនថៃរស់នៅតាមព្រំដែន និងអាជីវកម្មថៃ ដែលមានកម្ពុជាជាទីផ្សារ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


