ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ពលរដ្ឋកម្ពុជាវិលពីថៃចូលស្រុកវិញហាក់ថមថយ ដោយក្នុងមួយថ្ងៃចន្លោះពី ២០០ទៅ ៣០០នាក់
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ឱ្យដឹងថា ពលរដ្ឋកម្ពុជាវិលពីថៃចូលស្រុកវិញហាក់ថមថយប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយក្នុងមួយថ្ងៃពលរដ្ឋវិលចូលស្រុកចន្លោះពី២០០ទៅ៣០០នាក់។ គិតត្រឹមថ្ងៃទី ១៤ សីហា ឆ្នាំ ២០២៥ ពលរដ្ឋខ្មែរវិលចូលស្រុកវិញមានជាង ៩១ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅប្រទេសថៃមានជាង ១,២ លាននាក់។
ការថមថយប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារពលរដ្ឋខ្មែរបានសម្រុកវិលចូលស្រុកវិញយ៉ាងគំហុកកាលដើមខែសីហា ដោយក្នុងមួយថ្ងៃៗរាប់ម៉ឺននាក់។ ជាក់ស្តែងគិតត្រឹមមួយថ្ងៃ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ពលរដ្ឋខ្មែរប្រមាណ ១០ ម៉ឺននាក់ បានវិលចូលស្រុកវិញតាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀងខេត្តបាតដំបង។ លើសពីនេះ នៅមានច្រកព្រំដែនគោកផ្សេងទៀតដែលពលករវិលចូលស្រុក។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ១៤ខែសីហា មានពលរដ្ឋខ្មែរវិលចូលស្រុកវិញជាង ៩១ ម៉ឺននាក់ ក្នុងចំណោមនោះទទួលបានឱកាសការងារភ្លាមពីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ លោកបានឱ្យដឹងថា ជាការពិតអំឡុងពេលផ្ទុះសង្គ្រាមដោយប្រើកម្លាំងប្រដាប់អាវុធចាប់ពីថ្ងៃទី ២៤ ខែកក្កដាមក ពលរដ្ឋខ្មែរចាប់ផ្តើមវិលមកស្រុកវិញយ៉ាងច្រើននៅតាមច្រកព្រំដែនគោកនានា។ ប៉ុន្តែលោកថា៖«ជាការកត់សម្គាល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញពលរដ្ឋខ្មែរវិលចូលស្រុកវិញចន្លោះពី ២០០ ទៅ ៣០០ នាក់»។

បើតាមអ្នកនាំពាក្យដដែល ពលរដ្ឋដែលពុំទាន់សម្រេចចិត្តមកវិញដោយសារកំពុងពិចារណាស្ថានការណ៍នយោបាយ។
ស្របពេលពលករសម្រុកមកវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកយុទ្ធនាការទ្រង់ទ្រាយធំជាបន្តបន្ទាប់ ចុះផ្សព្វផ្សាយនៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស ដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យមានការងារធ្វើភ្លាមៗ។
បងប្អូនពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃជាច្រើនរូប បានបង្ហាញអារម្មណ៍កក់ក្ដៅ ដោយបានជួបជុំក្រុមគ្រួសារ ជាពិសេស ពេលមកដល់ប្រទេសកម្ពុជាវិញ មានអាជ្ញាធរទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលផ្ដល់មធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃ ត្រឡប់ទៅដល់ស្រុកកំណើត។

ជាមួយគ្នានេះ ពួកគាត់បានគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានជួយរកការងារជូនបងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ។ បន្ថែមពីនេះ ពួកគាត់សូមអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃវិលត្រឡប់មកស្រុកវិញ ប្រសិនបើត្រូវបានគេរើសអើង ព្រោះនៅស្រុកខ្មែរមិនខ្វះការងារធ្វើទេ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


