សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា Archives - Kampuchea Thmey Daily

លោក ​ Arnaud Darc ៖ ហេតុអ្វីបានជាថៃបង្កើនភាពតានតឹង? ​ហេតុអ្វី បាន​ជាកម្ពុជាគួររក្សាតុល្យភាពរបស់ខ្លួន?
​ខណៈកម្ពុជាប្រឈមមុខនឹង​កំណើនរលកនៃការបិទព្រំដែន ការរារាំងការនាំចូល និងការកាត់ផ្ដាច់អគ្គិសនីពីសំណាក់ប្រទេសថៃ សំណួរដ៏សំខាន់ដែលសាមញ្ញនោះគឺ៖ ហេតុអ្វីក៏ឥឡូវនេះ?

​ទិដ្ឋភាពនយោបាយផ្ទៃក្នុងរបស់​ថៃនៅពាក់កណ្តាលឆ្នាំ ២០២៥ មានភាពស្មុគ្រស្មាញជាងអ្វីដែល​គេមើលឃើញ​។ ពិតណាស់ រដ្ឋាភិបាលគឺជារដ្ឋាភិបាល​ស៊ីវិល។ វាត្រូវ ដែលសម្ព័ន្ធនយោបាយចម្រុះ នៅតែមាន​សម្លេងភាគច្រើន ដោយ​មាន​សមាជិកសភា ២៦១ នាក់ ទល់នឹង​សមាជិកសភាបក្សប្រឆាំង ២៣៤ ​នាក់​។ ប៉ុន្តែនៅពីក្រោយតួលេខទាំងនោះ វា(ប្រៀបដូច) ជាចង្ក្រានសម្ពាធអគ្គិសនីមួយ​៖ សម្ព័ន្ធមិត្តដែលគ្មាន​ទំនុកចិត្ត មហិច្ឆតាសេដ្ឋកិច្ចដែល​ជាប់គាំង និង​ការប៉ះទង្គិចក្នុងស្ថាប័ន។

គោលនយោបាយជំរុញសេដ្ឋកិច្ច «កាបូបឌីជីថល» របស់រដ្ឋាភិបាលថៃ ដែលផ្ដល់លុយ ១០ ០០០ បាត ទៅកាន់ពលរដ្ឋ​ម្នាក់​ៗ  បាន​ចែកទៅដល់​មនុស្សត្រឹមតែ ១៤,៥ លាន​នាក់ប៉ុណ្ណោះ មកទល់ពេលនេះ។ ដំណាក់កាលចែកប្រាក់នេះ ត្រូវបាន​ពន្យារពេលជាបន្តបន្ទាប់ ប៉ុន្តែមិនលុបចោលទេ ដោយសារតែឧបសគ្គថវិការ។ ឥឡូវនេះ ការខកចិត្តជាសាធារណៈបានកើនឡើង ហើយ​មន្ទិលផ្សេងៗ​លើភាពជឿជាក់របស់សារពើពន្ធក៏បាន​កើនឡើងដែរ។

ទន្ទឹមនឹង​នោះ ការ​ព្យាករ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃមានការ​ប្រែប្រួល។ ធនាគារពិភពលោក បាន​ព្យាករ ២,៩ ភាគរយ សម្រាប់កំណើនសេដ្ឋកិច្ចថៃឆ្នាំ ២០២៥ (ការព្យាករចុងក្រោយបំផុត​ត្រូវបានបន្ទាបមកត្រឹម ១,៨ ភាគរយ)។ ​ប៉ុន្តែការ​ព្យាករផ្សេងៗទៀត រួមទាំងពីក្រុម​អ្នកស្រាវជ្រាវក្នុងតំបន់ បាន​បង្ហាញថា កំណើនសេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់ ១,៦ ភាគរយ ដោយសារតែបំណុលគ្រួសារ (ជិត ៩០ ភាគរយ នៃផលិតផលសរុបក្នុងស្រុកថៃ) និងកម្សោយនៃការនាំចេញ។ ​ទំនុកចិត្តរបស់វិនិយោគិន នៅតែមានភាពផុយស្រួយ។

ក្នុងបរិយាកាសបែបនេះ កម្ពុជាបាន​ក្លាយជាប្រធានបទនៃកិច្ចសន្ទនាក្នុងស្រុករបស់ថៃ។ នោះមិនមែនដោយសារតែយើងបាន​ផ្លាស់ប្ដូរនោះទេ តែដោយសារ​យើងមានប្រយោជន៍។

ប្រវត្តិសាស្រ្តបានបង្ហាញថា នៅពេល​ការគាំទ្រក្នុងស្រុករដិបរដុប វិបត្តិខាងក្រៅក្លាយជាមានប្រយោជន៍។ ការបង្កើនភាពតានតឹងយ៉ាងរហ័ស ដូចជាការបិទច្រកព្រំដែន ការ​ពង្រឹងទ័ពនៅព្រំដែន និងការកាត់ផ្ដាច់អគ្គិសនី មិនកើតឡើង​ដំណាលគ្នានឹង​ការគំរាមកំហែងរបស់កម្ពុជានោះទេ ប៉ុន្តែវា​ដំណាលគ្នានឹង​កំណើនភាពមិនច្បាស់លាស់ក្នុងប្រទេសថៃ​។

ភាពតានតឹងព្រំដែន គឺជាបញ្ហាពិតប្រាកដ។ ប៉ុន្តែមាត្រដ្ឋានដែលវាជា​ចំណុចឆ្លើយតបរបស់ថៃទៅនឹង​អ្វីផ្សេងៗគឺជ្រៅជាងនោះទៅទៀត ដែលនោះគឺជា​ចំណង់ផ្លាស់ប្ដូរ​ចំណាប់អារម្មណ៍ជាតិទៅបញ្ហាខាងក្រៅ ដើម្បីកំណត់ជាថ្មីនូវនិន្នាការនយោបាយ។

ពីខាងយើង (កម្ពុជា) យើងត្រូវតែឆ្លើយតប​បែប​ចាស់ទុំ។ អធិបតេយ្យភាព មិនមែនជាការសម្តែងទេ។ ហើយ​ការទូត ក៏​មិន​មែន​ជា​ចំណុច​ខ្សោយ​ដែរ។ វា​ជា​កម្លាំង​តែ​មួយ​គត់​ ដែល​បង្វែរ​កំហឹង​ទៅ​ជា​ដំណោះស្រាយ។

ខ្ញុំបាន​ឃើញ​ពីវដ្តទាំងនេះយូរមកហើយ។ មនុស្ស​ដែល​រង​ទុក្ខ​ច្រើន​បំផុត​ មិន​ដែលជាអ្នក​កាន់​អំណាច​ទេ។ ពួក​គេគឺអ្នកដែលរស់​នៅ​ក្រុង​ប៉ោយ​ប៉ែត អារញ្ញ​ប្រា​ថេត ព្រះ​វិហារ និង​ស៊ីសាកេត ​ដែលមាន​​ជីវភាព​រស់​នៅ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រំដែនឆ្លង តែឥឡូវនេះត្រូវបានបិទ។  ​

យើងមានកាតព្វកិច្ចយ៉ាងណាឱ្យ​ពួកគេស្ងប់។ រក្សាភាពជាយុទ្ធសាស្រ្ត ហើយចាំថា អំណាចដែលត្រូវការវិបត្តិដើម្បីបន្តជីវិតនោះ មិន​​​ខ្លាំងនោះទេ តែជាកម្សោយត្រដាបត្រដួស។

ចូរយើងធ្វើឱ្យខ្លាំងជាងនោះ!

​លោក  Arnaud Darc ជាអតីតប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia)

The post លោក ​ Arnaud Darc ៖ ហេតុអ្វីបានជាថៃបង្កើនភាពតានតឹង? ​ហេតុអ្វី បាន​ជាកម្ពុជាគួររក្សាតុល្យភាពរបស់ខ្លួន? appeared first on Kampuchea Thmey Daily.

លោក ​ Arnaud Darc៖ កម្ពុជាកំពុងបង្ហាញភាពធន់ និងម្ចាស់ការនៃសេដ្ឋកិច្ចរបស់ខ្លួន
អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) លោក ​  Arnaud Darcបានមើលឃើញថា សារព្រមានលើការដាក់សម្ពាធសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសំណាក់មន្រ្តីជាន់ខ្ពស់ថៃមកលើកម្ពុជា ចាប់តាំងពីការប្រឈមមុខដាក់គ្នានៅតាមព្រំដែន បង្ហាញឱ្យសាធារណជនឃើញកាន់តែច្បាស់អំពីចំណាត់ការឆ្លើយតបរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពប្រាកដនិយម ​ច្បាស់លាស់ និង​ម្ចាស់ការ។

ការលើកឡើងរបស់លោក ​  Arnaud Darcដោយបានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកពាក់ព័ន្ធនឹងចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាឆ្លើយតបទៅនឹងការគំរាមលែងនាំចេញប្រេងពីថៃមកកាន់ប្រទេសកម្ពុជាកាលពីកាលពីយប់ថ្ងៃទី២២ ខែមិថុនាគិតត្រឹមពាក់កណ្តាលអធ្រាត្រយប់នេះ (ថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥) កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នទាំងអស់ពីប្រទេសថៃ។ ការ​សម្រេច​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក។

សម្តេចធិបតីបានសរសេរនៅលើបណ្តាញសង្គមផ្លូវការថា៖«បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។

លោក ​  Arnaud Darc បានគូសបញ្ជាក់ថា ការហាមប្រាមនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាបានបិទច្រកទ្វារព្រំដែនគោកចំនួនពីរជាអចិន្ត្រៃយ៍ គឺច្រកគគីរ និងច្រកជាំ ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងច្រកទ្វារដែលមិនមានការសម្របសម្រួលជាបន្តបន្ទាប់ដែលដាក់ដោយយោធាថៃ។ ការហាមប្រាមការនាំចូលឥន្ធនៈគឺជាវិធានការចុងក្រោយបង្អស់នៅក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបកាន់តែទូលំទូលាយចំពោះសកម្មភាពឯកតោភាគីរបស់ប្រទេសថៃនៅតាមព្រំដែន។

លោកថា៖«កម្ពុជានាំចូលផ្នែកសំខាន់នៃប្រេងឥន្ធនៈរបស់ខ្លួនតាមរយៈផ្លូវគោក រួមទាំងពីប្រទេសថៃ ប៉ុន្តែខ្សែផ្គត់ផ្គង់ជំនួសតាមរយៈប្រទេសវៀតណាម សិង្ហបុរី និងកំពង់ផែសមុទ្រនៅតែសកម្ម។ ក្រសួង​រ៉ែ និង​ថាមពល​មិន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​រំខាន​ដោយ​ស្នើ​រដ្ឋាភិបាល​មាន​ទំនុក​ចិត្ត​ក្នុង​ការ​រក្សា​ភាព​អាច​រក​បាន​ប្រេង​ក្នុង​ស្រុក»។ លោកថា កម្ពុជាបាននាំចូលឧស្ម័នប្រេង (LPG)​ពីថៃប្រមាណ ២៧,៧ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ដែលតំណាងឱ្យចំណែកតិចតួចនៃការនាំចូល LPG សរុបរបស់ខ្លួន ​

លោកថា៖«នេះមិនមែនគ្រាន់តែអំពីប្រេងទេ។ វាជាសញ្ញាមួយ។ នៅពេលដែលប្រមុខរដ្ឋាភិបាលនិយាយថា “ជារៀងរហូតមិនមែនជាបញ្ហា” សារនោះច្បាស់ណាស់៖ អានុភាពសេដ្ឋកិច្ចនឹងមិនត្រួតត្រាលើអធិបតេយ្យភាពនោះទេ។

«ខ្ញុំបានឃើញប្រទេសកម្ពុជារុករកការកកិតក្នុងតំបន់ជាច្រើន ប៉ុន្តែកម្រមានវិន័យ និងការគ្រប់គ្រងបែបនេះណាស់។ ការផ្លាស់ប្តូរពីការទូតច្រកព្រំដែនទៅសម្ពាធសេដ្ឋកិច្ចអាចបង្កើនភាពតានតឹង ប៉ុន្តែវាក៏បង្ខំឱ្យមានការកំណត់ឡើងវិញយ៉ាងលំបាកលើរបៀបដែលប្រទេសជិតខាងប្រព្រឹត្តចំពោះព្រំដែនរបស់គ្នាទៅវិញទៅមក ទាំងរូបវន្ត និងស្ថាប័ន។​ យើងនឹងឃើញពីរបៀបដែលប្រទេសថៃឆ្លើយតប មិនមែននៅក្នុងសុន្ទរកថាទេ ប៉ុន្តែនៅក្នុងរចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ កម្ពុជា​កំពុង​បង្ហាញ​ថា ភាពធន់​មិនមែន​គ្រាន់តែ​ជា​រឿង​នយោបាយ​នោះទេ ពោលគឺ​វា​ជា​ភស្តុភារ​       កម្មផងដែរ»។ នេះបើយោងតាមលោក Arnaud Darc។

បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​ក្នុងរយៈពេល៥ខែ​ឆ្នាំ២០២៥នេះ ធ្លាក់ចុះ១៣ ភាគរយ ​បើ​ធៀប​នឹងរយៈពេលដូចគ្នាក្នុង​​ឆ្នាំ​២០២៤ ។

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ធ្លាប់បាន​លើកឡើង​ពី​ប្រទេស​សិង្ហ​បុរី  ​វៀតណាម ថៃ និងប្រភពមួយចំនួនទៀត។

​​កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ២,៦៩ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ​ កើនឡើង១២ ភាគរយ ​បើ​ធៀប​នឹងរយៈពេលដូចគ្នាក្នុង​​ឆ្នាំ​២០២៣ ដែលមានទឹកប្រាក់២,៤ ពាន់លានដុល្លារ៕

The post លោក ​  Arnaud Darc៖ កម្ពុជាកំពុងបង្ហាញភាពធន់ និងម្ចាស់ការនៃសេដ្ឋកិច្ចរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា
លោក  Arnaud Darc អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) និងជាអគ្គនាយកនៃក្រុមហ៊ុន Thalia បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកពាក់ព័ន្ធនឹងឧប្បត្តិហេតុព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ជុំវិញចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាថា៖ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ព្រំដែន​កម្ពុជា-ថៃ​កាល​ពី​សប្តាហ៍​មុន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទូទាំង​អាស៊ាន ប៉ុន្តែ​វា​មិន​មែន​គ្រាន់​តែ​អំពី​ដី​ជម្លោះ​នោះ​ទេ​ វា​ជា​​ឆ្លុះ​បញ្ចាំង​ពី​ការផ្លាស់ប្តូរ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ប្រទេស​ទាំងពីរ។

«ពី​ខាង​កម្ពុជា ខ្ញុំ​ឃើញ​មាន​រឿង​សំខាន់​មួយ​ដែលបាន​លាតត្រដាង» នេះបើតាមលោក Arnaud Darc។ លោកថា៖« ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការឆ្លើយតបរបស់កម្ពុជាចំពោះឧបទ្ទវហេតុនេះមានភាពម៉ឺងម៉ាត់ ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន និង មិន​មាន​ការ​រអ៊ូរទាំឡើយ។ មិនមានការកើនឡើងនៃប្រើប្រាស់អារម្មណ៍លើការដោះស្រាយបញ្ហានោះទេ។ នេះគ្រាន់តែជាសារច្បាស់លាស់៖«អធិបតេយ្យភាពរបស់យើង​; ហើយយើងនឹងការពារវាដោយស្ងប់ស្ងាត់ តាមរយៈច្បាប់ ការទូត និងការត្រៀមខ្លួនជាស្រាច់»។  លោកថា ការ​ប្រើប្រាស់នូវយុទ្ធសាស្រ្តនោះគឺពិតជាថ្មី។ វា​បង្ហាញ​ពី​ជំហរ​ចាស់ទុំ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា ដែល​ពឹងផ្អែកលើ​ភាពស្របច្បាប់​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​។

លោកបានគូសបញ្ជាក់ទៀតថា ការ​សម្រេច​ប្រើប្រាស់យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ជា​កន្លែង​ដ៏​មាន​សក្ដានុពល ​មិន​មែន​គ្រាន់​តែ​ជា​សិល្ប៍នៃការដោះស្រាយនោះទេ។ វាជាសេចក្តីថ្លែងការណ៍មួយប្រាប់តំបន់ និងពិភពលោកថា «កម្ពុជាជ្រើសរើសច្បាប់ជាជាងការប្រើវោហាសាស្ត្រ។ ​យើងមិនស្វែងរកការប្រយុទ្ធនោះទេ ប៉ុន្តែយើងក៏មិនរាថយនោះដែរ»។

លោកArnaud Darc បានកក់សម្គាល់ទៀតថា ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចៀសនូវពាក្យជេរប្រមាថ និងគ្រប់គ្រងការដាក់ពង្រាយកងទ័ពដោយប្រុងប្រយ័ត្ន។ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ តុល្យភាពបែបនេះគឺកម្រឃើញណាស់។ ហើយ​វា​ផ្ញើ​សារ​មិន​ត្រឹម​តែ​ទៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​វិនិយោគ ដៃគូ​ក្នុង​តំបន់ និង​ប្រជាជន​កម្ពុជា​ខ្លួន​ឯង៖ នេះ​គឺ​ជា​ប្រទេស​ដែល​ដឹង​ពី​តម្លៃ​របស់​ខ្លួន និង​ដោះស្រាយ​សម្ពាធ​ដោយ​វិន័យ។

ប្រៀបធៀបវាទៅនឹងសម្ពាធផ្ទៃក្នុងដ៏ស្មុគស្មាញដែលឥឡូវនេះកំពុងប្រឈមមុខនឹងប្រទេសថៃ ពោលគឺប្រទេសថៃដែលកំពុងប្រឈមអស្ថិរភាពនយោបាយ ការបែកបាក់នៃសម្ព័ន្ធភាព និងឥទ្ធិពលយោធាដែលកំពុងកើនឡើង ហើយអ្នកចាប់ផ្តើមមើលឃើញពីរបៀបដែលចំណុចព្រំដែនអាចមានច្រើនជាងគ្រោះថ្នាក់ក្នុងតំបន់។ រឿងបានក្លាយទៅជា​និមិត្តរូប​ថាតើនរណាដែលកំពុងទទួលបានការគាំទ្រ និងនរណានឹងចាកចេញ។

Arnaud Darc លើកឡើងថា៖«ការណ៍នេះ ខ្ញុំមិនមែននិយាយអំពីជ័យជំនះទេ។ យើងនិយាយអំពីភាពជាអ្នកដឹកនាំក្នុងគ្រាមិនច្បាស់លាស់»។

«ការ​ឆ្លើយ​តប​របស់​កម្ពុជា​រំឭក​យើង​ថា ភាពខ្លាំងគឺ​មិនសំដៅទៅលើអំណាច​ប៉ុណ្ណោះ​ទេ ពោល​គឺបង្ហាញ​អំពី​ជំហរ។ ហើយនៅក្នុងឥរិយាបថនោះ ខ្ញុំឃើញទិដ្ឋភាពនៃប្រទេសកម្ពុជាសម័យទំនើបដែលកំពុងផ្តល់នូវទំនុកចិត្ត និង​លេចរូបរាងឡើងកាន់តែច្បាស់» នេះបើតាមការគូសបញ្ចាក់របស់លោក Arnaud Darc។

បើយោងតាមក្រសួងការបរទេសកម្ពុជា ដែលបានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ២៩​ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:៣០ នាទីព្រឹក កងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌។
កំណត់ទូតបញ្ជាក់ថា៖« រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាឱកាសសម្តេចធិបតី អញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី ១ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥​ ជុំវិញតំបន់ព្រំដែន ទោះបីជាភាគីថៃមិនឯកភាពជាមួយកម្ពុជាក្នុងការយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ) ក៏កម្ពុជានឹងប្តឹងទៅ ICJ ដើម្បីបញ្ចប់ និងពន្លត់លើបញ្ហានេះ៕

The post ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា appeared first on Kampuchea Thmey Daily.

AmCham ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ
​សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅ​កម្ពុជា (AmCham Cambodia) ស្នើឲ្យពិចារណាឡើងវិញ និងបញ្ឈប់ជាបន្ទាន់ចំពោះគោលការណ៍ដាក់ពន្ធគយលើកម្ពុជា ដើម្បីរក្សានិងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង​អំពាវនាវដៃគូរពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយលើបញ្ហានេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក» ហើយក្នុងនោះប្រទេស កម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុត។

តាមការប្រកាសរបស់លោកត្រាំ, ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពន្ធគយលើប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃសមភាព។ លោកអះអាងថា វាជាថ្ងៃឯករាជ្យភាពសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក ឈានទៅរកភាពជោគជ័យ។

​ដៃគូពាណិជ្ជកម្មសំខាន់ៗដែលត្រូវទទួលអត្រាពន្ធគយពិសេសទាំងនេះរួមមាន៖ កម្ពុជា​ ៤៩%;វៀតណាម ៤៦%;ថៃ ៣៦%;ចិន ៣៤%; តៃវ៉ាន់ ៣២%;អាហ្វ្រិកខាងត្បូង ៣០%;ជប៉ុន ២៤%; និងសហភាពអឺរ៉ុប ២០%។

AmCham បានលើកឡើងថា៖«យើងសង្ឃឹមថាដៃគូពាណិជ្ជកម្មនានានឹងចូលរួមយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសមរម្យណាមួយ ដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាក្តីបារម្ភនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។  AmCham ​ប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយវិជ្ជមាន និងប្រសិទ្ធភាព និងត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាតាមការចាំបាច់នានា»។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ​AmCham Cambodia​ លោក Casey Barnett បាន​ស្នើឱ្យ​មាន​ការដោះស្រាយបញ្ហា​ពន្ធថ្មីរបស់អាមេរិក​លើកម្ពុជា​ ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ​ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា​ (Reciprocal Tariffs) លើបណ្ដាប្រទេស​ទូទាំងពិភព​លោក​នៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក​)។

អត្រាពន្ធលើកម្ពុជាខ្ពស់រហូតទៅដល់ ៤៩ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹង​អ្វីដែលរដ្ឋបាល​ ត្រាំ បាន​អះអាងថា កម្ពុជាបានដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ៩៧ ភាគរយ។ បើតាម​ការបញ្ជាក់របស់រដ្ឋបាលត្រាំ ពន្ធនេះនឹង​ចូលជាធរមាន​នៅថ្ងៃទី ៩ មេសា ថ្ងៃពុធ សប្ដាហ៍ខាងមុខ​។

លោក Casey បាន​បង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើ​មិន​បាន​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ក្នុង​សប្តាហ៍នេះទេ នោះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ បាត់បង់​ការងារ​រាប់​សែន​នាក់ អស្ថិរភាព​សង្គម និង​លំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់រហ័ស»។

ឆ្លើយតបទៅនឹង​សំណួររបស់កម្ពុជាថ្មី មន្រ្តីជំនាញដដែលបាននិយាយថា៖ «សហរដ្ឋអាមេរិក​បើក​ចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ អត្រា ៤៩ ភាគរយ នៃពន្ធថ្មី រំពឹងថាជាពន្ធអប្បបរមាថ្មីលើ​ប្រទេសសម្រាប់ទំនិញគ្រប់មុខ​ ប៉ុន្តែមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ»។ លោកបន្តថា៖ «មូលហេតុចម្បងដែលអាមេរិកដាក់ពន្ធលើ​កម្ពុជា ដោយសារកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ជាប្រទេស​មាន​អតិរេកពាណិជ្ជកម្មខ្ពស់បំផុតជាមួយអាមេរិក ហើយអាមេរិកយល់ថា អត្រាពន្ធកម្ពុជា និងរបាំងពាណិជ្ជកម្មមានកម្រិតខ្ពស់មិនស្មើភាព បើធៀបនឹងអ្វីដែលអាមេរិកគិតពន្ធលើកម្ពុជា»។

លោកបានគូសបញ្ជាក់ថា​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​អាមេរិក ១២,៨ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ខណៈ​កម្ពុជា​បាន​នាំ​ចូល​ពី​អាមេរិកវិញ ត្រឹម​តែ ០,៣ ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ។ ​«សម្រាប់ខ្ញុំ ដំណោះស្រាយគឺសាមញ្ញ៖ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញមកកម្ពុជា ដោយមិនយកពន្ធសម្រាប់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជម្រើសផ្លាស់ប្ដូរថ្មីបន្ទាប់ពីនោះ។ កម្ពុជា​នឹង​បាត់​បង់​ពន្ធ​លើទំនិញ ០,៣ ប៊ី​លាន​ដុល្លារ ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​បាន​ចំណូល ១២,៨ ប៊ី​លាន​ដុល្លារ»។

លោក មាស សុខសេនសាន​ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានឆ្លើយកមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា ​ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការនានាលើបញ្ហានេះ។

លោកបានថ្លែងថា៖ «យើងមានក្រុមការងារកំពុងវាយតម្លៃអំពីកម្មវិបាកនៃការដាក់ពន្ធគយនេះ។​​ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលយ៉ាងហ្មត់ចត់ចំពោះការដាក់ពន្ធ  (Reciprocal Tariff) ក្នុងការរៀបចំវិនធាការដើម្បីដោះស្រាយបញ្ហានេះ»៕

The post AmCham  ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ appeared first on Kampuchea Thmey Daily.

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ
ក្នុងវិធានការដើម្បីដាក់ពន្ធ «ឆ្លើយតបឱ្យស្មើគ្នា» លើកម្ពុជារហូតដល់ទៅ ៤៩ ភាគរយ ពោលគឺខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក​បាន​អះអាងថា កម្ពុជា​បាន​យកពន្ធលើទំនិញរបស់ខ្លួនទាំងអយុត្តិធម៌ ក្នុងអត្រារហូតដល់ទៅ ៩៧ ភាគរយ ជាមធ្យម។

អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ឆ្នាំ ២០១៦-២០២០ លោក Arnaud Darc

យ៉ាងណាមិញ អ្នកជំនាញផ្នែកពាណិជ្ជកម្ម និងជាអតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ឆ្នាំ ២០១៦-២០២០ បាន​ច្រានចោល​តួលេខនេះ។ លោក Arnaud Darc ដែលស្ថាបនិក និងបច្ចុប្បន្ន​ជានាយកប្រតិបត្តិនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Thalias បាន​បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា៖ «បើក្រឡេកមើលពីតំបូង វាគួរឱ្យភ្ជាក់ផ្អើល។ ប៉ុន្តែនៅពេល​ជីកកកាយឱ្យជ្រៅទៅ វាកាន់តែច្បាស់៖ តួលេខនេះ គឺបំភ័ន្ត និងជំរុញដោយនយោបាយ ដោយ​មិន​ផ្អែកលើតារាង​ពន្ធគយផ្លូវការ ឬតួលេខពី WTO (អង្គការពាណិជ្ជកម្មពិភព​លោក)​ ណាមួយ​ទេ»។

«ក្នុងនាមជា​អ្នក​នាំ​ចូល ​និង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំថ្ងៃ» លោក  Arnaud Darc បាន​ពន្យល់ជាលម្អិតអំពីរបៀបដែលកម្ពុជាដាក់ពន្ធលើទំនិញអាមេរិក យ៉ាងដូច្នេះថា​៖ «កម្ពុជា​ជាសមាជិក WTO និង​ប្រើតារាងពន្ធសម្រាប់ប្រទេស​ទទួល​បាន​ការអនុគ្រោះបំផុត (MFN) សម្រាប់ប្រទេស​ដូចជាសហរដ្ឋអាមេរិក ដែល​មិនមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា»។

ខណៈអះអាងថា​ ពន្ធរបស់កម្ពុជាលើទំនិញអាមេរិក​ខ្ពស់ឬទាបអាស្រ័យលើមុខទំនិញ លោកបាន​បន្តគូសបញ្ចាក់ថា ពន្ធសំខាន់ៗដែលត្រូវមើលរួមមាន​៖

១. ពន្ធនាំចូល៖ សម្រាប់ប្រទេស​ MFN ត្រូវទទួលជាប់អត្រាពន្ធ ០-៣៥ ភាគរយ អាស្រ័យលើប្រភេទទំនិញ។ ជាឧទាហរណ៍៖ ទូរស័ព្ទ ០ ភាគរយ, ស្រាក្រហម ៣៥ ភាគរយ និងចំណីអាហារកែច្នៃ ១៥-៣៥ ភាគរយ។

២. ពន្ធលើតម្លៃបន្ថែម (VAT)៖ ១០ ភាគរយ ស្ទើរគ្រប់មុខទំនិញ។

៣. ពន្ធពិសេស (Excise)៖ ប្រើតែចំពោះមុខទំនិញមួយចំនួនប៉ុណ្ណោះ ដូចជា គ្រឿងស្រវឹង (១០-៣៥ ភាគរយ) យានយន្ត (១០-៤៥ ភាគរយ ដោយ​ផ្អែកលើទំហំម៉ាស៊ីន) និងថ្នាំជក់ (លើសពី ២០ ភាគរយឡើងទៅ) ជាដើម។

៤. អាករសម្រាប់បំភ្លឺសាធារណៈ (PLT)៖ ៣ ភាគរយ សម្រាប់តែលើមុខទំនិញប្រណិតៗប៉ុណ្ណោះ។

ជាឧទាហរណ៍ជាក់ស្ដែង លោក Arnaud Darc ការនាំចូលស្រាក្រហមអាមេរិក ១ ដប ត្រូវជាប់ពន្ធនាំចូល ៣៥ ភាគរយ ពន្ធពិសេស ៣៥ ភាគរយ និង VAT ១០ ភាគរយ។ សរុបបន្ទុកពន្ធទាំងអស់ ប្រហែល ១០០ ភាគរយ ប៉ុន្តែនេះគិតតែលើមុខទំនិញមួយនេះប៉ុណ្ណេះ។  យ៉ាងណាមិញ ជាឧទាហរណ៍មួយទៀត ការនាំចូលកុំព្យូរទ័រពីអាមេរិក ១ គ្រឿង មិនជាប់ពន្ធនាំចូល ឬពន្ធពិសេសនោះទេ ដោយជាប់តែ VAT ១០ ភាគរយ ប៉ុណ្ណោះ។ បន្ទុកពន្ធទាំងមូល សរុប ១០ ភាគរយ។

ក្រោមឧទាហរណ៍ទាំងអស់នេះហើយ លោក Arnaud Darc បាន​លើកឡើងថា កម្ពុជាប្រើអត្រាពន្ធដោយផ្អែកលើប្រភេទទំនិញ ប្រព័ន្ធសុខដុមនីយកម្ម (HS Code) មិនមែនអត្រាពន្ធគ្របដណ្ដប់លើប្រទេសទាំងមូលនោះទេ។

ក្រោម​ការគូសបញ្ជាក់យ៉ាងដូច្នេះថា អតីតប្រធាន EuroCham ដដែល​ចោទសួរយ៉ាងដូច្នេះថា តើតួលេខ ៩៧ ភាគរយ របស់រដ្ឋបាល ត្រាំ បាន​មកពីណា? លោកបន្តយ៉ាងដូច្នេះថា៖ «វាមិនច្បាស់លាស់។ វាមិនត្រូវគ្នានឹងសៀវភៅពន្ធគយរបស់កម្ពុជា ឬទិន្នន័យពី WTO និហិតដ្ឋានព័ត៌មានពាក់ព័ន្ធនឹងពា​ណិជ្ជកម្មអាស៊ាន (ATR) ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នោះទេ»។

លោក Arnaud Darc បានបន្ថែមទៀតថា​ ក្រាហ្វិកតួលេខរបស់រដ្ឋបាល ត្រាំ បែបនេះ មាន​ភាពទាក់ទាញ ប៉ុន្តែ​វា​សាមញ្ញពេក និង​ «បង្ខូចទ្រង់ទ្រាយពិតនៃពាណិជ្ជកម្មអន្តរជាតិ»។ លោក​បន្តថា៖ «កម្ពុជាមិនដាក់ជញ្ជាំងពន្ធខ្ពស់ប្រឆាំងនឹងសហរដ្ឋអាមេរិកទេ តាមពិត ព្រះរាជាណាចក្រនេះ​នាំចូលទំនិញពីសហរដ្ឋអាមេរិករាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយ​ពន្ធដែលបានអនុវត្ត គឺស្របតាមស្តង់ដារ WTO ទាំងអស់»៕

The post អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ appeared first on Kampuchea Thmey Daily.