សម្បត្តិបេតិកភណ្ឌពិភពលោក Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក
អំឡុងពេលប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ នាពេលកន្លងមក។

កិច្ចប្រជុំខាងលើដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ លោក khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ក៏បានថ្លែងបទអន្តរាគមន៍គន្លឹះ ដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមកផងដែរ។

បន្ថែមលើនេះ បណ្ឌិត្យសភាចារ្យ ភឿង សកុណា បានរម្លឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលកាលនោះ លោកស្រី បានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។

ក្នុងឱកាសនោះ កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម៕

ដោយ៖ គឿនវេត

The post រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

កម្ពុជា បកស្បែកមុខថៃ ថាបានបំផ្លាញ«ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក»នៅសន្និសីទពិភពលោកយូណេស្កូ
នៅចំពោះមុខតំណាងមកពីជាង១០០ប្រទេស  តំណាងរបស់កម្ពុជា លោក សួស យ៉ារ៉ា បានបកអាក្រាតពីទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់ថៃ  ដែលបានបំផ្លិចបំផ្លាញប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក  បំផ្លាញប្រវត្តិសាស្ត្ររួមរបស់មនុស្សជាតិ  ក្នុងជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំកាលពីចុងខែកក្កដា កន្លងទៅ ទាំងដែលប្រាសាទនេះ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិសម្រេចចំនួន២ដងរួចមកហើយ ថាគឺជាកម្មសិទ្ធផ្ដាច់មុខរបស់កម្ពុជា។

ថ្លែងនៅក្នុងសន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌និង ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និិងប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា៖«ទោះបីជាមានអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិដើម្បីការពារតំបន់បេតិកភណ្ឌវប្បធម៌ក៏ដោយ ការគំរាមកំហែង ការខូចខាត និងការបំផ្លិចបំផ្លាញនៅតែមាន។ ដូចករណីប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចចិត្តកាត់ក្តីឱ្យ ប្រាសាទជាអធិបតេយ្យភាពរបស់កម្ពុជាចំនួនពីរលើកនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ នៅក្នុងអំឡុងពេលឆ្នាំ ២០០៨-២០១១ និងខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ ក៏ប្រាសាទព្រះវិហារនៅរងផលប៉ះពាល់ដោយដោយ ការបាញ់គ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមបាញ់ដោយរុក៉ែតនិងយន្តហោះចម្បាំង ដែលអន្តរជាតិហាមឃាត់។»។

ក្នុងសន្និសីទដែលរៀបចំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ លោក  សួស យ៉ារ៉ា សង្កត់ធ្ងន់ធ្ងរថា៖« គោលជំហរដ៏ទូលំទូលាយរបស់អង្គការយូណេស្តសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិ ទាំងអស់គ្នា។ ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោកដែលជាការបំផ្លាញប្រវត្តិសាស្ត្ររួមរបស់មនុស្សជាតិ។ ជារួម តួនាទីរបស់អង្គការយូណេស្កូ គឺដើម្បីរក្សាគុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ជំរុញការដំណោះស្រាយដោយ សន្តិវិធី និងធានាការគោរពចំពោះកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ សូម្បីតែក្នុងពេលមានជម្លោះភូមិសាស្ត្រ នយោបាយក៏ដោយ។ »។

តាមរយៈសន្និសីទដែលរៀបចំនៅថ្ងៃទី៣០ ខែកញ្ញា ដដែល តំណាងកម្ពុជា អះអាងថា ការគាំទ្រពីអន្តរជាតិនិងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់តម្លៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធីដើម្បីទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។

លោក សួស យ៉ារ៉ា ថែមទាំងអះអាងទៀតថា កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្តែងរបស់អង្គការសហប្រជាជាតិ ដែលពង្រឹងអំណាចនៃ យន្តការការទូតដើម្បីបញ្ចៀសជម្លោះនិងសម្រុះសម្រួល ពង្រឹងបេសកកម្មថែរក្សាសន្តិភាពនិងឃ្លាំមើលតាម បន្ទាត់ព្រំដែនបេតិកភណ្ឌ និងលើកកម្ពស់ការស្តារឡើងវិញក្រោយជម្លោះ តាមរយៈវិទ្យាសាស្ត្រ និងនវានុវត្តន៍ ហើយភាគីពាក់ព័ន្ធត្រូវការពារអរិយធម៌មនុស្សជាតិ ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន (ICT) មិនត្រឹមត្រូវ ព្រោះថាបច្ចេកវិទ្យាត្រូវបម្រើ តែមិនមែនត្រូវជំនួសគុណតម្លៃវប្បធម៌ និង សីលធម៌នោះទេ។

ដើម្បីជំរុញបេសកកម្មនេះ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា ស្នើឱ្យពិចារណាបង្កើតមជ្ឈមណ្ឌលកម្រិតទី២ ប្រចាំអាស៊ីរបស់អង្គការយូណេស្កូ ដើម្បីពង្រឹងតួនាទីរបស់ ACC ក្នុងការលើកកម្ពស់ការទូតវប្បធម៌ ការការពារបេតិកភណ្ឌ និងការកសាង់ សន្តិភាពនៅក្នុងតំបន់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជា បកស្បែកមុខថៃ ថាបានបំផ្លាញ«ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក»នៅសន្និសីទពិភពលោកយូណេស្កូ appeared first on Kampuchea Thmey Daily.

មន្ទីរការងារទូទាំងប្រទេស អបអរសាទរការចុះ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៥ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ នៅ​ទូទាំង​ប្រទេស បាន​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​ជាដើម ដើម្បី​អបអរសាទរ​ការ​ចុះ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥។

ជាមួយ​ការ​អបអរសាទរ​នេះ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​នេះ​យ៉ាង​អធិកអធម​នៅ​ទីតាំង​មន្ទីរ​របស់​ខ្លួន ខណៈ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​គ្រប់​ខេត្ត ក៏បាន​រៀបចំ​អបអរសាទរ​នៅ​ទីតាំង​មន្ទីរ​របស់​ខ្លួន​ផង​ដែរ។

លោក អេង សុវិចិត្រ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ ថ្លែង​ថា ការ​ចុះ​បញ្ជី​បូជនីយដ្ឋាន​នេះ គឺជា​អនុភាព ១ ទៀត នៃ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ជា​មោទនភាព​ជាតិ គួរ​ឱ្យ​ស្ងើចសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់។

លោក​ថ្លែង​បែប​នេះ​ថា «មហា​សមិទ្ធផល​នេះ គឺជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដែល​កើត​ចេញពី​ការ​បន្ត​វេន នៃ​វរជន​ខ្មែរ​ជំនាន់​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ស្មារតី​សាមគ្គី​រួបរួម​ជាតិខ្មែរ​តែមួយ»។

គួរ​រំលឹក​ថា បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា រួមមាន សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង (ស ២១) មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក និង​អតីត​មន្ទីរឃុំឃាំង ម ១៣ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សម្រេច​ចុះ​បញ្ជី​ក្នុង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាម​សំណើសុំ​ជា​ផ្លូវការ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

The post មន្ទីរការងារទូទាំងប្រទេស អបអរសាទរការចុះ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

សាស្រ្តាចារ្យ និងសិស្សនិសិ្សតមានមោទនភាព ដែល​រាជរដ្ឋាភិបាលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានថ្លែងស្រុះគ្នាថា មានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា ការចុះបញ្ជីនេះ គឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរត្រេកអរដែលពិភពលោកបានទទួលស្គាល់សោកនាដកម្មនៅកម្ពុជាកាលពីអតីតកាល និងសន្តិភាពនាពេលបច្ចុប្បន្ន។

លោក ទី វិសាលសិទ្ធិ សង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ និងជាយុវជនម្នាក់នៃប្រទេសកម្ពុជា ខ្ញុំបាទពិតជាមានមោទកភាពណាស់ ដែលកម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលជួយឱ្យយើងយល់ដឹងអំពីអតីតកាលដ៏ឈឺចាប់នៃប្រទេសកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្នទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងដែលគេនឹកឃើញអំពីអតីតកាលទេ វាក៏ក្លាយជាទីកន្លែងបង្ហាញពីការផ្លាស់ប្តូរ និងការចងចាំ ដែលមានអត្ថន័យសម្រាប់សង្គម និងបានបង្ហាញពីយុត្តិធម៌ និងសន្តិភាពផងដែរ។

លោក យ៉ោក សុទ្ធី បញ្ជាក់ថា «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមជាសញ្ញាណនៃការឈឺចាប់ទេ តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការួបរួមជាតិ និងសន្តិភាព។ វាជាបេតិកភណ្ឌរួមនៃមនុស្សជាតិទាំងមូល ដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ហើយក៏ជាប្រវត្តិសាស្រ្តផងដែរ និងជាការទទួលស្គាល់របស់អន្តរជាតិ ដ៏មានអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុត»។

ជាមួយគ្នានេះ ក្រៅពីមោទនភាព និងសេចក្តីត្រេកអរ កញ្ញា រីន រចនា អាយុ ២០ឆ្នាំ ដែលជានិសិ្សតនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទៅជាកន្លែងផ្សះផ្សា និងសន្តិភាពដោយការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

The post សាស្រ្តាចារ្យ និងសិស្សនិសិ្សតមានមោទនភាព ដែល​រាជរដ្ឋាភិបាលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

សមាជិកសភាទូងស្គរអបអរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សមាជិកសភា និងថ្នាក់ដឹក​នាំ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភាបាន​ចូលរួម​វាយគង ទូង​ស្គរ អបអរសារទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅព្រឹកថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ២០២៥នេះ។

បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន សារមន្ទីរទួលស្លែង (ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវ​បាន​គណៈកម្មាធិកាបេតិកភ័ណ្ឌពិភពលោកបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

គំនិត​ផ្ដួច​ផ្ដើម​នៃ​ការ​ដាក់​បញ្ជូល​នេះ​ត្រូវ​បាន​លើក​ឡើង​ពី​ឆ្នាំ២០១៩ តាម​អនុសាសន៍​របស់​អតីត​នាយករដ្ឋម​ន្ត្រី សម្ដេច​តេជោ ហ៊ុន សែន ដើម្បីបន្សល់​ទុក​ជា​មរតក​ប្រវត្តិសាស្ត្រនៃ​ការ​ចងចាំ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំតទៅ​មុខ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​ថាការ​ដាក់សារមន្ទីរប្រល័យពូជសាសន៍ទាំង៣កន្លែង​នៅ​កម្ពុជាជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​គឺ​ជា​គំរូមួយ​ចំពោះ​ពិភព​លោក​ស្ដីពី​ការ​តស៊ូដ៏យូរអង្វែង​របស់​កម្ពុជា​ ក្នុង​ការ​ផ្លាស់ប្ដូរដោយ​ជោគជ័យ​ពី​របប​ប្រល័យពូជសាសន៍ មក​ជា​ទឹកដីនៃ​សន្ដិភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សមាជិកសភាទូងស្គរអបអរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ចំនួន ៣ ចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា រួមមាន ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន ៣ ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ដែល​នេះ​គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

តាមរយៈ​សេចក្ដីជូនដំណឹង​​ស្ដីពី​ការ​ចុះ«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី ៤៧ ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នាទី​ក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទ ចុះ“​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេច លេខ 47 COM 8B.14។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ជា​បេតិកភណ្ឌ​ពិភពលោក នា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះ រមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។ “បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។ សមិទ្ធផល​ទាំងនេះ កើត​ចេញពី​ការចូលរួម នៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ រូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ចភាព ប្រវត្តិសាស្ត្រ​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ។ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” រួមមាន ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន ៣ ត្រូវ​បាន​ចុះបញ្ជី ៖ អតីត​មន្ទីរ​ឃុំឃាំង ម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និង មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ត​ទៀត​ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោកអំពីភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ “​វាល​ពិឃាដ​” មក​ជា “​ទឹកដី​សន្តិភាព​” មានតម្លៃ​ដ៏​ជ្រាលជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សង្កត់ធ្ងន់​ថា ចាប់ពី​ពេលនេះ​តទៅ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” នឹង​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក “​អរគុណ​សន្តិភាព”៕

អត្ថបទ ៖ ពិសី

The post «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ចំនួន ៣ ចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី០៤ ខែធ្នូ នេះ អបអរសាទរ ក្រមាខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្ក តាមរយៈសេចក្ដីសម្រេច​ 19.COM 7.b.27 នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដែល ក្រមាខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

តាមសម្ដេចធិបតី  ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង សហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។

សម្ដេច ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា តាំងពីដើមរៀងមក។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រី ក៏អំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត៕

The post សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ appeared first on Kampuchea Thmey Daily.

ថ្ងៃទី១៧ ខែកញ្ញា ជាខួប១ឆ្នាំការចុះ រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រមណីយដ្ឋានប្រាសាទកោះកេរ ដែលស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
នៅថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ២០២៤ គឺជាខួប១ឆ្នាំ ដែលមហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកប​ដោយ​វីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសខួប១ឆ្នាំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតកោតសរសើរដោយស្មោះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី អំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់។
សម្តេចក៏បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃនិងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន។

“រមណីយដ្ឋានប្រាសាទកោះកេរ” ដែលជាអតីតរាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ។ ជាមួយនឹងការអបអរសាទរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់សហប្រធានចិន និងឥណ្ឌា នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

The post ថ្ងៃទី១៧ ខែកញ្ញា ជាខួប១ឆ្នាំការចុះ រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.