សហភាពសូវៀត Archives - Kampuchea Thmey Daily

ដំណើរដើមទងបុរសម្នាក់ទៀតធ្លាប់បញ្ចៀសពិភពលោកពីភ្លើងសង្រ្គាមនុយក្លេអ៊ែរ
កាល​ពី​អត្ថបទ​មុន​ ប្រិយ​មិត្ត​បាន​ស្គាល់​​រួច​មក​ហើយ​ អំពី​បុរស​ម្នាក់​ដែល​បាន​ជួយ​ពិភព​លោក​ ចេញ​ពី​​​ការ​ផ្ទុះ​​សង្គ្រាម​​នៃ​អាវុធ​ប្រល័យ​លោក​ ។ ក្នុង​ការ​សម្រេច​ចិត្ត​ធំៗ​​ក្នុង​នាម​ជា​​ថ្នាក់​ដឹក​នាំ​ មាន​មនុស្ស​តិច​នាក់​​ណាស់ ដែល​មាន​ចិត្ត​​ធ្ងន់​ ស្ងប់​មិន​​តប​ត​​​​​​ទោ​ទន់​តាម​កំហឹង​ ដែល​លទ្ធផល​​អាច​​ក្លាយ​ជា​វិប្បដិសារី​ផ្សេង​ៗ។ អត្ថបទ​នេះ យើង​​នឹង​នាំ​ប្រិយមិត្ត​អ្នក​អាន ឲ្យ​ស្គាល់​មនុស្ស​​សំខាន់​ម្នាក់​ទៀត​បាន​បញ្ចៀស​ពិភព​លោក​ពី​ភ្លើង​​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ដែល​ហៀប​នឹង​​ផ្ទុះ​​ឡើង​​ ​ពី​សម័យ​កាល​​តាន​តឹង​រវាង​មនោ​គម​វិជ្ជា​ប្លុក​សេរី និង​កុម្មុយនីស្ត គឺ​វិបត្តិ​មីស៊ីល​​នៅ​​ប្រទេស​គុយ​បា ។

​ប្រទេស​គុយ​បា​ស្ថិត​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​​​ពី​ប្លុក​សេរី និង​កុម្មុយ​នីស្ត​ដែល​គេ​ហៅ​ថា​​​ “វិបត្តិ​មីស៊ីល​​គុយ​បា”​ ។ ត្រឡប់​ទៅ​​ខែ​តុលា​ ឆ្នាំ​១៩៦២ ​គឺ​ជា​ស្ថាន​​​​​ការណ៍​តាន​តឹង​នៃ​វិបត្តិ​នេះ ពោល​គឺ​​មាន​នាវា​មុជ​ទឹក​មួយ​គ្រឿង​របស់​អតីត​សហភាព​សូវៀត​ (B-59) ​មុជ​នៅ​ក្នុង​ឈូង​សមុទ្រ​ Caribbean ​ក្នុង​គោលដៅ​ចូល​ទៅ​កាន់​​​ប្រទេស​គុយ​បា ដើម្បី​ផ្តល់​សព្វាវុធ ឬ​ជំនួយ​ផ្សេង​ៗ​ក្នុង​ន័យ​នយោបាយ​​មនោគម​វិជ្ជា ​។ ​ស្ថានភាព​​ការណ៍​ពេល​នោះ ប្លុក​សេរី​មាន​​សហរដ្ឋអាមេរិក​ប្រឆាំង​​ខ្លាំង​ទៅ​នឹង​ការ​សាយ​ភាព​មនោគម​វិជ្ជា​កុម្មុយនីស្ត​ ដោយ​បិទ​ច្រក​ចេញ​ចូល​គ្រប់​ផ្លូវ​​ដែល​ក្នុង​ប្រទេស​នេះ។

នាវា​មុជ​ទឹក​​របស់​អតីត​សហភាព​សូវៀត​ (B-59)

​​​​​ពេល​នោះ​​ ទ័ព​ជើង​ទឹក​អាមេរិក​ ចាប់​ព័ត៌មាន​បាន​​ថា​មាន​​​​នាវា​មុជ​ទឹក​ ដែល​លាក់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​មហា​សមុទ្រ​ ដើម្បី​ត្រៀម​ចូល​គុយ​បា​។ ប៉ុន្តែ​ខាង​​សហរដ្ឋអាមេរិក​​ ក្នុង​អាណត្តិ​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ John F. Kennedy បាន​សម្រេច​ទម្លាក់ Depth-charge (​​​គ្រាប់​បែក​ក្នុង​ទឹក ដែល​អាច​បញ្ជា​​បំផ្ទុះ​​បាន ) ក្នុង​ន័យ​ឲ្យ​សញ្ញា​ពួក​គេ​ឡើង​មក​លើ​ផ្ទៃ​ទឹក​។ តែ​យ៉ាង​ណា​ អាមេរិក​​ពុំ​​ដឹង​ថា នាវា​មុជ​ទឹក​នោះ ​មាន​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ ដែល​ មេ​បញ្ជា​ការ​សូវៀត​អាច​​​សម្រេច​​​បាញ់​​នូវ​ពេល​ស្ថានការណ៍​អាសន្ន​ប្រកាស​​​​​សង្រ្គាម​ណា​មួយ​កើត​ឡើងនោះឡើយ ​។

ចំ​ពេល​ដែល​ នាវា​មុជ​ទឹក​សូវៀត​ដែល​​​មុជ​យ៉ាង​ជ្រៅ​រាប់​ខែ បាន​ដាច់​ទំនាក់​ទំនង​​ពី​ក្រុង​មូស្គូ មិន​អាច​ទទួល​ព័ត៌មាន​អ្វី​ពី​ផ្ទៃ​ទឹក​ខាង​លើ។ បរិក្ខារ​ខាង​ក្នុង​នាវា​មួយ​​ផ្នែក​ធំ​បាន​ខូច ម៉ាស៊ីន​ត្រជាក់​​ក៏​ខូច ពិសេស​សីតណ្ហភាព​ក្នុង​នាវា​ក៏​ឡើង​កម្តៅ ទន្ទឹម​នឹង​ពេល​អាមេរិក​បាន​ទម្លាក់​​គ្រាប់​បែក​បញ្ជា Depth-charge ជា​ច្រើន មិន​ដឹង​ថា​​ផ្ទៃ​ទឹក​ខាង​លើ​ជា​ការ​ប្រកាស​សង្រ្គាម​ ឬ​មួយ​សង្គ្រាម​បាន​​ផ្ទុះ​ឡើង​ហើយ​? ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​មេ​បញ្ជាការ​នាវា គឺ​លោក​ Valentin Savitsky កាន់​តែ​ឡើង​កម្តៅ។

​រូបលោក​ប្រធានាធិបតី​ John F. Kennedy លើក្របកាសែត

“យើង​គួរ​តែ​បាញ់​ពួក​គេ​តែ​ម្តង​ទៅ​!” នេះ​​ជា​ការ​​បញ្ជារ​​​ឲ្យ​ត្រៀម​រួច​រាល់​សម្រាប់​ការ​បាញ់​អាវុធ​នុយ​ក្លេអ៊ែរ​របស់​មេ​បញ្ជាការ​នាវា​​សហភាព​សូវៀត។ អាវុធ​នុយ​ក្លេ​អ៊ែរ​​បំពាក់​លើ​នាវា​សូវៀត​នេះ ដែល​មាន​កម្លាំង​ស្មើ​ការ​​ទម្លាក់​គ្រាប់​បែក​បរមណូ​របស់​អាមេរិក​លើ​ទីក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា​។ ​ខណៈ​ពេល​ដែល​សីតណ្ហភាព​ក្នុង​នាវា​កើន​កម្តៅ​ខ្លាំង​ឡើង​ៗ ទន្ទឹម​នឹង​ពេល​ដែល​នាវា​មិន​អាច​មុជ​បន្ត​បាន បើ​​មិន​ងើប​ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ​។

ទោះ​យ៉ាង​ណា​ នីតិ​វិធី​បាញ់​អាវុធ​នុយ​ក្លេ​អ៊ែរ​​ចេញ​ពី​នាវា​គឺ​តម្រូវ​ឲ្យ​​មាន​ការ​ឯកភាព​បី​សម្លេង​នៃ​មេ​បញ្ជាការ​ក្នុង​នាវា​ទាំង​បី​រូប។ ចំ​ពេល​ដែល​អនុ​បញ្ជាការ​មួយ​ទៀត គឺ​លោក ​Ivan Semyonovich Maslennikov យល់​ស្រប​​នឹង​មតិ​​បាញ់​អាវុធ​​នុយ​ក្លេអ៊ែរ​នេះ។

លោក Vasili Alexandrovich Arkhipov

មតិ​ពីរ​សម្លេង​មិន​អាច​​អនុវត្ត​បាញ់​ចេញ​នូវ​អាវុធ​នុយ​ក្លេអ៊ែរ​ចេញ​ពី​នាវា​នោះ​បាន​ឡើយ ពោល​គឺ​បុរស​ម្នាក់​​​ក្នុង​ឋានៈ​ជា​អនុ​បញ្ជាការ​ទី​២ គឺ លោក Vasili Alexandrovich Arkhipov ដែល​បាន​បដិសេធ​​មិន​ស្រប​តាម​។ លោក​ជា​មនុស្ស​ម្នាក់​ដែល​​បាន​ជំទាស់​ ប៉ុន្តែ​​​លោក​បាន​​ផ្តល់​យោបល់​ទៅ​មេ​បញ្ជាការ​ដោយ​​ភាព​ស្ងប់​ស្ងៀម​​ថា​គួរ​ឡើង​ទៅ​ផ្ទៃ​​ទឹក​ខាង​លើ​ ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​រឿង​អ្វី​​កើត​ឡើង​នៅ​ខាង​លើ​។

​​​​​​​​​​​​ពិត​ជា​ដូច​ការ​លើក​ឡើង​របស់​ លោក Arkhipov នៅ​ខាង​លើ​ ពុំ​មាន​ការ​វាយ​ប្រហារ​ពី​សហរដ្ឋអាមេរិក​នោះ​ទេ ពោល​គឺ​ការ​ទម្លាក់​គ្រាប់​ Depth-charge ធ្វើ​ឡើង​​ក្នុង​បំណង​មុជ​គ្រាប់​ដែល​​មាន​សមត្ថភាព​ទៅ​ដល់​ជម្រៅ​ជ្រៅ​នៃ​បាត​សមុទ្រ​នេះ ដើម្បី​ផ្តល់​ជា​សញ្ញា​ ឲ្យ​នាវា​ដែល​គេ​ចាប់​ព័ត៌មាន​បាន ឡើង​មក​​ផ្ទៃ​ទឹក​ខាង​លើ ដើម្បី​ចរចារ​​។

​លោក​ប្រធានាធិបតី​ Kennedy

​​​​​នៅ​ក្នុង​ស្ថាន​ការណ៍​នោះ​ដែរ សារព័ត៌មាន​អាមេរិក​ជា​ច្រើន​​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក​ប្រធានាធិបតី​ Kennedy ព្រោះ​ការ​សម្រេច​ចិត្ត​របស់​លោក​អាច​នឹង​ឲ្យ​ភាគី​សូវៀត​​យល់​ច្រលំ​ថា​ជា​ការ​វាយ​ប្រហារ នឹង​មាន​ការ​បាញ់​តប​ត ធ្វើ​​ឲ្យ​​សង្គ្រាម​នុយក្លេអ៊ែរ​​ផ្ទុះ​ឡើង​​នៅ​គ្រប់​ពេល​នោះ​។

យ៉ាង​ណា​​​សម្រាប់​ស្ថានការណ៍​នោះ ​​លោក​អនុ​បញ្ជាការ​ Vasili Alexandrovich Arkhipov ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ពិព័ណ៌នា​ថា​ជា​​តួ​សំខាន់​ក្នុង​ការ​បញ្ចៀស​​​ពិភព​លោក​ ពី​ការ​ផ្ទុះ​តប​ត​អាវុធ​នុយក្លេអ៊ែរ​។ ព្រោះ​​ហេតុ​ថា បើ​មាន​អាវុធ​នុយ​ក្លេរអ៊េរ​​ផ្ទុះ​​ឡើង​មែន សហរដ្ឋ​អាមេរិក​ក៏​មិន​មែន​ឈរ​​អោប​ដៃ​មើល​នោះ​ឡើយ ដែល​សង្គ្រាម​ប្រល័យ​លោក​​ធំ​មួយ​​អាច​កើត​មាន​រវាង​ភាគី​ទាំង​ពីរ​នោះ៕

ដោយ​៖ មាន រតនា

The post ដំណើរដើមទងបុរសម្នាក់ទៀតធ្លាប់បញ្ចៀសពិភពលោកពីភ្លើងសង្រ្គាមនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.

មកស្គាល់ បុរសជួយពិភពលោក បញ្ចៀសមិនឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ តែគ្រប់គ្នាមិនសូវបានដឹង
លោក​​ Stanislav Petrov ឋានៈ​ជា​វីរសេនីយ៍​ទោ​ (សក្តិ៤កន្លះ) នៅ​ក្នុង​​អតីត​កង​ទ័ព​​ការពារ​ដែន​អាកាស​នៃ​​អតីត​សហភាព​សូវៀត​ ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស ​BBC គាស់​កកាយ​រំឭក​ពី​ហេតុការណ៍​​ពិសេស​មួយ​ដែលត្រូវបានគេចាត់ទុកថាជា​ការ​សម្រេចដ៏​​ត្រឹមត្រូវរបស់អតីត​​វីរសេនីយ៍​​រូប​នេះ​​ ហើយក៏​ជា​​ការ​ជួយ​ពិភព​លោក​​ទាំង​មូល​ចៀស​ផុត​​ពី​ភ្លើង​សង្គ្រាម​អាវុធ​​នុយក្លេអ៊ែរ​ផងដែរ ។

សារព័ត៌មាន​ខាង​លើ​បាន​​​រៀប​រាប់​​ជា​សង្ខេប​​ ដោយ​ត្រឡប់​ទៅ​កាន់​ព្រឹត្តិការណ៍​ព្រឹក​ព្រលឹម​​​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ​១៩៨៣​ ​ លោក​វីរសេនីយ៍​ Petrov មានតួនាទី​ប្រចាំ​ការ​ពិនិត្យ​​តាម​ដាន​ព័ត៌​មាន​​ពី​​ប្រព័ន្ធ​កុំ​ព្យូរទ័រ ដែល​ពេល​​នោះ​សញ្ញា​ប្រកាស​អាសន្ន​​បាន​លោត​ឡើង បង្ហាញ​ថា សហរដ្ឋអាមេរិក​​បាន​បាញ់​ចេញ​​​មីស៊ីល​អាវុធ​នុយក្លេអ៊ែរ​​អន្តរទ្វីប​ចំនួន ​៥ ​គ្រាប់​មកហើយ ។ ​​​

“សំឡេង​ស៊ីរ៉ែនបានបន្លឺ​ឡើង ប៉ុន្តែ​ខ្ញុំ​​នៅ​អង្គុយ​ទី​នោះ​ប៉ុន្មាន​វិនាទី ហើយមើល​ទៅ​​អេក្រង់​លោត​សញ្ញា​​​ក្រហម​ព្រមាន​ និងមាន​ពាក្យ បាញ់​ នៅ​លើ​នោះ​” ។ នេះជាសម្តី​របស់​លោក​ Petrov ប្រាប់​ទៅ​សារព័ត៌មាន ​។

លោក​បន្ថែម​ថា វា​​ជា​​ខណៈពេល​​​​​ភាព​តាន​តឹង​​នៃ​សង្គ្រាម​ត្រជាក់ លោក​ត្រូវ​តែ​​ធ្វើ​​សកម្មភាព​ណា​មួយ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ មីស៊ីល​របស់​អាមេរិក​អាច​មក​ដល់​ទឹក​ដី​​សូវៀត​​​ត្រឹម​​​តែ​ពេល ​២០ ​នាទី​ប៉ុណ្ណោះ​ ។

អតីត​​​​កង​ទ័ព​អាកាស​រូប​នេះ​បាន​បន្ថែមថា “យើង​គ្មានពេលគិតច្រើន​នោះ​ទេ​ នៅ​ពេល​ដែល​យើង​ត្រូវ​​រាយ​ការណ៍​អំពី​ការ​វាយ​ប្រហារ​ ។ ប៉ុន្តែ​យើង​​ដឹង​ថា រាល់​វិនាទី​​​​នៃ​ការ​ពន្យា​រពេល​ ឬ​យឺ​ត​ពេល​ណា​មួយ​​ ស្មើ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ការ​សម្រេច​ដ៏​សំខាន់​ៗ ព្រោះ​ថា​មន្ត្រី​សូវៀត និង​ថ្នាក់​ដឹក​នាំ​ត្រូវ​ការ​ការ​​រាយការណ៍​ជា​ចាំ​បាច់ ដោយ​គ្មាន​ការ​យឺ​ត​យាវ​។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ហៅ​ទូរសព្ទ​​ផ្ទាល់​ទៅ​​មេ​បញ្ជា​ការ​ តែ​ពេល​នោះ​ ខ្ញុំ​​សឹង​តែ​មិន​អាច​កម្រើក​បាន ខ្ញុំ​មាន​អារម្មណ៍​ថា​​ដូច​ឈរ​​លើ​ខ្ទះ​ក្តៅ​អីចឹង​” ។

ប៉ុន្តែ​ភ្លាម​នោះ​ លោក​​ទទួល​អារម្មណ៍​ថា មាន​អ្វី​ម្យ៉ាង​មិន​ប្រក្រតី​​ មិន​គ្រប់​គ្រាន់​។ តាម​ធម្មតា លោក​​​មាន​បទ​ពិសោធ និង​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដឹង​រាល់​តាក​តិច​ នៃ​ការ​បំពារ​បំពាន​​​សកម្មភាព​អាវុធ​នុយ​ក្លេអ៊ែរ​ពី​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​ដូច​ជា​ប្លែក​ ដែល​រ៉ាដា​​ផ្កាយ​រណប​ចាប់​​​ទិន្នន័យ​ចាប់បាន​ត្រឹម​តែ​មីស៊ីល​​​​ប៉ុន្មាន​គ្រាប់ លើស​ពី​នោះ ប្រព័ន្ធ​រ៉ាដា​ចាប់​នោះ​ ជា​ប្រព័ន្ធ​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទាន់​ច្បាស់​នៅ​ឡើយ​។

វិនាទី​ចុង​ក្រោយ​ លោក​វីរសេនីយ៍​​ទោ សម្រេច​មិន​ផ្ញើ​សញ្ញា​អាសន្ន​ភ្លាម​ទៅ​​មេ​បញ្ជាការ​ឡើយ ប៉ុន្តែ​​លោក​ខំ​រក​មើល​​​​ព័ត៌មានបញ្ជាក់​ពី​អ្វី​ដែល​ប្រព័ន្ធ​ថ្មី​អាច​នឹង​មាន​បញ្ហា។

ជា​ភ័ព្វ​សំណាង លោក​បាន​សម្រេច​ចិត្ត​​ពិត​ជា​ត្រឹម​ត្រូវ​ ។ ២៣ ​នាទី​ក្រោយ​មក គឺ​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ គ្មាន​ការ​បាញ់​អាវុធ​ណា​មួយ​ដូច​ដែ​ល​ម៉ាស៊ីន​រ៉ាដា​បង្ហាញ​នោះ​ទេ។

លោក​បាន​បន្ថែម​ថា​៖ “ប្រសិន​បើ​ហេតុការណ៍​បាញ់​ពិត​មែន តាម​បទ​ពិសោធ​ខ្ញុំ​ប្រាកដ​ជា​ដឹង​។ តែ​ពេល​នោះ​គ្មាន​ការ​បាញ់​​នោះ​ទេ វា​ពិត​ជា​ដោះ​បន្ទុក​ធូរ​ស្បើយ​ពី​ក្នុង​ខួរ​ក្បាល​មែន​”។

បើ​គិត​មក​វិញ វិនាទី​ដែល​​អតីត​​វេរសេនីយ៍​​រូប​នេះ​​​បាន​សម្រេច​ចិត្ត​នោះ​ គឺ​បាន​ជួយ​សង្គ្រោះ​ដល់​ពិភព​លោក​​ជា​ការ​ពិត ដោយ​បាន​បញ្ចៀស​នូវ​ការ​តប​ត​បំផ្ទុះ​ឡើង​ជា​សង្គ្រាម​នុយក្លេអ៊ែរ​​រវាង​អាមេរិក​ និង​សហភាព​​សូវៀត​ពី​ពេល​នោះ​មក​​។ ប៉ុន្តែ​យ៉ាង​ណា​​អតីត​មន្រ្តី​ទ័ព​អាកាស​រូប​នេះ នៅ​តែ​អះ​អាង​ថា ខ្លួន​ពុំ​មែន​ជា​វីរបុរស​ឡើយ៖ “វា​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​នៅ​កន្លែង​ត្រូវ និង​ចំ​ពេល​វេលា​​ស្ថាន​ភាព​ត្រូវ​ប៉ុណ្ណោះ​”។

​ទោះយ៉ាងណា លោក Petrov បាន​ស្លាប់បាត់បង់ជីវិតទៅហើយ​​ក្នុង​ឆ្នាំ​ ២០១៧ ក្នុងវ័យ ​៧៧ ​ឆ្នាំ ​​​​​​​​​​យ៉ាង​ណា​មិញ រឿង​របស់​​​លោក​វរសេនីយ៍​មិន​ត្រូវ​បាន​ដឹង​​ជា​សាធារណ​ឡើយ ពោល​​គឺ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​ដួល​រលំ​ ទើប​បាន​ផ្ទុះ​ឡើង​ ។

ទន្ទឹមនោះ មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៅ​លើ​ហេតុ​ការណ៍​ដែល​លោក​បាន​សម្រេចចិត្តមួយនេះ ដោយក្នុង​នោះ​ លោក​​អតីត​វរសេនីយ៍​​​ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើនផងដែរ​ អំឡុង​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ដែល​នៅ​ឆ្នាំ​២០១៥ គេ​ក៏​បាន​លើក​ឡើង​ពី​រឿង​របស់​លោក​ថត​ជា​ភាពយន្ត​ឯកសារ​ផង​ដែរ​ដែល​មាន​ចំណង​ជើង “បុរសជួយសង្គ្រោះពិភពលោក ឬ The Man Who Saved The World” ។

គួររំឭក​ផង​ដែរ​ថា លោក Stanislav Petrov ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​ទី​ពីរ​ដែល​បាន​ជួយ​សង្រ្គោះ​ផែន​ដី​​ចៀស​ផុត​ពី​ភ្លើង​សង្គ្រាម​កម្រិត​ពិភព​លោក​​​ ពោល​គឺ​អាវុធ​នុយក្លេអ៊ែរ ក្នុង​សម័យ​​សង្គ្រាម​ត្រជាក់ ដែល​លើក​ទី​មួយ​ក៏​មាន​វរមន្ត្រី​នៃ​អតីត​​សហ​ភាព​សូវៀត​មួយ​រូបផងដែរ បាន​បញ្ចៀស​​ពិភព​លោក​ពី​សង្គ្រាម​លោក​នុយ​ក្លេអ៊ែរ​ដោយ​ការ​អត់​ធ្មត់​ និង​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ កាល​ពី​ព្រឹត្តិការណ៍​​វិបត្តិ​​មីស៊ីល​​នៅ​​គុយ​បា​ក្នុង​ឆ្នាំ​១៩៦២ ៕

ប្រែ​សម្រួល​៖ មាន រតនា

ប្រភព៖ NPR , Vox

The post មកស្គាល់ បុរសជួយពិភពលោក បញ្ចៀសមិនឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ តែគ្រប់គ្នាមិនសូវបានដឹង appeared first on Kampuchea Thmey Daily.

មេដឹកនាំសូវៀតចុងក្រោយបំផុត ទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ (មានវីដេអូ)
លោក Mikhail Gorbachev អតីតមេដឹកនាំសូវៀត ដែលនាំសង្រ្គាមត្រជាក់ឲ្យដល់ទីបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ។

លោក Mikhail Gorbachev

លោក Gorbachev ដែលចូលកាន់អំណាចក្នុងឆ្នាំ១៩៨៥ បានបង្ហាញមុខមាត់សហភាពសូវៀតទៅកាន់ពិភពលោក ហើយបានណែនាំនូវកំណែទម្រង់មួយចំនួនក្នុងសហភាពនេះ។ ប៉ុន្តែគាត់មិនអាចទប់ស្កាត់ការដួលរលំនៃសហភាពសូវៀត ពីការលេចឡើងនូវប្រទេសរុស្ស៊ីសម័យទំនើបបានទេ។

មន្ទីរពេទ្យ​ប្រកាស​ថា គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់គាត់បានធ្លាក់ចុះ ខ្លាំងមែនទែន។

កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្រលៀន ថ្វីបើជាមូលហេតុនៃការស្លាប់របស់គាត់ មិនត្រូវបានប្រកាសក៏ដោយ។

លោក Gorbachev នៅមន្ទីរពេទ្យ

លោក Gorbachev បានក្លាយជាអគ្គលេខាបក្សកុម្មុយនិស្តសូវៀត និងជាមេដឹកនាំប្រទេសនៅអាយុ៥៤ឆ្នាំ។

នៅពេលនោះ គាត់គឺជាសមាជិកក្មេងជាងគេនៃក្រុមប្រឹក្សាកាន់អំណាច ដែលគេស្គាល់ថាជាការិយាល័យនយោបាយ។ អ្នកស្នងតំណែងមុនរបស់គាត់គឺលោក Konstantin Chernenko បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំបន្ទាប់ពីកាន់តំណែងបានជាងមួយឆ្នាំ។

នៅឆាកអន្តរជាតិ គាត់បានឈានដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ជាមួយសហរដ្ឋអាមេរិក ហើយបានបដិសេធធ្វើអន្តរាគមន៍ ពេលដែលប្រទេសនៅអឺរ៉ុបខាងកើត បានក្រោកឡើងប្រឆាំងនឹងមេដឹកនាំកុម្មុយនិស្តរបស់ពួកគេ។

លោក Gorbachev ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយប្រធានាធិបតីអាមេរិកលោក Ronald Reagan ក្នុងឆ្នាំ១៩៨៧

នៅលោកខាងលិច គាត់ត្រូវបានគេមើលឃើញថា ជាស្ថាបត្យករនៃកំណែទម្រង់ ដែលបានបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមត្រជាក់ក្នុងឆ្នាំ១៩៩១ ដែលជាពេលវេលានៃភាពតានតឹងយ៉ាងជ្រាលជ្រៅរវាងសហភាពសូវៀត និងប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។

គាត់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩០ “សម្រាប់តួនាទីឈានមុខគេរបស់គាត់ ក្នុងការផ្លាស់ប្តូររ៉ាឌីកាល់នៅក្នុងទំនាក់ទំនងខាងកើត – ខាងលិច”។

ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ីសម័យថ្មីដែលបានលេចឡើងក្រោយឆ្នាំ១៩៩១ គាត់បានហាក់ដូចជាថមថយឥទ្ធិពល នៅក្នុងនយោបាយដែលផ្តោតលើគម្រោងអប់រំនិងមនុស្សធម៌។

លោក Gorbachev បានប៉ុនប៉ងវិលត្រលប់ទៅជីវិតនយោបាយវិញក្នុងឆ្នាំ១៩៩៦ ប៉ុន្តែទទួលបានសំឡេងគាំទ្រត្រឹមតែ ០,៥% ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី។

គួរបញ្ជាក់ថា សពរបស់លោក Gorbachev នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Novodevichy ក្នុងទីក្រុងមូស្គូ នៅក្បែរភរិយារបស់គាត់ឈ្មោះ Raisa ដែលទទួលមរណភាពដោយសារជំងឺមហារីកឈាមក្នុងឆ្នាំ១៩៩៩៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទង់ជ័យជម្នះសម័យសង្គ្រាមលោកលើកទី ២ របស់ សូវៀត លេចឡើងនៅ ទូទាំងផ្នែកនៃ អ៊ុយក្រែន កាន់កាប់ដោយ រុស្ស៊ី

The post មេដឹកនាំសូវៀតចុងក្រោយបំផុត ទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ដឹងទេ! «ណាតូ»របស់លោកសេរី ក៏មានគូប្រជែងដែរ គឺ«វ៉ាសូវី»រ​បស់លោកកុម្មុយនីស្ត
ក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបែងចែកនយោបាយជា២ប្លុក គឺប្លុក​មូលធននិយម( មនោគមវិជ្ជា​សេរីលោក​ខាងលិច ) ដឹកនាំ​ដោយ សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង ខណៈ​ប្លុក​សង្គមនិយម(មនោគមវិជ្ជា​កុម្មុយនិស្ត លោក​ខាងកើត) វិញ ដឹកនាំ​ដោយ សហភាពសូវៀត។ ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​របស់​«អង្គការណាតូ»របស់លោកសេរី សហភាពសូវៀត និង​សាធារណរដ្ឋ​សង្គមនិយម​ទិសបូព៌ា ​បាន​រួមគ្នា​បង្កើត​សម្ព័ន្ធមិត្តយោធារួមមួយ ហៅថាអង្គការ​សន្ធិសញ្ញា​វ៉ាសូវី។

តើអ្វីទៅជាអង្គការ​សន្ធិសញ្ញា​វ៉ាសូវី?

នៅថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​១៩៥៥ សហភាព​សូវៀត អាល់បានី ប៉ូឡូញ រូម៉ានី ហុងគ្រី អាល្លឺម៉ង់​ខាងកើត ឆេកូស្លូវ៉ាគី និង​ប៊ុលការី បាន​រួមគ្នា​ចុះ​កតិកា​សញ្ញា​វ៉ាសូវី នៅ​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ។ អង្គការ​យោធា​មួយ​នេះ ស្ថិតនៅ​ក្រោម​ការ​បញ្ជា​គ្រប់គ្រង​របស់​សហភាពសូវៀតដែលមាន​ទីស្នាក់ការ​នៅក្រុង​មូស្គូ។ អង្គការ​សន្ធិសញ្ញា​វ៉ាសូវី មាន​ឈ្មោះ​ជា​ផ្លូវ​ការថា «សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបត្តិការ និង​ជំនួយ​ទៅ​វិញទៅមក ឬ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា កតិកាសញ្ញា​វ៉ាសូវី(Warsaw Pact)»។

នៅឆ្នាំ១៩៥៥ ប្រទេស​អាល្លឺម៉ង់​ខាងលិច ​បាន​ចូលរួម​ជា​មួយ«សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង»ដែល​ធ្វើ​ឱ្យ​សហភាពសូវៀត​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ពង្រឹង​អំណាច និង​គាំទ្រ​របស់​«អង្គការ​ណាតូ»​ចំពោះ​អាល្លឺម៉ង់​ខាងលិច ទើប​នៅ​ឆ្នាំ​ដដែល​សហភាពសូវៀត​រួម​ជា​មួយ​ប្រទេស​ជា​សមាជិក​ផ្សេងទៀត​រួម​គ្នា​បង្កើត«អង្គការ​សន្ធិសញ្ញា​វ៉ាសូវី»​ឡើង ​ដោយ​សង្ឃឹម​ថា ​អាច​នឹង​ទប់ទល់​ជា​មួយ​អាល្លឺម៉ង់​ខាងលិច​បាន ព្រម​ទាំង​អាច​ចរចា​ដោយ​ស្មើភាព​ជា​មួយ«អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង»។

«សន្ធិសញ្ញា​វ៉ាសូវី» មាន​គោលដៅ​ក្នុង​ការ​បង្រួបបង្រួម​កងកម្លាំង​យោធា និង​ពង្រឹង​ការ​គ្រប់គ្រង​របស់​សហភាពសូវៀត​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​ផ្សេង​ទៀត។ «សន្ធិសញ្ញា​វ៉ាសូវី» ​បាន​បំពេញ​បន្ថែម​ផ្នែក​យោធា​ទៅ​ដល់​ក្រុមប្រឹក្សា​ជំនួយ​សេដ្ឋកិច្ច​ដែល​ជា​អង្គការ​សេដ្ឋកិច្ច​ក្នុង​តំបន់​សម្រាប់​រដ្ឋ​កុម្មុយនិស្ត​នៃ​អឺរ៉ុប​កណ្ដាល ​និង​ខាងកើត។ កងកម្លាំង​យោធា​របស់«អង្គការ​សន្ធិសញ្ញា​វ៉ាសូវី​» បាន​ប្រើប្រាស់​ជា​ទូទៅ​សម្រាប់​គ្រប់គ្រង​កុម្មុយនីស្ត​នៅ​ក្នុង​ប្លុកបូព៌ា។ ចំណុច​ស្នូល​នៃ​កតិកាសញ្ញា​នេះគឺ ការ​ចូលរួម​ជួយ​អន្តរាគមន៍​ពី​រដ្ឋ​ជា​សមាជិក ប្រសិនបើ​ប្រទេស​មួយហាក់​ដូច​ជា​កំពុង​តែ​បំពាន​លើ​គំនិត​ស្នូល និង​មុខងារ​របស់​បក្ស​កុម្មុយនីស្ត​ដែល​មាន​ចែង​យ៉ាង​ច្បាស់​ក្នុង​គោល​លទ្ធិ Brezhnev ។ ម្យ៉ាង​ទៀត ​កតិកាសញ្ញា​នេះ​ ក៏​មាន​នាទី​ជា​គន្លឹះ​មួយ ​ដើម្បី​បង្កើន​ការ​ចរចា​របស់​សហភាពសូវៀត​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ផងដែរ។ ទោះបី​ជា​មាន​សមូហភាព​នៃ​គំនិត​ក៏​ដោយ ក៏​សហភាពសូវៀត ​បាន​ដើរ​តួនាទី​ធំជាង​គេ​នៅ​ក្នុង​ការ​សម្រេចចិត្ត​នៅ​ក្នុង​កតិកាសញ្ញា​នេះ។ សហភាពសូវៀត​បាន​ប្រើប្រាស់​កតិកាសញ្ញា​នេះ ក្នុង​ការ​អំពាវនាវ​កងកម្លាំង​យោធា ដើម្បី​ទប់​ស្កាត់​ប្រទេសណា​ដែល​មិន​ពេញចិត្ត​នឹង​ការ​គ្រប់គ្រងរបស់​ខ្លួន។

កតិកាសញ្ញា​នេះ រដ្ឋ​ជា​សមាជិក​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​អន្តរជាតិ និង​សហការ​ជាមួយ​រដ្ឋ​ផ្សេងទៀត​ក្នុងការ​គ្រប់គ្រង​សកម្មភាព​អន្តរជាតិ។ បន្ថែមលើនេះ ពិគ្រោះ​យោបល់​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​អន្តរជាតិ​ទាំងអស់​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​ពួកគេ និង​ការពារ​គ្នា​ទៅវិញទៅមក ​ប្រសិនបើ​រដ្ឋ​សមាជិក​មួយ ឬ​ច្រើន​ត្រូវបាន​វាយប្រហារ។ កតិកាសញ្ញា​នេះ បង្កើត​បញ្ជា​ការរួម ​និង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​នយោបាយ។ រដ្ឋ​ជា​សមាជិក​បាន​សន្យាថា នឹង​បដិសេធ​មិន​ចូលរួម​សម្ព័ន្ធភាព និង​កិច្ចព្រមព្រៀង​ណា ដែលមាន​គោលបំណង​ផ្ទុយ​ទៅនឹង​កតិកាសញ្ញា​នេះ និង​អនុញ្ញាត​ឱ្យ​រដ្ឋ​ផ្សេងទៀត អាច​ចូល​ជា​សមាជិក​ផងដែរ ​ដោយ​មិន​គិតពី​ប្រព័ន្ធ​សង្គម​ និង​នយោបាយ​របស់​ពួកគេ​។​

យ៉ាង​ណា​មិញ​ នៅ​ឆ្នាំ១៩៥៦ ​ប្រទេស​ហុងគ្រី​បាន​ដកខ្លួន​ចេញ​ពី​«កតិកាសញ្ញា​វ៉ាសូវី»​នេះ ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បដិវត្តន៍​ដែល​នាំ​ឱ្យ​ប្រជាជន​ហុងគ្រី​ចំនួន​២៥០០​ត្រូវ​បាត់បង់​ជីវិតនៅ​ប្រទេស​ឆែក(សាធារណរដ្ឋ) ក្នុងឆ្នាំ ១៩៦៨ និង​ប៉ូឡូញ ក្នុងឆ្នាំ១៩៨១។ ក្រោយ​មក ​មាន​ការ​ដក​ខ្លួន​ពី​ប្រទេស​មួយ​ចំនួន ​ដូចជា អាល់បានី​(១៩៦៨) និង​ការ​ដកខ្លួន​របស់​អាល្លឺម៉ង់​ខាងកើត​(១៩៩០) ដើម្បី​រួបរួម​ជា​មួយ​អាល្លឺម៉ង់​ខាងលិច​វិញ។

នៅថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ១៩៩១ មេដឹកនាំ​«សន្ធិសញ្ញា​វ៉ាសូវី» ​បាន​ប្រកាស​បិទ​សន្ធិសញ្ញា​នេះថា«លែង​មាន»នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ចុង​ក្រោយ​របស់​មេដឹកនាំ​កតិកាសញ្ញា​វ៉ាសូវី​នៅ​ទីក្រុងប្រាក ប្រទេស​ឆេកូស្លូវ៉ាគី។ កងទ័ពសហភាព​សូវៀត​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​បាន​ដក​ចេញ​ជា​បណ្ដើរៗ។ ក្រៅ​ពី​ប្រទេស​រុស្សី​ដែល​ជា​រដ្ឋ​របស់​សូវៀត ប្រទេស​ដែល​ធ្លាប់​ជា​សមាជិក​ផ្សេងៗ​ទៀត​នៃ«សន្ធិសញ្ញា​វ៉ាសូវី»​បាន​ចូល​រួម​ជា​មួយ​«អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក»​ខាងជើង​ហៅ​កាត់​ថា​ណាតូ​ជា​បន្តបន្ទាប់។ ចំណែក​អង្គការ​ណាតូ នៅមាន​ជីវិត​មកដល់​បច្ចុប្បន្ន​នេះ៕

ដោយ ៖ សេម វាសនា

The post ដឹងទេ! «ណាតូ»របស់លោកសេរី ក៏មានគូប្រជែងដែរ គឺ«វ៉ាសូវី»រ​បស់លោកកុម្មុយនីស្ត appeared first on Kampuchea Thmey Daily.

មកមើលរូបភាពសំណល់យោធាក្នុងមូលដ្ឋានទ័ពសូវៀតដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ
អ្នកថតរូបម្នាក់បានចាប់យករូបភាពមិនគួរឲ្យជឿនៃសំណល់យោធាដែលធ្លាប់តែអស្ចារ្យរបស់សហភាពសូវៀត។

រូបថតពីលើអាកាសបានបង្ហាញរថក្រោះយ៉ាងតិចមួយពាន់គ្រឿងដែលត្រូវបានគេបោះបង់ចោលនៅចុងភាគខាងកើតប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំ សហភាពសូវៀត។

រូបភាពមួយទៀតបានបង្ហាញពីយន្ដហោះចម្បាំងធុន MiG-23 ចំនួនពីរគ្រឿងដែលត្រូវបានទុកចោលអស់រយៈពេល២៥ឆ្នាំនៅឯអតីតមូលដ្ឋានសូវៀតដែលគេបោះបង់ចោល។

យន្ដហោះទាំងនោះត្រូវបានទុកចោលក្នុងឃ្លាំងនៅឯមូលដ្ឋានទ័ពអាកាស Sakhalin។

រូបភាពផ្សេងទៀតបានបង្ហាញពីជួរឧទ្ធម្ភាគចក្រដែលគេបោះបង់ចោល ដោយស្លាបនិងគ្រឿងមានតម្លៃផ្សេងទៀតត្រូវបានគេរុះរើ។

ឧទ្ធម្ភាគចក្រត្រូវបានទុកឲ្យច្រេះស៊ីបន្ទាប់ពីហិរញ្ញប្បទានរដ្ឋសម្រាប់សាលាហោះហើរបានបញ្ចប់។

រូបភាពទាំងនេះត្រូវបានថតដោយអ្នកថតរូបទីក្រុងមូស្គូឈ្មោះ Lana Sator នៅពេលនាងធ្វើដំណើរពាសពេញប្រទេសដោយរកឃើញវត្ថុសម័យដើមដែលត្រូវបានគេបំភ្លេចចោលក្នុងរដ្ឋកុម្មុយនិស្តដែលបានដួលរលំ។

ស្រ្តីអាយុ៣១ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំកំពុងព្យាយាមធ្វើឲ្យមនុស្សមានអារម្មណ៍បែបសិល្បៈនិងបរិយាកាសនិងថាមពលនៃទីកន្លែងដែលត្រូវគេបោះបង់ចោល។ រូបថតដែលខ្ញុំបានថតពីលើអាកាសមើលទៅពិតជាអស្ចារ្យនិងមានថាមពលណាស់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

The post មកមើលរូបភាពសំណល់យោធាក្នុងមូលដ្ឋានទ័ពសូវៀតដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ appeared first on Kampuchea Thmey Daily.