ព័ត៌មានអន្ដរជាតិ
ទង់ជ័យជម្នះសម័យសង្គ្រាមលោកលើកទី ២ របស់ សូវៀត លេចឡើងនៅ ទូទាំងផ្នែកនៃ អ៊ុយក្រែន កាន់កាប់ដោយ រុស្ស៊ី
ទង់ជ័យជម្នះរបស់សហសូវៀតក្នុងសម័យសង្គ្រាមលោកលើកទី ២ កំពុងចាប់ផ្តើមលេចឡើងពាសពេញផ្នែកនៃប្រទេសអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ។

កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ ទង់ក្រហមត្រូវបានបង្ហោះឡើងលើទីក្រុងប៊ែរឡាំង នៅពេលដែលពួកណាស៊ីបានចុះចាញ់សូវៀត ហើយចាប់ពីពេលនោះមកវាបានក្លាយជាថ្ងៃឈប់សម្រាកមួយនៅក្នុងប្រទេសរុស្ស៊ី ហើយវាក៏ជារូបតំណាងដ៏សំខាន់មួយរបស់ប្រទេសរុស្ស៊ីផងដែរ ។
ចំណែកវីដេអូដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា ទាហានរុស្ស៊ីបានលើកទង់ជាតិដ៏ធំមួយជាផ្នែកនៃការឃោសនានៅក្នុងទីក្រុង Kherson របស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ។
ក្រោយមកទៀតវីដេអូឃោសនាដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញពីក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងកងទ័ពនៅទីក្រុង Kreminna កំពុងរុះរើទង់ជ័យដាក់លើអគាររដ្ឋាភិបាលអ៊ុយក្រែន ។
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ទីក្រុង Kreminna បានធ្លាក់នៅក្រោមការគ្រប់គ្រងផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីកាលពីដើមសប្តាហ៍នេះ ។

ទន្ទឹមនោះទង់ជាតិក៏ត្រូវបានគេដាក់នៅលើអគារក្រុមប្រឹក្សាថ្នាក់តំបន់ក្នុងទីក្រុង Henichesk ដែលកាន់កាប់ដោយរុស្ស៊ីផងដែរ ខណៈរូបសំណាករបស់អតីតមេដឹកនាំសូវៀត លោក វ្ល៉ាឌីមៀ លេនីន ត្រូវបានក៏ដំឡើងឡើងវិញដូចគ្នានៅមុខអគារក្រុមប្រឹក្សាកាលពីដើមសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី ដាក់ទាហានស៊ីឈ្នួលបរទេសដល់ទៅ ២ ម៉ឺននាក់ក្នុងសង្គ្រាម អ៊ុយក្រែន ដំណាក់កាលថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


