ព័ត៌មានអន្ដរជាតិ
ដំណើរដើមទងបុរសម្នាក់ទៀតធ្លាប់បញ្ចៀសពិភពលោកពីភ្លើងសង្រ្គាមនុយក្លេអ៊ែរ
កាលពីអត្ថបទមុន ប្រិយមិត្តបានស្គាល់រួចមកហើយ អំពីបុរសម្នាក់ដែលបានជួយពិភពលោក ចេញពីការផ្ទុះសង្គ្រាមនៃអាវុធប្រល័យលោក ។ ក្នុងការសម្រេចចិត្តធំៗក្នុងនាមជាថ្នាក់ដឹកនាំ មានមនុស្សតិចនាក់ណាស់ ដែលមានចិត្តធ្ងន់ ស្ងប់មិនតបតទោទន់តាមកំហឹង ដែលលទ្ធផលអាចក្លាយជាវិប្បដិសារីផ្សេងៗ។ អត្ថបទនេះ យើងនឹងនាំប្រិយមិត្តអ្នកអាន ឲ្យស្គាល់មនុស្សសំខាន់ម្នាក់ទៀតបានបញ្ចៀសពិភពលោកពីភ្លើងសង្គ្រាមអាវុធនុយក្លេអ៊ែរដែលហៀបនឹងផ្ទុះឡើង ពីសម័យកាលតានតឹងរវាងមនោគមវិជ្ជាប្លុកសេរី និងកុម្មុយនីស្ត គឺវិបត្តិមីស៊ីលនៅប្រទេសគុយបា ។

ប្រទេសគុយបាស្ថិតនៅក្នុងការប្រទាញប្រទង់ពីប្លុកសេរី និងកុម្មុយនីស្តដែលគេហៅថា “វិបត្តិមីស៊ីលគុយបា” ។ ត្រឡប់ទៅខែតុលា ឆ្នាំ១៩៦២ គឺជាស្ថានការណ៍តានតឹងនៃវិបត្តិនេះ ពោលគឺមាននាវាមុជទឹកមួយគ្រឿងរបស់អតីតសហភាពសូវៀត (B-59) មុជនៅក្នុងឈូងសមុទ្រ Caribbean ក្នុងគោលដៅចូលទៅកាន់ប្រទេសគុយបា ដើម្បីផ្តល់សព្វាវុធ ឬជំនួយផ្សេងៗក្នុងន័យនយោបាយមនោគមវិជ្ជា ។ ស្ថានភាពការណ៍ពេលនោះ ប្លុកសេរីមានសហរដ្ឋអាមេរិកប្រឆាំងខ្លាំងទៅនឹងការសាយភាពមនោគមវិជ្ជាកុម្មុយនីស្ត ដោយបិទច្រកចេញចូលគ្រប់ផ្លូវដែលក្នុងប្រទេសនេះ។

ពេលនោះ ទ័ពជើងទឹកអាមេរិក ចាប់ព័ត៌មានបានថាមាននាវាមុជទឹក ដែលលាក់ខ្លួនយ៉ាងជ្រៅក្នុងមហាសមុទ្រ ដើម្បីត្រៀមចូលគុយបា។ ប៉ុន្តែខាងសហរដ្ឋអាមេរិក ក្នុងអាណត្តិដឹកនាំដោយលោកប្រធានាធិបតី John F. Kennedy បានសម្រេចទម្លាក់ Depth-charge (គ្រាប់បែកក្នុងទឹក ដែលអាចបញ្ជាបំផ្ទុះបាន ) ក្នុងន័យឲ្យសញ្ញាពួកគេឡើងមកលើផ្ទៃទឹក។ តែយ៉ាងណា អាមេរិកពុំដឹងថា នាវាមុជទឹកនោះ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែល មេបញ្ជាការសូវៀតអាចសម្រេចបាញ់នូវពេលស្ថានការណ៍អាសន្នប្រកាសសង្រ្គាមណាមួយកើតឡើងនោះឡើយ ។
ចំពេលដែល នាវាមុជទឹកសូវៀតដែលមុជយ៉ាងជ្រៅរាប់ខែ បានដាច់ទំនាក់ទំនងពីក្រុងមូស្គូ មិនអាចទទួលព័ត៌មានអ្វីពីផ្ទៃទឹកខាងលើ។ បរិក្ខារខាងក្នុងនាវាមួយផ្នែកធំបានខូច ម៉ាស៊ីនត្រជាក់ក៏ខូច ពិសេសសីតណ្ហភាពក្នុងនាវាក៏ឡើងកម្តៅ ទន្ទឹមនឹងពេលអាមេរិកបានទម្លាក់គ្រាប់បែកបញ្ជា Depth-charge ជាច្រើន មិនដឹងថាផ្ទៃទឹកខាងលើជាការប្រកាសសង្រ្គាម ឬមួយសង្គ្រាមបានផ្ទុះឡើងហើយ? ដែលការណ៍នេះធ្វើឲ្យការសម្រេចចិត្តរបស់មេបញ្ជាការនាវា គឺលោក Valentin Savitsky កាន់តែឡើងកម្តៅ។

“យើងគួរតែបាញ់ពួកគេតែម្តងទៅ!” នេះជាការបញ្ជារឲ្យត្រៀមរួចរាល់សម្រាប់ការបាញ់អាវុធនុយក្លេអ៊ែររបស់មេបញ្ជាការនាវាសហភាពសូវៀត។ អាវុធនុយក្លេអ៊ែរបំពាក់លើនាវាសូវៀតនេះ ដែលមានកម្លាំងស្មើការទម្លាក់គ្រាប់បែកបរមណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ខណៈពេលដែលសីតណ្ហភាពក្នុងនាវាកើនកម្តៅខ្លាំងឡើងៗ ទន្ទឹមនឹងពេលដែលនាវាមិនអាចមុជបន្តបាន បើមិនងើបឡើងទៅផ្ទៃទឹកខាងលើ។
ទោះយ៉ាងណា នីតិវិធីបាញ់អាវុធនុយក្លេអ៊ែរចេញពីនាវាគឺតម្រូវឲ្យមានការឯកភាពបីសម្លេងនៃមេបញ្ជាការក្នុងនាវាទាំងបីរូប។ ចំពេលដែលអនុបញ្ជាការមួយទៀត គឺលោក Ivan Semyonovich Maslennikov យល់ស្របនឹងមតិបាញ់អាវុធនុយក្លេអ៊ែរនេះ។

មតិពីរសម្លេងមិនអាចអនុវត្តបាញ់ចេញនូវអាវុធនុយក្លេអ៊ែរចេញពីនាវានោះបានឡើយ ពោលគឺបុរសម្នាក់ក្នុងឋានៈជាអនុបញ្ជាការទី២ គឺ លោក Vasili Alexandrovich Arkhipov ដែលបានបដិសេធមិនស្របតាម។ លោកជាមនុស្សម្នាក់ដែលបានជំទាស់ ប៉ុន្តែលោកបានផ្តល់យោបល់ទៅមេបញ្ជាការដោយភាពស្ងប់ស្ងៀមថាគួរឡើងទៅផ្ទៃទឹកខាងលើ ដើម្បីឲ្យច្បាស់ថាមានរឿងអ្វីកើតឡើងនៅខាងលើ។
ពិតជាដូចការលើកឡើងរបស់ លោក Arkhipov នៅខាងលើ ពុំមានការវាយប្រហារពីសហរដ្ឋអាមេរិកនោះទេ ពោលគឺការទម្លាក់គ្រាប់ Depth-charge ធ្វើឡើងក្នុងបំណងមុជគ្រាប់ដែលមានសមត្ថភាពទៅដល់ជម្រៅជ្រៅនៃបាតសមុទ្រនេះ ដើម្បីផ្តល់ជាសញ្ញា ឲ្យនាវាដែលគេចាប់ព័ត៌មានបាន ឡើងមកផ្ទៃទឹកខាងលើ ដើម្បីចរចារ។

នៅក្នុងស្ថានការណ៍នោះដែរ សារព័ត៌មានអាមេរិកជាច្រើនបានបង្ហាញពីក្តីបារម្ភរបស់លោកប្រធានាធិបតី Kennedy ព្រោះការសម្រេចចិត្តរបស់លោកអាចនឹងឲ្យភាគីសូវៀតយល់ច្រលំថាជាការវាយប្រហារ នឹងមានការបាញ់តបត ធ្វើឲ្យសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងនៅគ្រប់ពេលនោះ។
យ៉ាងណាសម្រាប់ស្ថានការណ៍នោះ លោកអនុបញ្ជាការ Vasili Alexandrovich Arkhipov ត្រូវបានមនុស្សជាច្រើនពិព័ណ៌នាថាជាតួសំខាន់ក្នុងការបញ្ចៀសពិភពលោក ពីការផ្ទុះតបតអាវុធនុយក្លេអ៊ែរ។ ព្រោះហេតុថា បើមានអាវុធនុយក្លេរអ៊េរផ្ទុះឡើងមែន សហរដ្ឋអាមេរិកក៏មិនមែនឈរអោបដៃមើលនោះឡើយ ដែលសង្គ្រាមប្រល័យលោកធំមួយអាចកើតមានរវាងភាគីទាំងពីរនោះ៕
ដោយ៖ មាន រតនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


