សារព័ត៌មាន Bloomberg Archives - Kampuchea Thmey Daily

Bloomberg៖ ជំហររឹងរូសរបស់ អានុទីន លើកម្ពុជា អាចបង្កហានិភ័យលើការចរចាពន្ធ
សារព័ត៌មានជំនួញអន្តរជាតិ​ដ៏ល្បីឈ្មោះ Bloomberg បាន​ចុះផ្សាយកាលពីថ្ងៃអង្គារថា​ ជំហរដ៏រឹងរូសរបស់មេដឹកនាំថៃ លោក អានុទីន ឆានវីរៈគុណ លើការឈ្លានពានកម្ពុជា អាចបង្ក​​ការខឹងសម្បា​ពី​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចំពេល​ដែលមាន​ក្ដីបារម្ភពីក្នុងចំណោមអ្នកវិភាគ និងសេដ្ឋវិទូថៃ ថា​ ជម្លោះនឹង​ប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិកពាក់ព័ន្ធពន្ធ។

អត្ថបទដែលសរសេរដោយ​អ្នកកាសែតថៃឈ្មោះ Randy Thanthong-Knight បាននិយាយ​​ក្នុងសំណេរបើកក្បាលយ៉ាងដូច្នេះថា៖ «លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុណ កំពុងប្រើប្រាស់ការប៉ះទង្គិចគ្នាថ្មីៗនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីអារម្មណ៍ជាតិនិយម​ក្នុងស្រុកមុនពេលបោះឆ្នោត។ ​ធ្វើដូច្នេះ លោកកំពុងតែល្បង​ថា ​វានឹង​មិន​ធ្វើឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតាំងខ្លួនថាជាអ្នកបញ្ចប់​ការប្រយុទ្ធគ្នាកាលពីលើកមុននោះ ខឹងសម្បារដោយឥតប្រយោជន៍នោះទេ​»។

កន្លងមក លោក អានុទីន ក៏ដូចជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​របស់លោក បាន​ទទូចថា ជម្លោះព្រំដែនជាមួយ​កម្ពុជា នឹង​មិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយអាមេរិក​ទេ ដោយអាមេរិកបែងចែកបញ្ហាទាំង២ដាច់ចេញពីគ្នា។ ប៉ុន្តែអ្វីដែលលោក ត្រាំ បាន​បង្ហាញ គឺផ្ទុយពីនេះ។ មុនពេលថៃ និងកម្ពុជា បាន​សម្រេចបាន​បទឈប់បាញ់ក្នុងសង្រ្គាម ៥ ថ្ងៃ នៅចុងខែកក្កដា លោក ត្រាំ បាន​ប្រើប្រាស់ការគំរាមកំហែងពាណិជ្ជកម្ម​ ដើម្បីជំរុញឱ្យថៃ និងកម្ពុជា ចូលចរចាឈប់បាញ់។ ​

​ទីបំផុត កិច្ចព្រមព្រៀងសន្តិភាពត្រូវបាន​ចុះហត្ថលេខាឡើងរវាងលោក អានុទីន និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៦ តុលា ដោយ​មាន​លោក ត្រាំ និងនាយករដ្ឋមន្រ្តីមាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រាប់តាំងពីចុងខែកក្កដាមក គេតែងតែឃើញលោក ត្រាំ តាំងខ្លួនជាអ្នកសម្របសម្រួលរកសន្តិភាព និងបង្កើតសន្តិភាពរវាងថៃ និងកម្ពុជា ជារឿយៗ ដើម្បីជាផ្នែកមួយ​នៃយុទ្ធនាការឆ្ពោះទៅរកការឈ្នះពានរង្វាន់ណូបែលសន្តិភាព។

កាលពីខែមុន លោក ត្រាំ​ បានទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជា ​ដោយ​ជំរុញឱ្យ​មាន​ការ​ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីថៃបានផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងនេះ ដោយសម្អាងលើហេតុការណ៍ជាន់មីន ដែលថៃចោទកម្ពុជាថាជាអ្នកដាក់ ហើយកម្ពុជាច្រានចោលយ៉ាងដាច់អហង្ការ ថែមទាំងអំពាវនាវឱ្យមាន​ការស៊ើបអង្កេតពីភាគីទី៣។ ការផ្អាករបស់ថៃកាលនោះ បាន​ជំរុញឱ្យ​រដ្ឋបាល ត្រាំ ប្រកាសផ្អាកការចរចាពន្ធ។

​គិតត្រឹមថ្ងៃពុធ ទី ១០ ធ្នូ  ខណៈជម្លោះព្រំដែនដែលបង្កដោយការឈ្លានពានថៃចូលដល់ថ្ងៃទី៤ លោក ត្រាំ មិនទាន់ចេញប្រតិកម្មខ្លាំងៗជាផ្លូវការ​យ៉ាងណា​នោះទេ ប៉ុន្តែបាន​និយាយនៅល្ងាចថ្ងៃអង្គារថា លោកមាន​គម្រោងនិយាយទូរស័ព្ទរវាងមេដឹកនាំថៃ និងកម្ពុជា​ ជាថ្មី។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio ឯណោះវិញ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយជំរុញយ៉ាងខ្លាំងក្លា​ឱ្យ «បញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល និងឱ្យភាគីទាំង២ វិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង» ដែលបានគូសបញ្ជាក់នៅ​ក្នុងកិច្ចព្រមព្រៀងសន្តិភាព​ថ្ងៃទី ២៦ ខែតុលា។

ផ្សែងកាំភ្លើងធំរបស់ទាហានថៃ បាញ់ចូលនៅច្រកអានសេះ នាព្រឹកព្រលឹមថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។

ទោះបីជាមាន​ការព្រមានពីភាគីផ្សេងៗ រួមទាំងអ្នកវិភាគនយោបាយ​ថៃ ថាលោក អានុទីន កំពុងប្រឈមមុខនឹង​ការគណនាខុស ជុំវិញការវាយប្រហារកម្ពុជាក្ដី នាយករដ្ឋមន្រ្តីរូបនេះ បាន​ទទូចកាលពីថ្ងៃចន្ទថា ថៃមិនខ្វល់នឹង​ការគំរាមកំហែងដាក់ពន្ធរបស់លោក ត្រាំ ដើម្បីជាសម្ពាធឱ្យ​បញ្ឈប់សង្រ្គាម​ប្រឆាំងកម្ពុជានោះឡើយ។

ជុំវិញបញ្ហានេះ លោកស្រី Laura Schwartz អ្នកវិភាគ​ជាន់ខ្ពស់​សម្រាប់​អាស៊ី​នៅ​ក្រុមហ៊ុនជំនាញផ្នែកសន្តិសុខ Verisk Maplecroft ​បាន​ប្រាប់ Bloomberg យ៉ាងដូច្នេះថា៖ «​កំណើន​នៃ​ភាពតានតឹង​ចុងក្រោយ​នេះ​ ​អាចបង្កហានិភ័យនៃ​កំណើន​​ក្តីបារម្ភ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ទីក្រុង​បាងកក​មិន​អាច​ ឬ​មិន​មាន​ឆន្ទៈ​ធ្វើឱ្យ​ជម្លោះ​មាន​ស្ថិរភាព ដែល​អាច​ឱ្យ​ការចរចាផ្សេងៗ​​យឺតយ៉ាវ ឬ​ជំរុញ​ឱ្យ​​សហរដ្ឋ​អាមេរិក​​ទាមទារ​ការធានា​សន្តិសុខ​​កាន់តែខ្លាំង ដើម្បី​ជា​លក្ខខណ្ឌ​​ទុកមុន​សម្រាប់​សម្បទាន​សេដ្ឋកិច្ច»។

Bloomberg បាន​សរសេរថា ឥឡូវនេះ លោក អានុទីន ហាក់ដូចជាផ្តោតសំខាន់ទៅលើផលចំណេញក្នុងស្រុកដែល​លោកទទួលបាន​ ដោយសារតែការប្រកាន់ជំហរតឹងរ៉ឹងដាក់កម្ពុជារបស់លោក។ ​លោកទើបតែឡើងកាន់អំណាចបានប៉ុន្មានខែប៉ុណ្ណោះ ហើយបានដឹកនាំរដ្ឋាភិបាលចម្រុះដ៏ឆ្គង​មួយ ដែលភាគច្រើន​សុំឱ្យ​លោក​រំលាយសភាក្នុងពេលឆាប់ៗនេះ ​ដើម្បីរៀបចំការបោះឆ្នោតថ្មីនៅត្រីមាសទី១ ដើមឆ្នាំក្រោយ។ ​រដ្ឋាភិបាលរបស់លោក​បាន​ផ្ដោតលើរបៀបវារៈសេដ្ឋកិច្ច «ឈ្នះ រហ័ស និងធំ» ដែលផ្ដល់់វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទទួល​បាន​ប្រជាប្រិយភាព។  ​

ក្រៅពីនេះ អ្នកវិភាគផ្សេងទៀតបាន​ប្រាប់ Bloomberg ថា លោក អានុទីន ក៏ដូចជាមេដឹកនាំនយោបាយផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដែរ ដែលត្រូវការបញ្ហាអ្វីមួយ ដើម្បីជំរុញប្រជាប្រិយភាពរបស់​ខ្លួន​។ ក្នុងករណីរបស់់លោក អានុទីន គឺជម្លោះព្រំំដែនជាមួយ​កម្ពុជា ដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយ ខណៈបញ្ហានេះ ក៏អាចជាការបង្វែរចំណាប់អារម្មណ៍មួយពីការរិះគន់ទ្រង់ទ្រាយធំរបស់ប្រជាជនថៃ លើ​ការឆ្លើយតបយឺតយ៉ាវរបស់លោក អានុទីន ក្នុងគ្រោះទឹកជំនន់ភាគខាងត្បូងនៃប្រទេសថៃ។

ដោយឡែក លោក Su Mon អ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅគម្រោងទិន្នន័យព្រឹត្តិការណ៍ និងទីតាំងជម្លោះប្រដាប់អាវុធ បាន​និយាយថា សកម្មភាពរបស់ អានុទីន បាន​ផ្តល់ឱ្យយោធានូវសេរីភាពកាន់តែច្រើនទាក់ទងនឹងបញ្ហាព្រំដែន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលថៃណាមួយ ក្នុងការមានទំនាក់ទំនងល្អជាមួយយោធាថៃ»។ យ៉ាងណាមិញ វាក៏សំខាន់ផងដែរ ដែលថៃត្រូវមាន​ទំនាក់ទំនងល្អជាមួយ​សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំរបស់ថៃក្នុងតម្លៃ ៦៣,៣៣ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤។ ​

កន្លងមក សេដ្ឋវិទូថៃបាន​ព្រមានថា ជម្លោះព្រំដែនជាមួយ​កម្ពុជាអាចធ្វើឱ្យ​បាត់បង់ទីផ្សារកម្ពុជាទាំងមូល ហើយសម្ពាធពន្ធរបស់លោក ត្រាំ អាចធ្វើឱ្យ​សេដ្ឋកិច្ចថៃដែលដើរអូសជើងរួចស្រាប់ហើយនោះ ខាតបង់កាន់តែខ្លាំង ដែលប៉ះពាល់ខ្លាំងដល់ទំនុកចិត្តវិនិយោគិន៕

The post Bloomberg៖ ជំហររឹងរូសរបស់ អានុទីន លើកម្ពុជា អាចបង្កហានិភ័យលើការចរចាពន្ធ appeared first on Kampuchea Thmey Daily.

OPEC មិនអញ្ជើញ Reuter និង Bloomberg ឲ្យទៅយកព័ត៌មានក្នុងកិច្ចប្រជុំ​គោលនយោបាយប្រេងឡើយ
កិច្ចប្រជុំគោលនយោបាយថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង ​Vienna អំពីគោលនយោបាយប្រេងនាពេលអនាគតនៅចុងសប្ដាហ៍នេះ, OPEC មិនបានអញ្ជើញសារពត៌មាន Reuter និង​ Bloomberg ឲ្យចួលរួមយកព័ត៌មាននោះឡើយ ។​

រដ្ឋមន្ត្រីមកពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលគេស្គាល់ថាជា OPEC+ រួមទាំងប្រទេសកំពូល​ផលិតប្រេងរបស់ពិភពលោកដូចជា អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី  គ្រោងនឹងបើកកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ ។

អ្នកនាំពាក្យរបស់សារព័ត៌មាន Bloomberg បាននិយាយកាលពីថ្ងៃពុធថា OPEC មិនបានអញ្ជើញទីភ្នាក់ងារ Bloomberg ឲ្យគ្រប់ដណ្តប់ការផ្សាយអំពី​កិច្ចប្រជុំនៅថ្ងៃចុងសប្តាហ៍នេះឡើយ​ ខណៈអ្នកសារពត៌មាន​ ២ នាក់មកពីកាសែត The Wall Street Journal ដែលតែងតែរាយការណ៍ពីអង្គការ OPEC ក៏មិនបានទទួលការអញ្ជើញដូចគ្នា ។

ដោយឡែក សារពត៌មាន​ Reuters វិញ នៅមិនទាន់ទទួលបានការឆ្លើយ​តបពី OPEC វិញនៅឡើយទេ ពីមូលហេតុ​ដែលមិនបានទទួលលិខិត​អញ្ជើញចូល​រួមកិច្ចប្រជុំនេះ ខណៈសារពត៌មានធំៗផ្សេងដូចជា​ Financial Times, CNBC, Argus, Platts ​បញ្ជាក់ថា សុទ្ធតែទទួល​បានលិខិតអញ្ជើញចូលរួម ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានមកពីអង្គភាពណាដែលមិនទទួលបានការអញ្ជើញពីអង្គការ OPEC នោះ នឹងមិនមានសិទ្ធិចូលរួមក្នុងការិយាល័យកិច្ចប្រជុំរបស់រដ្ឋមន្ត្រី ឬចូលរួមសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះឡើយ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព៖​ CNN

The post OPEC មិនអញ្ជើញ Reuter និង Bloomberg ឲ្យទៅយកព័ត៌មានក្នុងកិច្ចប្រជុំ​គោលនយោបាយប្រេងឡើយ appeared first on Kampuchea Thmey Daily.

ចំណងជើង “គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្ត” លើសារព័ត៌មាន Bloomberg កំពុងលើកមុខមាត់កម្ពុជា
“គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ ឬ There’s Never Been a Better Time to Visit Angkor Wat” ជាចំណងជើងធំៗបានរំលេចលើសារព័ត៌មានបរទេសជាច្រើន ជាពិសេសសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក Bloomberg ។

វាបានកើតឡើង បន្ទាប់ពីទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានចេញផ្សាយថា ប្រជាជនទូទាំងប្រទេសកម្ពុជាជាង ៨៣ ភាគរយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដពេញដូស និងឈរនៅលំដាប់ទី ៨ លើពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនច្រើនជាងគេបំផុត ស្របពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ដូចគ្នា ។

អ្វីដែលជាការទាក់ទាញនោះ គឺប្រទេសកម្ពុជាបានប្រកាសបើទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ពោលមិនតម្រូវឲ្យធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ មក បន្ទាប់​ពីរងនូវវិបត្តិជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ ហើយក្នុងនោះគេបានមើលឃើញមានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បើកជើងហោះហើរប្រចាំថ្ងៃមកកាន់ខេត្តសៀមរាប ខណៈការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋានហាក់មានជីវិតឡើងវិញ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាពទៅទស្សនាប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុត “Lara Croft: Tomb Raider” ជាមួយតារាសម្ដែងស្រី Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធថ្មដែលមានអាយុកាលរាប់សតវត្ស ។ មួយទៀតគឺប្រាសាទបាយ័នដែលជាចំណុចលេចធ្លោនៃក្រុងអង្គរធំដែលមានមុខថ្មញញឹមចំនួន ២១៦ ដែលគេជឿថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី ៧ ផ្ទាល់ ក៏ជាកន្លែងទស្សនាយ៉ាងអស្ចារ្យផងដែរ ។

ស្របពេលជាមួយគ្នានេះ ផ្លូវថ្មីៗក៏កំពុងត្រូវបានសាងសង់ពេញទីក្រុងសៀមរាបដើម្បីសម្រួលដល់ការធ្វើដំណើរផងដែរ ។ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកដែលប្រសើរឡើងបានកាត់បន្ថយការជន់លិចនៅរដូវវស្សា ខណៈរហាត់យក្ស ឬ Angkor Eye Ferris wheel ដែលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ នៅតែស្រស់ស្អាតនោះ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ រួមជាមួយនឹងការជិះ​បាឡុងហោះឲ្យ​ភ្ញៀវ​ទេសចរ​គយគន់​ថ្ងៃ​លិច​ពណ៌​មាស​នៅតំបន់​ប្រាសាទ​អង្គរវត្ត​ពីលើ​មេឃជាដើម ។

ចំណុចពិសេសមួយទៀតគឺ​ព្រលាន​យន្តហោះ​ថ្មី​មួយ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ ហើយ​អាច​នឹង​រួចរាល់​នៅ​ដើមឆ្នាំ ​២០២៣ មានន័យថាសមត្ថភាពទទួលភ្ញៀវទេសចរសម្រាប់ខេត្តសៀមរាបគឺកាន់តែមានសក្កានុពល ។

គួរបញ្ជាក់ថា នេះក៏ជាការផ្សព្វផ្សាយមួយទៅកាន់ពិភពលោកឲ្យបានស្គាល់ខេត្តសៀមរាប ក៏ដូចជាជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាលើទឹកដីនៃប្រទេសកម្ពុជាដែលជាគេទទួលស្គាល់ថាជាព្រះរាជាណាចក្រអច្ឆរិយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg / The Star

ចុចអាន ៖ ពេទ្យ អាមេរិក មិនវះកាត់ប្ដូរបេះដូងអ្នកជំងឺណាដែលមិនចាក់វ៉ាក់សាំងកូវីដ

The post ចំណងជើង “គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្ត” លើសារព័ត៌មាន Bloomberg កំពុងលើកមុខមាត់កម្ពុជា appeared first on Kampuchea Thmey Daily.