ព័ត៌មានអន្ដរជាតិ
OPEC មិនអញ្ជើញ Reuter និង Bloomberg ឲ្យទៅយកព័ត៌មានក្នុងកិច្ចប្រជុំគោលនយោបាយប្រេងឡើយ
កិច្ចប្រជុំគោលនយោបាយថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Vienna អំពីគោលនយោបាយប្រេងនាពេលអនាគតនៅចុងសប្ដាហ៍នេះ, OPEC មិនបានអញ្ជើញសារពត៌មាន Reuter និង Bloomberg ឲ្យចួលរួមយកព័ត៌មាននោះឡើយ ។

រដ្ឋមន្ត្រីមកពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលគេស្គាល់ថាជា OPEC+ រួមទាំងប្រទេសកំពូលផលិតប្រេងរបស់ពិភពលោកដូចជា អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី គ្រោងនឹងបើកកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ ។
អ្នកនាំពាក្យរបស់សារព័ត៌មាន Bloomberg បាននិយាយកាលពីថ្ងៃពុធថា OPEC មិនបានអញ្ជើញទីភ្នាក់ងារ Bloomberg ឲ្យគ្រប់ដណ្តប់ការផ្សាយអំពីកិច្ចប្រជុំនៅថ្ងៃចុងសប្តាហ៍នេះឡើយ ខណៈអ្នកសារពត៌មាន ២ នាក់មកពីកាសែត The Wall Street Journal ដែលតែងតែរាយការណ៍ពីអង្គការ OPEC ក៏មិនបានទទួលការអញ្ជើញដូចគ្នា ។

ដោយឡែក សារពត៌មាន Reuters វិញ នៅមិនទាន់ទទួលបានការឆ្លើយតបពី OPEC វិញនៅឡើយទេ ពីមូលហេតុដែលមិនបានទទួលលិខិតអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈសារពត៌មានធំៗផ្សេងដូចជា Financial Times, CNBC, Argus, Platts បញ្ជាក់ថា សុទ្ធតែទទួលបានលិខិតអញ្ជើញចូលរួម ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានមកពីអង្គភាពណាដែលមិនទទួលបានការអញ្ជើញពីអង្គការ OPEC នោះ នឹងមិនមានសិទ្ធិចូលរួមក្នុងការិយាល័យកិច្ចប្រជុំរបស់រដ្ឋមន្ត្រី ឬចូលរួមសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះឡើយ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


