ព័ត៌មានអន្ដរជាតិ
ចំណងជើង “គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្ត” លើសារព័ត៌មាន Bloomberg កំពុងលើកមុខមាត់កម្ពុជា
“គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ ឬ There’s Never Been a Better Time to Visit Angkor Wat” ជាចំណងជើងធំៗបានរំលេចលើសារព័ត៌មានបរទេសជាច្រើន ជាពិសេសសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក Bloomberg ។

វាបានកើតឡើង បន្ទាប់ពីទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានចេញផ្សាយថា ប្រជាជនទូទាំងប្រទេសកម្ពុជាជាង ៨៣ ភាគរយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដពេញដូស និងឈរនៅលំដាប់ទី ៨ លើពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនច្រើនជាងគេបំផុត ស្របពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏បានធ្លាក់ចុះជាបន្តបន្ទាប់ដូចគ្នា ។

អ្វីដែលជាការទាក់ទាញនោះ គឺប្រទេសកម្ពុជាបានប្រកាសបើទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ពោលមិនតម្រូវឲ្យធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ មក បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ ហើយក្នុងនោះគេបានមើលឃើញមានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បើកជើងហោះហើរប្រចាំថ្ងៃមកកាន់ខេត្តសៀមរាប ខណៈការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋានហាក់មានជីវិតឡើងវិញ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាពទៅទស្សនាប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុត “Lara Croft: Tomb Raider” ជាមួយតារាសម្ដែងស្រី Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធថ្មដែលមានអាយុកាលរាប់សតវត្ស ។ មួយទៀតគឺប្រាសាទបាយ័នដែលជាចំណុចលេចធ្លោនៃក្រុងអង្គរធំដែលមានមុខថ្មញញឹមចំនួន ២១៦ ដែលគេជឿថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី ៧ ផ្ទាល់ ក៏ជាកន្លែងទស្សនាយ៉ាងអស្ចារ្យផងដែរ ។

ស្របពេលជាមួយគ្នានេះ ផ្លូវថ្មីៗក៏កំពុងត្រូវបានសាងសង់ពេញទីក្រុងសៀមរាបដើម្បីសម្រួលដល់ការធ្វើដំណើរផងដែរ ។ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកដែលប្រសើរឡើងបានកាត់បន្ថយការជន់លិចនៅរដូវវស្សា ខណៈរហាត់យក្ស ឬ Angkor Eye Ferris wheel ដែលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ នៅតែស្រស់ស្អាតនោះ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ រួមជាមួយនឹងការជិះបាឡុងហោះឲ្យភ្ញៀវទេសចរគយគន់ថ្ងៃលិចពណ៌មាសនៅតំបន់ប្រាសាទអង្គរវត្តពីលើមេឃជាដើម ។

ចំណុចពិសេសមួយទៀតគឺព្រលានយន្តហោះថ្មីមួយកំពុងស្ថិតក្រោមការសាងសង់ ហើយអាចនឹងរួចរាល់នៅដើមឆ្នាំ ២០២៣ មានន័យថាសមត្ថភាពទទួលភ្ញៀវទេសចរសម្រាប់ខេត្តសៀមរាបគឺកាន់តែមានសក្កានុពល ។
គួរបញ្ជាក់ថា នេះក៏ជាការផ្សព្វផ្សាយមួយទៅកាន់ពិភពលោកឲ្យបានស្គាល់ខេត្តសៀមរាប ក៏ដូចជាជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាលើទឹកដីនៃប្រទេសកម្ពុជាដែលជាគេទទួលស្គាល់ថាជាព្រះរាជាណាចក្រអច្ឆរិយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ពេទ្យ អាមេរិក មិនវះកាត់ប្ដូរបេះដូងអ្នកជំងឺណាដែលមិនចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


