សារព័ត៌មាន Archives - Kampuchea Thmey Daily

ឧត្តសេនីយ៍ឯក ជួន ណារិន្ទ៖ ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ
ឧត្តសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ។ លោកបានលើកឡើងដូចនេះ ក្នុងវេទិកាកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាបូឌីយ៉ាណា។

ក្នុងឱកាសនោះ លោកអគ្គស្នងការរង បានថ្លែងកោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយ ជូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។

លោកបានសង្កត់ធ្ងន់ថា «សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលនេះបានបង្ហាញពីភាពជាដៃគូ មិនអាចខ្វះបាន រវាងស្ថាប័នរដ្ឋ ជាមួយស្ថាប័នសារព័ត៌មាន»។

លោកថ្លែងបន្តថា អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភ សំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្ដល់ព័ត៌មានមិនលំអៀងជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរព នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ លើសពីនេះ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកក៏បានសង្កេតឃើញ មានការកើនឡើងយ៉ាងខ្លាំង នូវសារព័ត៌មាន អនឡាញ និងការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឱ្យប៉ះពាល់ដល់ វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលបញ្ហាប្រឈមនេះ ចាំបាច់ដែលត្រូវចូលរួម ដោះស្រាយទាំងអស់គ្នា។

ដើម្បីជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម និងញុះញង់ឱ្យមានការបែកបាក់សាមគ្គីភាពជាតិ លោកស្នងការរង ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នកសារព័ត៌មានទាំងអស់ឱ្យ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

បន្ថែមពីនេះ ត្រូវផ្ដល់ព័ត៌មានពិតដល់សាធារណៈជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងនាំព័ត៌មាន ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសបញ្ហាក្មេងទំនើង បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម។

ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៍មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយ ព័ត៌មានដែលធ្វើឱ្យខូចប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណៈជន។ ចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គមជាតិ៕

The post ឧត្តសេនីយ៍ឯក ជួន ណារិន្ទ៖ ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នជំនាញត្រូវមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារប្រាក់អ្នកដទៃដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។

ការណែនាំធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ក្នុងឱកាសនេះ សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាព សារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុង ការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។  យ៉ាងណាមិញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន សម្តេច បានផ្តល់នូវអនុសាសន៍មួយចំនួន ឱ្យបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។

ក្នុងសារលិខិតគូសបញ្ជាក់ថា ស្ថាប័នជំនាញត្រូវលើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដានត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។ សម្តេចសង្កត់ធ្ងន់ថា៖«សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ»។

ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីកម្ពុជា​ សូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានទូទាំង ពិភពលោក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ចដ៏សំខាន់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សម្តេចចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត និងចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានដែលបានទទួលរងរបួសនៅអំឡុងពេលចុះបំពេញភារកិច្ចរបស់ខ្លួននៅលើពិភពលោក។

ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងរបត់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន។ សម្រាប់កម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។

ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ៕

The post នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ appeared first on Kampuchea Thmey Daily.

អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជា
ភ្នំពេញ ៖ អ្នកសារព័ត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ករណីសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈានដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One  ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធីជាបន្តបន្ទាប់។

ការចុះបង្ក្រាបនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង  ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍ និងពិនិត្យនៅទីតាំងផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែបស្នេហា។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ  ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន និងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោកអនឡាញ យ៉ាងសកម្ម និងជាប់ជាប្រចាំ ដោយបានបង្រ្កាបទីតាំងសរុបចំនួន៦៥ករណី/ទីតាំង គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្នុងការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មានជនជាតិបរទេសពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន ៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុងនីតិវិធីតុលាការ ខណៈចំពោះករណីផ្សេងទៀត សមត្ថកិច្ចរាជធានីបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធីបន្ត រួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

The post អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជា appeared first on Kampuchea Thmey Daily.

លោក ទេព អស្នារិទ្ធ៖ AI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែ ខ្លឹមសារដែល AI ផលិតបានត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ ច្បាស់លាស់ជាមុនសិន មុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ ។

ការលើកឡើងនេះ ធ្វើឡើងក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

លោក ទេព អស្នារិទ្ធបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យា AI ថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះអាចជួយសរសេរ  អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់ AI ដើម្បីសម្រួលការងារប្រចាំថ្ងៃ។

អ្នកនាំពាក្យបាននិយាយថា ៖ « នៅក្នុងបរិបទរីកចម្រើន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនហើយពិភពលោកមើលឃើញថា អាចបម្រើដល់ផលប្រយោជន៍មនុស្ស ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តស្វែងយល់ឱ្យស៊ីជម្រៅបានច្បាស់ពីមុខងារបច្ចេកវិទ្យា AI ក្នុងការងារប្រចាំថ្ងៃ  និងអនុវត្តឱ្យបានច្រើនដើម្បីយកប្រយោជន៍ពីAIនេះ ជាជំនួយដល់ការគាំទ្រការងារប្រចាំថ្ងៃក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មាន និងការងារសាធារណមតិ និងជាពិសេសការងារប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានក្លែងក្លាយ »។ លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យា AI ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត ផងដែរ។

លោក បានលើកឡើងទៀតថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ  ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់  និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន ។

ក្រសួងព័ត៌មាន បញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បី ត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕

The post លោក ទេព អស្នារិទ្ធ៖ AI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់ appeared first on Kampuchea Thmey Daily.

កម្ពុជា ជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយទំនួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងវិស័យបរិស្ថាន
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងថា កម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅទូទាំងពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសាធារណជនដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត។

អ្នកនាំពាក្យ បានថ្លែងដូច្នេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 ដែលរៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ លោកបានបន្ថែមថា សង្គមសព្វថ្ងៃប្រឈមនឹងបញ្ហាស្របគ្នា គឺវិបត្តិផ្នែកបរិស្ថានរាប់បញ្ចូលការប្រែប្រួលអាកាសធាតុ ការបាត់បង់គម្របព្រៃឈើនិងជីវចម្រុះ ការបំពុល និងគ្រោះមហន្តរាយធម្មជាតិជាដើម ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។

លោក ទេព អស្នារិទ្ធ និយាយថា៖ «ព័ត៌មានមិនពិតបានលេចចេញ និងមានវត្តមានកាន់តែខ្លាំងឡើង ដែលអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព និងគុណភាពនៃការទទួលព័ត៌មានរបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម»។

លោកអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។ ឯកឧត្តមក៏បានលើកឡើងសារៈសំខាន់នៃយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ទូទាំងប្រទេស ដែលដឹកនាំដោយក្រសួងព័ត៌មានរបស់កម្ពុជា ដោយគំនិតផ្តួចផ្តើមនេះរួមបញ្ចូលការជំរុញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងការផ្សព្វផ្សាយនៅមូលដ្ឋាន ដើម្បីការពារប្រជាពលរដ្ឋពីឧបាយកល និងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការចែកចាយព័ត៌មានមិនពិត ការផ្សាយបំភ្លៃ បំភាន់សាធារណមតិ។

ឆ្លៀតក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឱ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះមានសារៈសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍សង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។

បន្ថែមពីនេះ លោកអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឱ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះមានសារៈសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

សូមជម្រាបថា សន្និសីទសកលដែលរៀបចំដោយអង្គការ UNESCO និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការធានាការទទួលព័ត៌មានបរិស្ថានក្នុងយុគសម័យឌីជីថល” ដែលមានវត្តមានចូលរួមពីគណៈប្រតិភូអន្តរជាតិពីបណ្តាប្រទេសលើពិភពលោក មន្ត្រីអង្គការសហប្រជាជាតិ ក្រុមអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ដើម្បី ពិភាក្សាអំពីយន្តការក្នុងការទទួលព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង សម្រាប់ជំរុញប្រសិទ្ធភាពវិធានការ និងសកម្មភាពឆ្លើយតបនឹងបញ្ហាអាកាសធាតុ ក៏ដូចជាការត្រៀមលក្ខណៈគ្រប់គ្រងគ្រោះមហន្តរាយ និងវិធានការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

The post កម្ពុជា ជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយទំនួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងវិស័យបរិស្ថាន appeared first on Kampuchea Thmey Daily.

ប្រព័ន្ធផ្សព្វផ្សាយជាង២៥០ តវ៉ាប្រឆាំងនឹងការសម្លាប់របស់អ៊ីស្រាអែលលើអ្នកកាសែតនៅហ្គាហ្សា
ប្រព័ន្ធផ្សព្វផ្សាយជាង ២៥០ នៅទូទាំង ៧០ ប្រទេសបានធ្វើបាតុកម្ម ដើម្បីថ្កោលទោសការសម្លាប់អ្នកកាសែតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា នេះបើយោងតាមអ្នករាយការណ៍គ្មានព្រំដែន (RSF) ។ នេះបើយោផងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០១ខែកញ្ញា។

(រូបភាព៖​ Reuters)

យុទ្ធនាការនេះក៏គាំទ្រដោយ Avaaz (អង្គការលើកកម្ពស់សកម្មភាពពិភពលោក) ផងដែរ និងមានសារព័ត៌មានធំៗដូចជា Al Jazeera, The Independent, La Croix និង Tageszeitung បង្ហាញសារព្រមានថាហ្គាហ្សា ប្រថុយនឹងការបាត់បង់ការរាយការណ៍ឯករាជ្យទាំងអស់ ប្រសិនបើការសម្លាប់នៅតែបន្ត។

ទិន្នន័យរបស់ RSF បង្ហាញថាអ្នកកាសែតយ៉ាងហោចណាស់ ២២០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ខណៈដែលចំនួនរាប់ដោយAl Jazeeraមានចំនួន ២៧៨ រួមទាំងបុគ្គលិករបស់ខ្លួនចំនួន ១០ នាក់ ផងដែរ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការវាយប្រហារទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis និងនៅលើតង់ប្រព័ន្ធផ្សព្វផ្សាយនៅជិតមន្ទីរពេទ្យ al-Shifa បានឆក់យកជីវិតអ្នកកាសែត Al Jazeera និង Reuters ជាច្រើននាក់។

ឧបករណ៍របស់អ្នកសារព័ត៌មានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ (រូបភាព៖​ Reuters)

ការតវ៉ានេះបានអំពាវនាវឱ្យមានការទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ការជម្លៀសអ្នកសារព័ត៌មានដែលជាប់គាំងនៅហ្គាហ្សា និងការចូលផ្សព្វផ្សាយដោយមិនមានការរឹតបន្តឹងសម្រាប់អ្នកកាសែតបរទេស។ RSF បានដាក់ពាក្យបណ្តឹងអំពីឧក្រិដ្ឋកម្មសង្រ្គាមចំនួនបួនរួចហើយ ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។

ជាមួយនឹងចំនួនអ្នកស្លាប់នៅហ្គាហ្សាលើសពី ៦៣,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ អ្នកសារព័ត៌មាននៅតែស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត ហើយអង្គការអន្តរជាតិព្រមានថាការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលផ្សព្វផ្សាយព័ត៌មានកំពុងបំបិទសង្គ្រាមដ៏សាហាវរបស់ខ្លួន៕

បញ្ជីឈ្មោះអ្នកកាសែតដែលត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្ដើម

អត្ថបទ៖ ប៊ុន សុភាព

The post ប្រព័ន្ធផ្សព្វផ្សាយជាង២៥០ តវ៉ាប្រឆាំងនឹងការសម្លាប់របស់អ៊ីស្រាអែលលើអ្នកកាសែតនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

លោក ទេព អស្នារិទ្ធ៖ ការងារព័ត៌មាន និងសាធារណមតិ ជាការងាររួម និងត្រូវសហការគ្នាជាទម្រង់តួអង្គតែមួយ
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ការងារព័ត៌មាន និងសាធារណមតិមិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារៈសំខាន់នៃការងារសាធារណមតិ។

លោក លើកឡើងបេបនេះ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបិទវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ។ លោក ទេព អស្នារិទ្ធ ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀមឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើតឡើងក្នុងខេត្តរបស់ខ្លួន។

អ្នកនាំពាក្យ បញ្ជាក់ថា ការសហការជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើតឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែកក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សាបានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។ បន្ថែមពីនេះ ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម។

លោក ទេព អស្នារិទ្ធ និយាយថា ៖ «រឿងសាធារណមតិនេះ មិនមែនជារឿងរបស់មន្ទីរព័ត៌មានតែម្នាក់ឯងទេ ប៉ុន្តែជារឿងរួមរបស់មន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងចំពោះមុខប្រមុខរាជរដ្ឋាភិបាល។ »

លោក បន្ថែមទៀតថា សារៈសំខាន់នៃ ការងារសាធារណមតិនៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលគឺ ត្រូវគ្រប់គ្រងខ្លឹមសារ ល្បឿន និងមធ្យោបាយផ្សាយបែបឌីជីថល ទើបអាចគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាពស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

The post លោក ទេព អស្នារិទ្ធ៖ ការងារព័ត៌មាន និងសាធារណមតិ ជាការងាររួម និងត្រូវសហការគ្នាជាទម្រង់តួអង្គតែមួយ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបញ្ចេញព័ត៌មានពិតទាន់ពេលវេលាមានភាពចាំបាច់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងការទទួលព័ត៌មាននៅក្នុងសម័យឌីជីថល។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅសាធារណមតិ ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងរក្សាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងបទអន្តរាគមន៍ស្តីពី ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ នៅសាលាខេត្តក្រចេះ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានមកពី ខេត្តក្រចេះ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។

លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិនៅគ្រប់រាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកបន្ថែមទៀតលើការរៀបចំ និងបញ្ចេញព័ត៌មានពិត មានទឡ្ហីករណ៍ច្បាស់លាស់ ចេញពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនឹងសាច់រឿង ប្រធានបទនីមួយៗ ដើម្បីចៀសវាងកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានក្លែងក្លាយ ឬព័ត៌មាន ពីប្រភពផ្សេង ដែលផ្សាយព័ត៌មានមិនពិត ឬការផ្សាយបែបញុះញង់ បង្កចលាចល ការរើសអើង ឬបង្កអរិយភាពក្នុងសង្គមជាដើម។

លោក ទេព អស្នារិទ្ធ បន្ថែមថា ក្នុងការអនុវត្តការងាររបស់ខ្លួន មន្ត្រីព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តតាមដានក្តាប់ រាល់ស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំបញ្ជីប្រធានបទ ពិសេសប្រមូលព័ត៌មានសំខាន់ៗ ដែលសាធារណមតិកំពុងជជែក ឬចែករំលែកលើបណ្តាញសង្គម។ យន្តការការងារនេះ ត្រូវធ្វើឡើងដោយ ជាប់លាប់ជាប្រចាំ ដើម្បីកំណត់បានច្បាស់អំពីបញ្ហា និងសំណូមពរនានារបស់ពលរដ្ឋ តាមបណ្តាសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន សម្រាប់ការធ្វើការសម្រេចចិត្ត និងការឆ្លើយតបរបស់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញក្នុងខេត្ត សំដៅដោះស្រាយជូនពលរដ្ឋចំបញ្ហា និងឱ្យទាន់ពេលវេលា ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង។ មន្ត្រីមន្ទីរព័ត៌មានត្រូវបង្កើនកិច្ចសហការ និងសម្របសម្រួលការអនុវត្តការងារជាប្រចាំជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោក ថា៖ «ការងារឆ្លើយតបព័ត៌មានសាធារណមតិត្រូវតែលឿនហើយ មិនរង់ចាំទេ គឺត្រូវធ្វើភ្លាមៗ តាមដានឆ្លើយតប ២៤ម៉ោងលើ២៤ម៉ោង ទៅតាមប្រធានបទនានាកើតឡើងទាំងថ្នាក់ក្រោមជាតិ និងជាតិ ព្រោះនៅក្នុងយុគសម័យនេះប្រជាពលរដ្ឋភាគច្រើនប្រើស្មាតហ្វូនស្ទើរតែគ្រប់ដៃ ងាយទទួលព័ត៌មានចម្រុះទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ»។ នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ ប្រជាជនជាង១២លាននាក់ កំពុងមានសកម្មលើបណ្តាញសង្គម។ ក្នុងនោះបើពិនិត្យមើលថាត្រឹមតែ មួយភាគបួន ក្នុងចំណោមនេះ ផ្សាយ ឬចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នោះវានឹងធ្វើឱ្យសង្គមមានភាពវឹកវរ ច្របូកច្របល់ អសន្តិសុខ ខូចសណ្តាប់ធ្នាប់ក្នុងការរស់នៅ មិនខាន ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងរក្សាសន្តិភាព។ នេះបើតាមអ្នកនាំពាក្យ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានរម្លឹកថា ក្នុងបរិបទនៃសង្គមឌីជីថលនេះសំខាន់គឺ ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះមន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ ដោយត្រូវដុះខាត់ជំនាញជាប្រចាំ ព្រមទាំងចាប់យក់ឱកាសថ្មីៗ ដើម្បីបំពាក់ជំនាញផ្នែកឌីជីថលបន្ថែម និងបច្ចេកទេសក្នុងការគ្រប់គ្រង ប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram ។ ជាងនេះទៀត ក្រុមការងារត្រូវពង្រឹងការចងក្រងបណ្តាញព័ត៌មានតាមក្រុង ស្រុក ឃុំ និងបណ្តាញការងារជាមួយអង្គភាពនានាជុំវិញខេត្ត ដើម្បីងាយស្រួលទទួល និងចែកចាយព័ត៌មានថ្មីៗ សេចក្តីជូនដំណឹង និងការផ្សព្វផ្សាយផ្សេងៗ ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចាំបាច់សម្រាប់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យមានប្រសិទ្ធភាព ឱ្យស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

The post អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅ appeared first on Kampuchea Thmey Daily.