សែកស្អុយ Archives - Kampuchea Thmey Daily

វាស់កម្ពស់អាជីវករទិញ-លក់ទូរស័ព្ទម្នាក់ ចេញសែកស្អុយជិត ៤ ម៉ឺនដុល្លារ
កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៤ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​អាជីវករ​ទិញ-លក់​ទូរស័ព្ទ​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១៣៩ E0z ផ្លូវ ១៦៦ សង្កាត់​អូរឫស្សី​ទី ២ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ពី​បទ ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន។ ពោល​គឺ​ចេញ​សែក​ស្អុយ​ប្រមាណ​ជិត ៤ ម៉ឺន​ដុល្លារ​អាមេរិក ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ៤៩C ផ្លូវ​លេខ ២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២០ និង​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២០។

ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ ៦៣៤ «​អ​» ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី ០៧ ខែ​កក្កដា ឆ្នាំ ២០២៣ របស់ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ជនជាប់ចោទ​មាន​ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ​ជា​អាជីវករ ទិញ-លក់​ទូរស័ព្ទ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ ២០២០ ជនសង្ស័យ​ឈ្មោះ ហេង វិចិត្រ បាន​យក​ទូរស័ព្ទ​ដៃ​ទំនើប​ជាច្រើន​គ្រឿង ពី​ដើម​បណ្តឹង​ឈ្មោះ ជា រតនៈ មុខរបរ​ជា​អាជីវករ​លក់​ទូរស័ព្ទ​ដូចគ្នា ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៤ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែកចាយ និង​លក់​បន្ត។ ក្នុង​នោះ ដោយ​មាន​ការ​ជឿទុកចិត្ត​គ្នា ពេលនោះ​ជនសង្ស័យ​មិន​ទាន់​បាន​ទូទាត់​ប្រាក់​ឲ្យ​ទៅ​ដើមបណ្ដឹង​ទេ ក្រោយ​មក​ម្ចាស់បំណុល​ក៏បាន​ទារ​ប្រាក់​ថ្លៃ​លក់​ទូរស័ព្ទ​នោះ​វិញ ហើយ​ជនសង្ស័យ​ក៏បាន​ចេញ​មូលប្បទានប័ត្រ ១ សន្លឹក ឲ្យ​ទៅ​ដើមបណ្ដឹង ទីបំផុត​មូលប្បទានប័ត្រ ១ សន្លឹក​នោះ ជា​សែក​ស្អុយ ទើប​ត្រូវ​បាន​ដើមបណ្ដឹង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ ការ​តាម​ផ្លូវ​ច្បាប់។ ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន និង​វាស់​កម្ពស់​រួចរាល់​ហើយ ហើយ​នៅ​ព្រឹក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុង​សាកសួរ៕

អត្ថបទ ៖ មករា

The post វាស់កម្ពស់អាជីវករទិញ-លក់ទូរស័ព្ទម្នាក់ ចេញសែកស្អុយជិត ៤ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

ជនរងគ្រោះស្នើតុលាការចាត់វិធានការករណីចេញសែកស្អុយជាង ៧ម៉ឺនដុល្លារ
ករណីចេញបុរសម្នាក់ចេញសាយស្អុយជាង ៧ម៉ឺនដុល្លារ ដើម្បីសងទៅជនរងគ្រោះ ត្រូវតុលាការខេត្តសៀមរាប កោះហៅឲ្យចូលសវនាការនៅព្រឹកថ្ងៃទី ២០ ខែធ្នូខាងមុខនេះ។ ជនរងគ្រោះ បានស្នើដល់តុលាការ ចាត់វិធាន ការទៅលើករណីនេះ ដើម្បីទទួលបានយុត្តិធម៌។

លោក ហេង តូហ៊ា រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នេះថា រយៈពេលជិតពីរឆ្នាំមកនេះ លោកត្រូវបានមន្រ្តីធំមួយរូបបានធ្វើការបោកប្រាស់លើសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ។

បើតាមលោក ហេង តូហ៊ា បានរៀបរាប់ពីដើមហេតុដូច្នេះថា «កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ ភេទប្រុស អាយុ ៧០ឆ្នាំ បានសុំខ្ចីប្រាក់ពីខ្ញុំបាទ ចំនួន ៧១,០០០ (ប្រាំពីរម៉ឺន មួយពាន់) ដុល្លារអាមេរិក ដើម្បីយកទៅ​ព្យាបាលជំងឺប្អូនស្រីដែលស្ថិតនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយសន្យាថាសង​វិញក្នុងរយៈពេលបីខែ»។

ក្រោយពីទទួលប្រាក់កម្ចីរួចមកឈ្មោះ អ៊ុ វិជ្ជារាវុធ មិនបានទូទាត់សងការប្រាក់ និងប្រាក់ដើមឲ្យខ្ញុំនោះទេ ទោះបីដល់​កាល​បរិច្ឆេទសង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ហើយក្តី។ ប៉ុន្តែដោយសារមានការទៅ​ទាមទារប្រាក់ពីខ្ញុំបាទ ជាច្រើនលើកច្រើនសារ ទើបនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ អ៊ុ វិជ្ជារាវុធ បានចេញមូលប្បទានប័ត្រ ១សន្លឹក លេខ ៣៣២២២៦ ដែលមានសាច់ប្រាក់ ៨១.៨៨៧ (ប្រាំបីម៉ឺន មួយពាន់ ប្រាំបីរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក សរុបជាមួយការប្រាក់ឲ្យមកខ្ញុំបាទ ដើម្បីទូទាត់សងការប្រាក់ និងប្រាក់ដើម ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយពីបានមូលប្បទានបត្រនោះហើយ ទូលបង្គំខ្ញុំបាទក៏បានយកទៅដកប្រាក់ភ្លាមដែរ ប៉ុន្តែមូលប្បទាន​ប័ត្រគ្មានសាច់ប្រាក់នោះទេ ហើយបន្ទាប់មកគាត់ក៏បានពន្យារពេល នឹងបានសងការប្រាក់បន្តិចបន្តួច  រួចហើយក៏ចាប់ផ្តើមគេចវេសចាប់ពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះតែម្តង។ ខ្ញុំសូមបញ្ជាក់ផងដែរថា ទឹកប្រាក់សរុប​ទាំងនោះមិនមែនជាលុយរបស់ខ្ញុំបាទម្នាក់ឯងនោះទេ គឺខ្ញុំបាទបានខ្ចីបុលបន្តពីមិត្តរួមកាងារ​ចំនួនពីរនាក់នឹងក្រុមហ៊ុន​បញ្ចាំដើម្បីយកមកជួយរូបគាត់។ ក្នុងរយៈពេលជិតពីរឆ្នាំគិតមកដល់ពេលនេះ ខ្ញុំបាទត្រូវរងទុក្ខជាទម្ងន់ដោយត្រូវរកលុយ​សងការប្រាក់គេជំនួសគាត់យ៉ាងលំបាកជាទីបំផុតទាំងខ្លួនមានម្តាយចាស់ បងពិការភ្នែក និងក្មួយៗជាច្រើនក្នុងបន្ទុក​ត្រូវទទួលខុសត្រូវចិញ្ចឹម និងបំណុលធនាគារផ្ទាល់ខ្លួនថែមទៀតផង។ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពខ្ញុំបាទ​កាន់តែលំបាកស្ទើរតែទ្រំាលែងបាន។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ខ្ញុំបាទគ្មានជម្រើសអ្វីក្រៅពីសំពះ​លុតជង្គង់អង្វរ ដល់ថ្នាក់ដឹកនាំមេត្តាជួយស្វែងរកយុត្តិធម៌ និងជួយស្រោចស្រង់មកដល់រូបខ្ញុំបាទផង។

លោក ហេង តូហ៊ា មានសង្ឃឹមថា សវនាការ របស់សាលាដំបូងខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ អាចជួយរកយុត្តិធម៌ឲ្យលោក ជាក់ជាមិនខាន។

ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការ​ទូទាត់សងប្រាក់ បានចែងថា «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់​ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់​កាតព្វកិច្ចទូទាត់សង​ចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។

ក្នុងមាត្រា ២៣១នេះដែរ ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឲ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណង​ឲ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹង​ជាឧបករណ៍​អាច​ជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជា​ប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល៕

អត្ថបទ ៖ជុន កុសល

The post ជនរងគ្រោះស្នើតុលាការចាត់វិធានការករណីចេញសែកស្អុយជាង ៧ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

សំណុំរឿង អឿន ម៉ូនីកា នឹងប្រកាសសាលក្រមនៅថ្ងៃ១៩កញ្ញា
សំណុំរឿងមេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានបញ្ជូនមកកាត់ទោសកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

អង្គសវនាការដែលដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ និងលោក វង្ស សាវ៉ាត បានចោទប្រកាន់នាង អឿន ម៉ូនីកា អាយុ២៨ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២។

ប្រឈមមុខការចោទប្រកាន់ដូចខាងលើ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានធ្វើជាមេតុងទីនប្រមូលយកលុយពីកូនតុងទីនច្រើននាក់យកទៅរកសុីមុខរបរផ្សេងទៀតនិងចងកាប្រាក់ជាដើម ហើយអ្នកជំពាក់ប្រាក់នាងមិនទាន់មាន​លុយ​សងមកវិញ ធ្វើអោយនាងខាតឡុងចុងមិនមានប្រាក់សងមកកូនតុងទីនវិញក៏ចេញជាសែកតម្កល់មកអោយដើមបណ្ដឹងជាបណ្ដោះអាសន្នសិន លុះកូនតុងទីនយកសែកទៅបើកប្រាក់មិនបានក៏ប្ដឹងរូបនាងតែម្ដង ។

ក្នុងរឿងក្ដីនេះដោយសារជនជាប់ចោទបានសារភាពក្បោះក្បាយអស់សេចក្ដី ចៅក្រមជំនុំជំរះបានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៣ខាងមុខ ។

កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ឬមណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ។

យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់លោកស្រី ទិត ដាលីន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខបុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាច ជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់។

ស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូនីកា ដែលជាមនុស្សឡូវឆាយ និងឧស្សាហ៍កំញើញ និងបង្អួតបង្ហាញពីទ្រព្យសម្បត្តិ និង ប្រាក់កាសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមហ្វេសប៊ុកននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីការបស់តុលាការ និងដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះជាច្រើននាក់។

បច្ចុប្បន្ននេះស្រ្តីត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស នៅក្នុងរាជធានីភ្នំពេញរហូតមកដល់ថ្ងៃកាត់ទោសនេះ៕

អត្ថបទ៖ មករា

The post សំណុំរឿង អឿន ម៉ូនីកា នឹងប្រកាសសាលក្រមនៅថ្ងៃ១៩កញ្ញា appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនស្ត្រីអ្នកជំនួញម្នាក់ ករណីចេញសែកស្អុយជាង ៣០ ម៉ឺនដុល្លារ
ស្ត្រី​អ្នកជំនួញ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ឃាត់ខ្លួន​ទៅ​តាម​បណ្ដឹង​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​ស្អុយ ជាង ៣០ ម៉ឺន​ដុល្លារ។

ហេតុការណ៍​ឃាត់ខ្លួន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣ ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ​រកស៊ី បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប។ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន កាលពី​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ត្រង់​ចំណុច​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អំឡុង​ឆ្នាំ ២០២២ ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ទំនាក់ទំនង​យក​ភេសជ្ជៈ​ជាច្រើន​ពី​ក្រុមហ៊ុន​របស់​ជនរងគ្រោះ ឈ្មោះ ថោង គយ​ហេង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ទៅ​លក់​បន្ត សរុប​ជា​ទឹកប្រាក់ ស្មើ​នឹង​ចំនួន ៥ ម៉ឺន​ដុល្លារ (ប្រាំ​ម៉ឺន​ដុល្លារ)។ បន្ទាប់មក ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ចេញ​មូលប្បទានប័ត្រ ០១ សន្លឹក លេខ​:៦៥៧៨០៤ របស់​ធនាគារ​ស្ថាបនា មាន​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ (ប្រាំ​ម៉ឺន​ដុល្លារ) ដោយ​កំណត់​កាលបរិច្ឆេទ ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ឲ្យ​ឈ្មោះ សេង សុគីម ត្រូវ​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ទៅ​បើក​យក​ប្រាក់​វិញ​គ្រប់​ចំនួន។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ជនរងគ្រោះ បាន​យក​មូលប្បទានប័ត្រ​ខាងលើ​ទៅ​បើកប្រាក់ តែ​ត្រូវ​បាន​បុគ្គលិក​ធនាគារ ចេញ​លិខិត​បញ្ជាក់​ថា មូលប្បទានប័ត្រ​ខាង​លើ​នេះ គ្មាន​សាច់ប្រាក់​នោះ​ទេ ហើយ​ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ ចេះ​តែ​ព្យាយាម​គេចវេះ​រហូត​មក​ដល់​ពេលនេះ។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ញាណ សំបូរ បាន​ឆ្លើយ​សារភាព​ថា គាត់​ពិតជា​បាន​ចេញ​មូលប្បទានប័ត្រ​ខាងលើ​នេះ​ទៅ​ជនរងគ្រោះ ដែល​មាន​ទឹក​ប្រាប់​ចំនួន ៥ ម៉ឺន (ប្រាំ​ម៉ឺន​ដុល្លារ) ពិត​ប្រាកដ​មែន។ ប្រាក់​ខាងលើ​នេះ គាត់​បង្វិល​ពី​ជនរងគ្រោះ​មក​ទិញ​ដី ដោយ​កំណត់​កាលបរិច្ឆេទ ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ឲ្យ​ជនរងគ្រោះ ទៅ​បើក​យក​ប្រាក់​វិញ​គ្រប់​ចំនួន។ តែ​ដល់​ថ្ងៃ​កំណត់ គាត់​មិន​មាន​ប្រាក់​ដាក់​បញ្ចូល​ក្នុង​មូលប្បទានប័ត្រ​ខាងលើ​នេះ​ឲ្យ​ជនរងគ្រោះ​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេលនេះ គាត់​ក៏​មិន​ទាន់​មាន​ប្រាក់​សម្រាប់​ទូទាត់​ឲ្យ​ជនរងគ្រោះ​វិញ​នោះ​ដែរ។

បើ​តាម​ប្រភព ករណី«មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» នេះ មាន​ក្រដាស​សែក​ចំនួន ៤ សន្លឹក ទឹកប្រាក់​ជាង ៣០ ម៉ឺន​ដុល្លារ ប៉ុន្តែ​សែក​មិន​មាន​លុយ​ទាំងអស់។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ កុសល

The post ឃាត់ខ្លួនស្ត្រីអ្នកជំនួញម្នាក់ ករណីចេញសែកស្អុយជាង ៣០ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

វេចលុយគេជាង ១ លានដុល្លារ យកទៅ ហើយចេញសែកស្អុយសងវិញ ត្រូវចាប់ខ្លួន
កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៣ បាន​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​ស្អុយ​ជាង ១ លាន​ដុល្លារ។

ជនសង្ស័យ​ឈ្មោះ សួន វុ​ធ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី មាន​អាសយដ្ឋាន ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២៣ ដើម្បី​សាកសួរ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បណ្ដឹង​របស់ ឈ្មោះ យឹម សុខលី ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ។

អង្គហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២ ឈ្មោះ សួន វិធី បាន​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឈ្មោះ យឹម សុខលី ដើម្បី​ដាក់​ទុន​រកស៊ី​លើ​ទំហំ​ទឹកប្រាក់ ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) នៅ​ចំណុច​ហាង​របស់​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ SL PUB មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ១១២ ផ្លូវ​លេខ ២៩១ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ដោយមាន​ការ​ទុក​ចិត្ត ជនរងគ្រោះ បាន​ប្រគល់​ប្រាក់​ចំនួន ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​ឈ្មោះ សួន វុ​ធ ហើយ​ជនសង្ស័យ​បាន​ធានា​អះអាង​ថា ក្នុង​រយៈពេល ២ ថ្ងៃ នឹង​សង​ជនរងគ្រោះ​វិញ។ លុះដល់​ថ្ងៃ​កំណត់ ជនសង្ស័យ បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន ២ សន្លឹក ឲ្យ​ទៅ​ជនរងគ្រោះ មូលប្បទានប័ត្រ​មួយ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រ​ទី​ពីរ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤៥០.០០០ ដុល្លារ របស់​ធនាគារ​(ABA)។ ក្រោយពី​ទទួល​មូលប្បទានប័ត្រ​ពីរ​សន្លឹក​រួច ជនរងគ្រោះ បាន​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ខាង​ធនាគារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​ទាំងពីរ​សន្លឹក​នេះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​ទេ។ ហើយ​ពេលនោះ ជនរងគ្រោះ​ឈ្មោះ យឹម សុខលី បាន​ព្យាយាម​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ សួន វុ​ធ គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ ប៉ុន្តែ​ជនសង្ស័យ​ព្យាយាម​គេចវេះ​រហូត ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​បណ្ដឹង​រហូត​ដល់​មាន​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែម្ដង៕

អត្ថបទ ៖ មករា

The post វេចលុយគេជាង ១ លានដុល្លារ យកទៅ ហើយចេញសែកស្អុយសងវិញ ត្រូវចាប់ខ្លួន appeared first on Kampuchea Thmey Daily.

ឃុំខ្លួនពាណិជ្ជករចិនម្នាក់ចេញសែកអត់លុយជាង​៥​លានដុល្លារ
ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនពាក់ព័ន្ធបទល្មើសចេញ​មូលប្បទានប័ត្រគ្មានប្រាក់ជាង៥លានដុល្លារសងទៅអោយម្ចាស់បំណុល ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកតុលាការឃុំខ្លួននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ឈ្មោះ WU QUANG​ JIE ភេទប្រុស ឆ្នាំកំណើត ឆ្នាំ១៩៧៤ ជនជាតិចិនហុងកុង មានទីលំនៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមេការ និងតំណាងក្រុមហ៊ុនសាងសង់ហ្សុងលាន អុិនធើណេសិនណល វេសមិន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៧កុម្ភៈ ឆ្នាំ២០២៣ ហើយសមត្ថកិច្ចបានឃាត់ខ្លួនលោក WU QUANG JIE កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

តាមអង្គហេតុ និងពាក្យបណ្ដឹងរបស់ម្ចាស់បំណុលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឈ្មោះ តាំង សុជាតិ និងឈ្មោះ WU QUANG JIE ជនជាតិចិន ជាតំណាងក្រុមហ៊ុន ហ្សុងលាន អុិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ចំនួន ៥ ៥០០ ០០០ ដុល្លារ ដោយឈ្មោះ តាំង សុជាតិ បានធ្វើលិខិតធានាអះអាងនឹងសងប្រាក់វិញតាមរយៈមូលប្បទានប័ត្រចំនួន៥សន្លឹក គឺមូលប្បទានប័ត្រលេខ -៧០៥៩១១ ចុះថ្ងៃទី ២០មិថុនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន៦០មុឺនដុល្លារ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៤ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៧មិថុនា ឆ្នាំ២០២២ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៣ មានទឹកប្រាក់ចំនួន ៣លាន៥សែនដុល្លារ ចុះថ្ងៃទី ១៩សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩១៥ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩២០ មានទឹកប្រាក់ចំនួន៤០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។

លុះដល់ថ្ងៃទី ១៨តុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រដែលមានទឹកប្រាក់ ៣លាន៥សែនដុល្លារទៅបើកប្រាក់ ស្រាប់តែខាងធនាគារបានឆ្លើយតបតាមរយៈមូលប្បទានបត្របញ្ជូនត្រឡប់ ចុះថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២២ ដោយមូលហេតុ « គ្មានសាច់ប្រាក់ » ។

បន្ទាប់ម្ចាស់បំណុលបានស្វះស្វែងរកជួបឈ្មោះ តាំង សុជាតិ និង WU QUANG JIE ដើម្បីពិភាក្សាបញ្ហាបំណុល ហើយពួកគេបានសុំពន្យាពេលសងរហូតដល់ថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ២០២២ ដោយមានឈ្មោះ ឃួន សេងគីន ជាសាក្សីផង បានចូលខ្លួនមកដោះស្រាយបំណុលដោយធ្វើលិខិតទទួលស្គាល់កំហុស និងជំពាក់បំណុលសរុប ៥ ៧៣០ ០០០ដុល្លារ និងបានប្ដូរមូលប្បទានបត្រចំនួន៥សន្លឹករបស់ធនាគារចិនហុងកុង ប៉ុន្តែមូលប្បទានបត្រនេះគ្មានប្រាក់ដដែល ទើបម្ចាស់បំណុលដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ៕

អត្ថបទ៖ មករា

The post ឃុំខ្លួនពាណិជ្ជករចិនម្នាក់ចេញសែកអត់លុយជាង​៥​លានដុល្លារ appeared first on Kampuchea Thmey Daily.

ដឹងទេ តើការចេញ«សែកស្អុយ» នឹងត្រូវមានទោសជាប់គុកប៉ុន្មានឆ្នាំ?
មូលប្បទានបត្រ ឬសាធារណជនទូទៅស្គាល់ថា «សែក» គឺជាបញ្ជាជាលាយលក្ខណ៍អក្សរទៅកាន់ធនាគារ និងមានចុះហត្ថលេខាដោយបុគ្គលជាម្ចាស់សែក ក្នុងការតម្រូវឲ្យធនាគារទូទាត់សាច់ប្រាក់តាមចំនួនកំណត់ទៅឲ្យបុគ្គលណាមួយ។ តែយ៉ាងណា ការចេញ«សែក»នេះទៀតសោត គេសង្កេតឃើញមានបុគ្គលជាអ្នករកស៊ីតូចធំ ឧកញ៉ា មន្ត្រីរាជការ រួមទាំងអ្នកនយោបាយផងនោះ បានរងការចោទប្រកាន់ និងចាប់ខ្លួននៅពន្ធនាគារជាបន្តបន្ទាប់ ដោយហេតុថា អ្នកទាំងនោះបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ឬហៅថា «សែកស្អុយ»។

ករណីជាក់ស្ដែង ក្នុងរយៈពេលថ្មីៗនេះ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀនត្រូវបានកម្លាំង​នគរបាល​​ចាប់ឃាត់​ខ្លួន​ ពាក់ព័ន្ធនឹងករណី​ចេញសែកស្អុយ​ ​ក្រោម​បទ​ចោទ​ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​»។ ជាមួយគ្នានេះ ស្ត្រីជាអ្នកលក់ផលិតផលអនឡាញ និងជាមេតុងទីនល្បីឈ្មោះចំនួន ២រូប ក៏ត្រូវបានរងការចោទប្រកាន់ និងចាប់ឃុំខ្លួនផងដែរ ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារ។

ជាការកត់សម្គាល់ បុគ្គលដែលបានចេញសែកស្អុយភាគច្រើនកើតចេញពីការខ្ចីប្រាក់ពីអ្នកដទៃ ហើយអស់លទ្ធភាពក្នុងការសងប្រាក់ទៅម្ចាស់បំណុល ទើបម្ចាស់បំណុលបានលួងលោមឲ្យកូនបំណុលចេញសែក ដើម្បីធានាបំណុល។ ទន្ទឹមនោះ ដោយកូនបំណុលមានភាពទាល់ច្រក ហើយដើម្បីគេចពីការសងប្រាក់ ក៏សម្រេចចិត្តចេញសែកគ្មានសាច់ប្រាក់ តែផ្ទុយទៅវិញ ការចេញសែកគ្មានសាច់ប្រាក់បែបនេះ បានបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌដែលឈានទៅចាប់ឃាត់ខ្លួនភ្លាមៗ បើមានពាក្យបណ្តឹងពីម្ចាស់បំណុល។ តែយ៉ាងណាក្ដី ករណីចេញសែកស្អុយនេះ ក៏គេមិនបានដឹងថា មានរឿងហេតុយ៉ាងណាទើបបានជាបុគ្គលជាម្ចាស់សែកនៅតែចេញសែកស្អុយឲ្យម្ចាស់បំណុល បើទោះបីជាដឹងថាជាសែកដែលមិនមានសាច់ប្រាក់គ្រប់គ្រាន់នោះ។

ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា ‌«បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។

ក្នុងមាត្រា ២៣១នេះដែរ ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឲ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឲ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល៕

ដោយ៖ ធឿន វ៉ាន់សុង

The post ដឹងទេ តើការចេញ«សែកស្អុយ» នឹងត្រូវមានទោសជាប់គុកប៉ុន្មានឆ្នាំ? appeared first on Kampuchea Thmey Daily.

ឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញ ករណីចាយសែកស្អុយ
ភ្នំពេញ ៖ លោក ថៃ គឹម​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ស្រី​ស្អាត​លក់​ផលិតផល​តាម​អន​ឡាញ​ដាក់​ពន្ធនាគារ​ព្រៃ​.ស “​ម​២” ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» តាម​បញ្ញត្តិ​មាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា ២០៦ នៃ​ក្រមព្រហ្មទណ្ឌ។

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ សល់ ស្រីនៀត ភេទ​ស្រី អាយុ ២៥ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ ១៤៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ដើមចម នៃ​ការ​ឃាត់ខ្លួន​ស្ត្រី​អាជីវករ​ខាង​លើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ម្ចាស់បំណុល​ដែល​មាន​គណនី​អាខោន​ហ្វេស​ប៊ុក​ឈ្មោះ Toto Mini ទើប​ត្រូវ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​បាន​ចេញ​លិខិត​កោះហៅ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន ដើម្បី​ឆ្លើយ​បំភ្លឺ​លើ​ការ​ចោទ​ប្រកាន់​នោះ ហើយ​ជនសង្ស័យ​ក៏​គោរព​ទៅតាម​ពាក្យ​សន្យា​ថា (​នាង​ខ្ញុំ សល់ ស្រីនៀត បាន​ខ្ចី​ប្រាក់​ពី​ដើម​បណ្ដឹង​ចំនួន ៥ ០០០ ដុល្លារ ក្នុង​រយៈពេល ១ សប្ដាហ៍ អញ្ចឹង​បើ​ក្នុង ១ សប្ដាហ៍​នេះ នាង​ខ្ញុំ​អត់​សង ឬ​ក៏​មាន​ការ​គេចវេះ​អី​ផ្សេងៗ បងប្រុស​ដើម​បណ្ដឹង អាច​មាន​សិទ្ធិ​យក​សំឡេង​ក្នុង​វីដេអូ​នេះ ទៅ​ផុស ឬ​អាច​ប្ដឹង​ផ្ដល់​នាង​ខ្ញុំ​តាម​ផ្លូវ​ច្បាប់​បាន​)។ ដូច្នោះ​ចម្លើយ​របស់​ជនសង្ស័យ​ពិតជា​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ដូច​ចោទ​ប្រកាន់​ខាងលើ​នោះ​មែន សមត្ថកិច្ច​មន្ត្រី​នគរបាល​យុត្តិធម៌ ក៏បាន​ស្នើសុំ​គោលការណ៍​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី។

អង្គហេតុ​ក្នុង​ពាក្យបណ្ដឹង​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២២ ឈ្មោះ សល់ ស្រីនៀត បាន​ទៅ​អង្វរករ​សុំ​ខ្ចី​ប្រាក់​ពី​ដើម​បណ្ដឹង “​ធ្លាប់​ខ្ចី​ជា​ញឹកញាប់​មក​ហើយ ព្រោះ​ជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា​” ដើម្បី​យក​មក​ប្រកប​មុខរបរ​រកស៊ី ដែល​កន្លងមក ខ្ចី​សងៗ ប៉ុន្តែ​លើក​នេះ​ខ្ចី ៥ ០០០ ដុល្លារ សន្យា​សង​គ្រប់​ចំនួន​វិញ​ក្នុង ១ សប្ដាហ៍ ទីបំផុត​សង​សែក​ស្អុយ ២ សន្លឹក ជា​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​ខាង​ធនាគារ​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា អត់​ប្រាក់។ ទង្វើ​របស់​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ដូច​ការ​រៀបរាប់​ខាងលើ​នេះ​ហើយ ទើប​ដើម​បណ្ដឹង​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នោះ៕

អត្ថបទ ៖ មករា

The post ឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញ ករណីចាយសែកស្អុយ appeared first on Kampuchea Thmey Daily.