សន្តិសុខសង្គម
ឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញ ករណីចាយសែកស្អុយ
ភ្នំពេញ ៖ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃ.ស “ម២” ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា ២០៦ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទដែលតុលាការឃុំខ្លួនឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ១៤៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដើមចម នៃការឃាត់ខ្លួនស្ត្រីអាជីវករខាងលើនេះ ត្រូវបានគេដឹងថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ចាស់បំណុលដែលមានគណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini ទើបត្រូវសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថបានចេញលិខិតកោះហៅជនសង្ស័យឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏គោរពទៅតាមពាក្យសន្យាថា (នាងខ្ញុំ សល់ ស្រីនៀត បានខ្ចីប្រាក់ពីដើមបណ្ដឹងចំនួន ៥ ០០០ ដុល្លារ ក្នុងរយៈពេល ១ សប្ដាហ៍ អញ្ចឹងបើក្នុង ១ សប្ដាហ៍នេះ នាងខ្ញុំអត់សង ឬក៏មានការគេចវេះអីផ្សេងៗ បងប្រុសដើមបណ្ដឹង អាចមានសិទ្ធិយកសំឡេងក្នុងវីដេអូនេះ ទៅផុស ឬអាចប្ដឹងផ្ដល់នាងខ្ញុំតាមផ្លូវច្បាប់បាន)។ ដូច្នោះចម្លើយរបស់ជនសង្ស័យពិតជាពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើដូចចោទប្រកាន់ខាងលើនោះមែន សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ក៏បានស្នើសុំគោលការណ៍ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។
អង្គហេតុក្នុងពាក្យបណ្ដឹងបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរករសុំខ្ចីប្រាក់ពីដើមបណ្ដឹង “ធ្លាប់ខ្ចីជាញឹកញាប់មកហើយ ព្រោះជាមនុស្សធ្លាប់រាប់អានគ្នា” ដើម្បីយកមកប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗ ប៉ុន្តែលើកនេះខ្ចី ៥ ០០០ ដុល្លារ សន្យាសងគ្រប់ចំនួនវិញក្នុង ១ សប្ដាហ៍ ទីបំផុតសងសែកស្អុយ ២ សន្លឹក ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អត់ប្រាក់។ ទង្វើរបស់ជនសង្ស័យបានប្រព្រឹត្តដូចការរៀបរាប់ខាងលើនេះហើយ ទើបដើមបណ្ដឹងសម្រេចចិត្តដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


