សន្តិសុខសង្គម
វាស់កម្ពស់អាជីវករទិញ-លក់ទូរស័ព្ទម្នាក់ ចេញសែកស្អុយជិត ៤ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអាជីវករទិញ-លក់ទូរស័ព្ទម្នាក់ នៅចំណុចមុខផ្ទះលេខ ១៣៩ E0z ផ្លូវ ១៦៦ សង្កាត់អូរឫស្សីទី ២ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ពោលគឺចេញសែកស្អុយប្រមាណជិត ៤ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចផ្ទះលេខ ៤៩C ផ្លូវលេខ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ និងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០។

ការឃាត់ខ្លួននោះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៦៣៤ «អ» ដ.ច.ន ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ របស់ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទមានឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរជាអាជីវករ ទិញ-លក់ទូរស័ព្ទ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កាលពីអំឡុងឆ្នាំ ២០២០ ជនសង្ស័យឈ្មោះ ហេង វិចិត្រ បានយកទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ពីដើមបណ្តឹងឈ្មោះ ជា រតនៈ មុខរបរជាអាជីវករលក់ទូរស័ព្ទដូចគ្នា ដែលមានទឹកប្រាក់សរុបប្រមាណជាង ៤ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅចែកចាយ និងលក់បន្ត។ ក្នុងនោះ ដោយមានការជឿទុកចិត្តគ្នា ពេលនោះជនសង្ស័យមិនទាន់បានទូទាត់ប្រាក់ឲ្យទៅដើមបណ្ដឹងទេ ក្រោយមកម្ចាស់បំណុលក៏បានទារប្រាក់ថ្លៃលក់ទូរស័ព្ទនោះវិញ ហើយជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ ១ សន្លឹក ឲ្យទៅដើមបណ្ដឹង ទីបំផុតមូលប្បទានប័ត្រ ១ សន្លឹកនោះ ជាសែកស្អុយ ទើបត្រូវបានដើមបណ្ដឹងប្ដឹងសមត្ថកិច្ចឲ្យជួយចាត់ ការតាមផ្លូវច្បាប់។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងវាស់កម្ពស់រួចរាល់ហើយ ហើយនៅព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


