ស៊ីនជាំង Archives - Kampuchea Thmey Daily

អ្នកនយោបាយអាល្លឺម៉ង់ បដិសេធការចោទប្រកាន់ប្រឆាំងតំបន់ ស៊ីនជាំង
លោក Juergen Kurz សមាជិកគណបក្សបៃតងអាល្លឺម៉ង់ បាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយព្យរបស់ប្រទេសចិន ដូចជា “អំពើប្រល័យពូជសាសន៍” និង “ជំរំឃុំឃាំង” គឺគ្មានមូលដ្ឋានទេ។

លោក Juergen Kurz សមាជិកគណបក្សបៃតងអាល្លឺម៉ង់

លោកបានលើកឡើងបែបនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីនោះ នាពេលថ្មីៗ។

នៅពេលសាកសួរអំពីប្រភពនៃការចោទប្រកាន់ទាំងនេះ លោក Kurz បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអនឡាញអាល្លឺម៉ង់ Telepolis ថា ការចោទប្រកាន់ទាំងនេះ គឺធ្លាក់ចុះពីលើមេឃ។

កាលពីខែឧសភា លោក Kurz បានធ្វើដំណើរទៅស៊ីនជាំង ហើយនិយាយថា គាត់ទទួលបានការយល់ដឹងខ្លះពីជំរំឃុំឃាំង ដែលត្រូវបានគេចាត់ទុកជា មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ។

លោក Kurz និយាយថា “នោះគឺជាផ្នែកមួយនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ នៅក្នុងប្រទេសចិន កម្មវិធីបែបនេះ ដំណើរការយ៉ាងខ្លាំងតាមរយៈរដ្ឋាភិបាល, រដ្ឋាភិបាលខេត្តក្រុងនិងក្រុង”។

លោកបានបន្ថែមថា មជ្ឈមណ្ឌលអប់រំបែបនេះ ក៏ត្រូវបានប្រើដើម្បីបំបាត់ភាពជ្រុលនិយមផងដែរ។

និយាយអំពីការចោទប្រកាន់ “អំពើប្រល័យពូជសាសន៍” វិញ លោក Kurz និយាយថា វាក៏ជាគ្រោងការណ៍របស់ប្រទេសលោកខាងលិចផងដែរ ដោយសារតែចំនួនប្រជាជនអ៊ុយហ្គ័រកំពុងតែកើនឡើង និងមានអត្រាកំណើតខ្ពស់ជាងជនជាតិហាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក

The post អ្នកនយោបាយអាល្លឺម៉ង់ បដិសេធការចោទប្រកាន់ប្រឆាំងតំបន់ ស៊ីនជាំង appeared first on Kampuchea Thmey Daily.

ប្រជាជន ស៊ីនជាំង វាយបកទៅ ការចោទប្រកាន់ រំលោភសិទ្ធិមនុស្ស
ប្រជាពលរដ្ឋនិងមន្ត្រីមកពីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ភាគពាយព្យប្រទេសចិន បានវាយបកទៅវិញ ចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិច កាលពីថ្ងៃអង្គារសប្តាហ៍មុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដេអូ ពួកគេបាននិយាយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងប្រឌិតការអះអាងរបស់ពួកគេ។

លោក Alimjan Apsamat ជាអ្នកស្រុកម្នាក់ដែលបានចូលរួមសន្និសីទសារព័ត៌មាននេះ គឺជានិស្សិតបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឥឡូវ គាត់ជាមគ្គុទេសទេសចរណ៍នៅសារមន្ទីរមួយក្នុងតំបន់ Kashgar ហើយគាត់បានរំលឹកពីជីវិតនៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលនោះ។

លោក Alimjan និយាយថា “យើងមាន៦ថ្នាក់រៀង រាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយមុខវិជ្ជាសិក្សារួមមាន ភាសាចិនកុកងឺ ច្បាប់និងបទបញ្ជា និងជំនាញវិជ្ជាជីវៈ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបានផ្តល់អាហារដោយឥតគិតថ្លៃដល់យើង។ យើងអាចទាក់ទងក្រុមគ្រួសារនិងមិត្តភក្តិរបស់យើងនៅពេលទំនេរ ហើយនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក យើងមិនរៀនទេ”។

បណ្តាប្រទេសលោកខាងលិចមួយចំនួន បានចោទប្រកាន់ប្រទេសចិនពីបទ “ប្រល័យពូជសាសន៍” ប្រឆាំងនឹងជនជាតិភាគតិចនៅស៊ីនជាំង ដោយនិយាយថា ជនជាតិអ៊ុយហ្គ័រ ត្រូវបានឃុំឃាំងនៅក្នុងជំរំ និងបានចោទប្រកាន់ក្រុមមន្ត្រីថា បង្ខំឲ្យធ្វើពលកម្ម ក៏ដូចជាការរឹតត្បិតសេរីភាពសាសនាផងដែរ។

ចំណែកលោក Mamat Mamatmin អាចារ្យនៅវិហារឥស្លាមមកពីតំបន់ Hotan បាននិយាយថា “ប្រជាជនមានសិទ្ធិសេរីភាព ក្នុងការជឿឬមិនជឿលើសាសនា។ សកម្មភាពធម្មតាដែលធ្វើឡើងនៅកន្លែងសាសនាឬនៅផ្ទះ ដូចជាការអធិស្ឋាន ការតមអាហារឬការធ្វើបុណ្យទាន ត្រូវបានការពារដោយច្បាប់”។

មន្ត្រីតំបន់ស៊ីនជាំងឈ្មោះ Xu Guixiang បាននិយាយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន រួមមាន កាណាដានិងសហរដ្ឋអាមេរិក បានយកបញ្ហានេះធ្វើជារឿងនយោបាយនៅក្នុងសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែល បញ្ចប់កាលពីថ្ងៃពុធ។ លោក Xu និយាយថា ប្រទេសទាំងនេះបានប្រើស៊ីនជាំង ធ្វើជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ការដាក់ទណ្ឌកម្ម លើស៊ីនជាំងគឺគ្មានប្រយោជន៍ទេ។ ការអភិវឌ្ឍរបស់ស៊ីនជាំងនឹងមិនត្រូវបានបញ្ឈប់ដោយកងកម្លាំងប្រឆាំងចិនឡើយ។ យើងអំពាវនាវឲ្យលោកខាងលិចដោះវ៉ែនតាដែលមើលមិនច្បាស់ចេញ ហើយគោរពការពិត។ ពួកគេក៏អាចរៀនពីបទពិសោធន៍របស់ស៊ីនជាំង បានដែរ ហើយធ្វើការរួមគ្នាជាមួយយើង ដើម្បីចូលរួមដល់តម្លៃសិទ្ធិមនុស្សពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង

The post ប្រជាជន ស៊ីនជាំង វាយបកទៅ ការចោទប្រកាន់ រំលោភសិទ្ធិមនុស្ស appeared first on Kampuchea Thmey Daily.

ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនសូមច្រានចោលទាំងស្រុល ចំពោះការលើកឡើង របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet ស្តីពីបញ្ហាតំបន់ ស៊ីនជាំង របស់ប្រទេសចិន និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian

លោកស្រី Bachelet បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័នសិទ្ធិមនុស្សរបស់ UN នឹង ពិនិត្យមើលរបាយការណ៍នៃការរំលោភបំពានធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិ អ៊ុយហ្គ័រ មូស្លីម។

ជាការឆ្លើយតប លោក Zhao បានស្វាគមន៍ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមកធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គួរតែជាការរួសរាយរាក់ទាក់មួយដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាជាងអនុវត្តការស៊ើបអង្កេតឧក្រិដ្ឋកម្ម។

ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet

លោកបានគូសបញ្ជាក់ថា “យើងសូមប្រឆាំងដាច់ខាត ចំពោះនរណាម្នាក់ដែលប្រើបញ្ហានេះ ធ្វើជាឧបាយកលនយោបាយដើម្បីដាក់សម្ពាធលើប្រទេសចិន។

ដោយកត់សម្គាល់ថា ស៊ីនជាំង ទទួលបានស្ថិរភាពសង្គម និងវិបុលភាពផ្នែកសេដ្ឋកិច្ច ហើយសិទ្ធិមនុស្សរបស់ក្រុមជនជាតិភាគតិចទាំងអស់នៅស៊ីនជាំងត្រូវបានការពារយ៉ាងពេញលេញ, លោក Zhao បានចង្អុលបង្ហាញបន្ថែមទៀតថា ប្រទេសមួយចំនួន បានផ្សព្វផ្សាយព័ត៌មានកុហកនិងមិនពិតអំពីតំបន់ស៊ីនជាំង ក្នុងគោលបំណងដើម្បីបង្អាប់កេរ្តិ៍ឈ្មោះរបស់ចិន, ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន អនុម័តច្បាប់ ប្រឆាំង ទណ្ឌកម្មបរទេស

The post ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង appeared first on Kampuchea Thmey Daily.

ចិនធ្វើតេស្តមនុស្សជាង៤លាននាក់ក្នុងមួយទីក្រុងបន្ទាប់ពីផ្ទុះកូវីដនៅ ស៊ីនជាំង
ជាថ្មីម្តងទៀត ប្រទេសចិនបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរកវីរុសកូរ៉ូណានៅក្នុងទីក្រុងមួយទាំងមូលស្របពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងតំបន់នៃខេត្ត ស៊ីនជាំង។

មនុស្សប្រហែល៤.៧លាននាក់ក្នុងទីក្រុង Kashgar កំពុងត្រូវបានធ្វើតេស្តខណៈគិតត្រឹមពេលនេះ មានករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៨ករណីត្រូវបានរកឃើញ។

ប្រទេសចិនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់អត្រាឆ្លងឲ្យថយចុះប៉ុន្តែនៅតែបន្តមានការផ្ទុះឡើងតូចៗ។

ស៊ីនជាំង គឺជាតំបន់របស់ជនជាតិភាគតិចកាន់សាសនាឥស្លាម អ៊ុយហ្គ័រ របស់ប្រទេសចិនហើយពួកគេត្រូវបានក្រុមសិទិ្ធមនុស្សនិយាយថា កំពុងទទួលរងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

សាលារៀននៅទីក្រុង Kashgar បានបិទទ្វារហើយប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុងទេលើកលែងតែពួកគេមានលិខិតបញ្ជាក់ តេស្តអវិជ្ជមាន។

ករណីដំបូងនៃការផ្ទុះឡើងនៅ Kashgar គឺស្ត្រីមិនបង្ហាញរោគសញ្ញាម្នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងតំបន់ Shufu។

ស្ត្រីរូបនេះគឺជាករណីដំបូងគេដែលត្រូវបានរកឃើញនៅចិនដីគោកក្នុងរយៈពេល១០ថ្ងៃ។

ការធ្វើតេស្តទ្រង់ទ្រាយធំដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍បានរកឃើញករណីមិនបង្ហាញរោគសញ្ញាចំនួន១៣៧ករណីផ្សេងទៀត។

គួរបញ្ជាក់ថា ករណីមិនបង្ហាញរោគសញ្ញាមិនត្រូវបានរាប់បញ្ចូលទៅក្នុងចំនួនសរុបជាផ្លូវការរបស់ប្រទេសចិនទេ។ ចិនមានការឆ្លងជំងឺកូវីដ១៩ចំនួន៨៥,៨១៩ករណីខណៈមានអ្នកស្លាប់៤,៦៣៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

The post ចិនធ្វើតេស្តមនុស្សជាង៤លាននាក់ក្នុងមួយទីក្រុងបន្ទាប់ពីផ្ទុះកូវីដនៅ ស៊ីនជាំង appeared first on Kampuchea Thmey Daily.