Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ស៊ីនជាំង វាយបកទៅ ការចោទប្រកាន់ រំលោភសិទ្ធិមនុស្ស

បានផុស

នៅ

ប្រជាពលរដ្ឋនិងមន្ត្រីមកពីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ភាគពាយព្យប្រទេសចិន បានវាយបកទៅវិញ ចំពោះការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិច កាលពីថ្ងៃអង្គារសប្តាហ៍មុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដេអូ ពួកគេបាននិយាយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងប្រឌិតការអះអាងរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alimjan Apsamat ជាអ្នកស្រុកម្នាក់ដែលបានចូលរួមសន្និសីទសារព័ត៌មាននេះ គឺជានិស្សិតបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឥឡូវ គាត់ជាមគ្គុទេសទេសចរណ៍នៅសារមន្ទីរមួយក្នុងតំបន់ Kashgar ហើយគាត់បានរំលឹកពីជីវិតនៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលនោះ។

លោក Alimjan និយាយថា “យើងមាន៦ថ្នាក់រៀង រាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយមុខវិជ្ជាសិក្សារួមមាន ភាសាចិនកុកងឺ ច្បាប់និងបទបញ្ជា និងជំនាញវិជ្ជាជីវៈ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបានផ្តល់អាហារដោយឥតគិតថ្លៃដល់យើង។ យើងអាចទាក់ទងក្រុមគ្រួសារនិងមិត្តភក្តិរបស់យើងនៅពេលទំនេរ ហើយនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក យើងមិនរៀនទេ”។

បណ្តាប្រទេសលោកខាងលិចមួយចំនួន បានចោទប្រកាន់ប្រទេសចិនពីបទ “ប្រល័យពូជសាសន៍” ប្រឆាំងនឹងជនជាតិភាគតិចនៅស៊ីនជាំង ដោយនិយាយថា ជនជាតិអ៊ុយហ្គ័រ ត្រូវបានឃុំឃាំងនៅក្នុងជំរំ និងបានចោទប្រកាន់ក្រុមមន្ត្រីថា បង្ខំឲ្យធ្វើពលកម្ម ក៏ដូចជាការរឹតត្បិតសេរីភាពសាសនាផងដែរ។

ចំណែកលោក Mamat Mamatmin អាចារ្យនៅវិហារឥស្លាមមកពីតំបន់ Hotan បាននិយាយថា “ប្រជាជនមានសិទ្ធិសេរីភាព ក្នុងការជឿឬមិនជឿលើសាសនា។ សកម្មភាពធម្មតាដែលធ្វើឡើងនៅកន្លែងសាសនាឬនៅផ្ទះ ដូចជាការអធិស្ឋាន ការតមអាហារឬការធ្វើបុណ្យទាន ត្រូវបានការពារដោយច្បាប់”។

មន្ត្រីតំបន់ស៊ីនជាំងឈ្មោះ Xu Guixiang បាននិយាយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន រួមមាន កាណាដានិងសហរដ្ឋអាមេរិក បានយកបញ្ហានេះធ្វើជារឿងនយោបាយនៅក្នុងសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែល បញ្ចប់កាលពីថ្ងៃពុធ។ លោក Xu និយាយថា ប្រទេសទាំងនេះបានប្រើស៊ីនជាំង ធ្វើជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ការដាក់ទណ្ឌកម្ម លើស៊ីនជាំងគឺគ្មានប្រយោជន៍ទេ។ ការអភិវឌ្ឍរបស់ស៊ីនជាំងនឹងមិនត្រូវបានបញ្ឈប់ដោយកងកម្លាំងប្រឆាំងចិនឡើយ។ យើងអំពាវនាវឲ្យលោកខាងលិចដោះវ៉ែនតាដែលមើលមិនច្បាស់ចេញ ហើយគោរពការពិត។ ពួកគេក៏អាចរៀនពីបទពិសោធន៍របស់ស៊ីនជាំង បានដែរ ហើយធ្វើការរួមគ្នាជាមួយយើង ដើម្បីចូលរួមដល់តម្លៃសិទ្ធិមនុស្សពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម