ព័ត៌មានអន្ដរជាតិ
ចិន ច្រានចោលការចោទប្រកាន់ រំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីនជាំង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនសូមច្រានចោលទាំងស្រុល ចំពោះការលើកឡើង របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet ស្តីពីបញ្ហាតំបន់ ស៊ីនជាំង របស់ប្រទេសចិន និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកស្រី Bachelet បាននិយាយកាលពីថ្ងៃចន្ទថា ស្ថាប័នសិទ្ធិមនុស្សរបស់ UN នឹង ពិនិត្យមើលរបាយការណ៍នៃការរំលោភបំពានធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិ អ៊ុយហ្គ័រ មូស្លីម។
ជាការឆ្លើយតប លោក Zhao បានស្វាគមន៍ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមកធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គួរតែជាការរួសរាយរាក់ទាក់មួយដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាជាងអនុវត្តការស៊ើបអង្កេតឧក្រិដ្ឋកម្ម។

លោកបានគូសបញ្ជាក់ថា “យើងសូមប្រឆាំងដាច់ខាត ចំពោះនរណាម្នាក់ដែលប្រើបញ្ហានេះ ធ្វើជាឧបាយកលនយោបាយដើម្បីដាក់សម្ពាធលើប្រទេសចិន។
ដោយកត់សម្គាល់ថា ស៊ីនជាំង ទទួលបានស្ថិរភាពសង្គម និងវិបុលភាពផ្នែកសេដ្ឋកិច្ច ហើយសិទ្ធិមនុស្សរបស់ក្រុមជនជាតិភាគតិចទាំងអស់នៅស៊ីនជាំងត្រូវបានការពារយ៉ាងពេញលេញ, លោក Zhao បានចង្អុលបង្ហាញបន្ថែមទៀតថា ប្រទេសមួយចំនួន បានផ្សព្វផ្សាយព័ត៌មានកុហកនិងមិនពិតអំពីតំបន់ស៊ីនជាំង ក្នុងគោលបំណងដើម្បីបង្អាប់កេរ្តិ៍ឈ្មោះរបស់ចិន, ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ ចិន អនុម័តច្បាប់ ប្រឆាំង ទណ្ឌកម្មបរទេស
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


