ស្ត្រី Archives - Kampuchea Thmey Daily

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ
ក្មេងស្រីចំនួន២៩នាក់  ទទួលបានពានរង្វាន់ក្នុងការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ( Dream Girls Design Contest ) លើកទី១២ឆ្នាំ២០២៥។ កម្មវិធីប្រគល់ពានរង្វាន់ រៀបចំឡើង នៅរសៀល​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការ​សហការ​រៀបចំ ពី​សំ​ណា​ក់​​អ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។

អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥នេះ រកឃើ​ញម្ចា​ស់​ពា​ន​រង្វា​ន់​ចំនួន ២៩នាក់ ដូចជា​ពា​នរ​ង្វា​ន់លេខ ១ ចំនួន ១នាក់ ពានរង្វាន់លេខ ២ ចំនួន ១នាក់ ពានរង្វាន់លេខ ៣ចំនួ​ន​ ​១​នាក់   រង្វាន់La Corbeille ចំនួន ១នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រសិល្បៈចំនួន ៥នាក់ រង្វាន់កិត្តិយសចំនួន ៨ នាក់ រង្វាន់​រៀលថា​យហ្គើរចំនួន ១០ នាក់ រង្វាន់ពិសេសចំនួន ១ នាក់ និងរង្វាន់ការប្រកួតប្រជែងចំនួន ១ នាក់។

ក្នុងចំណោមស្មាដៃគំនូររបស់បេក្ខនារីជាច្រើនរូប ដែលបានចូលរួមប្រកួត ស្មាដៃគំនូរដែលរចនាដោយយុវតី ភាព វណ្ណេប្រានីកា ជាម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ចំនួន ១០០០​ដុល្លារ។

យុវតី សឿង សដានាថ ជាម្ចាស់ជ័យលាភីលេខ២ ទទួលបានពានរង្វាន់១ អមជាមួយទឹកប្រាក់ ៥០០​ដុល្លារ។

យុវតី សន ប៊ុនសុជាតា ជាម្ចាស់ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ អមជាមួ​យ​ទឹក​ប្រាក់ ៣០០ ដុល្លារ។

ជាមួយគ្នានេះ យុវតីខ្មែរជាច្រើនរូបផ្សេងទៀតក៏បានទទួលជោគជ័យតាមរយៈការប្រកួតគំនូរ និងស្នាដៃ​ស្រ្តីផ​ងដែរ ។ ដោយស្នាដៃរបស់ពួកគេត្រូវបានទទួលស្គាល់និងប្រើប្រាស់ក្នុងហាង​ Amazing Cambodia ទាំង៧ ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ ។

អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធីការប្រកួតគំនូរនិងស្នាដៃស្ត្រីក្នុងឆ្នាំ២០០៩ បានមើលឃើ​ញថា​នៅប្រ​ទេ​សកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ខណៈនោះ អ្នកស្រីបានទទួ​លអា​រ​ម្ម​ណ៍​រីករាយដោ​យ​ស្នាម​ញ​ញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យអ្នកស្រី​ចង់​ប​ង្កើ​ត​ឱកា​ស​​ដល់​ក្មេ​ង​ស្រី​ៗ​នៅ​ប្រទេស​កម្ពុជា​មា​ន​ជីវភាពប្រសើរឡើង។

អ្នកស្រីបន្តថា ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បី​ចូល​រួមកា​រងារនេះ អ្នកស្រីបានរៀបចំការប្រកួតគំនូរនិងស្នាដៃស្ត្រីតាំងពីឆ្នាំ២០១១ ហើយ​កម្ម​វិ​ធី​នេះ​បា​ន​ប្រព្រឹ​ត្ត​ទៅ​ជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។

អ្នកនាង ហ៊ាង វត្តី ដែលជាអតីតម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធីប្រកួតនេះព្រមទាំងជាសហស្ថាបនិក​រៀប​ចំ​ក​ម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦ ។ ទន្ទឹ​មនឹ​​ងនេះ​បេក្ខ​នា​រី​ជា​ច្រើ​ន​ ​ក៏​ទទួលបានស្នាដៃ និងពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ។

អ្នកស្រី​ហ៊ាង​ វត្តី ប្រាប់ក្រុមអ្នកសារព័ត៌មា​នថា  សម្រាប់បេក្ខនារីចូលរួមក្នុងការប្រកួត​ គឺជា​ក្មេង​ស្រីឬស្ត្រីនៅទូទាំងកម្ពុជាមានអាយុចាប់ពី១០ដល់​៣០ឆ្នាំ ដែលមានស្នាដៃនិងទេពកោសល្យ​ខាង​គំនូរ។ ក្នុងករណីមិនមានលទ្ធភាព​ទិញសម្ភារៈចូលរួមប្រកួត​ កម្មវិធីនឹង​ផ្ដល់ការឧបត្ថម្ភ​ និងសម្រួល​ដល់បេក្ខជន ដើម្បីឱ្យស្ត្រី ​ចូលរួម​កាន់តែច្រើន​ក្នុងកម្មវិធីនេះ​។

គួរឱ្យដឹងថា លោកស្រី WaKana Nukui ជនជាតិជប៉ុន តែងតែរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រី ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១។ ប៉ុន្តែកម្មវិធីនេះ អាក់ខានមិនបានរៀបចំក្នុងពេលកម្ពុជា ក៏ដូចជាប្រទេសនានារងនូវការរីករាលដាលជម្ងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២៣ នេះ គឺជាលើកទី១២ហើយ នៃការរៀបចំកម្មវិធី។ កម្មវិធីនេះបានប្រព្រឹត្តទៅជា ដើម្បីការជំរុញឲ្យក្មេងៗស្រ្តីមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន ដែលរហូតមកទល់ពេលនេះមាន​បេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ ពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ៕

The post ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រីក្នុងសង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះ សិទ្ធិ សំឡេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី”។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងបង្កើតមាតិកាពាក់ព័ន្ធនឹងស្រ្តី និងក្មេងស្រី ជាពិសេស ក្រសួងក៏បានខិតខំពាំនាំយកសំឡេងស្ត្រី និងក្មេងស្រី​ទៅកាន់សង្គមជាតិ និងពិភពលោកផងដែរ ដើម្បីជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាលដល់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីរៀបចំឱ្យត្រូវគោលដៅតាមអ្វីដែលស្ត្រី និងក្មេងស្រីចង់បាន។

បច្ចុបន្ននេះ លោក នេត្រ ភក្ត្រា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ជះឥទ្ធិពលខ្លាំងណាស់ចំពោះទស្សនៈ និងការយល់ឃើញពីតួនាទីរបស់ស្ត្រី និងក្មេងស្រីក្នុងសង្គម ហើយក៏មានឥទ្ធិលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាដល់ពួកគេផងដែរ។ មូួយវិញទៀត លោករដ្ឋមន្ត្រី យល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ក៏រួមចំណែកកសាងបណ្តាញ កម្លាំងស្ត្រីកាន់តែរឹងមាំ អាចឱ្យពួកគេពិភាក្សា និងជួយគ្នាទៅវិញទៅមកបាន។ បន្ថែមពីនេះ ក៏ជួយឱ្យពួកគេចៀសផុតពីភាពងាយរងគ្រោះដោយអំពើហិង្សា ការឆបោក និងការបៀតបៀនគ្រប់រូបភាពទាំងអស់។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដើម្បីជាការធានាឱ្យបានថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងជំរុញនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែល្អប្រសើរ ដោយណែនាំឱ្យអង្គភាពស្ថាប័នសារព័ត៌មានទាំងអស់ ផ្សាយព័ត៌មានពិត មិនបំពុលសង្គម និងមានប្រយោជន៍ដល់សង្គមជាតិប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន។

សូមជម្រាបថា វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី” មានគោលបំណងសំខាន់ៗ៣។ គោលបំណងទី១ លើកកម្ពស់ការយល់ដឹងពីតួនាទៅភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ ទី២ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំពីសុវត្ថិភាបរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន។ ទី៣ បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ៕

រូបភាពពី៖ ក្រសួងកិច្ចការនារី

The post លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រីក្នុងសង្គម appeared first on Kampuchea Thmey Daily.

អង្គការភ្លែនរៀបចំវេទិកាពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន និងស្ត្រី ឱ្យពួកគេមានជំនាញការងារច្បាស់លាស់
អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទទិកាស្តីពី “ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវការពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញដែលភ្ជាប់ទៅនឹងការទទួលបានការងារ និងសហគ្រិនភាពសម្រាប់ជាជម្រើសក្នុងការធ្វើគោលនយោបាយ” នៅថ្ងៃទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីចែករំលែកនូវការរកឃើញ លទ្ធផលសម្រេចបាន និងអនុសាសន៍ ដែលទទួលបានពីគម្រោងពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD) ទៅកាន់ភាគីពាក់ព័ន្ធ។

វេទទិកានេះ មានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី ក៏ដូចជាវត្តមានពីសំណាក់ដៃគូអភិវឌ្ឍនានា តំណាងវិស័យឯកជន តំណាងស្ថាប័នអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ខេត្ត ក៏ដូចជាយុវជន និងភា គឺផ្សេងៗទៀតពីបណ្តាខេត្ត និងរាជធានី។ គម្រោង “ពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD)” មានគោលបំណងដើម្បីផ្តល់ជាដំណោះស្រាយទៅលើកង្វះជំនួយផ្លូវចិត្ត និងធនធានដល់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដែលជំរុញឱ្យពួកគេ ទទួលបាននូវការអភិវឌ្ឍជំនាញ និងការងារសមរម្យ។

លោកស្រី គ្វីនេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា គម្រោងនេះបានផ្តោតសំខាន់ លើការផ្តល់ធនធានគ្រប់គ្រាន់ទៅកាន់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវការ បណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាបណ្តុះគំនិតជាសហគ្រិនភាព រួមនឹងការគាំទ្រ ចំណេះអំពីទីផ្សារ និងធនធាន ហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់មហិច្ឆតាអាជីវកម្មរបស់ពួកគេ។ លោកស្រី និយាយថា៖ “គម្រោងនេះគឺផ្តោតសំខាន់លើការអប់រំសហគ្រិនភាព និងការរួមបញ្ចូលជាមួយគោលនយោបាយសិក្សាពេញមួយជីវិត។ គម្រោងនេះក៏បានបង្ហាញអំពីការស្របគ្នាជាមួយនឹងគោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់អាស៊ានផងដែរ ជាពិសេសក្នុងការលើកកម្ពស់នូវរួមបញ្ចូលឱកាស ការងារនាពេលអនាគត និងការពង្រឹងលទ្ធភាពការងាររបស់កម្មករដែលមានជំនាញទាប ខណៈដែលសង្គមប្រឈម នឹងការរីកចម្រើននៃបច្ចេកវិទ្យា”។ លោកស្រី បន្តថា តាមរយៈការវាយតម្លៃគម្រោងជំនាញដើម្បីភាពជោគជ័យបានផ្តល់ដំណោះស្រាយទៅលើតម្រូវការរបស់ក្មេងស្រី និងបុរស ដែលបានបោះបង់ការសិក្សាពាក់កណ្តាលទី និងកំពុងតែប្រឈមមុខនឹងការខ្វះឱកាសការងារ តាមរយៈការសម្របនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមចំណង់ចំណូលរបស់សិស្ស តម្រូវការសម្រាប់ទីផ្សារការងារក្នុងស្រុក និងបំណងប្រាថ្នាដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេផ្នែកហិរញ្ញវត្ថុ។

ចំណែកកញ្ញា ផារី តំណាងយុវជនទាំង៣ខេត្ត បានលើកឡើងក្នុងវេទិកានេះថា ​ខ្លួនបានបោះបង់ការសិក្សាព្រោះតែជីវភាពគ្រួសារ​ និងទៅធ្វើជាឈ្នួលដើម្បីជួយដល់គ្រួសារ។ បន្ទាប់មកកញ្ញាក៏សម្រេចចិត្តរៀនជំនាញដើម្បីទៅប្រកបរបរដោយខ្លួនវិញ។ កញ្ញា បន្តថា តាមរយៈរៀនជំនាញនេះ ជួយឱ្យខ្លួនមានជំនាញមួយច្បាស់លាស់ក្នុងជីវិត។ បន្ថែមពីនេះ កញ្ញា ឃើញថាអ្នករៀនជំនាញមួយចំនួនជួបនូវបញ្ហាមួយចំនួនដូចជា គ្រួសារមិនគាំទ្រ ឬ រៀនហើយទៅប្រកបមុខរបរខុសជំនាញជាដើម។ កញ្ញា សង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចជួយរកដំណោះស្រាយដល់យុវជនងាយរងគ្រោះ និងស្ត្រី ក្នុងការស្វែងរកការងារសម្រាប់ពួកគេ។

តាមរបាយការណ៍របស់អង្គការភ្លែនបានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ យុវជនដែលបោះបង់ការសិក្សាជាង ១ម៉ឺននាក់ (៥០% ជាស្ត្រី) បានទទួលអត្ថប្រយោជន៍ដោយ ផ្ទាល់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងអប់រំបណ្តុះបណ្តា លបច្ចេកទេស និងវិជ្ជាជីវៈ ដោយក្នុងនោះមាន ៣៥០០នាក់ (៥១% ជាស្ត្រី) បានចូលរួមដោយផ្ទាល់ក្នុងវគ្គបណ្តុះ បណ្តាលបច្ចេកទេស និងការវាយតម្លៃជំនាញមុនការរៀន ក្នុងខេត្តសៀមរាប ត្បូងឃ្មុំ រតនគីរី និងស្ទឹងត្រែង។ ជាសរុប យុវជនជាង ៨៣% ទទួលបានការងារសមរម្យ ឬបានចាប់ផ្តើមបង្កើតអាជីវកម្មខ្នាតតូចរបស់ពួកគេ ក្នុងរយៈ ពេល៦ខែក្រោយពីរៀនចប់ ដែលតួលេខនេះគឺខ្ពស់ជាងតួលេខមធ្យមរបស់រាជរដ្ឋាភិបាលលើចំនួនយុវសិស្សដែល ទទួលបានការងារក្រោយការបណ្តុះបណ្តាល (រង្វង់ ៦០%)។ បន្ថែមពីលើនេះទៀត អង្គការភ្លែនអន្តរជាតិកម្ពុជា បានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (តាមរយៈអគ្គនាយកដ្ឋានអប់រំបណ្តុះប ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) ដើម្បីពង្រឹងនូវប្រព័ន្ធ TVET ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម និងប្រព័ន្ធ TVET បៃតង (ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយសម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់ គុណវុឌ្ឍជាតិកម្ពុជា និងបច្ចុប្បន្ននៅក្រោមការអភិវឌ្ឍឌីជីថល និងជីវិតបៃតងសម្រាប់សិស្ស TVET)៕

The post អង្គការភ្លែនរៀបចំវេទិកាពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន និងស្ត្រី ឱ្យពួកគេមានជំនាញការងារច្បាស់លាស់ appeared first on Kampuchea Thmey Daily.

លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្រ្តី ជាសសរ ស្តម្ភសង្គម មិនអាចមើលរំលងបានដាច់ខាត
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានលើកឡើងថា អ្នកសារព័ត៌មានស្ត្រី គឺជាសសរស្តម្ភសង្គមដែលមិនអាចមើលរំលងបានឡើយនៅកម្ពុជា។។

ការលើកឡើងរបស់លោក​ ជួន ណារិន្ទ បែបនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្រ្តី ស្តីពី សុវត្ថិភាព និងសេរីភាពនៃការបញ្ចេញមតិ ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានការគាំទ្រពីអង្គការយូនីស្កូ និងស្ថានទូតអូស្ត្រាលី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ស្នងការនគរបាលរាជធានីភ្នំពេញបន្តថា អ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការយកព័ត៌មានពិតទៅផ្សព្វផ្សាយដល់ប្រជាជនឱ្យបានដឹងប្រកបដោយវិជ្ជាជីវៈ។ អ្នកសារព័ត៌មានស្ត្រីជាសសរស្តម្ភរបស់សង្គម ដែលពួកគាត់បានខិតខំបំពេញតួនាទីរបស់ខ្លួនដោយមិនខ្លាចនឿយហត់ឡើយក្នុងការយកព័ត៌មានពិត។ ក្រៅពីផលវិជ្ជមាន ក៏មានកង្វះប្រហោងមួយចំនួនដូចគ្នាដែលរារាំងរវាងអ្នកព័ត៌មានស្រ្តី និងនគរបាលជាតិ តែងមានការយល់ច្រឡំគ្នារវាងអ្នកសារព័ត៌មាន និងនគរបាលជាតិ ការមិនទុកចិត្តគ្នា ហើយបញ្ហាទាំងអស់នេះមិនមែនមានតែនៅកម្ពុជានោះទេ គឺមាននៅទូទាំងពិភពលោក។ លោកបញ្ជាក់ថា កិច្ចពិភាក្សាថ្នាក់ជាតិថ្ងៃនេះ គឺជាដំណោះស្រាយមួយសម្រាប់អ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិជុំវិញការភាន់ច្រឡំផ្សេងៗ ហើយលោកជឿជាក់ថាកិច្ចពិភាក្សានេះ នឹងទទួលបានជោគជ័យផងដែរ។

ដោយឡែក ចំពោះការអនុវត្តក្រមសីលធម៌អ្នកសារព័ត៌មានវិញ លោក ជួន ណារិន្ទ សង្កេតឃើញថា នៅមានកម្រិតនៅឡើយ ជាពិសេសគឺ អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន នៅមិនទាន់អនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជិវៈអ្នកសារព័ត៌មាននោះទេ។ លោកក៏បានផ្តល់អនុសាសន៍ ៦ចំណុចសំខាន់ៗដើម្បីឱ្យមានភាពប្រសើរឡើងសម្រាប់អ្នកសារព័ត៌មានថែមទៀតផង។

សូមជម្រាបថា កិច្ចពិភាក្សានេះ នឹងធ្វើមួយថ្ងៃពេញ ដោយមានការពិភាក្សាគ្នាលើប្រធានបទផ្សេងៗទាក់ទងជាមួយអ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិ ក៏ដូចជាបញ្ហាផ្សេងៗដែលអ្នកសារព័ត៌មានជួបប្រទះអំឡុងពេលបំពេញភារកិច្ចផងដែរ៕

The post លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្រ្តី ជាសសរ ស្តម្ភសង្គម មិនអាចមើលរំលងបានដាច់ខាត appeared first on Kampuchea Thmey Daily.

មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក
ក្នុងប្រវត្តិសាស្ត្រពោរពេញដោយអ្នកចម្បាំងជាភេទបុរស ចំណែកស្ត្រីវិញក៏មានដែរ ប៉ុន្តែច្រើននិយាយពីគំនិត និងភាពវៃឆ្លាតរបស់នាង ។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់អ្នកចម្បាំងជាស្ត្រីសាហាវ ៥នាក់វិញ ថាតើគួរឲ្យស្ងោចសរសើរដល់កម្រិតណា ៖

១. Boudicca ការសងសឹកប្រឆាំងនឹងរ៉ូម

Boudicca គឺជាម្ចាស់ក្សត្រី Iceni នៃ Anglia ភាគខាងកើតចក្រភពអង់គ្លេស ។ តាំងពីដើមមកទ្រង់មិនដែរហ្វឹកហាត់ជាអ្នកចម្បាំងទេ ប៉ុន្តែបន្ទាប់ពីស្វាមីទ្រង់សោយទិវង្គតក្នុងឆ្នាំ ៦០ម.គ. មក ពួករ៉ូម៉ាំងនាំគ្នាវាយដំទ្រង់ និងរំលោភបំពានកូនស្រីៗរបស់ទ្រង់ ធ្វើឲ្យអត់ទ្រាំមិនបានក៏បង្កើតបានជាការបះបោរពីម្ចាស់ក្សត្រី Boudiccaទៅ ។ កាលនោះទ្រង់បានកេណ្ឌទ័ពវាយកម្ទេច Camulodunum (Colchester), Londinium (London), និង Verulamium (St. Albans) ហើយក្នុងប្រវត្តិវិទូជនជាតិរ៉ូម៉ាំង Cassius Dio ពណ៌នាអំពីទ្រង់ថា ៖ “ទ្រង់មានកម្ពស់ខ្ពស់ រូបរាងគួរឱ្យខ្លាចបំផុត ភ្នែកកាចសាហាវបំផុត ហើយសំឡេងឃោរឃៅណាស់ និងមានសក់​ពណ៌​ទង់ដែង​ដ៏​ច្រើន​ធ្លាក់​មក​ត្រឹម​ត្រគាក​” ។

២. Tomoe Gozen: វរជនដាវសាមូរ៉ៃ

ភាគច្រើនគេស្គាល់ Tomoe Gozen ពីរឿង The Tale of the Heike ដែលជាប្រវត្តិសាស្ត្រប្រឌិតនៃសង្គ្រាម Genpei សតវត្សទី១២ រវាងគ្រួសារពីរគឺ Taira និង Minamoto ។ យោងតាមប្រវត្តិសាស្ត្របានឲ្យដឹងថា Tomoe គឺជាពួកសាមូរ៉ៃធ្វើការឲ្យប្ដីរបស់ខ្លួនដែលជាមេទ័ពឈ្មោះ Kiso no Yoshinaka ។ Tomoe ពូកែជិះសេះកាន់ដាវដោយគ្មានខ្លាចរអាបន្តិចសោះឡើយ ជាមួយនឹងសមត្ថភាពរបស់ប្រពន្ធ Yoshinaka យកឈ្នះលើ Taira បានសម្រេច ប៉ុន្តែក្រោយមកក្រុមគ្រួសាររបស់គាត់បែរជាក្បត់ទៅវិញ ។ ខណៈពេល Yoshinaka កំពុងប្រយុទ្ធជាមួយបងប្អូនជីដូនមួយរបស់ខ្លួនក្នុងឆ្នាំ ១១៨៤ Tomoe ក៏នៅទីនោះជាមួយគាត់ដែររហូតដល់អ្នកប្រយុទ្ធនៅសល់តែ ៥នាក់ប៉ុណ្ណោះ ។  ជាអកុសល Yoshinaka បញ្ជាឲ្យនាងរត់ទាំងខ្លួនកំពុងជិតស្លាប់ទៅហើយ ដោយសារតែកំហឹង Tomoe ក៏ទៅអូស​ទាហាន​ខ្មាំង​សត្រូវម្នាក់មកកាត់ក្បាលបោះចោលនៅទីនោះ រួចបាត់ស្រមោលពីប្រវត្តិសាស្ត្រទៅ ។

៣. Joan of Arc ទាហានរបស់ព្រះ

អំឡុងពេលសតវត្សទី១៥ សង្គ្រាមរាប់រយឆ្នាំរវាងបារាំង និងអង់គ្លេសកំពុងកើតឡើង មានក្មេងស្រីក្រីក្រម្នាក់មកជួយសង្គ្រោះប្រទេសបារាំង ។ Joan of Arc និយាយថា “ខ្ញុំមកហើយ ព្រះជាអ្នកបញ្ជូនខ្ញុំមកជាជំនួយដល់ព្រះអង្គ និងនគរ” បារាំងបានអនុញ្ញាតឲ្យនាងលើកទ័ព ហើយជិះចេញទៅច្បាំង ។ ក្រោយមក Joan និងកងទ័ពរបស់នាងក៏រំដោះទីក្រុង Orléans យ៉ាងជោគជ័យដើម្បីបើកផ្លូវឱ្យ Charles II ឡើងគ្រងរាជ្យជាផ្លូវការ និងផ្ដល់ភាពស្ងប់សុខក្នុងនគរ ។ ប៉ុន្តែក្នុងឆ្នាំ១៤៣០ ជនជាតិអង់គ្លេសចាប់បាន Joan ព្យាយាមកាត់ទោស និងដុតនាងទាំងរស់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៤៣១ នៅ Rouen ។ យូរៗទៅ បារាំងក្លាយជាអ្នកជោគជ័យដោយកាន់កាប់ដីភាគច្រើន និងបណ្ដេញអង់គ្លេសចេញពីទឹកដីរបស់ខ្លួនអស់ ។ នៅឆ្នាំ ១៩២០ វិហារកាតូលិក និងជនជាតិបារាំងបានតែងតាំងនាងជា “វីរៈនារី” ត្រូវគេស្គាល់មកដល់សព្វថ្ងៃនេះ ។

៤. Tang Sai-er អ្នកដឹកនាំជនបះបោរ

ក្នុងសតវត្សទី១៥ រជ្ជកាលមីង Tang Sai-er ជាក្មេងស្រីម្នាក់មកពី Putai (បច្ចុប្បន្នជាខេត្ត Shandong) ធ្លាប់រៀនក្បាច់គុណពីឪពុករបស់នាងយ៉ាងស្ទាត់ជំនាញ នាងបានរៀបការជាមួយអ្នកធ្វើដំណើរម្នាក់ឈ្មោះ Lin San និងចូលរួមក្នុង “បក្សឈូកស” ហើយក្លាយជាអ្នកដឹកនាំក្នុងតំបន់ ។ ជីវិតរបស់នាងត្រូវផ្លាស់ប្ដូរទាំងស្រុងពេលឪពុកម្ដាយ និងប្ដីស្លាប់ចោល ជាពិសេសមានការតម្លើង​​ពន្ធ​យ៉ាង​ច្រើន ​ជាមួយនឹងគ្រោះទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួតទៀតផង ។ ​ ដោយហេតុនោះហើយទើប Tang សម្រេចចិត្ត​លើក​ទ័ព​កសិករ​នៅ​ឆ្នាំ១៤២០ ទៅ​​ប្រយុទ្ធ​ជាមួយ​ទាហាន​មីងយ៉ាង​ជោគជ័យ គេនិយាយតៗគ្នាថា នាងឈ្នះមកពីការបង្កើតតុក្កតាបិសាចក្រដាសចេះហោះ ។ ទីបំផុត Tang ក៏ទទួលបរាជ័យ ប៉ុន្តែនាងគេចខ្លួនបាត់ឈឹងចាប់ពីពេលនោះមក មានមតិខ្លះជឿថានាងត្រូវបានចាប់តែមិនអាចធ្វើអ្វីលើនាងមិនកើត ខ្លះទៀតថា មេដឹកនាំក្បត់រូបនេះបន្លំខ្លួនជាយាយជី ។

៥. Prudence Cummings Wright អ្នកស្នេហាជាតិដ៏រឹងមាំ

ក្នុងសតវត្សទី១៨ ស្វាមីរបស់នាងបានចូលរួមជាមួយអ្នកមកពី Pepperell ក្នុងការដើរក្បួនដើម្បីប្រយុទ្ធប្រឆាំងនឹងអង់គ្លេសបន្ទាប់ពីសមរភូមិ Lexington និង Concord ក្នុងខែមេសា ឆ្នាំ១៧៧៥ នាងក៏ត្រូវបានជ្រើសរើសជាមេដឹកនាំនៃកងជីវពលស្ត្រីដែលគេស្គាល់ថាជាឆ្មាំរបស់លោកស្រី David Wright ជាមួយនឹងបេសកកម្មដើម្បីការពារតំបន់នោះផងដែរ ។ បន្ទាប់ពីដឹងរឿងប្អូនប្រុសរបស់នាងកំពុងក្បត់ដោយលួចផ្ដល់ព័ត៌មានពីកាណាដាទៅបូស្ដុនភ្លាម នាងចាត់វិធានការភ្លាមដូចគ្នា ។ នៅតាមផ្លូវដែលអ្នកស៊ើបការណ៍ឆ្លងកាត់ Pru បញ្ជាឲ្យស្រីៗផ្សេងទៀតដកហូតឯកសារ និងឃុំឃាំងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីការពារប្រទេសជាតិពីការលេចឮរឿងផ្ទៃក្នុងដល់សត្រូវ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកស្គាល់ឈ្មោះសំពៅចោរសមុទ្រល្បីៗប្រចាំប្រវត្តិសាស្ត្រពិភពលោក ៦ គ្រឿង

ចុចអាន ៖ ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង

The post មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.

វិធីកែ​សម្រស់ប្លែក​ៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក
ស្ត្រីនៅទូទាំងពិភពលោកមានសាវតាសម្រស់មិនដូចគ្នាទេ។ ដូច្នេះមិនមានអ្វីប្លែកទេ ដែលប្រទេសនីមួយៗមានស្តង់ដារសម្រស់ផ្ទាល់ខ្លួន ដែលខុសពីប្រទេសដទៃ។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រជាជាតិមួយចំនួន មានវិធីនៃការមើលឃើញសម្រស់ប្លែកៗ ដែលខ្លះដឹងហើយក៏អស់សំណើច និងខ្លះទៀតទុកជាការនិយាយតគ្នា។

ខាងក្រោមនេះ ជារឿងរ៉ាវប្លែកៗរបស់ស្ត្រីមកពីជុំវិញពិភពលោកទាំង១១ប្រទេស ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន៖

១១. ប្រទេសអៀរឡង់

ស្ត្រីជនជាតិអៀរឡង់ជាធម្មតាមានរោមចិញ្ចើមក្រាស់ ស្បែកស្អាត និងបបូរមាត់ស្តើង។ ប៉ុន្តែលក្ខណៈពិសេសទូទៅបំផុតរបស់ពួកគេ គឺថ្ងាសធំ ភ្នែកពណ៌បៃតង និងសក់ក្រហម។ ដោយសារប្រជាជនអៀរឡង់តែងតែឈរតំណាងឱ្យសម្រស់ពីធម្មជាតិដាច់គេ ដូច្នេះការវាយតម្លៃលើសម្រស់រមែងផ្ដោតចំពោះលក្ខណៈទាំងអស់នេះសម្រាប់វាយតម្លៃសម្រស់ស្ត្រីក្នុងស្រុក។

១០. ប្រទេសជប៉ុន

នៅក្នុងបណ្តាប្រទេសនានាលើលោក ស្នាមញញឹមដែលមានធ្មេញរាបស្មើ ត្រូវបានចាត់ជាភាពស្រស់ស្អាត ប៉ុន្តែសម្រាប់ជប៉ុនបែរជាផ្ទុយពីនេះ។ នៅក្នុងប្រទេសនេះ ស្ត្រីវ័យក្មេងទៅកាន់គ្លីនិកធ្មេញ ដើម្បីធ្វើធ្មេញរបស់ពួកគេឲ្យមើលឲ្យជំពើស។ រូបរាងធ្មេញបែបនេះ ត្រូវបានប្រជាជនក្នុងស្រុកចាត់ទុកថា គួរឱ្យស្រលាញ់ ព្រោះជនជាតិជប៉ុនជឿថា វាជានិមិត្តរូបនៃសម្រស់ធម្មជាតិពិតៗ។

៩. ប្រទេសអ៊ីរ៉ង់

តាមស្ថិតិបានបង្ហាញថា អ៊ីរ៉ង់មានភាគរយវះកាត់ច្រមុះខ្ពស់បំផុតនៅលើពិភពលោក។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះស្ត្រីនៅអ៊ីរ៉ង់មិនអាចបង្ហាញរាងកាយរបស់ខ្លួនដើម្បីទាក់ទាញបុរសឡើយ។ ស្រ្តីនៅប្រទេសនេះ ចំណាយពេលវេលាច្រើន ដើម្បីតុបតែងមុខ ជាពិសេសច្រមុះ។

ការវះកាត់ច្រមុះ មានតម្លៃថ្លៃណាស់នៅអ៊ីរ៉ង់។ ដូច្នេះ ប្រសិនបើស្ត្រីណាបានឆ្លងកាត់វា មានន័យថា នាងមកពីគ្រួសារធូរធារ។ ដោយសារបញ្ហានេះ ស្ត្រីអ៊ីរ៉ង់ជាច្រើនពាក់បង់រុំ បន្ទាប់ពីការវះកាត់ជាក់ស្តែង ដើម្បីបង្ហាញថា ពួកគេមានទ្រព្យសម្បត្តិគ្រប់គ្រាន់។ ប៉ុន្តែពួកគេខ្លះ ពាក់បង់រុំក្លែងក្លាយ ដើម្បីធ្វើពុតថាបានវះកាត់ច្រមុះដែរ។

៨. ប្រទេសកូរ៉េខាងត្បូង

ទស្សនៈរបស់នារីនៅកូរ៉េខាងត្បូង ត្រូវបានកំណត់ដោយស្បែកស រាងល្អិត ច្រមុះស្រួច មុខតូច និងភ្នែកធំ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺទម្រង់មុខ ដែលមានចង្កាតូចចង្អៀត (ឬអក្សរ V) ហើយថ្ងាសទូលាយ។ ដើម្បីទទួលបាននូវទម្រង់មុខនេះ ស្ត្រីជនជាតិកូរ៉េជាច្រើនចំណាយប្រាក់រាប់រយដុល្លារទៅលើការវះកាត់កែសម្ផស្សមិនតិចនោះទេ។

៧. ប្រទេសបារាំង

ស្ត្រីបារាំងភាគច្រើនមានសម្រស់ស្អាតពីធម្មជាតិស្ទើរគ្រប់ផ្នែក។ ពួកគេមិនសូវខ្វល់លើការស្លៀកពាក់ទេ ហើយស្ទើរតែគ្មានការតុបតែង និងកម្រប្រើទឹកអប់ ប៉ុន្តែចូលចិត្តថែទាំសក់បំផុត។ ពួកគេជឿជាក់ថា សម្រស់ពិតត្រូវបានឆ្លុះបញ្ចាំងលើស្បែក ដូច្នេះជំនួសឱ្យការតុបតែងមុខ ពួកគេព្យាយាមប្រើគ្រីមឬឡេច្រើន ដើម្បីឱ្យស្បែករបស់ពួកគេមើលទៅល្អឥតខ្ចោះ។

៦.ប្រទេស តាជីគីស្ថាន

នៅតាជីគីស្ថាន រោមចិញ្ចើមដែលរួមគ្នាច្រើនត្រង់ប្រជុំចិញ្ចើម ត្រូវបានគេចាត់ទុកជាស្តង់ដារនៃភាពស្រស់ស្អាតចំពោះស្ត្រី។ អបិយជំនឿខ្លះជឿថា ចិញ្ចើមរបស់អ្នកកាន់តែជិតគ្នា ប្តីរបស់អ្នកនឹងនៅក្បែរមិនទៅណា។ ក្រៅពីនេះ ប្រជុំចិញ្ចើមកៀកគ្នាត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពគ្មានទោសពៃរ៍ចំពោះស្ត្រី។

ជាអកុសល ស្រ្តីខ្លះមិនមានរោមបែបនេះឡើយ ជាហេតុធ្វើឲ្យពួកគេក្លែងបន្លំវា ហើយប្រើឱសថដើម្បីបណ្ដុះរោម ឬគូររោមចិញ្ចើមដោយខ្លួនឯងដើម្បីមើលទៅឲ្យស្រស់ស្អាត។

៥. ប្រទេសអារ៉ាប់ប៊ីសាអូឌីត

ស្ត្រីអារ៉ាប់ប៊ីសាអូឌីតផ្តល់អត្ថន័យលើភ្នែកថាជាកញ្ចក់នៃដួងចិត្តរបស់មនុស្ស។ ដោយសារតែសាសនាពួកគេមិនអនុញ្ញាតឲ្យបង្ហាញមុខមាត់បាន ទើបពួកគេយកចិត្តទុកដាក់ចំពោះសម្រស់ភ្នែកលើសអ្វីទាំអស់។ ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញ ស្ត្រីនៅប្រទេសនេះ ចំណាយប្រាក់យ៉ាងច្រើនលើគ្រឿងតុបតែង និងឧបករណ៍គ្រប់ប្រភេទដែលពាក់ព័ន្ធនឹងភ្នែក។

៤. ប្រទេសចិន

សម្រាប់ស្ត្រីជនជាតិចិន ស្បែកសស្លេកត្រូវបានគេចាត់ទុកជាស្តង់ដារសម្រស់ពិត។ និន្នាការនេះដូចទៅនឹងអតីតកាលដែរ  ដែលពណ៌នៃស្បែកទាក់ទងនឹងវណ្ណៈសង្គម។ ប្រសិនបើស្បែកស្រអាប់មានន័យថា មនុស្សនោះធ្វើការនៅចម្ការ ហើយក្រ។ ក្មេងស្រីជនជាតិចិនមិនចង់មើលទៅក្រទេ សូម្បីតែសព្វថ្ងៃនេះក៏ដោយ។ ដូច្នេះពួកគេព្យាយាមគ្រប់វិធីដើម្បីបានស្បែកសដូចព្រិល។

៣. ប្រទេសមីយ៉ាន់ម៉ា

សម្រាប់ប្រជាជនកាយ៉ានដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា កវែងត្រូវបានគេចាត់ទុកជានិមិត្តរូបនៃសុខុមាលភាពនិងសម្រស់។ នោះហើយជាមូលហេតុដែលក្មេងស្រីក្នុងតំបន់នេះ ពាក់កងស្ពាន់នៅកចាប់ពីអាយុ ៥ ឆ្នាំឡើង។ ដំបូងពួកគេដាក់កងចំនួន ៦ នៅជុំវិញក ហើយចំនួននឹងនោះកើនឡើង ១ កងជារៀងរាល់ឆ្នាំ។ ពួកគេនឹងបញ្ឈប់ពាក់វា បន្ទាប់ពីរៀបការហើយ។

ជាលទ្ធផលនៃការពាក់កងរ៉ឺស័រទាំងនោះ ករបស់ស្ត្រីអាចឡើងដល់ ៤០ សង់ទីម៉ែត្រ។ ទោះជាវាពិបាកសម្រាប់ក្មេងស្រីៗ សូម្បីតែងាកក្បាលក៏ដោយ ក៏ពួកគេមិនដែលត្អូញត្អែរទេ ព្រោះគេមានទស្សនៈថា ភាពស្រស់ស្អាតតម្រូវឱ្យមានការលះបង់។

២. ប្រទេសនូវែលសេឡង់

នៅនូវែលសេឡង់ការចាក់សាក់មិនត្រឹមតែត្រូវបានប្រើដើម្បីតុបតែងស្បែកប៉ុណ្ណោះទេ តែជនជាតិដើម ម៉ូរី ប្រើបច្ចេកទេសសាក់ឈ្មោះ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណប្រភេទមួយ ដែលមានលំនាំពណ៌ខ្មៅ និងពណ៌ខៀវនៅខាងស្តាំមនុស្ស។ ប្រពៃណីស្ត្រី ម៉ូរី គឺសាក់រូបខ្លួនឯងនៅលើចង្កាក្នុងវ័យជំទង់ ដើម្បីបង្ហាញពីស្ថានភាពសង្គមរបស់ខ្លួន។

នៅពេលណាអ្នកដទៃមកពីកុលសម្ព័ន្ធផ្សេង ក្រឡេកមើលរូបសាក់នេះ ពួកគេអាចអានរឿងរ៉ាវទាំងមូលរបស់ម្ចាស់រូបបានយ៉ាងងាយ ហើយអាចប៉ាន់ស្មានថា ស្ត្រីនោះមានភាពស្រស់ស្អាតកម្រិតណា។

១. ប្រទេសអេត្យូពី

នៅក្នុងប្រទេសនេះនៅពេលដែលស្ត្រីពេញវ័យអាចបង្កើតកូនបាន មនុស្សបានដកធ្មេញខាងមុខចំនួន ២ ចេញ ហើយចាក់ត្រង់បបូរមាត់ខាងក្រោមរបស់នាង។ បន្ទាប់មកពួកគេបញ្ចូលដីឥដ្ឋ ឬថាសឈើនៅក្នុងរន្ធនេះ។ នៅពេលរន្ធរីក គេយកថាសដាក់នៅទីនោះ ដើម្បីពង្រីកបបូរមាត់ និងបន្តទៀតរហូតវាឈានដល់ចានដែលមានទំហំពេញមាត់។ បបូរមាត់នេះត្រូវបានប្រជាជន Surma ចាត់ទុកជានិមិត្តរូបនៃភាពចាស់ទុំរបស់ស្ត្រី ដែលទាក់ទាញបុរសឱ្យរៀបការជាមួយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ច្បាប់ទម្លាប់​ប្លែកៗ​ជុំវិញ​ពិភពលោកដែលយើងអាចមិនទាន់ដឹង!

ចុចអាន៖ ​ចម្លែក​ណាស់!​ ​ទី​សក្ការ​បូជា​មួយ​នៅ​ជប៉ុន​ មានសត្វ​ឆ្មាជា​ព្រះ​សង្ឃ​

The post វិធីកែ​សម្រស់ប្លែក​ៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក appeared first on Kampuchea Thmey Daily.

មិនធម្មតា! កងទ័ពប្រទេសស៊ែប៊ីមានអ្នកបើកយន្តហោះចម្បាំងជាស្ត្រីលើកដំបូង
កងទ័ពប្រទេសស៊ែប៊ីកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញពីសមត្ថភាពនៃអ្នកបើកយន្តហោះចម្បាំងដែលជាស្ត្រីលើកដំបូងរបស់ពួកគេ ។

លោកស្រីកាពីតែន Ana Perisic អាយុ ៣២ ឆ្នាំបានជិះ និងហោះហើរយន្ដហោះម៉ាស៊ីនភ្លោះ Orao មួយគ្រឿងចេញពីព្រលានយន្តហោះយោធា Morava ។

លោកស្រី Perisic បាននិយាយថា “ការហោះហើរគឺមានសុវត្ថិភាព និងមានភាពល្អប្រសើរ ហើយខ្ញុំពេញចិត្តនឹងវិធីដែលខ្ញុំអាចគ្រប់គ្រងវាបាន” ។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Nebojsa Stefanovic ក៏បានចូលរួមនៅក្នុងពិធីនោះផងដែរ ហើយបាននិយាយថា គាត់មានមោទនភាពចំពោះការពិតដែលថា ស្ត្រីម្នាក់បានក្លាយជាអ្នកបើកយន្តហោះចម្បាំង និងមានសមត្ថភាពវាយប្រហាររបស់កងទ័ពប្រទេសស៊េប៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

The post មិនធម្មតា! កងទ័ពប្រទេសស៊ែប៊ីមានអ្នកបើកយន្តហោះចម្បាំងជាស្ត្រីលើកដំបូង appeared first on Kampuchea Thmey Daily.

ជាមួយ​កូវីដស្ត្រី​ចំនួន ៦១% ទូទាំងលោកត្រូវផ្លាស់ប្ដូរ​អាជីពថ្មីទាំងបង្ខំ
ខណៈ​ពេល​ដែល​ផល​ប៉ះពាល់​រយៈ​ពេល​វែង​នៃ​ជំងឺ​រាតត្បាត និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​កំណត់ត្រា​បុគ្គល​ដែល​គ្មាន​ការងារ​ធ្វើ​ កំពុងតែ​មាន​ច្រើន​អនេកនិងបន្តកើនឡើង។

រឿង​ធ្ងន់ធ្ងរ​គឺ​ស្ត្រី​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ ដែល​ជា​ទូទៅ​​ពួកគេ​រងភាព​តានតឹង ​ការ​ផ្លាស់ប្ដូរ​ជីវិត​គ្រួសារទោះជា​ ស្ត្រី​ក៏​ត្រូវ​គេ​ដឹង​ថា​ មាន​ភាព​ធន់​ទ្រាំបានល្អ​ជាង​បុរស​ ក្តី។

យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ពី​បណ្ដាញ​ស្ត្រី​អាជីព AllBright បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​កំពុង​លេច​ចេញ​នូវនិន្នាការ​ផ្លាស់ប្ដូរ​អាជីព​នៅ​ក្នុង​គំនិត ដែល​ក្នុង​ចំណោម ៤ នាក់​កំពុងមានម្នាក់​​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួនហើយ​ជាង ៦០ ភាគរយ​ទៀត​កំពុង​រៀបចំ​ផែនការថ្មី។

ការ​ស្ទង់មតិ​បាន​រក​ឃើញ​ដូច​ខាងក្រោម៖

មួយ​ភាគ​បួន​នៃ​ស្ត្រី​ដែល​ត្រូវ​បាន​ស្ទង់មតិ​ កំពុង​បង្កើត​អាជីវកម្ម​ថ្មី។ វិស័យ​ដែល​មាន​កំណើន​ច្រើន​ជាង​គេ​គឺ“ សុខភាព​និង​លំហាត់​ប្រាណ​រឹងមាំ” និង“ ការ​បោះពុម្ព​ផ្សាយ” សម្រាប់​ម្ចាស់​អាជីវកម្ម​ថ្មី​ទាំងនេះ។ ជាង ៦១% នៃ​ស្ត្រី​ទាំងនេះ​ កំពុង​រៀបចំ​ផែន​ការ​សម្រាប់​អាជីព។ ស្ត្រី​ពាក់​កណ្ដាល​ដែល​បាន​ស្ទង់មតិ​ជឿជាក់​ថា​ ជំងឺ​រាតត្បាត​បាន​ផ្ដល់​ឱកាស​វិជ្ជាជីវៈ​ថ្មី​សម្រាប់​ពួកគេ​ក្នុង​រយៈពេល​វែង។

លោកស្រី Anna Jones ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន AllBright បាន​កត់​សម្គាល់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “ នេះ​ជា​ការ​រីករាយ​ណាស់​ដែល​យើង​ឃើញ​វិបត្តិ​នេះ​ដើរ​តួ​ជា​កត្តា​ជំរុញ​ សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ​ដោយ​មាន​ស្ត្រី​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ចំណង​ជើង​អវិជ្ជមាន​នៃ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ ផ្ដោត​លើ​អាជីព​របស់​ពួកគេ​និង​មាន​សុទិដ្ឋិនិយម​អំពី​អនាគត” ។

ការ​រក​ឃើញ​ពី​ការ​ស្ទង់មតិ​របស់​សមាជិក​ជាង ៨០០ នាក់​បាន​បង្ហាញ​ថា ​ស្ត្រី​ជា​ច្រើន​កំពុង​ប្រើប្រាស់​ការ​យល់​ឃើញ​និង​ភាព​ធន់​ថ្មី​របស់​ពួកគេ ​ធានា​ថា​នេះ​ជា​បទពិសោធន៍​នៃ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​ ហើយ​ក្នុង​នាម​ជា​អង្គភាព​មួយ​ដែល​យើង​កំពុង​ជួយ​ពួកគេ​ឲ្យ​​ធ្វើ​បែបនេះ។

លោកស្រី Debbie Wosskow  បាន​មាន​ប្រសាសន៍​ថា “ សហគ្រិន​ច្រើន​តែ​ឃើញ​បញ្ហា​ប្រឈម​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ ហើយ​ការ​គិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នេះ​បាន​ឈាន​មុខ​គេ​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ​ ដោយ​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក ៤ នាក់​របស់​យើង​ បាន​សម្រេចចិត្ត​ចាប់​យក​ឱកាស​នេះ ​ហើយ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

លោកស្រី​បាន​បន្ត​ទៀត​ថា“ ចំពោះ​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម​និង​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ស្ថានភាព​នៅ​តែ​មាន​ភាព​តានតឹង​ដដែល” ។ នេះ​បង្ហាញ​ថា​ទោះ​មាន​វិបត្តិ​ជុំវិញ​ពិភពលោក​ឬ​មាន​បញ្ហា​មិន​ដំណើរ​ តែ​សមភាព​យេនឌ័រ​របស់​ស្ត្រី​គឺ​នៅ​តែ​បង្ហាញ​ឥទ្ធិពល​ទៅ​កាន់​ពិភពលោក​ដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

The post ជាមួយ​កូវីដស្ត្រី​ចំនួន ៦១% ទូទាំងលោកត្រូវផ្លាស់ប្ដូរ​អាជីពថ្មីទាំងបង្ខំ appeared first on Kampuchea Thmey Daily.