ព័ត៌មានជាតិ
ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការប្រកួតគំនូរនិងស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ
ក្មេងស្រីចំនួន២៩នាក់ ទទួលបានពានរង្វាន់ក្នុងការប្រកួតគំនូរនិងស្នាដៃស្ត្រី ( Dream Girls Design Contest ) លើកទី១២ឆ្នាំ២០២៥។ កម្មវិធីប្រគល់ពានរង្វាន់ រៀបចំឡើង នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការសហការរៀបចំ ពីសំណាក់អ្នកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។

អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតគំនូរនិងស្នាដៃស្ត្រី ជំនាន់ទី១២ ក្នុងឆ្នាំ២០២៥នេះ រកឃើញម្ចាស់ពានរង្វាន់ចំនួន ២៩នាក់ ដូចជាពានរង្វាន់លេខ ១ ចំនួន ១នាក់ ពានរង្វាន់លេខ ២ ចំនួន ១នាក់ ពានរង្វាន់លេខ ៣ចំនួន ១នាក់ រង្វាន់La Corbeille ចំនួន ១នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រសិល្បៈចំនួន ៥នាក់ រង្វាន់កិត្តិយសចំនួន ៨ នាក់ រង្វាន់រៀលថាយហ្គើរចំនួន ១០ នាក់ រង្វាន់ពិសេសចំនួន ១ នាក់ និងរង្វាន់ការប្រកួតប្រជែងចំនួន ១ នាក់។

ក្នុងចំណោមស្មាដៃគំនូររបស់បេក្ខនារីជាច្រើនរូប ដែលបានចូលរួមប្រកួត ស្មាដៃគំនូរដែលរចនាដោយយុវតី ភាព វណ្ណេប្រានីកា ជាម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ចំនួន ១០០០ដុល្លារ។

យុវតី សឿង សដានាថ ជាម្ចាស់ជ័យលាភីលេខ២ ទទួលបានពានរង្វាន់១ អមជាមួយទឹកប្រាក់ ៥០០ដុល្លារ។

យុវតី សន ប៊ុនសុជាតា ជាម្ចាស់ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ អមជាមួយទឹកប្រាក់ ៣០០ ដុល្លារ។

ជាមួយគ្នានេះ យុវតីខ្មែរជាច្រើនរូបផ្សេងទៀតក៏បានទទួលជោគជ័យតាមរយៈការប្រកួតគំនូរ និងស្នាដៃស្រ្តីផងដែរ ។ ដោយស្នាដៃរបស់ពួកគេត្រូវបានទទួលស្គាល់និងប្រើប្រាស់ក្នុងហាង Amazing Cambodia ទាំង៧ ដែលមានទីតាំងនៅផ្សារទំនើប AEON និងអាកាសយានដ្ឋានអន្តរជាតិផងដែរ ។
អ្នកស្រី WaKana Nukui ម្ចាស់កម្មវិធីការប្រកួតគំនូរនិងស្នាដៃស្ត្រីក្នុងឆ្នាំ២០០៩ បានមើលឃើញថានៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ខណៈនោះ អ្នកស្រីបានទទួលអារម្មណ៍រីករាយដោយស្នាមញញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យអ្នកស្រីចង់បង្កើតឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជាមានជីវភាពប្រសើរឡើង។
អ្នកស្រីបន្តថា ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បីចូលរួមការងារនេះ អ្នកស្រីបានរៀបចំការប្រកួតគំនូរនិងស្នាដៃស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។

អ្នកនាង ហ៊ាង វត្តី ដែលជាអតីតម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធីប្រកួតនេះព្រមទាំងជាសហស្ថាបនិករៀបចំកម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦ ។ ទន្ទឹមនឹងនេះបេក្ខនារីជាច្រើន ក៏ទទួលបានស្នាដៃ និងពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ។

អ្នកស្រីហ៊ាង វត្តី ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់បេក្ខនារីចូលរួមក្នុងការប្រកួត គឺជាក្មេងស្រីឬស្ត្រីនៅទូទាំងកម្ពុជាមានអាយុចាប់ពី១០ដល់៣០ឆ្នាំ ដែលមានស្នាដៃនិងទេពកោសល្យខាងគំនូរ។ ក្នុងករណីមិនមានលទ្ធភាពទិញសម្ភារៈចូលរួមប្រកួត កម្មវិធីនឹងផ្ដល់ការឧបត្ថម្ភ និងសម្រួលដល់បេក្ខជន ដើម្បីឱ្យស្ត្រី ចូលរួមកាន់តែច្រើនក្នុងកម្មវិធីនេះ។

គួរឱ្យដឹងថា លោកស្រី WaKana Nukui ជនជាតិជប៉ុន តែងតែរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រី ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១។ ប៉ុន្តែកម្មវិធីនេះ អាក់ខានមិនបានរៀបចំក្នុងពេលកម្ពុជា ក៏ដូចជាប្រទេសនានារងនូវការរីករាលដាលជម្ងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២៣ នេះ គឺជាលើកទី១២ហើយ នៃការរៀបចំកម្មវិធី។ កម្មវិធីនេះបានប្រព្រឹត្តទៅជា ដើម្បីការជំរុញឲ្យក្មេងៗស្រ្តីមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន ដែលរហូតមកទល់ពេលនេះមានបេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ ពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


