Connect with us

KPT+

មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក

បានផុស

នៅ

ក្នុងប្រវត្តិសាស្ត្រពោរពេញដោយអ្នកចម្បាំងជាភេទបុរស ចំណែកស្ត្រីវិញក៏មានដែរ ប៉ុន្តែច្រើននិយាយពីគំនិត និងភាពវៃឆ្លាតរបស់នាង ។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់អ្នកចម្បាំងជាស្ត្រីសាហាវ ៥នាក់វិញ ថាតើគួរឲ្យស្ងោចសរសើរដល់កម្រិតណា ៖

១. Boudicca ការសងសឹកប្រឆាំងនឹងរ៉ូម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Boudicca គឺជាម្ចាស់ក្សត្រី Iceni នៃ Anglia ភាគខាងកើតចក្រភពអង់គ្លេស ។ តាំងពីដើមមកទ្រង់មិនដែរហ្វឹកហាត់ជាអ្នកចម្បាំងទេ ប៉ុន្តែបន្ទាប់ពីស្វាមីទ្រង់សោយទិវង្គតក្នុងឆ្នាំ ៦០ម.គ. មក ពួករ៉ូម៉ាំងនាំគ្នាវាយដំទ្រង់ និងរំលោភបំពានកូនស្រីៗរបស់ទ្រង់ ធ្វើឲ្យអត់ទ្រាំមិនបានក៏បង្កើតបានជាការបះបោរពីម្ចាស់ក្សត្រី Boudiccaទៅ ។ កាលនោះទ្រង់បានកេណ្ឌទ័ពវាយកម្ទេច Camulodunum (Colchester), Londinium (London), និង Verulamium (St. Albans) ហើយក្នុងប្រវត្តិវិទូជនជាតិរ៉ូម៉ាំង Cassius Dio ពណ៌នាអំពីទ្រង់ថា ៖ “ទ្រង់មានកម្ពស់ខ្ពស់ រូបរាងគួរឱ្យខ្លាចបំផុត ភ្នែកកាចសាហាវបំផុត ហើយសំឡេងឃោរឃៅណាស់ និងមានសក់​ពណ៌​ទង់ដែង​ដ៏​ច្រើន​ធ្លាក់​មក​ត្រឹម​ត្រគាក​” ។ 

២. Tomoe Gozen: វរជនដាវសាមូរ៉ៃ

ភាគច្រើនគេស្គាល់ Tomoe Gozen ពីរឿង The Tale of the Heike ដែលជាប្រវត្តិសាស្ត្រប្រឌិតនៃសង្គ្រាម Genpei សតវត្សទី១២ រវាងគ្រួសារពីរគឺ Taira និង Minamoto ។ យោងតាមប្រវត្តិសាស្ត្របានឲ្យដឹងថា Tomoe គឺជាពួកសាមូរ៉ៃធ្វើការឲ្យប្ដីរបស់ខ្លួនដែលជាមេទ័ពឈ្មោះ Kiso no Yoshinaka ។ Tomoe ពូកែជិះសេះកាន់ដាវដោយគ្មានខ្លាចរអាបន្តិចសោះឡើយ ជាមួយនឹងសមត្ថភាពរបស់ប្រពន្ធ Yoshinaka យកឈ្នះលើ Taira បានសម្រេច ប៉ុន្តែក្រោយមកក្រុមគ្រួសាររបស់គាត់បែរជាក្បត់ទៅវិញ ។ ខណៈពេល Yoshinaka កំពុងប្រយុទ្ធជាមួយបងប្អូនជីដូនមួយរបស់ខ្លួនក្នុងឆ្នាំ ១១៨៤ Tomoe ក៏នៅទីនោះជាមួយគាត់ដែររហូតដល់អ្នកប្រយុទ្ធនៅសល់តែ ៥នាក់ប៉ុណ្ណោះ ។  ជាអកុសល Yoshinaka បញ្ជាឲ្យនាងរត់ទាំងខ្លួនកំពុងជិតស្លាប់ទៅហើយ ដោយសារតែកំហឹង Tomoe ក៏ទៅអូស​ទាហាន​ខ្មាំង​សត្រូវម្នាក់មកកាត់ក្បាលបោះចោលនៅទីនោះ រួចបាត់ស្រមោលពីប្រវត្តិសាស្ត្រទៅ ។ 

៣. Joan of Arc ទាហានរបស់ព្រះ 

អំឡុងពេលសតវត្សទី១៥ សង្គ្រាមរាប់រយឆ្នាំរវាងបារាំង និងអង់គ្លេសកំពុងកើតឡើង មានក្មេងស្រីក្រីក្រម្នាក់មកជួយសង្គ្រោះប្រទេសបារាំង ។ Joan of Arc និយាយថា “ខ្ញុំមកហើយ ព្រះជាអ្នកបញ្ជូនខ្ញុំមកជាជំនួយដល់ព្រះអង្គ និងនគរ” បារាំងបានអនុញ្ញាតឲ្យនាងលើកទ័ព ហើយជិះចេញទៅច្បាំង ។ ក្រោយមក Joan និងកងទ័ពរបស់នាងក៏រំដោះទីក្រុង Orléans យ៉ាងជោគជ័យដើម្បីបើកផ្លូវឱ្យ Charles II ឡើងគ្រងរាជ្យជាផ្លូវការ និងផ្ដល់ភាពស្ងប់សុខក្នុងនគរ ។ ប៉ុន្តែក្នុងឆ្នាំ១៤៣០ ជនជាតិអង់គ្លេសចាប់បាន Joan ព្យាយាមកាត់ទោស និងដុតនាងទាំងរស់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៤៣១ នៅ Rouen ។ យូរៗទៅ បារាំងក្លាយជាអ្នកជោគជ័យដោយកាន់កាប់ដីភាគច្រើន និងបណ្ដេញអង់គ្លេសចេញពីទឹកដីរបស់ខ្លួនអស់ ។ នៅឆ្នាំ ១៩២០ វិហារកាតូលិក និងជនជាតិបារាំងបានតែងតាំងនាងជា “វីរៈនារី” ត្រូវគេស្គាល់មកដល់សព្វថ្ងៃនេះ ។

៤. Tang Sai-er អ្នកដឹកនាំជនបះបោរ

ក្នុងសតវត្សទី១៥ រជ្ជកាលមីង Tang Sai-er ជាក្មេងស្រីម្នាក់មកពី Putai (បច្ចុប្បន្នជាខេត្ត Shandong) ធ្លាប់រៀនក្បាច់គុណពីឪពុករបស់នាងយ៉ាងស្ទាត់ជំនាញ នាងបានរៀបការជាមួយអ្នកធ្វើដំណើរម្នាក់ឈ្មោះ Lin San និងចូលរួមក្នុង “បក្សឈូកស” ហើយក្លាយជាអ្នកដឹកនាំក្នុងតំបន់ ។ ជីវិតរបស់នាងត្រូវផ្លាស់ប្ដូរទាំងស្រុងពេលឪពុកម្ដាយ និងប្ដីស្លាប់ចោល ជាពិសេសមានការតម្លើង​​ពន្ធ​យ៉ាង​ច្រើន ​ជាមួយនឹងគ្រោះទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួតទៀតផង ។ ​ ដោយហេតុនោះហើយទើប Tang សម្រេចចិត្ត​លើក​ទ័ព​កសិករ​នៅ​ឆ្នាំ១៤២០ ទៅ​​ប្រយុទ្ធ​ជាមួយ​ទាហាន​មីងយ៉ាង​ជោគជ័យ គេនិយាយតៗគ្នាថា នាងឈ្នះមកពីការបង្កើតតុក្កតាបិសាចក្រដាសចេះហោះ ។ ទីបំផុត Tang ក៏ទទួលបរាជ័យ ប៉ុន្តែនាងគេចខ្លួនបាត់ឈឹងចាប់ពីពេលនោះមក មានមតិខ្លះជឿថានាងត្រូវបានចាប់តែមិនអាចធ្វើអ្វីលើនាងមិនកើត ខ្លះទៀតថា មេដឹកនាំក្បត់រូបនេះបន្លំខ្លួនជាយាយជី ។

៥. Prudence Cummings Wright អ្នកស្នេហាជាតិដ៏រឹងមាំ

ក្នុងសតវត្សទី១៨ ស្វាមីរបស់នាងបានចូលរួមជាមួយអ្នកមកពី Pepperell ក្នុងការដើរក្បួនដើម្បីប្រយុទ្ធប្រឆាំងនឹងអង់គ្លេសបន្ទាប់ពីសមរភូមិ Lexington និង Concord ក្នុងខែមេសា ឆ្នាំ១៧៧៥ នាងក៏ត្រូវបានជ្រើសរើសជាមេដឹកនាំនៃកងជីវពលស្ត្រីដែលគេស្គាល់ថាជាឆ្មាំរបស់លោកស្រី David Wright ជាមួយនឹងបេសកកម្មដើម្បីការពារតំបន់នោះផងដែរ ។ បន្ទាប់ពីដឹងរឿងប្អូនប្រុសរបស់នាងកំពុងក្បត់ដោយលួចផ្ដល់ព័ត៌មានពីកាណាដាទៅបូស្ដុនភ្លាម នាងចាត់វិធានការភ្លាមដូចគ្នា ។ នៅតាមផ្លូវដែលអ្នកស៊ើបការណ៍ឆ្លងកាត់ Pru បញ្ជាឲ្យស្រីៗផ្សេងទៀតដកហូតឯកសារ និងឃុំឃាំងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីការពារប្រទេសជាតិពីការលេចឮរឿងផ្ទៃក្នុងដល់សត្រូវ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកស្គាល់ឈ្មោះសំពៅចោរសមុទ្រល្បីៗប្រចាំប្រវត្តិសាស្ត្រពិភពលោក ៦ គ្រឿង

ចុចអាន ៖ ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម