ស្ថានទូតវៀតណាមប្រចាំកម្ពុជា Archives - Kampuchea Thmey Daily

ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានចាត់ទុកការជេរប្រមាថពីសំណាក់អ្នកលេងតិកតុក ប្រើភាសាវៀតណាម ជារឿងដែលត្រូវតែស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ក្រោមកិច្ចសហការរវាងភាគីទាំងពីរ។ ការលើកឡើងរបស់ទូត វៀតណាមដូច្នេះ គឺឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រមុខការទូតកម្ពុជា។

ក្នុងជំនួបជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា នេះលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស  បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋា ភិបាលកម្ពុជា ចំពោះការបង្ហោះសារតាមTik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺសម្ដេចតេជោ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ  ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

តាមរយៈលោកទូតវៀតណាម លោកឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់កម្ពុជា ដោយសូមឱ្យរដ្ឋាភិបាលវៀត ណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតបភ្លាមៗ ទូតវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។

គួរឱ្យដឹងថា តាមសំណេរនៅលើគណនីហ្វេសប៊ុក នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែឧសភា សម្ដេចតេជោ បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីបើកមើលមតិយោបល់ក្នុងគណនីតិកតុកដែលសម្ដេចបានបង្ហោះវីដេអូ​ ស្រាប់តែឃើញជនជាតិវៀតណាម​ច្រើន​សិបនាក់ បានចូលប​ញ្ចេញមតិជេរក្នុងវីដេអូចំនួនបួនដែលសម្ដេចបានបង្ហោះ។ សម្ដេច បានដាក់ការសង្ស័យថា ជនទុច្ចរិតដែលប្រើប្រាស់ភាសាវៀតណាមជេរសម្ដេចនាពេលនេះ គឺដោយសារតែសម្ដេច ថ្លែងសារពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណនតេជោ។

ក្នុងករណីនេះ សម្ដេចតេជោ បានអះអាងថា គឺនៅមិនទាន់ប្រាកដថាជនជាតិវៀតណាមដែលជេរសម្ដេចទាំងអស់នេះ ជាជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាម ឬរស់នៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬជាអណិកជន វៀតណាមរស់នៅលើដីកម្ពុជា ឬពលរដ្ឋខ្មែរក្រោមដែលមានគណនីតិចតុក និងចេះ​ប្រើប្រាស់ភាសាវៀត ណាមផង និងចេះអានអក្សរខ្មែរឡើយ។

ព្រោះតែសង្ស័យ មិនប្រាកដ និងភាពមិនច្បាស់លាស់បែបនេះ សម្ដេចអះអាងថា គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលអាចធ្វើបាន។ហេតុដូច្នេះសម្ដេច បានស្នើរឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេច ថាគឺជាអ្នកណា។

ផ្អែកតាមការស្នើសុំរបស់សម្ដេចតេជោ ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទនេះ ទើបប្រមុខការទូតកម្ពុជា ជួបជជែកពិភាក្សាជាមួយទូតវៀតណាម ដើម្បីជជែកពីករណីដែលកើតឡើងចំពោះសម្ដេចតេជោ ហ៊ុន សែន៕

ចុចអាន៖ សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

The post ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ appeared first on Kampuchea Thmey Daily.

ទូតបរទេសចំនួន៣រូបប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់
សព្វថ្ងៃ កម្ពុជា ​មាន​ស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍ជាង៣០ កំពុងប្រចាំនៅតាមបណ្តា​ប្រ​ទេសនានានៅ លើពិភពលោក ខណៈ​ស្ថានបេសកកម្មបរទេសប្រមាណជាង៣០​ដែរ ដែលកំពុងតាំងនៅក្នុងប្រទេសកម្ពុជា។ ជាការចាប់អារម្មណ៍នោះ គឺមានឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតចំនួន៣ប្រទេសដែលប្រចាំនៅកម្ពុជា អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីទទួលបានការចាត់តាំងពីរដ្ឋាភិបាលវៀតណាមឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានចូលក្រាបបង្គុំគាល់ថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅខែតុលា ឆ្នាំ២០២១។

មុនពេលមកបម្រើការជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជានេះ លោក ង្វៀន ហ៊ុយតាំង គឺជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សវៀតណាម ហើយលោក ធ្លាប់ធ្វើជាអ្នកបកប្រែសម្រាប់ការិយាល័យនៃក្រុមអ្នកជំនាញការវៀតណាមនៅកម្ពុជា កាលពីចន្លោះឆ្នាំ១៩៨០ ដល់១៩៨៧ ខណៈនៅក្នុងចន្លោះឆ្នាំ២០០០ ដល់២០០៣ លោក ធ្វើជាលេខាទី១ នៃស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ក៏ជាឯកអគ្គរដ្ឋទូតបរទេស ដែលចេះនិយាយភាសាខ្មែរបានយ៉ាងល្អដែរ។ លោក អាណាតូលី បូរ៉ូវីក ត្រូវបានរដ្ឋាភិបាលរុស្ស៊ី សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំកម្ពុជា កាលពីឆ្នាំ២០២០ តាមក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការតែងតាំងនេះ លោក អាណាតូលី បូរ៉ូវីក បានផ្ដើមបំពេញបេសកកម្មការទូតនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ និងបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

មិនខុសពីលោកឯកអគ្គរដ្ឋទូតវៀតណាម, ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក ក៏ជាអតីតអ្នកការទូតវ័យក្មេងម្នាក់ ដែលធ្លាប់បានមកបំពេញការងារនៅកម្ពុជា តាំងពីឆ្នាំ១៩៨៤ ហើយលោកបានខិតខំប្រឹងប្រែងរៀនភាសាខ្មែរ តាំងពីពេលនោះមក។ លុះនៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ លោក អាណាតូលី បូរ៉ូវីក បានមកបំពេញការងារនៅកម្ពុជា ជាលើកទី២ ក្នុងតួនាទីជានាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា ហើយជាថ្មីម្ដងទៀត គឺនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ លោក ធ្វើជាទីប្រឹក្សាអមស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ខណៈការមកធ្វើជាឯកអគ្គរដ្ឋ ទូតនេះ ជាលើកទី៤ហើយ។

ដោយឡែកឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជាមួយរូបទៀត ដែលចេះនិយាយភាសាបានខ្លះដែរនោះ គឺលោក ឌូមីនិក វីល្លាម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា។ លោក ឌូមីនិក វិល្លាម បានទទួលការបណ្តុះបណ្តាលភាសាខ្មែរ កាលពីឆ្នាំ២០២១ ហើយក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា ជារឿយៗលោកឯកអគ្គរាជទូតអង់គ្លេសរូបនេះ តែងតែផ្សព្វផ្សាយនូវវីដេអូជាច្រើន ដែលលោក បាននិយាយជាភាសាខ្មែរ។ ក្រៅពីភាសាខ្មែរ លោក ឌូមីនិក វិល្លាម ក៏អាចប្រើប្រាស់ភាសាបារាំង និងអេស្ប៉ាញបានផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ទូតបរទេសចំនួន៣រូបប្រចាំនៅកម្ពុជា ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់ appeared first on Kampuchea Thmey Daily.

នគរបាលកម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែន
នគរបាលជាតិកម្ពជា និងនគរបាលវៀតណាម ប្ដេជ្ញាបន្តសហការរួមគ្នាលើការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលបានរត់គេចខ្លួន។ ការប្ដេជ្ញារបស់នគរបាលទាំងពីរ ធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ ស ថេត និងលោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា បានពាំនាំនូវពាក្យពេចន៍ជូនពររបស់ក្រសួងនគរបាលវៀតណាម ជូនលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវតែងតាំងជា អគ្គស្នងការនគរបាលជាតិ។ ក្នុងឱកាសនោះ លោក LE VAN PHUONG បានបង្ហាញការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម និងនគរបាលជាតិកម្ពុជា លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដ៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលរត់គេចខ្លួន។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម។ តែយ៉ាងណា លោក ស ថេត បានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពស្របតាមផែនការនៃសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសបន្តជំរុញយន្តការដែលមានស្រាប់ក្នុងការផ្តល់កិច្ចសហប្រតិបត្តិរវាងកម្ពុជា-វៀតណាម ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីបម្រើឱ្យវិស័យសន្តិសុខ សណ្តាប់ធ្នាប់ នៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូនលោកប្រធានស្ថានតំណាង អំពីគោលជំហររក្សាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលថ្នាក់ដឹកនាំនគរបាលជាតិ នៃប្រទេសទាំងពីរសម្រេចបាន និងប្តេជ្ញាបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធជារៀងរហូត៕

The post នគរបាលកម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែន appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​សម្ដែង​នូវ​ការ​កោតសរសើរ​ពី​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ
ភ្នំពេញ​ ៖ លោក ង្វៀន ហ៊ុយ​ថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​រាជ​ធានី​ភ្នំពេញ ក្នុង​រយៈពេល​៤ទសវត្សរ៍​នេះ ពិសេស​២​ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ រក្សាបាន​នូវ​សេដ្ឋកិច្ចជាតិ​ល្អ ប្រជាជនមាន​ជីវភាព​ល្អប្រសើរ​។

ការសំដែង​នូវ​ការកោតសរសើរ​បែបនេះ របស់​លោក ង្វៀន ហ៊ុយ​ថាំង បាន​ធ្វើឡើង​ខណៈ​ដែល​លោក​បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ង្វៀន ហ៊ុយ​ថាំង បាន​មានប្រសាសន៍ថា ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​នេះ​ពិតជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ពី ៤០​ឆ្នាំមុន​គឺ​ដូច​មេឃ​ហើយនឹង​ដី ។ បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ជួប​នៅ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដូច​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ​យ៉ាង​ល្អ ជាមួយនឹង​ការរក្សាបាន​នូវ​សេដ្ឋកិច្ចជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ​យ៉ាង​ល្អប្រសើរ​។

លោក​បន្តថា សម្រាប់​រាជធានី​ភ្នំពេញ គឺ​ការរៀបចំ​ក្រុង​បានល្អ​ប្រសើរ ហើយ​ទំនាក់ទំនង​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង រវាង​ប្រទេស​និង​ប្រទេស កម្ពុជា​-​វៀតណាម ឃើញថា មាន​សាមគ្គីភាព មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ រឹត​មាំ​និង​ខ្លាំងក្លា​។

លោក​បញ្ជាក់ថា លោក​នឹងធ្វើ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​រួមចំណែក​រក​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​វៀតណាម​មាន​ទំនាក់ទំនង​មាន​សាមគ្គីភាព​គ្នា​តែ​រឹងមាំ​នៅពេលដែល​លោក​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ។ ​លោក​ក៏បាន​សូមឱ្យ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ហូជីមិញ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ពិសេស​គឺ​ការ​ផ្សារភ្ជាប់ បណ្ដុះបណ្ដាល​យុវជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ទំនាក់ទំនង មាន​កិច្ច​សហប្រតិបត្តិការ​ការងារ​ជាមួយ​ល្អ​និង​រឹងមាំ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ដែលថា ប្រទេស​កម្ពុជា​ក៏ដូចជា​រាជធានី​ភ្នំពេញ បាន​ធូរស្រាល​ដោយ​ជំងឺ​កូ​វីដ​-១៩​ហើយ ហើយ​យើង​ក៏បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ​ដែរ ធ្វើអោយ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម ក្នុងការ​រឹតចំណង​សាមគ្គីភាព ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត​។

លោក​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​ប្រទេស​យើង​ទាំង​២​មាន ទំនាក់ទំនង​សហប្រតិបត្តិ​ការណ៍​ល្អ ការរស់នៅ​ជាមួយគ្នា​ដោយ​ភាពស្មោះត្រង់ យោកយល់​គ្នា នោះ​ប្រទេស​ទាំងពីរ នឹងមាន​សាមគ្គីភាព​គ្នា​កាន់តែ​ល្អ​និង​រឹងមាំ​យូរអង្វែង​៕

ដោយ ៖ ស្រីរ័ត្ន

The post ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​សម្ដែង​នូវ​ការ​កោតសរសើរ​ពី​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ appeared first on Kampuchea Thmey Daily.

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធា វៀតណាមអបអរសាទរពិធីចូលឆ្នាំថ្មី
នាឱកាស ដែលប្រជាជនវៀតណាម ត្រៀមប្រារព្ធពិធីអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀត ណាម និងលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២នេះ។

ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការជូនពរឆ្នាំថ្មី ចំពោះថ្នាក់ដឹកនាំស្ថានទូត, អនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យ ក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឲ្យ ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។

ជាការឆ្លើយតបលោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណ ចំពោះមនោសញ្ជេតនារបស់គណៈប្រតិភូអគ្គបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយស អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេស​ទាំងពីរផងដែរ៕

អត្ថបទ៖ វិមាន

The post នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធា វៀតណាមអបអរសាទរពិធីចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតវៀតណាម ៖ កម្ពុជា ជាប្រទេសតូចមែនពិត តែទឹកចិត្តនិងបេះដូងធំទូលាយ
លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសតូចមែនពិតតែទឹកចិត្តនិងបេះដូងធំទូលាយ។

លោក វ៉ូ ក្វាងម៉ិញ ថ្លែងបែបនេះក្នុងពេលដែលបានការអនុញ្ញាតជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាមនាថ្ងៃម្សិលមុិញនិងជម្រាបលាក្នុងពេលបញ្ចប់បេសកម្មការទូតនៅកម្ពុជា។

ខណៈនោះដែរក៍មានពិធីប្រគល់និងទទួលថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាមដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជាជូនទៅសមាគមនមិត្តិភាពវៀតណាម កម្ពុជាតាមរយៈលោក វ៉ូ ក្វាងម៉ិញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈឯកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។

ជាការឆ្លើតបត លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុនសែនទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ។ ឯកអគ្គរដ្ឋទូតវៀតណាមបានថ្លែងថា កម្ពុជាជាប្រទេសតូចមែនពិតតែទឹកចិត្តនិងបេះដូងធំទូលាយគួរអោយគោរពស្ញប់ស្ញែងពីព្រោះកម្ពុជាតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារះប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩រួមទាំងថវិកាផងដែរដល់ប្រទេសជិតខាងជាហូហែរមកជាក់ស្ដែងជួយវៀតណាមថ្ងៃនេះគឺជាទឹកចិត្តដ៍វិសេសវិសាលបំផុតជួយគ្នាក្នុងគ្រាជួបការលំបាក។

លោកក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ។ ជាពិសេស នៅព្រឹកនេះជំនួយរបស់កម្ពុជាបានទៅដល់ប្រទសវៀតណាមបានធ្វើពិធីប្រគល់ និងទទួល ចំណែកឯអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ត្រូវបានប្រគល់និងទទួលនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផងដែរ ។

លោកបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងដំណាក់កាលដែលប្រទេសវៀតណាមកំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។
ជាចុងក្រោយ លោកវ៉ូ ក្វាងម៉ិញ ក៏បាន ជម្រាបលា លោកជំទាវកិត្តិសង្គហបណ្ឌិតក្នុងពេលដែល លោកបានបញ្ចប់អណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ ៕

អត្ថបទ ៖ វិមាន

The post ឯកអគ្គរដ្ឋទូតវៀតណាម ៖ កម្ពុជា ជាប្រទេសតូចមែនពិត តែទឹកចិត្តនិងបេះដូងធំទូលាយ appeared first on Kampuchea Thmey Daily.