Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន

បានផុស

នៅ

តាមសំណេរនៅលើគណនីហ្វេសប៊ុក នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែឧសភា នេះ សម្ដេចតេជោ បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីបើកមើលមតិយោបល់ក្នុងគណនីតិកតុកដែលសម្ដេចបានបង្ហោះវីដេអូ​ ស្រាប់តែឃើញជនជាតិវៀតណាម​ច្រើន​សិបនាក់ បានចូលប​ញ្ចេញមតិក្នុងវីដេអូចំនួនបួនដែលសម្ដេចបានបង្ហោះ។

តាមសម្ដេចតេជោ ជនជាតិវៀតណាមដែលចូលបញ្ចេញមតិនោះ គឺសុទ្ធតែជេរសម្ដេច ដែលសម្ដេចវាយតម្លៃថា ជនជាតិវៀតណាមទាំងនោះជេរសម្ដេចក្រោយ ថ្លែងសារពាក់ព័ន្ធរឿងព្រែកជីកហ្វូណនតេជោ។ ជុំវិញការបញ្ចេញមតិជេរបែបនេះ សម្ដេចតេជោ បានបញ្ជាឱ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីវៀតណាម វែកមុខជនទាំងនោះ ដើម្បីឱ្យដឹងពីសមាសភាពអ្នកជេរទាំងនោះជាអ្នកណាឱ្យពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ករណីជនជាតិវៀតណាមបញ្ចេញមតិមិនសមរម្យបែបនេះ គឺមិនមែនជាលើកទី១ឡើយ ព្រោះសម្ដេចតេជោ បានឱ្យដឹងថា កាលពីជាង៧ឆ្នាំមុន គឺមានជាតិវៀតណាមជាង២ពាន់នាក់ ក្នុងនោះមានទាំងមន្ត្រីនយោបាយថ្នាក់ស្រុកផង បានចូលបញ្ចេញមតិអសុរសក្នុងគណនីហ្វេសប៊ុកសម្ដេច ក្រោយសម្ដេចថ្លែងពីបញ្ហាសមុទ្រចិនខាងត្បូង ដែលជាបញ្ហាក្ដៅរវាងចិន និងវៀតណាម នាកាលណោះ។ ប៉ុន្តែទង្វើនេះ បានស្ងាត់បាត់ទៅវិញ បន្ទាប់ពីសម្ដេចបានជូនដំណឹងទៅមន្ត្រីនយោបាយជាន់ខ្ពស់វៀតណាម។

សម្ដេចតេជោ បានសរសេរដូច្នេះថា «កាលឆ្នាំ២០១៦.២០១៧ មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម
Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្សងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិនខាងត្បូង»

ដោយឡែកក្នុងឆ្នាំ២០២៤នេះ ជនជាតិវៀតណាមជាច្រើនបានបញ្ចេញមតិមិនសមរម្យ ក្នុងគណនីតិកតុកសម្ដេចតេជោ វិញម្ដង ក្រោយសម្ដេចតេជោ ហ៊ុន សែន ថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោ ម្ដងហើយម្ដងទៀត។

សម្រាប់សម្ដេចតេជោ គឺនៅមិនទាន់ប្រាកដថាជនជាតិវៀតណាមដែលជេរសម្ដេចទាំងអស់នេះ ជាជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាម ឬរស់នៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬជាអណិកជន វៀតណាមរស់នៅលើដីកម្ពុជា ឬពលរដ្ឋខ្មែរក្រោមដែលមានគណនីតិចតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរឡើយ។


ព្រោះតែសង្ស័យ មិនប្រាកដ និងភាពមិនច្បាស់លាស់បែបនេះ សម្ដេចអះអាងថា គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលអាចធ្វើបាន។ហេតុដូច្នេះសម្ដេច ស្នើរឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេច ថាគឺជាអ្នកណា?


សម្ដេចអតីតនាយករដ្ឋមន្ត្រី អះអាងថា សម្ដេច មិនចោទថាថ្នាក់ដឹកនាំប្រើមនុស្សឱ្យចូលមកបញ្ចេញមតិអសីលធម៌ឡើយ ទើបសម្ដេច ចង់ឱ្យមានការចាប់ដៃរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរផ្ដើមស្រាវជ្រាវរកជនទាំងនោះ ដើម្បីជៀសវាងករណីមានជនទុច្ចរិតឆក់ឱកាស បង្កបញ្ហាដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន បានបញ្ចប់សំណេរលើទំព័រហ្វេសប៊ុក ដូច្នេះថា «ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់ មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម