ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធា វៀតណាមអបអរសាទរពិធីចូលឆ្នាំថ្មី
នាឱកាស ដែលប្រជាជនវៀតណាម ត្រៀមប្រារព្ធពិធីអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀត ណាម និងលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២នេះ។
ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការជូនពរឆ្នាំថ្មី ចំពោះថ្នាក់ដឹកនាំស្ថានទូត, អនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យ ក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឲ្យ ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។
លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។
ជាការឆ្លើយតបលោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណ ចំពោះមនោសញ្ជេតនារបស់គណៈប្រតិភូអគ្គបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយស អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


