ស្រៀវធ្មេញ Archives - Kampuchea Thmey Daily

មានបញ្ហាស្រៀវធ្មេញ គួរដោះស្រាយបែបណា?
អាការស្រៀវធ្មេញអាចកើតមានលើទាំងវ័យ​ក្មេង​ និង​ចាស់ ឲ្យតែមានបញ្ហា ធ្មេញស្រាំប្រេះ ធ្មេញបែក ធ្មេញពុក ធ្មេញសឹករេចរឹលស្រទាប់ខាងក្រៅ ឬមានជំងឺអញ្ចាញធ្មេញនឹងជួបប្រទះបញ្ហាស្រាវធ្មេញនេះហើយ។ ពិសេសរាល់ពេលដែលញ៉ាំអាហាររឹង អាហារត្រជាក់ ឬកក អាហារក្ដៅ និងពពួកអាហារមានជាតិកាត់ខ្លាំងក៏​អាច​ធ្វើ​ឲ្យ​ស្រាវ​ធ្មេញ​ដែរ​។

ធ្មេញបែងចែកជាបីស្រទាប់សំខាន់ៗ គឺស្រទាប់ក្រៅ(កាចា) ស្រទាប់កណ្ដាល(ស្រទាប់ភ្លុក) និង ស្រទាប់ក្នុង(បណ្ដូលធ្មេញ)។ នៅពេលស្រទាប់ខាងក្រៅ រងផលប៉ះពាល់ដោយប្រការណាមួយ ដូចជា សឹក ឬ បែកជាដើម នោះធ្មេញនឹងមិនរឹងមាំទៀតនោះទេ។ ដូច​នេះ​នៅពេល​យើង​ញ៉ាំរបស់រឹង របស់ត្រជាក់ ឬក្ដៅ ក៏​នាំ​ឲ្យយើងមានអាការៈស្រៀវធ្មេញ។

វិធីព្យាបាលធ្មេញស្រៀវ

ការព្យាបាលធ្មេញស្រៀវ គឺអាស្រ័យលើកម្រិតនៃការស្រៀវ និង ការខូចខាតធ្មេញរបស់អ្នកជំងឺម្នាក់ៗ។ ករណីធ្ងន់ គឺត្រូវទៅជួបជាមួយទន្ដពេទ្យ ដើម្បីត្រួតពិនិត្យ និង ព្យាបាល។ ក្នុងករណីស្រាលអាចសាកល្បងអនុវត្ដវិធីដូចខាងក្រោមនេះបាន។​

ប្រើប្រាស់ថ្នាំដុសធ្មេញ៖ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយព្យាបាលធ្មេញស្រៀវបានផងដែរ ពិសេសពពួកថ្នាំដុសធ្មេញដែលផ្ទុកសារធាតុ ភ្លុយអ័រ។ យើងអាចប្រើប្រាស់ថ្នាំដុសធ្មេញ លាបនៅកន្លែងដែលមានអាការៈស្រៀវ ឬកន្លែងដែលមានស្មាមពុក ស្មាមប្រេះ នឹងអាចជួយកាត់បន្ថយអាការៈស្រៀវបាន។

ផ្លាស់ប្ដូរទម្លាប់ដុសធ្មេញ៖ ដើម្បីដុសធ្មេញបានស្អាតល្អ គឺអាស្រ័យទៅលើតិចនិក បូកផ្សំជាមួយសរសៃច្រាសស្ដើងទន់ ទើបអាចជ្រៀតចូលតាមចន្លោះធ្មេញ សម្អាតកម្ទេចកំទីចំណីអាហារបានស្អាត និងមានប្រសិទ្ធភាពការពារធ្មេញ។ ម្យ៉ាងវិញទៀត គួរទម្លាប់ ដុស​ធ្មេញ​ក្រោយ​ការញ៉ាំ​​អាហារ​យ៉ាង​តិច​ កន្លះទៅមួយ​ម៉ោង ​ព្រោះ​ដោយសារ​តែ​ចំណី​អាហារ​ និង​ភេសជ្ជៈ​ខ្លះ ​អាច​ធ្វើ​ឲ្យ​កាចា​ធ្មេញ​លែង​រឹង​មាំ ​ធ្វើ​ឲ្យ​ការ​ដុស​សម្អាត​ធ្មេញ​ភ្លាមៗក្រោយ​អាហារ​ កាន់តែ​ឆាប់​សឹកកាចា​ធ្មេញ​បាន។

ផ្ដាស់ប្ដូររបបអាហារ៖ អាហារមួយចំនួនគួរតែកាត់បន្ថយដូចជាពពួក ភេសជ្ជៈមានជាតិអាស៊ីដ ទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកប៉េងប៉ោះ ដែលសុទ្ធតែអាចធ្វើឲ្យកាចាធ្មេញសឹករេចរឹល។ ក្នុងនោះក៏រាប់បញ្ចូលប្រភេទអាហារ រឹងផងដែរ។

សុំការណែនាំបន្ថែមពីពេទ្យ៖ ដោយសារតែបញ្ហាធ្មេញស្រៀវទាំងអស់ មិនមែនសុទ្ធតែដូចគ្នា ហេតុនេះគួរជួបពិនិត្យជាមួយគ្រូពេទ្យធ្មេញជាមុនសិន ប្រសើរជាងរកវិធីព្យាបាលខ្លួនឯងនៅផ្ទះ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖យុវវ័យចូលចិត្តដាក់ធ្មេញដែក ត្រូវដឹងពីផលប៉ះពាល់ដល់សុខភាព

ចុចអាន៖កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

The post មានបញ្ហាស្រៀវធ្មេញ គួរដោះស្រាយបែបណា? appeared first on Kampuchea Thmey Daily.