KPT+
យុវវ័យចូលចិត្តដាក់ធ្មេញដែក ត្រូវដឹងពីផលប៉ះពាល់ដល់សុខភាព
ធ្មេញដែកជាឧបករណ៍ប្រើសម្រាប់ពុតធ្មេញ ដែលដាក់ដោយទន្តពេទ្យជំនាញ បច្ចុប្បន្នក្លាយជាគ្រឿងតុបតែងខ្លួនពេញនិយមសម្រាប់យុវវ័យទៅវិញ ព្រោះពួកគាត់គិតថាវាគួរឲ្យស្រលាញ់ និងទាន់សម័យ ។
ទន្ទឹមនេះធ្មេញដែកសិប្បនិម្មិតជាឧបករណ៍ធ្វើពីខ្សែមួយខ្សែរួមជាមួយនឹងដែកជាច្រើនដុំ ដើម្បីបិទភ្ជាប់ឲ្យជាប់ធ្មេញដូចពិតៗ ប៉ុន្តែវាផ្ដល់ផលប៉ះពាល់ជាច្រើន បើមិនមែនជាឧបករណ៍ដែលដាក់ដោយពេទ្យធ្មេញមានអាជ្ញាប័ណ្ណត្រឹមត្រូវទេនោះ ។

គុណវិបត្តិនៃធ្មេញដែកសិប្បនិម្មិតមានដូចជា ៖
_ ស្លាក់ដែក: ដោយសារពេលគេងឬញ៉ាំអាហារដែកដុំតូចៗអាចរបូតចូលទៅតាមបំពង់កបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ។
_ ពុលឧបករណ៍: កៅស៊ូ និងវត្ថុផ្សេងៗដែលប្រើសម្រាប់ដាក់ធ្មេញធ្វើពីជ័រអន់ជាដើម ។
_ ឈឺមាត់: ជួនកាលមានឆ្លងមេរោគ ឬដំបៅមាត់អាចឈានដល់ការវះកាត់ទៀតផង ។

_ ធ្មេញរត់ខុសជួរ: ធ្មេញអាចនឹងជំពើសលើសដើមក្នុងករណីដាក់យូរពេក ។
_ ខូចធ្មេញ: ឥទ្ធិពលកាវបិទដែកសិប្បនិម្មិតអាចធ្វើឲ្យធ្មេញពុក ឬរលួយផងដែរ ។
_ ប្ដូរពណ៌ធ្មេញ: ធ្មេញអ្នកនឹងបន្សល់ទុកស្នាមដែកដូចដុះផ្សិត ឬសឹកពីដែកមិនល្អ ។

_ បាក់ធ្មេញ និងក្លិនមាត់មិនល្អ: បញ្ហារលាកអញ្ចាញជាមូលហេតុនាំឲ្យធ្មេញខូច និងបង្កក្លិនមាត់មិនល្អពិបាកទ្រាំតែម្ដង ។
សូមរំលឹកដែរថាសុខភាពជារឿងចម្បងបន្ទាប់ពីសម្រស់ ដូច្នេះរាល់ការតុបតែងខ្លួនឬកែប្រែខ្លួនត្រូវស្វែងយល់ពីសុខភាពជាមុនសិនទើបជាការល្អ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ វិធី ១០ យ៉ាងពីទន្តសាស្ត្រ ថែរក្សាខ្លួនក្រោយដកធ្មេញថ្គាមទាល់
ចុចអាន ៖ តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឲ្យកូនដុះធ្មេញច្រពើស
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


