ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ Archives - Kampuchea Thmey Daily

សម្តេចតេជោ រំឮកថារដ្ឋត្រៀមថវិកាខ្ទង់ពាន់លានដុល្លារសម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ប៉ុន្តែកូវីដបង្អាក់គម្រោង
ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» និងការអនុវត្តគោលការណ៍សន្សំសំចៃ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ រដ្ឋាភិបាលកម្ពុជាដៃម្ខាងទទល់ជម្លោះផ្ទៃក្នុង និងដៃម្ចាងទៀតខិតខំកសាង ដោយប្រើវិធីសាស្រ្តសន្សំសំចៃ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ។

តាមរយៈការសន្សំសំចៃជាបន្តបន្ទាប់ និងការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព រហូតមកដល់ឆ្នាំ ២០២០ រដ្ឋាភិបាលអាចសន្សំថវិកាបានក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។ ទោះជាយ៉ាងណា រលកនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង បានធ្វើឱ្យផែនការអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋាភិបាលត្រូវជួបការរាំងស្ទះ និងពន្យារពេល។

ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍រំលឹកអំពីដំណើរតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីគ្រាដែលប្រទេសជាតិជួបការលំបាកខ្លាំង ទាំងខ្វះខាតថវិកា ហើយពេលខ្លះសូម្បីតែប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការក៏មិនមានគ្រប់គ្រាន់ផងដែរ។ ទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក្តី ក្រោមការដឹកនាំរបស់សម្តេច និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសកម្ពុជាបានបន្តអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងអនុវត្តការគ្រប់គ្រង និងការសន្សំសំចៃថវិកាប្រកបដោយប្រសិទ្ធភាព ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ។

សម្តេចតេជោ បានទម្លាយឱ្យដឹងថា៖«ពេលនោះយើងសន្សំប្រាក់ បានប្រមាណជា ៤ពាន់លានដុល្លារ ប៉ុន្តែកូវីដ បានធ្វើបាបយើង ធ្វើឱ្យស្រុតផែនការមិនបានសម្រេច»។ បើសិនមិនមានកូវីដ ១៩ ធ្វើបាបយើង ខ្ញុំនិយាយបានថា ​ពេលនោះយើងដកត្រឹមតែ ២ពាន់លានដុល្លារ ឬ ២៥០០ ដុល្លារយកមកធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យខ្លាំងដោយមិនពឹកពាក់បរទេស»។

ក្រៅពីមានផែនការដកប្រាក់សន្សំមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្តេចបង្ហើបថាបានត្រៀមគម្រោង ១ពាន់លានដុល្លារ សម្រាប់ទិញម៉ាស៊ីនភ្លើង ៤០០ មេកាវ៉ាត់ ដាក់នៅជិតក្រុងភ្នំពេញ ដើម្បីត្រៀមសង្គ្រោះ ក្នុងករណីមានការដាច់ចរន្តអគ្គិសនីផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីកូវីដ ១៩ សម្តេចតេជោអះអាងថា កម្ពុជាបានស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ និងមានសន្ទុះកំណើនជាបន្តបន្ទាប់។ តួយ៉ាង គិតត្រឹមរយៈពេល ៥ ខែ ឆ្នាំ ២០២៦ នៃចំណូលពន្ធដារសម្រេចបានជាង៥៣% គិតជាទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ។

កាលពី​ឆ្នាំ ២០១៩ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជាតិដ៏ច្រើន​ប្រមាណ​ជិត ៣០០ លាន​ដុល្លារ ស្ថាបនា​ផ្លូវ​ចំនួន ៣៧ ខ្សែ​​មាន​ប្រវែង ៨៤ គីឡូម៉ែត្រ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅ​ជាទីក្រុង​ទំនើប​ដែល​មាន​សោភណភាព បរិស្ថាន​ល្អ សម្រាប់​ការ​រស់នៅ ទេសចរណ៍ និង​ធុរកិច្ច៕

The post សម្តេចតេជោ រំឮកថារដ្ឋត្រៀមថវិកាខ្ទង់ពាន់លានដុល្លារសម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ប៉ុន្តែកូវីដបង្អាក់គម្រោង appeared first on Kampuchea Thmey Daily.

ផ្លូវ​ និង​ស្ពានចំនួន ៧ ​គម្រោង​ធំៗ​ចាយទុន​ខ្ទង់​ពាន់លាន​ដុល្លារកំពុង​ដំណើរការ​សាងសង់​ គ្រោង​បញ្ចប់​ឆាប់ៗ​នេះ
ក្រសួង​សាធារណការ​និងដឹកជញ្ជូន ​បាន​កំពុងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៧ គម្រោង ដោយប្រើប្រាស់​ថវិកា​ហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍មាន​ប្រវែង​សរុប​ប្រមាណ ៤៥២,៤៨ គីឡូម៉ែត្រ ក្នុង​ទុន​ចំណាយ​​រាប់​ពាន់​​លាន​ដុល្លារ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលកំពុង​ដំណើរការសាងសង់​ ហើយ​គ្រោង​បញ្ចប់​បន្តបន្ទាប់​ទាំង​នោះ​​រួមមាន៖

-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)

ផ្លូវ​ជាតិ​លេខ​ ៤​ ជា​​ខ្សែផ្លូវជាតិ​​ដ៏​​មាន​សារៈសំខាន់​បំផុត​​ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​បណ្តាញ​ត​ភ្ជាប់ពី​​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​អភិវឌ្ឍ​ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ហិរញ្ញវត្ថុនិង​ឧស្សាហកម្ម​ទៅ​ខេត្ត​​ព្រះសីហនុ ដែល​ជា​ទី​ក្រុង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។

ដោយ​ប្រើប្រាស់​ហិរញ្ញប្បទានពីធនាគារពិភពលោក ផ្លូវ​ជាតិលេខ ៤ ដែលកំពុង​ដំណើរការ​ស្ថាបនា​កែលម្អ រហូត​មក​ដល់ពេលនេះ​​សម្រេច​បានប្រមាណ ៩០%។ ការ​​ស្ថាបនា​ត្រូវ​បាន​​​ពង្រី​កពី ២ គន្លង ទៅ​ ៤ គន្លង មាន​ប្រវែង​ ៤៥ គីឡូម៉ែត្រ​ និងពង្រីក​ពី​ទទឹង ៧ ម៉ែត្រ ទៅ​ទទឹង ១០​ ម៉ែត្រ មាន​​​​ប្រវែង ១៥១ គីឡូម៉ែត្រ​។

ផ្លូវ​ជាតិ​លេខ ​៤ មុន​ពេល​ក្រសួងសាធារណការនិងដឹកជញ្ជូន​​ យក​ដាក់ក្នុងផែនការការស្ថាបនាកែលម្អឡើងវិញ​ គឺ​មាន​សភាព​ខូចខាត​​ដែល​ធ្វើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​ទៅ​មក​មាន​ការ​លំបាក​ខ្លាំង។ កន្លង​មក​ផ្លូវ​មួយ​ខ្សែ​នេះ​លិច​ទឹក​ ១ ​ឆ្នាំ​ ៥ ទៅ ៦ ​ដង​ នៅ​ពេល​ដែល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​រស់​នៅ​មិន​អាច​ទៅ​សាលា ទៅ​ផ្សារ ឬ​ទៅ​មន្ទីរ​ពេទ្យ ហើយ​​ឡាន​ដឹក​ទំនិញ​ត្រូវ​រង់​​ចាំ​រហូត​ដល់​ទឹក​ស្រក ពេល​ខ្លះ​ដឹក​ទំនិញ​ទៅ​ដល់​​កប៉ាល់​មិន​ទាន់​ជា​ដើម​។

-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)

គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦ កំណាត់ចុងក្រោយនៃគម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ​ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ស្ថាបនា​សម្រចបានលទ្ធផលជារួមបានប្រមាណ ៥១,០៧%។

តាមផែនការ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ដែលមាន​ប្រវែង ៣៥,១៤ គីឡូម៉ែត្រ គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧។

-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)

គម្រោងពង្រីក​ និង​លើកកម្រិតផ្លូវជាតិលេខ ៧ ​ចាប់ពីទីប្រជុំជនស្គន់រហូតដល់​​ក្រុង​កំពង់​ចាម ​ស្ទើរ​តែឈាន​បញ្ចប់ ១០០% ខណៈ​គម្រោងនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ​២០២៦ ​នេះ។​

ផ្លូវជាតិលេខ ៧ ​បាន​បើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លាន​ដុល្លារ​ពី​​រដ្ឋាភិបាល​ចិន។ ​កំណាត់ផ្លូវជាតិលេខ ៧ ត្រូវ​បាន​សាងសង់​​ពង្រីកពី ២ គន្លងទៅ ៤ គន្លង ​មានប្រវែង ៤៥ គីឡូម៉ែត្រ។ តាមរយៈ​កំណាត់ផ្លូវនេះ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ, ​ការ​ដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។​

–ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត

កាលពីអំឡុង​ខែធ្នូ ឆ្នាំ២០២៥​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំកិច្ចប្រជុំ​​ពិភាក្សាពី “វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត”។

កិច្ចប្រជុំ​នេះ​ក៏​មានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាន​បើកការដ្ឋានសាងសង់​កាលពី​ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំណាយថវិកាសាងសង់​សរុបប្រមាណ ១,៣៥ ពាន់​លាន​ដុល្លារ ក្រោម​ទម្រង់​វិនិយោគ​សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ ឆ្នាំ។

ពាក់ព័ន្ធ​វឌ្ឍនភាព​នៃ​ការអនុវត្តគម្រោងផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត ​មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិន​បានបញ្ជាក់​មក​ដល់ពេលនេះសម្រេច​បាន​វឌ្ឍនភាព​យ៉ាងណា ខណៈ​បើ​តាមផែនការ​គ្រោង​បញ្ជប់នៅឆ្នាំ ២០២៧​​។

-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ដំណើរការ​ស្ថាបនា​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ​​​​សម្រេចបានប្រមាណ ៦៨% ដែលផ្អែកតាមលទ្ធផលនេះ​ការសាងសង់គឺ​​លឿនជាងផែនការ ៦%។

ស្ពានឆ្លង​ទន្លេ​​ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងដំណើរការ​សាងសង់​​មានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ​ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បាន​បើកការដ្ឋានកាលពី​ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

នៅពេលស្ថាបនា​បញ្ចប់​ដាក់​ឲ្យដំណើរការ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក៏ដូចជា​​ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងរាជធានីភ្នំពេញប៉ែកខាង​ត្បូង ព្រលាន​​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និង​ជួយ​ពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ

ដូចការគ្រោងទុក “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រភ្ជាប់ពីស្រុកចិត្របុរីនៅត្រើយខាងកើត ទៅ​ស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។

​“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ជាគម្រោងហេដ្ឋារចនាមសម្ព័ន្ធ​យុទ្ធសាស្រ្តមួយដ៏សំខាន់ ដែល​នឹងចូលរួមបង្កើន​ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម ភ្ជាប់ទីប្រជុំជន​ខេត្តក្រចេះទៅខេត្តកំពង់ធំ រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ទៅកាន់ខេត្ត​ភូមិភាគឦសាន​ដែលមាន​ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជាមួយបណ្តាញ​ផ្លូវជាតិសំខាន់ៗផ្សេងទៀត។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ “ដីឥដ្ឋ-ថ្មគរ”

ស្ពានដីឥដ្ឋ-ថ្មគរ ដែលបើកការដ្ឋានសាងសង់ស្របជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ សាងសង់​សម្រេចវឌ្ឍនភាពការងារ​បានប្រមាណ ៤៧,៦ % លឿនជាងផែនការ ២,៦០%។

ស្ពានដីឥដ្ឋ-ថ្ម​គរ បាន​បើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ការដ្ឋាន​សាងសង់ស្ពានដីឥដ្ឋ-ថ្ម​គរ សម្រេចបានវឌ្ឍនភាពការងារ ៤៧,៦ % ខណៈ​តាមផែនការ​គ្រោង​បញ្ចប់នៅ​ឆ្នាំ ២០២៧ ទន្ទឹម​ការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿន​ភ្នំំពេញ​បាវិត។

ស្ពាន​នេះជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូងនិងខាងកើត រាជធានីភ្នំពេញ ដោយ​ភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត៕

The post ផ្លូវ​ និង​ស្ពានចំនួន ៧ ​គម្រោង​ធំៗ​ចាយទុន​ខ្ទង់​ពាន់លាន​ដុល្លារកំពុង​ដំណើរការ​សាងសង់​ គ្រោង​បញ្ចប់​ឆាប់ៗ​នេះ appeared first on Kampuchea Thmey Daily.

ស្ពានគ្រឹះថ្មប្រវែងជិត ៤០ ម៉ែត្រ នៅស្រុកកែវសីមា សម្រេចបាន ៦០% គ្រោងបញ្ចប់ចុងខែឧសភា
ស្ពានគ្រឹះថ្មមួយកន្លែង ដែលកំពុងសាងសង់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់ ខណៈការងារសាងសង់សម្រេចបានប្រហែល ៦០% ហើយគ្រោងនឹងបញ្ចប់នៅចុងខែឧសភា ខាងមុខនេះ។

បើយោងតាមលោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា គម្រោងសាងសង់ស្ពាននេះមានប្រវែង ៣៦ ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ (ប្រើសសរបេតុង ធ្នឹមដែក និងកម្រាលឈើ) ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា។ គិតត្រឹមថ្ងៃទី១ ខែមេសា ការសាងសង់សម្រេចបានប្រមាណ ៦០% បន្ទាប់ពីបានចាប់ផ្ដើមកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងតំបន់ជនបទ ជាពិសេសក្នុងរដូវវស្សា ដោយមានការសហការជាមួយក្រុមហ៊ុនរ៉ែមាស Renaissance Minerals Cambodia Limited ដែលផ្គត់ផ្គង់ថវិកាទាំងស្រុង។ គម្រោងនេះគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែឧសភាខាងមុខ។

មុនពេលមានស្ពាននេះ ប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់អូរធំដោយប្រើខ្សែរ៉ត ដែលមានហានិភ័យខ្ពស់ ជាពិសេសសម្រាប់សិស្សានុសិស្សដែលត្រូវឆ្លងទៅសាលារៀន។ ដោយហេតុនេះ មន្ទីរជំនាញបានធ្វើការផ្សព្វផ្សាយ និងអប់រំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់សកម្មភាពឆ្លងតាមវិធីគ្រោះថ្នាក់នេះ។ លោកអះអាងថា ស្ពានថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព និងងាយស្រួលជាងមុន ព្រមទាំងជួយលើកស្ទួយការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ផងដែរ។

គម្រោងស្ពាននេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីសំខាន់មួយបន្ថែមទៀត ក្នុងការជំរុញការធ្វើដំណើរ និងការដឹកជញ្ជូនឲ្យកាន់តែងាយស្រួល ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ ក៏ដូចជាសិស្សានុសិស្ស ដែលភាគច្រើនជាជនជាតិដើមភាគតិច ដែលធ្លាប់ប្រឈមនឹងបញ្ហាក្នុងការធ្វើដំណើរនៅរដូវវស្សា៕

ដោយ៖ រៀម សុខហេង

The post ស្ពានគ្រឹះថ្មប្រវែងជិត ៤០ ម៉ែត្រ នៅស្រុកកែវសីមា សម្រេចបាន ៦០% គ្រោងបញ្ចប់ចុងខែឧសភា appeared first on Kampuchea Thmey Daily.

សមិទ្ធផលធំៗជាច្រើន ត្រូវបានសម្រេចឡើងនៅខេត្តមណ្ឌលគិរី ឆ្នាំ ២០២៥
សមិទ្ធផលធំៗជាច្រើនគម្រោង ត្រូវបានសម្រេចឡើងនៅក្នុងក្រុងសែនមនោរម្យ កំពុងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបង្ហាញឱ្យឃើញពីដំណើរការអភិវឌ្ឍរបស់ខេត្តមណ្ឌលគិរី ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហៀ សុផាន អភិបាលក្រុងសែនមនោរម្យ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ ក្រុងសែនមនោរម្យបានសម្រេចសមិទ្ធផលជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះ រដ្ឋបាលក្រុងបានដំឡើងបង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវ នៅសង្កាត់ទាំងបួន សរុបចំនួន ១,២៦៦ បង្គោល ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងបង្កើនសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។

ចំពោះការអភិវឌ្ឍផ្លូវថ្នល់ បច្ចុប្បន្នក្រុងសែនមនោរម្យមានផ្លូវទើបអភិវឌ្ឍរួចថ្មីចំនួន ១០ ខ្សែ សរុបប្រវែង ៨,២៤៩ ម៉ែត្រ។ ក្នុងនោះ រួមមានផ្លូវបេតុងអា៧មករា ប្រវែង ៧៨៥ ម៉ែត្រ និងផ្លូវបេតុងចំនួន ២ ខ្សែទៀត ជាគម្រោងមូលនិធិក្រុង ប្រវែងសរុប ២៣៥ ម៉ែត្រ។ បន្ថែមពីនេះ ផ្លូវចំនួន ៧ ខ្សែ ជាគម្រោងមូលនិធិរបស់រដ្ឋបាលសង្កាត់ទាំងបួន មានផ្លូវបេតុងអាមេ ប្រវែង ២,០៧៩ ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម ប្រវែង ៥,១៥០ ម៉ែត្រ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលក្រុងសែនមនោរម្យ បានសហការជាមួយអង្គការបូដាក ដែលជាដៃគូអភិវឌ្ឍ សាងសង់ប្រឡាយមុខទឹកនៅទំនប់សែនសុខដុម ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹក និងបរិស្ថាន។

លោកអភិបាលក្រុងបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរយៈពេល ១២ ខែ នៃឆ្នាំ២០២៥ ហើយរដ្ឋបាលក្រុងនឹងបន្តលើកទិសដៅការងារក្នុងឆ្នាំ២០២៦ បន្ថែមទៀត ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្រុង ដែលរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរីបានកាន់តែច្រើន៕

ដោយ៖ រៀម សុខហេង

The post សមិទ្ធផលធំៗជាច្រើន ត្រូវបានសម្រេចឡើងនៅខេត្តមណ្ឌលគិរី ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពផ្លូវភូមិពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុង សម្រួលការធ្វើដំណើរ
ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៦០០ ម៉ែត្រ ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរលើកកម្ពស់កម្រិតគុណភាពប្រែក្លាយទៅជាផ្លូវបេតុងដែលមានគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវនេះត្រូវបានជួសជុលទៅជាផ្លូវបេតុងដោយទទឹងខ្នងលើ៥ម៉ែត្រ កម្រាស០,១៥ម៉ែត្រ និងដាក់លូទោលកាត់ផ្លូវមុខ៨០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ ដែលបានចំណាយកញ្ចប់ថវិការរបស់រដ្ឋបាលស្រុកអូររាំង។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង ប្រាប់កម្ពុជាថ្មីថា ក្រុមការងារជំនាញបានចាប់ផ្តើមស្ថាបនាផ្លូវនេះ តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយគិតមកដល់ថ្ងៃទី ១ ខែធ្នូនេះ បានលេចចេញជារូបរាងផ្លូវបេតុងបណ្តើរៗហើយ។ លោកបញ្ជាក់ថា វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលថ្មីៗជាច្រើននេះ គឺជាការខឹតខំប្រមុខរាជដ្ឋាភិបាល ក៏ជាថ្នាក់ដឹកនាំខេត្ត ដើម្បីផ្ដល់ភាពងាយស្រួល និងតម្រូវការជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារប្រកបដោយសុខសុវត្ថិភាព។

ទន្ទឹមនេះ លោកបានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ត្រូវគោរពទៅតាមកិច្ចសន្យា សាងសង់ផ្លូវទៅតាមស្តង់ដាបច្ចេកទេសប្រកបដោយគុណភាព។ លោកបញ្ជាក់ថា៖«បើអាជ្ញាធរពិនិត្យ​មើល ឃើញថាសាងសង់ផ្ទុយពីអ្វីដែលជាកិច្ចព្រមព្រៀង រដ្ឋបាលស្រុកនឹងបញ្ឈប់ការសាងសង់ភ្លាម ហើយនឹងរកក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ»។

កញ្ញា ធឿន ធីដា

កញ្ញា ធឿន ធីដា ជាពលរដ្ឋរស់នៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររាំង បានឱ្យដឹងផងថា កន្លងមកផ្លូវនេះមានស្ថានភាពលំបាកខ្លាំងណាស់ជាពិសេសនារដូវវស្សាដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាដឹកកសិផលប្រឈមនឹងគ្រោះថ្នាក់។ យុវតីបញ្ជាក់ថា៖« ក្នុងនាមពលរដ្ឋរស់ក្នុងភូមិពិតជាសប្បាយចិត្តពេលឃើញអាជ្ញាធរយកចិត្តទុកដាក់លើកកម្ពស់គុណភាពផ្លូវ ព្រោះកន្លងមកពលរដ្ឋធ្វើដំណើរតាមផ្លូវនេះពិបាក ជាពិសេសនៅរដូវវស្សា»។

ទន្ទឹមនេះ ធឿន ធីដា បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមទីជនបទ និងបានប្រែក្លាយជាផ្លូវដីលំបាកឱ្យទៅជាផ្លូវក្រាលក្រួសក្រហមពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវបេតុងធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅពលរដ្ឋក្នុងមូលដ្ឋានថែមមួយកម្រឹតទៀតផង៕

អត្ថបទ៖ រៀម សុខហេង

The post អាជ្ញាធរខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពផ្លូវភូមិពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុង សម្រួលការធ្វើដំណើរ appeared first on Kampuchea Thmey Daily.

ផ្លូវ​ជាតិធំៗ​ ៦ ខ្សែ​ ប្រវែងជាង​ ៤៧៤ គីឡូម៉ែត្រ បញ្ចប់​ការ​សាងសង់ តែ​​មិនទាន់សម្ពោធជា​ផ្លូវការ
ផ្លូវជាតិសំំខាន់ៗ​ចំនួន ៦ ខ្សែ​ បាន​បញ្ចប់​ការ​សាងសង់​ដែលមាន​ប្រវែង​សរុប​ជាង ៤៧៤ គីឡូម៉ែត្រ។ ផ្លូវជាតិ​ទាំង ៦ ខ្សែនេះ​ក្រោយ​​បញ្ចប់ការ​សាងសង់ ១០០% តែ​នៅ​មិន​ទាន់​សម្ពោធ​​ដាក់​ឲ្យប្រើងប្រាស់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ផ្លូវ​ជាតិ​ទាំង ៦ ខ្សែ​នោះ​​​រួមមាន កំណាត់ផ្លូវជាតិ​លេខ ៧ (ស្រុកស្នួល-ក្រុងក្រចេះ) ផ្លូវជាតិលេខ​ ១០ (សំឡូត -វាលវែង- កោះកុង) ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-ទីរួមខេត្តកោះកុង) ផ្លូវជាតិលេខ ៧៣ (ពីផ្លូវបំបែកប្រធាតុ -ទៅ​ដល់​ស្ពានកំពង់រាំង​) ខេត្តត្បូងឃ្មុំ ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧អា (​រង្វង់មូលព្រាបស-ក្រុងក្រចេះ- ឃុំសណ្ដាន់-ខេត្តក្រចេះ)។

ក្រៅពី​បណ្តាញ​ផ្លូវ​ជាតិ​សំខាន់ៗ​ទាំង​ ៦ ​ដែល​បានបញ្ចប់​ការ​សាងសង់ទាំងស្រុង​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​​ចំនួន ៩ គម្រោង​ទៀត​កំពុង​ដំណើរការ​សាងសង់​បន្ត ​ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលនឹង​ឈាន​ទៅ​បញ្ចប់នៅពេល​ខាងមុខ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗទាំង​ ៨ កំពុងដំណើរការសាងសង់រួមមាន៖

-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ) ប្រវែង ១៩៦,១០ គីឡូម៉ែត្រ សម្រេចបាន ៨៣,៣២%
-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរិសោភណ ប៉ោយប៉ែត) ប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចបាន ១៩,៨០ ភាគរយ
-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់ -កំពង់ចាម) ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ សម្រេចបាន ៦៣,៥០%
-ផ្លូវជាតិលេខ ២៣ (ស្ពានកោះធំ-ដល់​ស្រុកលើកដែក​ផ្លូវជាតិលេខ ១៤) ប្រវែង ១៩,៨៣ គីឡូម៉ែត្រ សម្រេចបាន ៩៨,៦០%
-ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ -ដល់ព្រំប្រទល់កម្ពុជាវៀតណាម) ប្រវែង ២៨,៣៧ គីឡូម៉ែត្រ សម្រេចបាន ៩៩,៦៦%
-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២,៣៤៥ គីឡូម៉ែត្រ សម្រេចបាន ៤០,១៨%
-ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ សម្រេចបាន ៨៥,២២%
-ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ (ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់​ ឃុំថ្មគរស្រុកល្វាឯម) ប្រវែង ១៦០០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២ ១០០ ម៉ែត្រ សម្រេចបាន ១៩,២៣%៕

The post ផ្លូវ​ជាតិធំៗ​ ៦ ខ្សែ​ ប្រវែងជាង​ ៤៧៤ គីឡូម៉ែត្រ បញ្ចប់​ការ​សាងសង់ តែ​​មិនទាន់សម្ពោធជា​ផ្លូវការ appeared first on Kampuchea Thmey Daily.

ស្ពានឆ្លងទន្លេបាសាក់​នៅ​ចាក់អង្រែ សាង​សង់​​​សម្រេច​បាន​ជាង ៤១% បញ្ចប់​ដើមឆ្នាំ ២០២៨
គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បាន ៤១%។

ស្ពាននេះបាន​បើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

default

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ពេលនេះការដ្ឋានស្ថាបនា​ស្ពាន​កំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាពនិងសោភណ័្ឌភាព។

បច្ចុប្បន្នការងារផ្នែកខាងកើតស្ពានសម្រេចបាន ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ ដើមសម្រេចបាន ១៣៧ដើម ២០ ជើងតាង សម្រេចបានចំនួន ៩ និងធ្នឹមភ្ជាប់ក្រោមចំនួន ១២ សម្រេចបាន ៨ ធ្នឹម។ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ២៦,១២% រួមមាន៖ តួសរសរស្ពាន ១២ សម្រេចបាន ៦ សរសរ, សរសរស្ពាន ៥២ សម្រេចបាន ២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន ៣៤ សម្រេចបាន ១០ ធ្នឹម ព្រមទាំងការងារសំខាន់ៗ​មួយចំនួនទៀត។

បើតាមលោក ផន រឹម គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ ខែហើយ ស្មើនឹង ៤០% នៃផែនការសាងសង់ ៤២ ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ខណៈគម្រោងត្រៀមបញ្ចប់នៅដើមឆ្នាំ ២០២៨ ខាងមុខ។

មន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន​បានអះអាង​ថា ពេលលសាងសង់រួចស្ពាននេះនឹងជួយ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និង​កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

បន្ថែមពីនេះ បើ​តាមលោកផន រឹម អង្គភាពគ្រប់គ្រងគម្រោងក៏​បានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយ​ហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ៕

The post ស្ពានឆ្លងទន្លេបាសាក់​នៅ​ចាក់អង្រែ សាង​សង់​​​សម្រេច​បាន​ជាង ៤១% បញ្ចប់​ដើមឆ្នាំ ២០២៨ appeared first on Kampuchea Thmey Daily.

ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ ភ្ជាប់​ទៅ​​ផ្លូវ​ល្បឿន​លឿន​​​ទៅ​បាវិត​ សម្រេច​បាន​ប្រមាណ ២០%
បើតាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្ក​តភ្ជាប់​ទៅ​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត វឌ្ឍនភាព​ពេលនេះ​សម្រេច​បានប្រមាណ ២០%។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ដីឥដ្ឋ​ថ្ម​គរ ​នៅ​ស្រុក​កៀនស្វាយភ្ជាប់ទៅផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត មាន​វឌ្ឍនភាព​ការងារ​តាម​ផែនការ​ដោយ​បច្ចុប្បន្ន​សម្រេច​លទ្ធផល​​បាន​ប្រមាណ ២០%។

លោក​ថា ស្ពាន​នេះ​តភ្ជាប់ទៅ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ដែល​កំពុង​ដំណើរការ​សាងសង់​។ យ៉ាងណាមិញ ពាក់ព័ន្ធ​វឌ្ឍនភាព​នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជាង ២ ឆ្នាំ លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត ខណៈ​ដែល​លោក​នៅ​តែ​អះអាង​ថា ការដ្ឋាន​ផ្លូវ​នេះ​កំពុង​តែ​ដំណើរការ​ និង​ឈាន​ទៅ​បញ្ចប់​តាមផែនការ​ដែល​បាន​គ្រោង​ទុក។

កាល​ពី​ម្សិលមិញ​នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​​ដឹកនាំកិច្ចប្រជុំ ដើម្បី​ពិនិត្យ​ពិភាក្សាលើវឌ្ឍនភាព​នៃការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និង​ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ (ដីឥដ្ឋ-ថ្មគរ)។ កិច្ចប្រជុំនេះ​​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ថ្នាក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation-CRBC) ដែល​ជា​ភាគីអនុវត្តគម្រោង។

​កិច្ចប្រជុំ​រៀបចំ​ឡើង​នៅ​​ក្នុងគោលបំណង​ដើម្បីពិនិត្យ​លើវឌ្ឍនភាព និង​ផែនការ​សកម្មភាព​បន្ទាប់​នៃ​ការអនុវត្តគម្រោងផ្លូវល្បឿន​លឿន​តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)៕

The post ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ ភ្ជាប់​ទៅ​​ផ្លូវ​ល្បឿន​លឿន​​​ទៅ​បាវិត​ សម្រេច​បាន​ប្រមាណ ២០% appeared first on Kampuchea Thmey Daily.