Connect with us

ព័ត៌មានជាតិ

ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ ភ្ជាប់​ទៅ​​ផ្លូវ​ល្បឿន​លឿន​​​ទៅ​បាវិត​ សម្រេច​បាន​ប្រមាណ ២០%

បានផុស

នៅ

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្ក​តភ្ជាប់​ទៅ​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត វឌ្ឍនភាព​ពេលនេះ​សម្រេច​បានប្រមាណ ២០%។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ដីឥដ្ឋ​ថ្ម​គរ ​នៅ​ស្រុក​កៀនស្វាយភ្ជាប់ទៅផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត មាន​វឌ្ឍនភាព​ការងារ​តាម​ផែនការ​ដោយ​បច្ចុប្បន្ន​សម្រេច​លទ្ធផល​​បាន​ប្រមាណ ២០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ស្ពាន​នេះ​តភ្ជាប់ទៅ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ដែល​កំពុង​ដំណើរការ​សាងសង់​។ យ៉ាងណាមិញ ពាក់ព័ន្ធ​វឌ្ឍនភាព​នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជាង ២ ឆ្នាំ លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត ខណៈ​ដែល​លោក​នៅ​តែ​អះអាង​ថា ការដ្ឋាន​ផ្លូវ​នេះ​កំពុង​តែ​ដំណើរការ​ និង​ឈាន​ទៅ​បញ្ចប់​តាមផែនការ​ដែល​បាន​គ្រោង​ទុក។

កាល​ពី​ម្សិលមិញ​នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​​ដឹកនាំកិច្ចប្រជុំ ដើម្បី​ពិនិត្យ​ពិភាក្សាលើវឌ្ឍនភាព​នៃការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និង​ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ (ដីឥដ្ឋ-ថ្មគរ)។ កិច្ចប្រជុំនេះ​​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ថ្នាក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation-CRBC) ដែល​ជា​ភាគីអនុវត្តគម្រោង។

​កិច្ចប្រជុំ​រៀបចំ​ឡើង​នៅ​​ក្នុងគោលបំណង​ដើម្បីពិនិត្យ​លើវឌ្ឍនភាព និង​ផែនការ​សកម្មភាព​បន្ទាប់​នៃ​ការអនុវត្តគម្រោងផ្លូវល្បឿន​លឿន​តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម