អង្គការសហប្រជាជាតិ (UN) Archives - Kampuchea Thmey Daily

UN ព្រមាន​ ថា បាតុភូត​ El Nino នឹង​វិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ និង​​ខ្លាំង​​បំផុត​​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​
ទីភ្នាក់​ងារ​បម្រែ​បម្រួល​អាកាស​ធាតុ​​របស់​អង្គការសហប្រជាជាតិ(UN)ព្រមាន​នៅ​ថ្ងៃសុក្រ ថា បាតុ​ភូត El Nino នឹង​វិវឌ្ឍ​យ៉ាងឆាប់​រហ័ស​និង​​ខ្លាំង​​ក្លាបំផុត​​​ រវាង​ខែកក្កដា និងខែកញ្ញា បង្ក​ឱ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុដ៏​អាក្រក់នៅ​តំបន់​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​​។

ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ តាម​រយៈ​អង្គការ​ឧតុនិយមពិភពលោក​(WMO)​​ ឱ្យ​ដឹង​ថា បាតុ​ភូត​ El Nino បាន​ចាប់ផ្តើមកើត​ឡើង​​ ហើយ វា​នឹងកើនឡើង​យ៉ាងឆាប់រហ័ស ខណៈ​អង្គការ​នេះ​ក៏​​ព្រមាន​ឱ្យ​ប្រទេសនានាត្រៀមខ្លួន​សម្រាប់ផលប៉ះ​ពាល់​។

ប្រមុខ UN លោក António Guterres ។ រូបភាព៖ UN

El Nino គឺជាបាតុភូត​អាកាសធាតុធម្មជាតិមួយ ​ធ្វើឱ្យ​​សីតុណ្ហភាពផ្ទៃទឹក​នៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើត ឡើងកម្តៅ​ នាំមកនូវការប្រែប្រួល​ខ្យល់ សម្ពាធ និងលំនាំទឹកភ្លៀងទូទាំងពិភពលោក​។ ជា​ធម្មតាវាកើតឡើងរៀងរាល់​ ២ ទៅ​ ៧ឆ្នាំម្តង ហើយមានរយៈពេល​ប្រហែល៩ ទៅ ១២ខែ។

តាម​ការ​តាម​ដាន​អាកាសធាតុ​តាមរដូវសកល​ប្រចាំខែរបស់ WMO ចង្អុល​បង្ហាញពីការវិវត្ត​យ៉ាងឆាប់រហ័សរបស់​វា ​ទៅជាបាតុ​ភូត​ដ៏ខ្លាំងក្លា​ ​អំឡុង​ខែកក្កដា​ដល់ខែកញ្ញា។

ការប្រែប្រួល​អាកាសធាតុ​ដោយ​បាតុភូត El Nino ។ រូបភាព៖ NOAA

ទីភ្នាក់ងារអង្គការសហប្រជាជាតិ​ចាត់ថ្នាក់​បាតុ​ភូត​ El Nino ថា​ មាន​ទាំង​កម្រិត​ខ្សោយ មធ្យម ខ្លាំង ឬខ្លាំង​បំផុត​ មានន័យថា​ត្រូវបានកំណត់​ឱ្យឈានដល់​កម្រិតខ្ពស់បំផុត​ទីបីក្នុងចំណោម​បួន​។

អង្គការ WMO និយាយថា៖ «​ ស្ថានភាព El Nino បាន​វិវត្តនៅក្នុងតំបន់​ត្រូពិចប៉ាស៊ីហ្វិក និង​ត្រូវ​បាន​ព្យាករណ៍ថា​នឹង​កើត​ឡើង​កាន់តែខ្លាំង​ឡើង​យ៉ាងឆាប់រហ័ស​ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជា​ពិសេស​បង្កើនលទ្ធភាព​​ឱ្យ​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុធ្ងន់ធ្ងរ​ ក្នុងតំបន់​ជាច្រើននៃពិភពលោក​»។

ការព្យាករណ៍​ដោយមជ្ឈមណ្ឌល​អាកាសធាតុពិភពលោក ប្រើគំរូផ្សេងៗគ្នា បង្ហាញពីការឡើង​​កំដៅ​នៃ​សីតុណ្ហភាពមហាសមុទ្រជាប់លាប់ និងសំខាន់​នៅទូទាំងតំបន់អេក្វាទ័រ​កណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក៕

សម្រួល៖ ណឺ មិនា

The post UN ព្រមាន​ ថា បាតុភូត​ El Nino នឹង​វិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ និង​​ខ្លាំង​​បំផុត​​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ appeared first on Kampuchea Thmey Daily.

តើ​​ប្រទេស​មហាអំណាច​សេដ្ឋ​កិច្ច​ណា​ខ្លះ ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​លើ UN ស្រប​ពេល​ច្បាប់​អន្តរ​ជាតិ​គ្មាន​ប្រសិទ្ធ​ភាព?
មហា​អំណាចលេច​ធ្លោបំផុតដែល​ទាមទារកំណែទម្រង់​លើ​អង្គការសហប្រជាជាតិ​(UN) ជាពិសេសការពង្រីកក្រុមប្រឹក្សា​សន្តិសុខអង្គ​ការសហប្រជាជាតិ(UNSC) ដើម្បីឆ្លុះ​បញ្ចាំងពីតថភាព​ភូមិសាស្ត្រ​នយោបាយ និងសេដ្ឋកិច្ចសហ​សម័យ គឺប្រទេស G4 (ប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា និង​ជប៉ុន) និងសហភាព​អាហ្វ្រិក(AU)។

យោង​តាម​សារព័ត៌មាន Al Jazeera ប្រទេស​ទាំងនេះ​​កំពុងជំរុញ​ឱ្យ​មាន​ការ​កំណែទម្រង់ រួមជាមួយនឹងការ​គាំទ្រ​ពីអគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres ហើយ​ប្រទេស​មហា​អំណាច​ធំៗ​ទាំង​នោះ​រួម​មាន​៖

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres ។ រូបភាព៖ UN

១. ប្រជាជាតិ G4

–  សមាជិក​៖ ប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌា និងជប៉ុន។

– ឥទ្ធិពល៖ ប្រទេសទាំងនេះ​ស្ថិតក្នុងចំណោមប្រទេសដែលមាន​សេដ្ឋកិច្ចកំពូលៗ​លើពិភពលោក ជាអ្នករួមចំណែកផ្នែកហិរញ្ញវត្ថុ​ដ៏សំខាន់ដល់​អង្គការសហប្រជាជាតិ និងជាមេដឹកនាំដែលមានឥទ្ធិពលនៅក្នុងតំបន់រៀងៗខ្លួន​។

– ការទាមទារ៖ ប្រទេស G4 គាំទ្រយ៉ាង​សកម្ម​ ចំពោះការដេញថ្លៃ​របស់​គ្នាទៅវិញទៅមក​សម្រាប់អាសនៈអចិន្ត្រៃយ៍​នៅ​ក្នុងក្រុមប្រឹក្សាសន្តិ​សុខដែល​បានកែទម្រង់។ ពួកគេស្នើឱ្យពង្រីក​ក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិដល់ ២៥-២៦អាសនៈ ដោយបន្ថែម​សមាជិកអចិន្ត្រៃយ៍ថ្មី​ចំនួន៦ (រួមទាំងពីរ​នាក់មក​ពីទ្វីបអាហ្វ្រិក និងម្នាក់មកពី G4) ដើម្បី​កែតម្រូវរចនាសម្ព័ន្ធមិនប្រក្រតីបច្ចុប្បន្ន​ បង្កើតឡើងក្នុងឆ្នាំ ១៩៤៥។

២. សហភាពអាហ្វ្រិក (AU)

– សមាជិក៖ រដ្ឋជា​សមាជិកអាហ្វ្រិកចំនួន ៥៥។

– ឥទ្ធិពល៖ តំណាង​ឱ្យប្លុកប្រជាសាស្ត្រ និងការបោះឆ្នោតដ៏ធំមួយ​ បច្ចុប្បន្នមិនមានអាសនៈ​អចិន្ត្រៃយ៍​នៅក្នុងក្រុមប្រឹក្សាសន្តិសុខទេ ​ទោះបីជាមាន​ប្រហែលមួយភាគបួន​នៃរដ្ឋជាសមាជិក UN ទាំងអស់​ក៏ដោយ។

– ការទាមទារ៖ ដោយមាន ការគាំទ្រពីជំហររួម របស់អាហ្វ្រិក (Ezulwini Consensus) សហភាពអាហ្វ្រិក ទាមទារ​ឱ្យ​មានយ៉ាង​ហោច​ណាស់​​អាសនៈអចិន្ត្រៃយ៍​២​ (មានអំណាចពេញលេញ) និង​អាសនៈមិនអចិន្ត្រៃយ៍ចំនួន​៥ ដើម្បីកែ​តម្រូវអយុត្តិធម៌ប្រវត្តិសាស្ត្រ ​និងតំណាងឱ្យភាគខាងត្បូងពិភពលោក​បានកាន់តែប្រសើរ។

៣. មហា​អំណាច​គាំទ្រ​​តម្រូវការ សមាជិក​អចិន្ត្រៃយ៍​បច្ចុប្បន្ន​​ជាច្រើន ​(P5) ក៏គាំទ្រ​ការ​ផ្លាស់ប្តូរ​តុល្យភាព​​អំណាច​​ផងដែរ៖​

– ប្រទេស​បារាំង និងចក្រភពអង់​គ្លេស៖ តស៊ូមតិយ៉ាងមុតមាំ​ឱ្យប្រទេស G4 ទទួល​បានអាសនៈអចិន្ត្រៃយ៍ និងគាំទ្រអាសនៈ​អាហ្វ្រិក​មួយ​ នៅក្នុងក្រុមប្រឹក្សា។

– សហរដ្ឋអាមេរិក៖ គាំទ្រ ​ចំពោះការពង្រីកអាសនៈអចិន្ត្រៃយ៍ ដើម្បីរួម​បញ្ចូលតំបន់ដែល​មិនសូវមាន​តំណាង ទោះបីជាប្រវត្តិសាស្ត្រ​របស់ខ្លួន​បានប្រឆាំង​នឹងការពង្រីកអំណាច​ដល់សមាជិកអចិន្ត្រៃយ៍ថ្មី​ក៏ដោយ​៕

សម្រួល៖ ណឺ មិនា

The post តើ​​ប្រទេស​មហាអំណាច​សេដ្ឋ​កិច្ច​ណា​ខ្លះ ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​លើ UN ស្រប​ពេល​ច្បាប់​អន្តរ​ជាតិ​គ្មាន​ប្រសិទ្ធ​ភាព? appeared first on Kampuchea Thmey Daily.

ប្រធានាធិប​តី​អាល្លឺម៉ង់​ ជំរុញ​​​កំណែ​ទម្រង់​​​អង្គការសហប្រជាជាតិ ស្របពេលច្បាប់អន្តរជាតិគ្មានប្រសិទ្ធភាព​
ខណៈ​ការ​ឈ្លាន​ពាន​ដោយ​ប្រទេស​មាន​អំ​ណាច​លើ​ប្រទេស​ទន់​ខ្សោយ​​កើតឡើង​​ជា​​បន្ត​បន្ទាប់​ ហើយ​ពុំ​មាន​​ដំណោះស្រាយ​​​សម​​ស្រប​ឆ្លើយ​តប​ទៅ​នឹង​​ទង្វើ​អមនុស្ស​ធម៌​ទាំង​នោះ កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធានា​ធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier បាន​ព្រមាន​ថា សណ្តាប់ធ្នាប់​​ពិភពលោក​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ កំពុង​ប្រឈម​នឹង​​ការ​គំរាម​​កំហែង​​​មិនធ្លាប់មានពីមុនមក ដោយ​ជំរុញឱ្យ​មាន​ការប្តេជ្ញាចិត្តជាសកល​​ ចំពោះកិច្ច​សហប្រតិបត្តិការនិង​កំណែទម្រង់លើ​​អង្គការសហប្រជាជាតិ​(UN) ឱ្យកាន់តែរឹងមាំ​ឡើងវិញ។

ប្រធានា​ធិបតី​អាល្លឺម៉ង់ លោក Frank-Walter Steinmeier ។ រូបភាព៖ AA

ថ្លែង​ក្នុងពិធីបើក​សន្និសីទ​ស្តី​ពីនិរន្តរភាពក្នុង​​ទីក្រុង Hamburg ​ប្រធានាធិបតី​​អាល្លឺម៉ង់​ បាន​លើក​ឡើង​ថា ពិភព​លោក​កំពុង​ចូលដល់ដំណាក់​កាល​មួយដែល​បទដ្ឋានអន្តរជាតិ​មានជាយូរមក​ហើយ​ កំពុងស្ថិត​ក្រោម​ការ​គំរាម​កំហែង​កាន់តែខ្លាំងឡើង​។

លោក Steinmeier ថា៖ « យើងរស់​នៅក្នុងសម័យកាល​មួយ​​ក្រោម​​ច្បាប់អន្តរជាតិ​ដែលបានណែនាំ​យើង​អស់រយៈពេល​ជាច្រើនទសវត្សរ៍មក​ហើយ​។ ឥលូវ​នេះ​ច្បាប់​នេះ​កំពុងស្ថិតនៅ​ក្រោមការគំរាមកំហែង ដោយ​រដ្ឋ​មាន​អំណាច​មួយចំនួន ពួក​គេ​​លែង​ទទួលស្គាល់ច្បាប់ទាំង​នេះ ហើយបំពាន​យ៉ាង​ច្បាស់​ ពេលពួកគេ​[មេដឹក​នាំ​]​ ឈរក្នុង​ផ្លូវនៃផល​ប្រយោជន៍អំណាចផ្ទាល់ខ្លួន​»។ នេះ​បើ​យោងតាម​កាសែត Suddeutsche Zeitung ប្រចាំថ្ងៃ​របស់​អាល្លឺម៉ង់​ ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោកបន្ថែម​​ទៀត​ថា៖ « នយោបាយ​ពិភពលោក​កំពុង​ត្រូវបានបង្កើត​ឡើង​ដោយនយោបាយអំណាច​ឆៅ ការគិតបែប​សូន្យបូក និងការ​ប្រឈមមុខដាក់គ្នាកាន់​​តែខ្លាំងឡើង​ ជំនួស​ដោយ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធអន្តរជាតិ​សហប្រតិបត្តិការ​»។

លោក Steinmeier សង្កត់​ធ្ងន់​ថា ស្មារតី​នៃភាពឃោរឃៅ និងគ្មាន​មេត្តា​ ​កំពុងបក់បោកពាសពេញ​នយោបាយ​អន្តរជាតិ។

លោក បន្ត​ ថា៖ « ការដកខ្លួនចេញ​ពីអង្គការសហប្រជាជាតិ​នឹងក្លាយ​ជាការ​មើលឃើញ​ដ៏ខ្លី និងមានគ្រោះថ្នាក់​ដល់ជីវិត។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ​ត្រូវតែផ្លាស់ប្តូរ ត្រូវតែ​មានប្រសិទ្ធភាព​ និងមានប្រសិទ្ធភាព​ជាង​មុន​ ហើយ​ត្រូវតែបញ្ជាក់ថាខ្លួន​អាចផ្តល់​លទ្ធផល​ល្អ​ជាង​អ្នកខ្លាំង​​​ខាង​ការស្រមើស្រមៃ​ លើ​អំណាចទាំង​អស់របស់​មេដឹក​នាំ​ទាំង​នោះ​»៕

សម្រួល៖ ណឺ មិនា

The post ប្រធានាធិប​តី​អាល្លឺម៉ង់​ ជំរុញ​​​កំណែ​ទម្រង់​​​អង្គការសហប្រជាជាតិ ស្របពេលច្បាប់អន្តរជាតិគ្មានប្រសិទ្ធភាព​ appeared first on Kampuchea Thmey Daily.

UN ព្រមាន​ពីការ​ធ្លាក់​ចុះនៃ​​ស្តង់​ដារ​ច្បាប់​អន្តរ​ជាតិកាន់​តែ​ខ្លាំង​ ដោយ​​ស្នាដៃ​​អ្នក​នយោបាយ​
ឧត្តម​ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​(UN) លោក Volker Turk ​ព្រមាន​ពីការធ្លាក់ចុះកាន់តែខ្លាំង​ឡើង​នៃស្តង់ដារ​ច្បាប់​អន្តរជាតិ ក្នុង​ចំណោមជម្លោះ​សកលដ៏ច្រើនសន្ធឹកសន្ធាប់នាពេល​បច្ចុប្បន្ន​ ​ព្រម​ទាំង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា ទុក្ខវេទនារបស់ប្រជាជន​ប៉ាឡេស្ទីន​ត្រូវបាន​មើលរំលង​​ជា​រឿយ​ៗ​ នៅក្នុងការជជែក​ពិភាក្សា​នយោ​បាយអឺរ៉ុប។ នេះ​បើតាម​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ថ្លែងទៅ​កាន់សមាជិក​នៃគណៈកម្មាធិការ​កិច្ចការបរទេស​នៃសភាអឺរ៉ុប​នៅ​ទីក្រុងព្រុចសែល កាល​ពីថ្ងៃព្រហស្បតិ៍ លោក Turk បាន​និយាយ​ថា ​ពិភពលោក​កំពុងប្រឈមមុខ​នឹងជម្លោះជាង៦០ ដោយ​ភាគច្រើន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពីសាធារណជន​តិចតួច បើទោះបីជាមាន​ផលវិបាកដល់​​មនុស្ស​ធម៌ដ៏ធ្ងន់ធ្ងរក៏ដោយ​។

ឧត្តម​ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​(UN) លោក Volker Turk ។ រូបភាព៖ UN

លោក​​​ លើក​ឡើង​​​ថា៖ « មាន​រឿង​​មួយ​ដែល​​ជម្លោះ​ទាំង​អស់​​នោះ​​​មាន​ ​​​គឺ​ជា​ការ​​មិន​អើពើ ហើយ​​ខ្ញុំ​ចង់​និយាយ​ថា ការ​មិន​​គោរព​ច្បាប់​មនុស្សធម៌​​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​​អន្តរជាតិ​កំពុង​លេច​ចេញ​យ៉ាង​ច្បាស់​»។

លោក​​ព្រមាន​ថា ការ​ទទួល​​យក​ជន​ស៊ីវិល​​ដែល​ស្លាប់​​ដោយ​សារ​តែ​​មិន​​សមាមាត្រ​នឹង​គោលបំណង​​យោធា​ប្រឈម​​នឹង​ការ​បង្កើត​គំរូ​ដ៏​គ្រោះថ្នាក់​។

លោក​ បន្ថែម​ថា៖ « ប្រសិនបើ​អ្នក​​ទទួល​យក​ជន​​ស៊ីវិល​​ដែល​​ស្លាប់​​ដោយ​សារ​​តែ​មិន​សមាមាត្រ​នឹង​​គោលបំណង​​យោធា​ណា​មួយ​​កំពុង​​​បន្ត អ្នក​​បង្កើត​ភាព​​ប្រក្រតី​ថ្មីដែល​អាច​​​ប្រើប្រាស់​​ដោយ​អ្នក​​​​កំពុង​បង្ក​​សង្គ្រាម»។

លោក Turk ក៏​ព្រមានពី​ការកើនឡើង​នៃភាពគ្មាន​ទោសពៃរ៍ និងការយល់ឃើញ​​ថាច្បាប់អន្តរជាតិជា​ជម្រើស បង្កហានិភ័យលើសពីជម្លោះបុគ្គល​ទៅទៀត​។

លោក​បន្ត​ថា​៖ « យើង​ឃើញ​ថា ការរិចរិល​នៃស្តង់ដារច្បាប់​អន្តរជាតិ ​ដែលប្រទេសមួយចំនួន​ធ្វើសកម្មភាព​ដោយគ្មានទោសពៃរ៍ ហើយ​ច្បាប់​ត្រូវ​បាន​គេមើលឃើញ​ថាជាជម្រើស បង្កើត​ហានិភ័យធ្ងន់ធ្ងរ​សម្រាប់​យើង​ទាំងអស់គ្នា។ យើងមិនអាច​ទ្រាំទ្រនឹងការរិចរិល​នោះបានទេ»។

លោកព្រមាន​ប្រឆាំងនឹង​ភាសា និងរូបភាពដែល​ធ្វើឱ្យបុគ្គល និងសហគមន៍បាត់បង់​មនុស្សធម៌ ហើយសង្កត់ធ្ងន់ថា មេដឹក​នាំនយោបាយ​មានការ​ទទួលខុសត្រូវ​មិនឱ្យបង្កភាពតាន​តឹង ឬប្រែក្លាយ​ក្រុមមនុស្ស​​នានា​ទៅជាពពែ​រងទុក្ខ​ទេ៕

សម្រួល៖ ណឺ មិនា

The post UN ព្រមាន​ពីការ​ធ្លាក់​ចុះនៃ​​ស្តង់​ដារ​ច្បាប់​អន្តរ​ជាតិកាន់​តែ​ខ្លាំង​ ដោយ​​ស្នាដៃ​​អ្នក​នយោបាយ​ appeared first on Kampuchea Thmey Daily.

UN ផ្អាក ជម្លៀសនាវិក ចេញពីច្រក Hormuz សិន ព្រោះមានការវាយប្រហារ លើកប៉ាល់ ដឹកទំនិញ
ទើបចាប់ផ្តើមបេសកកម្ម ជម្លៀសនាវិកចេញពីច្រកសមុទ្រ Hormuz មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែឥឡូវ អង្គការសហប្រជាជាតិ (UN) បានប្រកាសផ្អាកប្រតិបត្តិការវិញសិន ក្រោយកប៉ាល់ពាណិជ្ជកម្ម ត្រូវវាយប្រហារ ក្នុងដែនទឹកយុទ្ធសាស្រ្តដ៏សំខាន់ មួយនេះ ខណៈសហរដ្ឋអាមេរិក ចោទថា នេះគឺជាស្នាដៃរបស់អ៊ីរ៉ង់។

(រូប៖ Reuters)

កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការសមុទ្រអន្តរជាតិ (IMO) បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ជម្លៀសនាវិក រាប់ម៉ឺននាក់ ដែលជាប់នៅច្រក Hormuz ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក និងរដ្ឋឆ្នេរសមុទ្រផ្សេងទៀតទាំងអស់នៅក្នុងតំបន់។

យ៉ាងណា នៅថ្ងៃសុក្រ បើយោងតាមការផ្សាយរបស់ BBC, IMO បានប្រកាសផ្អាកប្រតិបត្តិការនោះវិញ បន្ទាប់ពីភ្នាក់ងារសន្តិសុខផ្លូវទឹករបស់ចក្រភពអង់គ្លេស UKMTO រាយការណ៍ថា កប៉ាល់ទំនិញមួយគ្រឿងឈ្មោះ Ever Lovely មានដោតទង់ជាតិសិង្ហបុរី ត្រូវរងការវាយប្រហារដោយ «គ្រាប់មិនស្គាល់អត្តសញ្ញាណ» នៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគអាគ្នេយ៍ កំពង់ផែ Dahit របស់ប្រទេសអូម៉ង់ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនោះទេ ហើយកប៉ាល់ នៅតែបន្តដំណើរទៅមុខទៀត។

(រូប៖ Reuters)

ទោះសហរដ្ឋអាមេរិក ចោទចំៗថា នេះជាស្នាដៃរបស់អ៊ីរ៉ង់ ក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ទីក្រុងតេហេរ៉ង់ មិនទាន់ចេញមុខបដិសេធ ឬបញ្ជាក់អ្វីទេ។

ពាក់ព័ន្ធករណីនេះ អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បានឲ្យដឹងថា កប៉ាល់ Ever Lovely មិនបានធ្វើដំណើរ ក្រោមក្របខ័ណ្ឌជម្លៀស របស់អង្គការ IMO ឡើយ ពោលគឺ វាចូលទៅក្នុងច្រក Hormuz ដោយប្រើប្រាស់ផ្លូវខាងត្បូង ហើយចេញវិញនៅភាគខាងកើត។

សូមជម្រាបជាថ្មី នាវិកប្រមាណ ១១ ០០០នាក់ ត្រូវជាប់នៅលើកប៉ាល់ពាណិជ្ជកម្ម និងនាវាដឹកប្រេងរាប់រយគ្រឿង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារអ៊ីរ៉ង់ បិទច្រក Hormuz តាំងពីខែកុម្ភៈមកម្ល៉េះ ក្រោយផ្ទុះសង្គ្រាម៕

អត្ថបទ៖ សុវណ្ណ

ស្ថានការណ៍ធូរស្រាលច្រើន! UN ចាប់ផ្តើម ជម្លៀសនាវិក រាប់ម៉ឺននាក់ ចេញពីច្រក Hormuz

The post UN ផ្អាក ជម្លៀសនាវិក ចេញពីច្រក Hormuz សិន ព្រោះមានការវាយប្រហារ លើកប៉ាល់ ដឹកទំនិញ appeared first on Kampuchea Thmey Daily.

UN៖ ត្រឹម៦ខែ កងទ័ពមីយ៉ាន់ម៉ា ​សម្លាប់ជនស៊ីវិល ជាង ៧០០នាក់ ក្នុងនោះមានកុមារ ដល់​ទៅ ១៥៣នាក់
របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់អង្គការសហប្រជាជាតិ (UN)​ បានបង្ហាញថា មានជនស៊ីវិលរហូតដល់ទៅជាង ៧០០នាក់ ត្រូវបានសម្លាប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ត្រឹម៦ ខែ រាប់ចាប់ពីខែសីហា ឆ្នាំមុនមក ហើយអ្វីដែលកាន់តែអាណោចអាធ័ម គឺថា ក្នុងចំណោមអ្នកស្លាប់ គឺមានកុមារ ដល់ទៅ ១៥៣នាក់ ឯណោះ។

(រូប៖ Reuters)

តាមរបាយការណ៍ពីផ្នែកសិទ្ធមនុស្សរបស់ UN ដែលបញ្ចេញកាលពីដើមសប្តាហ៍ និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន Irrawaddy នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦, ក្រៅពីនោះ ក៏មានស្រ្តី បាត់បង់ជីវិត ២២៤នាក់ផងដែរ។

របាយការណ៍នេះ បង្ហាញថា ភាគច្រើនៃអ្នកស្លាប់ គឺបណ្តាលមកពីការទម្លាក់គ្រាប់បែក និងវាយប្រហារអាកាស ជាពិសេសពីយន្តហោះចម្បាំង និងដ្រូន ដែលជាស្នាដៃរបស់កងទ័ពលោក មីន អ៊ុងឡាំង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្ស UN លោកស្រី Ravina Shamdasani គូសបញ្ជាក់ថា៖ «មិនមែនជនស៊ីវិលទាំងអស់ សុទ្ធតែរងគ្រោះដោយសារស្នាដៃរបស់កងទ័ពមីយ៉ាន់ម៉ាទេ ហើយគ្មាននរណាម្នាក់ រងគ្រោះដោយសារស្នាដៃ របស់ក្រុមប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែរបាយការណ៍នេះគឺផ្អែកទៅលើ ទិន្នន័យគួរឲ្យទុកចិត្តបាន ទោះមិនមានតួលេខពេញលេញក៏ដោយ»។

(រូប៖ Reuters)

សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងកាន់តែក្ដៅគគុក ដែលផ្ទុះឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពី រដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ជម្លោះនេះ បានវិវត្តពីការតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ទៅជាសង្គ្រាមទូទាំងប្រទេស។

ក្រៅពីមនុស្សស្លាប់ជាច្រើនពាន់នាក់ ជម្លោះនេះ ក៏បង្ខំឲ្យមនុស្សរាប់លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែង សេដ្ឋកិច្ចជាតិធ្លាក់ចុះដុនដាប និងជួបកង្វះខាតស្បៀងអាហារ ក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រយ៉ាងខ្លាំង ផងដែរ៕

អត្ថបទ៖ សុវណ្ណ

ស្ថានការណ៍មិនស្រួល! ថៃ ដាក់ទ័ពបន្ថែម និងបញ្ជូនសព្វាវុធច្រើន ទៅព្រំដែន ជាប់មីយ៉ាន់ម៉ា

The post UN៖ ត្រឹម៦ខែ កងទ័ពមីយ៉ាន់ម៉ា ​សម្លាប់ជនស៊ីវិល ជាង ៧០០នាក់ ក្នុងនោះមានកុមារ ដល់​ទៅ ១៥៣នាក់ appeared first on Kampuchea Thmey Daily.

ស្ថានការណ៍ធូរស្រាលច្រើន! UN ចាប់ផ្តើម ជម្លៀសនាវិក រាប់ម៉ឺននាក់ ចេញពីច្រក Hormuz
ដោយសារតែស្ថានការណ៍សង្គ្រាមមជ្ឈិមបូព៌ា ធូរស្រាលច្រើន អំណោយផលដល់ការជួយសង្គ្រោះនៅច្រកសមុទ្រ Hormuz ហើយនោះ! ពេលនេះ អង្គការសហប្រជាជាតិ (UN) ចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ ជម្លៀសនាវិក រាប់ម៉ឺននាក់ ដែលជាប់នៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ពេលការប្រយុទ្ធគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ឡើងដល់ចំណុចកំពូល។

ច្រក Hormuz (រូប៖ Reuters)

សារព័ត៌មាន Al Jazeera បានដកស្រង់សេចក្តីប្រកាសរបស់ អង្គការសមុទ្រអន្តរជាតិ (IMO) ដែលបញ្ជាក់នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា បេសកកម្មទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក និងរដ្ឋឆ្នេរសមុទ្រផ្សេងទៀតទាំងអស់នៅក្នុងតំបន់ ដើម្បីជម្លៀសនាវិក ជាង ១១ ០០០នាក់ ដែលកំពុងជាប់នៅច្រក Hormuz។

ជុំវិញរឿងនេះ អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បានថ្លែងថា៖ «យើងទទួលបានការធានាសុវត្ថិភាព ដែលចាំបាច់រួចរាល់ហើយ ព្រមទាំងបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ នូវលក្ខខណ្ឌនានា សម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីគាំទ្រដល់ប្រតិបត្តិការទាំងនេះ»។

លោក Arsenio Dominguez (រូប៖ IMO)

សូមជម្រាបថា នាវិកទាំងអស់ ត្រូវជាប់នៅលើកប៉ាល់ពាណិជ្ជកម្ម និងនាវាដឹកប្រេងរាប់រយគ្រឿង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារអ៊ីរ៉ង់ បិទច្រកសមុទ្រយុទ្ធសាស្ត្រនេះ តាំងពីខែកុម្ភៈមកម្ល៉េះ ក្រោយផ្ទុះសង្គ្រាម។

យោងតាមការណែនាំពីប្រទេសអូម៉ង់ គេនឹងប្រើប្រាស់ផ្លូវបណ្តោះអាសន្នចំនួនពីរ ដើម្បីនាំផ្លូវនាវា និងនាវិកទាំងនោះ ចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព។

ទោះបីជាផែនការជម្លៀសកំពុងដំណើរការក៏ដោយ ស្ថានភាពសន្តិសុខរយៈពេលវែង នៅតែមានភាពមិនច្បាស់លាស់ ដោយសារភាគីអាមេរិក និងអ៊ីរ៉ង់ បន្តខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួន ដូចជា ការគិតថ្លៃសេវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ត្រាំ ប្រកាស! មានតែអាមេរិក មួយគត់ដែលអាចយកថ្លៃសេវាឆ្លងកាត់ច្រក Hormuz មិនមែនអ៊ីរ៉ង់ ឡើយ

The post ស្ថានការណ៍ធូរស្រាលច្រើន! UN ចាប់ផ្តើម ជម្លៀសនាវិក រាប់ម៉ឺននាក់ ចេញពីច្រក Hormuz appeared first on Kampuchea Thmey Daily.

បេសក​ជន​ពិសេស UN ព្រលះ​មីយ៉ាន់​ម៉ា​ ​ថា ​មាន​​វិបត្តិ​នយោបាយ មនុស្សធម៌ និងសន្តិសុខ​ ធ្ងន់​ធ្ងរ​
បេសក​ជន​ពិសេសរបស់​អង្គការសហប្រជាជាតិ(UN) ​ប្រចាំប្រទេស​មីយ៉ាន់ម៉ា​ លោកស្រី ​Julie Bishop បាន​ព្រមានកាល​ពីថ្ងៃសុក្រ​ថា វិបត្តិ​នយោបាយ មនុស្សធម៌ និងសន្តិសុខ​របស់ប្រទេស​នេះ នៅ​តែបន្តកាន់​តែអាក្រក់ទៅៗ ជាមួយ​នឹង​​អំពើ​ហិង្សា ការផ្លាស់​ទីលំនៅ ឧក្រិដ្ឋកម្ម និងផលវិបាក​ក្នុង​តំបន់កាន់​តែកើនឡើង។

ក្នុង​កិច្ចប្រជុំក្រៅផ្លូវការ​មួយរបស់​មហាសន្និបាតអង្គការ​សហប្រជា​ជាតិ​ លោកស្រី ​Julie Bishop បាន​រិះគន់​ធ្ងន់ៗថា ស្ថានភាពនៅ​មីយ៉ាន់ម៉ា បាន​ធ្លាក់ចុះ​ជាលំដាប់ ចាប់​តាំងពីការកាន់កាប់​ដោយ​យោធា​ក្នុងឆ្នាំ​២០២១ ទោះ​បីជាមានការ​អំពាវនាវម្តងហើយម្តង​ទៀត​ពីអន្តរជាតិ ​សម្រាប់​ការបញ្ឈប់អរិភាព ​ងាកទៅ​រក​ការសន្ទនា និងការការពារជន​ស៊ីវិលក៏ដោយ​។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦​។

បេសក​ជន​ពិសេសរបស់​ UN លោកស្រី ​Julie Bishop ។ រូបភាព៖ UN

លោកស្រី Bishop និយាយថា៖ « ថ្ងៃនេះ ខ្ញុំនឹង​រាយការណ៍​អំពី​ស្ថានភាពដែលមាន​ភាពលំអៀងខ្លាំង និងអាប់អួរកាន់តែខ្លាំង​ឡើងនៅ​ទូទាំង​ប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពរបស់​ជនជាតិ  Rohingya (សំដៅ​លើ​ជន​ជាតិ​ម៉ូ​ស្លីម​) ​នៅតែ​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ»។

លោកស្រី​ ថា អស្ថិរភាព​យូរអង្វែង​របស់​​មីយ៉ាន់ម៉ា ​កំពុងបង្កើត​ផលវិបាកក្នុងតំបន់ និងសកលលោកកាន់តែ​ខ្លាំងឡើង ​ដោយ​ពណ៌នាប្រទេសនេះ​ថា​ ជាចំណុចកណ្តាល​សកល សម្រាប់​ឧក្រិដ្ឋកម្មតាម​អ៊ីនធឺណិត ប្រភពសំខាន់នៃ​ថ្នាំញៀន អាភៀន និង​ជា​ប្រភពឈានមុខគេ​នៃជនរងគ្រោះដោយសារមីន​ក្នុង​ដី។

លោក​ស្រី សង្កត់​ធ្ងន់​​ថា​៖ « មីយ៉ាន់ម៉ា​ឥឡូវនេះ​ស្ថិត​ក្នុង​ចំណោម​ចំណុចក្តៅនៃភាពអត់​ឃ្លានធ្ងន់ធ្ងរ​បំផុត​ទី៦ របស់ពិភពលោក​។ ប្រទេសនេះ​កំពុងជួបប្រទះនឹងកម្រិតខ្ពស់​នៃការផ្លាស់ទីលំនៅ ​ដោយ​មានប្រជាជនជាង ៣.៧លាន​នាក់​ត្រូវបានផ្លាស់ទីលំ​ នៅក្នុងស្រុក និង ១.៦លាននាក់ទៀត​នៅទូទាំងតំបន់[…]។

លោកស្រី Bishop ជំរុញឱ្យរដ្ឋ​ជាសមាជិកចាត់វិធានការ​ ដើម្បីទប់​ស្កាត់ការធ្លាក់ចុះ​បន្ថែមទៀត និងបាន​បញ្ជាក់ជាថ្មីនូវការប្តេជ្ញា​ចិត្ត​របស់​អង្គការសហប្រជាជាតិ​ក្នុងការគាំទ្រ​មីយ៉ាន់ម៉ា​ ទោះបីជាមាន​បញ្ហាប្រឈម​ ចំពោះប្រតិបត្តិការ​មនុស្សធម៌ក៏​ដោយ។

លោក​ស្រី​បន្ថែម​ថា​៖ « អង្គការសហប្រជាជាតិត្រូវ​តែឈរយ៉ាងរឹងមាំ​សម្រាប់ដំណើរការ​សន្តិភាព ស្របច្បាប់ និងរួមបញ្ចូល។ អង្គការសហប្រជាជាតិ តាមរយៈភ្នាក់​ងារ មូលនិធិ កម្មវិធីរបស់ខ្លួន​នឹង​ស្នាក់នៅ ​និង​ផ្តល់ជំនួយក្នុង​ប្រទេសមីយ៉ាន់ម៉ា ​ទោះ​បីជាមានបញ្ហាប្រឈម​ដ៏​ធំក៏ដោយ»។

លោកស្រី​បាន​ជំរុញឱ្យរដ្ឋាភិបាលរក្សា​ការគាំទ្រ ចំពោះ​ប្រជាជនមីយ៉ាន់​ម៉ា និងបន្តខិតខំប្រឹងប្រែង​ ដើម្បីដោះស្រាយវិបត្តិកាន់​តែអាក្រក់​របស់ប្រទេស​។

គួរ​បញ្ជាក់​ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាព​ចលាចលនយោបាយ​ចាប់​តាំងពីយោធា​បានដណ្តើមអំណាច​​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២១ ដោយបាន​ចាប់ខ្លួនមេដឹកនាំ​ស៊ីវិល បង្កឱ្យមានការតវ៉ា និង​ជម្លោះ​យ៉ាង​ទូលំ​ទូលាយ​ នៅទូទាំងប្រទេស​៕

សម្រួល៖ ណឺ មិនា

The post បេសក​ជន​ពិសេស UN ព្រលះ​មីយ៉ាន់​ម៉ា​ ​ថា ​មាន​​វិបត្តិ​នយោបាយ មនុស្សធម៌ និងសន្តិសុខ​ ធ្ងន់​ធ្ងរ​ appeared first on Kampuchea Thmey Daily.