ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មិនស្រួល! ថៃ ដាក់ទ័ពបន្ថែម និងបញ្ជូនសព្វាវុធច្រើន ទៅព្រំដែន ជាប់មីយ៉ាន់ម៉ា
នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុក នៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅខាងព្រំដែនមីយ៉ាន់ម៉ា, ប្រទេសថៃ បានដាក់កម្លាំង និងសព្វាវុធបន្ថែមទៅកាន់តែច្រើន ក្នុងខេត្ត Tak ជាការប្រុងប្រៀបឆ្លើយតប បើសិនជាការប្រយុទ្ធនៅខាងមីយ៉ាន់ម៉ា ធ្លាយចូលដីរបស់ខ្លួន។

តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, កងកម្លាំងសន្តិសុខនៅក្នុងស្រុក Mae Sot បានដាក់ពង្រាយទ័ពបន្ថែម យកមកពីកងកម្លាំង Rajamanu Task Force) រួមជាមួយរដ្ឋបាលស្រុក, កងអនុសេនាធំ និងអង្គភាពនគរបាលល្បាតព្រំដែន ដើម្បីការពារតំបន់ និងច្រកព្រំដែនទាំងអស់។
កងកម្លាំងថៃ បានប្រកាសពីការត្រៀមខ្លួន រួចជាស្រេចក្នុងការវាយបក សងសឹកភ្លាមៗ ដោយប្រើប្រាស់វិធានការ បើគ្រាប់យុទ្ធភណ្ឌមីយ៉ាន់ម៉ា ហោះធ្លាយចូលមកក្នុងទឹកដីថៃមែន។

ការដាក់កម្លាំងបន្ថែម និងបញ្ជូនសព្វាវុធទៅព្រំដែននេះ កើតឡើងបន្ទាប់ពី ទាហានមីយ៉ាន់ម៉ា បាញ់ស្រោចលើទីតាំងឈរជើងរបស់កងទ័ពការ៉ែន នៅតាមដងទន្លេ Moei ដើម្បីព្យាយាមដណ្តើមការកាន់កាប់ទឹកដីមកវិញ ហើយការប្រយុទ្ធគ្នានោះ ធ្វើឲ្យខាងថៃ ភិតភ័យ ឈានដល់បិទសាលារៀន និងអ្នកភូមិ Mae Kon Ken រត់ភៀសខ្លួនទាំងព្រលឹងចុងសក់។
ការផ្ទុះអាវុធដាក់គ្នាយ៉ាងក្តៅគគុកនេះ កើតឡើងក្នុងទីក្រុង Myawaddy ដោយកងទ័ពរបបសឹកមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំងនិងអាវុធ ធុនធ្ងន់ជាច្រើន ដើម្បីប្រយុទ្ធជាមួយក្រុមប្រឆាំង។

ដោយសារតែមើលទៅ ឃើញស្ថានការណ៍មិនស្រួល និងខ្លាចថា គ្រាប់កាំភ្លើងហោះបុកចំ ចូលដីរបស់ខ្លួន, ថៃបានប្រញាប់ជម្លៀសអ្នកភូមិ និងបិទសាលារៀន Ban Mae Kon Ken នៅក្នុងឃុំ Mahawan នៃស្រុក Mae Sot ខេត្ត Tak។
ភ្លាមៗនោះ ថៃ ក៏បានបញ្ជូនកម្លាំងខ្លះទៅពង្រឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍យាមល្បាតរួចហើយផងដែរ ព្រមទាំងតាមដានសភាពការណ៍ យ៉ាងជាប់លាប់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


