ព័ត៌មានអន្ដរជាតិ
បេសកជនពិសេស UN ព្រលះមីយ៉ាន់ម៉ា ថា មានវិបត្តិនយោបាយ មនុស្សធម៌ និងសន្តិសុខ ធ្ងន់ធ្ងរ
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ(UN) ប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Julie Bishop បានព្រមានកាលពីថ្ងៃសុក្រថា វិបត្តិនយោបាយ មនុស្សធម៌ និងសន្តិសុខរបស់ប្រទេសនេះ នៅតែបន្តកាន់តែអាក្រក់ទៅៗ ជាមួយនឹងអំពើហិង្សា ការផ្លាស់ទីលំនៅ ឧក្រិដ្ឋកម្ម និងផលវិបាកក្នុងតំបន់កាន់តែកើនឡើង។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Julie Bishop បានរិះគន់ធ្ងន់ៗថា ស្ថានភាពនៅមីយ៉ាន់ម៉ា បានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីការកាន់កាប់ដោយយោធាក្នុងឆ្នាំ២០២១ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីអន្តរជាតិ សម្រាប់ការបញ្ឈប់អរិភាព ងាកទៅរកការសន្ទនា និងការការពារជនស៊ីវិលក៏ដោយ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី Bishop និយាយថា៖ « ថ្ងៃនេះ ខ្ញុំនឹងរាយការណ៍អំពីស្ថានភាពដែលមានភាពលំអៀងខ្លាំង និងអាប់អួរកាន់តែខ្លាំងឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពរបស់ជនជាតិ Rohingya (សំដៅលើជនជាតិម៉ូស្លីម) នៅតែមានស្ថានភាពធ្ងន់ធ្ងរ»។
លោកស្រី ថា អស្ថិរភាពយូរអង្វែងរបស់មីយ៉ាន់ម៉ា កំពុងបង្កើតផលវិបាកក្នុងតំបន់ និងសកលលោកកាន់តែខ្លាំងឡើង ដោយពណ៌នាប្រទេសនេះថា ជាចំណុចកណ្តាលសកល សម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប្រភពសំខាន់នៃថ្នាំញៀន អាភៀន និងជាប្រភពឈានមុខគេនៃជនរងគ្រោះដោយសារមីនក្នុងដី។
លោកស្រី សង្កត់ធ្ងន់ថា៖ « មីយ៉ាន់ម៉ាឥឡូវនេះស្ថិតក្នុងចំណោមចំណុចក្តៅនៃភាពអត់ឃ្លានធ្ងន់ធ្ងរបំផុតទី៦ របស់ពិភពលោក។ ប្រទេសនេះកំពុងជួបប្រទះនឹងកម្រិតខ្ពស់នៃការផ្លាស់ទីលំនៅ ដោយមានប្រជាជនជាង ៣.៧លាននាក់ត្រូវបានផ្លាស់ទីលំ នៅក្នុងស្រុក និង ១.៦លាននាក់ទៀតនៅទូទាំងតំបន់[…]។
លោកស្រី Bishop ជំរុញឱ្យរដ្ឋជាសមាជិកចាត់វិធានការ ដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រមីយ៉ាន់ម៉ា ទោះបីជាមានបញ្ហាប្រឈម ចំពោះប្រតិបត្តិការមនុស្សធម៌ក៏ដោយ។
លោកស្រីបន្ថែមថា៖ « អង្គការសហប្រជាជាតិត្រូវតែឈរយ៉ាងរឹងមាំសម្រាប់ដំណើរការសន្តិភាព ស្របច្បាប់ និងរួមបញ្ចូល។ អង្គការសហប្រជាជាតិ តាមរយៈភ្នាក់ងារ មូលនិធិ កម្មវិធីរបស់ខ្លួននឹងស្នាក់នៅ និងផ្តល់ជំនួយក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជាមានបញ្ហាប្រឈមដ៏ធំក៏ដោយ»។
លោកស្រីបានជំរុញឱ្យរដ្ឋាភិបាលរក្សាការគាំទ្រ ចំពោះប្រជាជនមីយ៉ាន់ម៉ា និងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិកាន់តែអាក្រក់របស់ប្រទេស។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលនយោបាយចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចាប់ខ្លួនមេដឹកនាំស៊ីវិល បង្កឱ្យមានការតវ៉ា និងជម្លោះយ៉ាងទូលំទូលាយ នៅទូទាំងប្រទេស៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


