អតិផរណាអាមេរិក Archives - Kampuchea Thmey Daily

អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុត​ជិត​២​ឆ្នាំ ដោយសារកំណើនតម្លៃថាមពល
អតិផរណានៅសហរដ្ឋអាមេរិកប្រចាំខែមីនា បានកើនឡើង​ដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ២ ឆ្នាំ ចំពេលដែលតម្លៃប្រេង​ហក់ឡើង ​ដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ BBC។

ក្រសួងការងារអាមេរិកបាន​បញ្ចេញទិន្នន័យប្រចាំខែ ដែលបង្ហាញថា ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៣% ឆ្នាំលើឆ្នាំ នៅខែមីនា ​ដោយ​កើនឡើងពីអត្រា ២,៤% នៅខែកុម្ភៈ។ ​

វាគឺជាការហក់ឡើងប្រចាំខែដ៏ធំបំផុត​នៃអតិផរណាអាមេរិក​ រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលពិភព​លោក​ប្រឈមនឹង​វិបត្តិថាមពលដោយសារតែការឈ្លានពានលើអ៊ុយក្រែនរបស់រុស្ស៊ី។ ​

តួលេខពីក្រសួងការងារបាន​បង្ហាញថា កំណើនអតិផរណាកាលពីខែមីនា គឺបណ្ដាលមកពី​ការហក់ឡើងនៃតម្លៃ​​ប្រេងសាំង ក្រោយច្រកសមុទ្រហ័រមូហ្សត្រូវបាន​បិទខ្ទប់​ ដែលបណ្ដាលឱ្យទីផ្សារសកលធ្លាក់ចូលទៅក្នុងអស្ថិរភាព។

ផលប៉ះពាល់​អាចមើលឃើញយ៉ាងច្បាស់​បំផុត​ក្នុងរដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ​ដែលកត់ត្រាតម្លៃប្រេងដ៏ខ្ពស់ធៀបនឹង​រដ្ឋផ្សេងៗរបស់អាមេរិក​។

នៅថ្ងៃព្រហស្បតិ៍ តម្លៃប្រេងឥន្ធនៈនៅរដ្ឋកាលីហ្វ័រញ៉ា ​ជាមធ្យមប្រមាណ ៥,៩៣ ដុល្លារ/ហ្គាឡុង​ បើប្រៀប​ធៀប​ទៅនឹងតម្លៃជាមធ្យមទូទាំងប្រទេស ៤,១៦ ដុល្លារ/ហ្គាឡុង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក។

ការហក់ឡើងនៃអតិផរណា​នេះ គឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាន​សន្យាមុនពេលជាប់ឆ្នោត ថានឹង​ធ្វើយ៉ាងណាកាត់បន្ថយតម្លៃទំនិញទូទាំងប្រទេស៕

The post អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុត​ជិត​២​ឆ្នាំ ដោយសារកំណើនតម្លៃថាមពល appeared first on Kampuchea Thmey Daily.

អតិផរណា​អាមេរិក​ ធ្លាក់ចុះត្រឹម ២,៤% ទាបជាងការរំពឹងទុក
​ការិយាល័យស្ថិតិការងារអាមេរិក បានចេញរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែល​បង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក បាន​ធ្លាក់ចុះទាបជាង​ការ​រំពឹងទុក​កាលពីខែមីនា ​ទោះបីជា​មាន​ការព្រួយបារម្ភដែលថា គោលនយោបាយពន្ធគយរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​បង្កើនសម្ពាធ​អតិផរណា​ក៏ដោយ​។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

កំណើន​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជារង្វាស់នៃការប្រែប្រួល​ថ្លៃទំនិញ និងសេវាកម្ម​ បានធ្លាក់ចុះ ត្រឹម ២,៤ ភាគរយ នៅខែមីនា ពី ២,៨ ភាគរយ នៅខែកុម្ភៈ ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ អតិផរណាស្នូល ដែល​មិនរាប់បញ្ចូលអាហារ និងថាមពល បាន​កើនឡើងដល់ ២,៨ ភាគរយ នៅខែមីនា។

សន្ទស្សន៍ទាំង២នេះ គឺខ្ពស់ជាង​ការព្យាករណ៍របស់ Wall Street ​ដែលរំពឹងពីអតិផរណារួម ២,៦ ភាគរយ និងអតិផរណាស្នូល ៣ ភាគរយ។ ​

របាយការណ៍​របស់ការិយាល័យស្ថិតិការងារ ចេញផ្សាយ  ១ ថ្ងៃ បន្ទាប់ពីលោក ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ហើយ​បន្ថយវា​មកត្រឹមពន្ធមូលដ្ឋាន ១០ ភាគរយ លើគ្រប់មុខទំនិញក្នុងរយៈពេល​ ៣ ខែនោះ​។ យ៉ាងណាមិញ ពន្ធគយលើប្រទេសចិន ត្រូវបាន​តម្លើងរហូតដល់ ១៤៥ ភាគរយ។ ​

​គួររំឭកថា ​​ការកាត់បន្ថយអតិផរណាគឺជា​​យុទ្ធសាស្រ្តស្នូលនៅពេល​លោក ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំមុន។ យ៉ាងណាមិញ កិច្ចប្រឹងរបស់លោកហាក់យឺតយ៉ាវ ធៀប​នឹង​គោលដៅអតិផរណាត្រឹម ២ ភាគរយ របស់ធនាគារកណ្ដាលសហព័ន្ធ​អាមេរិក។

កន្លងមក គោលនយោបាយពន្ធគយរបស់​លោកបាន​បង្កក្ដីបារម្ភពីកំណើនអតិផរណាជាថ្មី ដោយ​ការដំឡើងពន្ធនាំចូលពីប្រទេសដទៃ នឹងធ្វើឱ្យ​ទំនិញ​របស់​ពួកគេ​ឡើងថ្លៃលើទីផ្សារសហរដ្ឋអាមេរិក​។ ​ពន្ធគយ ក៏បង្កក្ដីបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល រួមទាំងសហរដ្ឋអាមេរិក​ ទោះបីកន្លងមក មន្រ្តីរដ្ឋបាល​ ត្រាំ ច្រានចោលលទ្ធភាពបែបនេះ​។

យ៉ាងណាមិញ ថ្មីៗនេះ កាសែត Wall Street Journal បាន​រាយការណ៍ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហា​ថា លោក ត្រាំ បាន​សារភាពថា គោលនយោបាយពន្ធគយរបស់​លោក ​អាច​​ធ្វើឱ្យ​សេដ្ឋកិច្ចរបស់អាមេរិកឆ្ពោះទៅរកការធ្លាក់ចុះ (Recession)​ ​ប៉ុន្តែថា លោក​ចង់បញ្ចៀស​វិបត្ដិសេដ្ឋកិច្ចដែលមានរយៈពេលវែង និងធ្ងន់ធ្ងរ។ លោក ត្រាំ ក៏បានប្រាប់ទីប្រឹក្សារបស់លោក​ផងដែរថា លោកសុខចិត្តទទួលយក «ការឈឺចាប់» ជុំវិញគោលនយោបាយពន្ធរបស់​ខ្លួន៕

The post អតិផរណា​អាមេរិក​ ធ្លាក់ចុះត្រឹម ២,៤% ទាបជាងការរំពឹងទុក appeared first on Kampuchea Thmey Daily.

អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះ​មកត្រឹម ២,៨ ភាគរយ
អតិផរណា​ប្រចាំខែកុម្ភៈរបស់​សហរដ្ឋអាមេរិក បាន​ថយចុះជាលើកដំបូង​ក្នុងរយៈពេល​ ៥ ខែ​ មកត្រឹម ២,៨ ភាគរយ ​​ទោះបីជា​មាន​ការព្រួយបារម្ភពីសម្ពាធ​តម្លៃជុំវិញ​គោលនយោបាយ​ពន្ធគយ​របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

​របាយការណ៍អតិផរណា​​របស់​ការិយាល័យស្ថិតិការងារអាមេរិក ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃពុធ បាន​បង្ហាញ​ថា​ ​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់​ (CPI) ​ដែលវាស់វែងការប្រែប្រួលតម្លៃទំនិញ ពោលគឺអតិផរណា​ បាន​កើនឡើងត្រឹម ២,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ កាលពីខែកុម្ភៈ ដែល​នេះ​ទាប​ជាង​ ០,២ ភាគរយ ​ធៀបនឹង​កំណើន ៣ ភាគរយ នៅខែមករា។ ​

ចំណែក​ឯ CPI ស្នូល​ ដែលមិនរាប់បញ្ចូលប្រភេទអាហារ និងថាមពល វិញ បានកើនឡើង ៣,១ ភាគរយ នៅខែកុម្ភៈ ដោយ​ធ្លាក់ចុះ​ពី ៣,៣ ភាគរយ កាលពីខែមករា​។ នេះគឺជា​កម្រិតទាបបំផុតនៃ​អតិផរណា​ស្នូល​ រាប់តាំងពីខែមេសា ឆ្នាំ ២០២១។  ​

តួលេខ CPI ចុង​ក្រោយ​នេះ បង្ហាញ​ការថយចុះ​ទាប​ជាង​ការរំពឹង​ទុករបស់​សេដ្ឋវិទូ ប៉ុន្តែ​នៅតែខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​អត្រាគោលដៅ ២ ភាគរយ របស់​ធនាគារកណ្ដាល​សហព័ន្ធអាមេរិក​។ អតិផរណា​បាន​ធ្លាក់ចុះ​ដល់ ២,៤ ភាគរយ កាលពីខែ​កញ្ញាឆ្នាំមុន ដែលជា​ចំណុចទាប​បំផុត រាប់តាំងពីវា​បាន​កើនដល់ ៩,១ ភាគរយ នៅខែមិថុនា ឆ្នាំ ២០២២។

តួលេខ​ចុង​ក្រោយ​បង្ហាញ​ជាលម្អិត​ថា​ តម្លៃប្រេងសាំងអាមេរិក​បាន​ធ្លាក់ចុះ ១ ភាគរយ ចំពេល​តម្រូវការសកល​ធ្លាក់ចុះ​ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច។ ប៉ុន្តែតម្លៃចំណីអាហារ​កើនឡើង ០,២ ភាគរយ ជាពិសេស​ស៊ុត ដែល​បាន​កើន​ឡើង ១០,៤ ភាគរយ​ នៅខែកុម្ភៈ​។ តម្លៃទំនិញ​នៅហាង​មិនសូវជាមាន​ការប្រែប្រួល​ពីខែ​មករានោះទេ​។

សេដ្ឋវិទូលើកឡើងថា​ អតិផរណា​នៅខែកុម្ភៈបាន​បង្ហាញពីភាព​ធូរស្បើយខ្លះ​ ប៉ុន្តែវា​ក៏កំពុងស្ថិតនៅក្នុងភាព​មិនប្រាកដប្រជាផងដែរ ជាពិសេស​ក្នុងស្ថានភាព​សេដ្ឋកិច្ចបច្ចុប្បន្ន ​ខណៈគោលនយោបាយ​ពន្ធ​របស់​លោក ត្រាំ អាច​នឹង​បង្កើន​សម្ពាធ​អតិផរណា​។ សេដ្ឋវិទូខ្លះលើកឡើងថា តួលេខខែកុម្ភៈ អាច​បង្ហាញ​ពីភាព «ស្ងប់ស្ងាត់មុនពេល​ព្យុះបក់បោកមកដល់» ចំពេលដែលបញ្ហា​ពន្ធ​ដែលគ្រោងនឹង​ចូលជាធរមាន​ អាច​ធ្វើឱ្យទំនិញ​សហរដ្ឋអាមេរិក​កាន់តែឡើងថ្លៃ នាពេល​ខាងមុខ​៕

The post អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះ​មកត្រឹម ២,៨ ភាគរយ appeared first on Kampuchea Thmey Daily.

ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង ជុំវិញគោលនយោបាយ ត្រាំ
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកប្រចាំខែកុម្ភៈ បាន​ធ្លាក់ចុះ​ក្នុង​អត្រាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ​កន្លះ ដោយសារតែ​ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញ​កំណើនអតិផរណា និងសង្រ្គាម​ពាណិជ្ជកម្ម​ ដែលបង្កឡើងដោយគោលនយោបាយ​របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ។

អង្គការស្រាវជ្រាវ​ «ក្រុមប្រឹក្សាសន្និសីទ» បានចេញ​របាយការណ៍ស្ទង់មតិរបស់​ខ្លួនកាលពីថ្ងៃអង្គារ​ ដែល​បង្ហាញ​ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់​នៅអាមេរិក​ ​ធ្លាក់ចុះដល់​ប្រមាណ ៩៨,៣ ពិន្ទុ នៅកុម្ភៈ​ ពី ១០៥,៣ នៅខែ​មករា ដោយទាបជាង​ការព្យាកររបស់​សេដ្ឋវិទូចន្លោះ ១០២-១០៣ ពិន្ទុ។​

ការធ្លាក់ចុះប្រចាំខែ​ ៧ ពិន្ទុ គឺជាការធ្លាក់ចុះដ៏ធំបំផុត រាប់​ចាប់តាំងពីខែសីហា ឆ្នាំ ២០២១ ដែលធ្វើ​ឱ្យ​សន្ទស្សន៍ដដែល​ស្ថិត​​នៅក្នុងកម្រិតទាប​បំផុត​ក្នុងរយៈពេល​ ៨ ខែ​ រាប់តាំងពីខែមិថុនា។

ក្រៅពីនេះ ទស្សនៈរបស់អ្នកប្រើប្រាស់លើស្ថានភាព​បច្ចុប្បន្ន បានធ្លាក់ចុះ ៣,៤ ពិន្ទុ មកត្រឹម ១៣៦,៥ ពិន្ទុ នៅខែកុម្ភៈ ​ចំពេលដែល​ទស្សនៈស្តីពីលក្ខខណ្ឌទីផ្សារការងារបច្ចុប្បន្ន ក៏​បានធ្លាក់ចុះ​ជាថ្មីផងដែរ​។ ក្រុមប្រឹក្សា​និយាយ​ថា​៖ «ទិដ្ឋភាពនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្នចុះខ្សោយ។ អតិថិជន​​មាន​ភាព​ទុទិដ្ឋិនិយម​ចំពោះ​លក្ខខណ្ឌ​អាជីវកម្ម​នា​ពេល​អនាគត និង​មិនសូវ​មាន​សុទិដ្ឋិនិយម​អំពី​ប្រាក់​ចំណូល​នា​ពេល​អនាគតនោះទេ​។ ភាពទុទិដ្ឋិនិយមអំពីទស្សនវិស័យការងារនាពេលអនាគត ក៏កាន់តែអាក្រក់ទៅៗផងដែរ​ ហើយឈានដល់កម្រិតខ្ពស់រយៈពេល ១០ ខែ»។

បើតាមក្រុមប្រឹក្សា អ្នក​ឆ្លើយ​តប​​ការ​ស្ទង់​មតិ​​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​អតិផរណា​ ដោយ​​លើកឡើង​ច្រើន​អំពីបញ្ហា​​​ពាណិជ្ជកម្ម និង​ពន្ធ​គយ​។

មែនទែនទៅ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើ​ប្រាស់អាមេរិក​កើនឡើងក្រោយ​លោក ត្រាំ ជាប់ឆ្នោត​នៅចុងឆ្នាំ ២០២៤ ក្រោម​ក្ដីសង្ឈឹម​ថា​លោក​នឹង​ជួយបន្ធូរបន្ថយអតិផរណា​ និងការកាត់បន្ថយពន្ធជាដើម​។ យ៉ាងណា​មិញ អតិផរណា​បាន​ហក់ឡើងដល់ ៣ ភាគរយ នៅខែមករា ដែល​ខ្ពស់បំផុតក្នុងរយៈពេលជាងកន្លះឆ្នាំ។

លោក ត្រាំ បាន​ប្រកាសពន្ធ​ ២៥ ភាគរយ លើ​ទំនិញ​ម៉ិកស៊ិក និងកាណាដា, ១០ ភាគរយ បន្ថែម លើ​ទំនិញ​​ចិន​,​២៥ ភាគរយ លើ​ដែកថែប និងអាលុយមីញ៉ូមនាំចូល។ លោក​ក៏គ្រោង​ដាក់ពន្ធលើ​រថយន្ត ឱសថ និងបន្ទះឈីប​នាំចូលផងដែរ រួមជាមួយ​គោលនយោបាយពន្ធ​លើប្រទេស​ផ្សេងៗ​ទៀត​។

អ្នកជំនាញលើកឡើងថា​ ក្រៅតែពីគោលនយោបាយពន្ធ ការបណ្ដេញមន្រ្តីរាជការសហព័ន្ធ​អាមេរិកចេញពីការងារទ្រង់ទ្រាយធំ ក៏រួមចំណែក​ដល់​ការព្រួយបារម្ភសេដ្ឋកិច្ចផងដែរ ដោយ​វា​នឹង​កាត់បន្ថយ​ការចំណាយ​របស់អ្នកប្រើប្រាស់។

គួរគូស​បញ្ជាក់ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់វាស់វែងទាំងការវាយតម្លៃរបស់ជនជាតិអាមេរិកអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទស្សនវិស័យរបស់ពួកគេសម្រាប់រយៈពេល៦ខែបន្ទាប់។ សន្ទស្សន៍​នេះ​សំខាន់ ព្រោះ​ការចំណាយរបស់អ្នកប្រើប្រាស់ រួមចំណែក​ប្រហែល​ ២,៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយ​មាន​ឃ្លាំមើលយ៉ាងដិតដល់​ពីអ្នកសេដ្ឋកិច្ច​ ដើម្បីដឹង​ពីស្ថានភាព​របស់​ពួកគេ​៕

The post ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង      ជុំវិញគោលនយោបាយ ត្រាំ appeared first on Kampuchea Thmey Daily.

អតិផរណាអាមេរិកនៅខែមករា កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំកន្លះ
តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកប្រចាំខែមករា បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ១ ឆ្នាំកន្លះ ដែលនេះ​បង្ហាញថា​ ពលរដ្ឋ​អាមេរិកប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់សម្រាប់ទំនិញ និងសេវាកម្មជាច្រើន។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ដែលដកស្រង់ទិន្នន័យចេញផ្សាយ​នៅថ្ងៃពុធ ដោយ​ក្រសួងការងារអាមេរិក។

អតិផរណាខ្ពស់ជាងការរំពឹងទុក ដែលរួមចំណែក​ដោយ​ការ​ដំឡើងថ្លៃទំនិញ​នៅដើមឆ្នាំរបស់​អាជីវកម្ម ជាពិសេស​តម្លៃថ្នាំតាមវេជ្ជបញ្ជា និងតម្លៃធានារ៉ាប់រងរថយន្ត​។

តួលេខ​ពី​ការិយាល័យស្ថិតិការងារនៃក្រសួងការងារ (BLS) បាន​បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,៥ ភាគរយ នៅខែ​មករា ដែលជា​កំណើន​ខ្ពស់​បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពី​កើនឡើង ០,៤ ភាគរយ នៅខែធ្នូ។ ​

តម្លៃស្នាក់នៅ ​ដែលរាប់បញ្ចូលទាំងសណ្ឋាគារ ​បានកើនឡើង ០,៤ ភាគរយ ដែល​ស្មើនឹងជិត ៣០ ភាគរយ​ នៃ​កំណើន​ CPI ប្រចាំខែមករា។ តម្លៃអាហារវិញ បានកើនឡើង ០,៤ ភាគរយ ​ខណៈ​តម្លៃ​ហាង​លក់​គ្រឿងទេស​ បាន​កើន​ឡើង ០,៥ ភាគរយ​ ​ដែលក្នុងនោះ​តម្លៃ​ស៊ុត​កើនឡើង ១៥,២ ភាគរយ ក្នុងកំណើន​ខ្ពស់​បំផុត​ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៥ ដោយសារតែជំងឺលើសត្វមាន់។

តម្លៃសាច់ បសុបក្សី និងត្រី ក៏ដូចជាភេសជ្ជៈគ្មានជាតិអាល់កុល និងផលិតផលទឹកដោះគោ ក៏បាន​កើនឡើងផងដែរ។ ប៉ុន្តែតម្លៃបន្លែ និងផ្លែឈើ បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិត២ឆ្នាំ។ តម្លៃសាំង និង​ឧស្ម័នធម្មជាតិវិញ បាន​កើនឡើង ១,៨ ភាគរយ​។​

ក្នុងរយៈពេល​ ១២ ខែ​ ពោលគឺក្នុងអត្រាប្រចាំឆ្នាំ សន្ទស្សន៍ CPI ខែមករា បាន​កើន​ឡើង ៣,០ ភាគរយ ខ្ពស់បំផុតរាប់តាំងពីខែ​មិថុនា ឆ្នាំ ២០២៤ ធៀប​នឹង​កំណើន​ ២,៩ ភាគរយ នៅខែធ្នូ ២០២៤។

សន្ទស្សន៍ CPI ស្នូល ដែលមិនរាប់បញ្ចូលម្ហូបអាហារ និងថាមពល ០,៤ ភាគរយ នៅខែ​មករា ធៀប​នឹង​កំណើន ០,២ ភាគរយ នៅខែ​ធ្នូ។ ក្នុងអត្រាប្រចាំឆ្នាំ វាបាន​កើនឡើង​ ៣,៣ ភាគរយ ធៀប​នឹង​កំណើន​ ៣,២ ភាគរយ នៅខែធ្នូ។ ​

អ្នកជំនាញលើកឡើងថា​ តួលេខ​ចុង​ក្រោយ​​​ គឺជា​សញ្ញាប្រាប់ឱ្យ​ធនាគារកណ្ដាលសហព័ន្ធអាមេរិក កាន់​តែ​ប្រុង​ប្រយ័ត្នចំពោះការសម្រេចចិត្តបន្ត​កាត់បន្ថយអត្រាការប្រាក់ ​ចំពេល​មាន​កំណើន​នៃភាព​មិនប្រាកដប្រជាចំពោះសេដ្ឋកិច្ច ជាពិសេសក្នុងលក្ខខណ្ឌនៃគោលនយោបាយ​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ត្រាំ ​បាន​សន្យាថានឹងកាត់បន្ថយតម្លៃទំនិញ​ប្រើប្រាស់ ​សម្រាប់​អ្នកបោះឆ្នោត​របស់​ខ្លួន​។ អតិផរណា​ខ្ពស់អាចគំរាមកំហែងដល់ផែនការរបស់រដ្ឋបាល ត្រាំ រួមទាំងការកាត់បន្ថយពន្ធដែលអាចបង្កើនសម្ពាធ​សេដ្ឋកិច្ច និងការនិរទេស​ជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលអាចនាំឱ្យមានកង្វះកម្លាំងពលកម្ម និងថ្លៃដើមអាជីវកម្មខ្ពស់។

​ជាមួយ​គ្នានោះ នៅដើមខែ កុម្ភៈ នេះ លោក ត្រាំ បាន​ប្រកាស​ពន្ធ ២៥ ភាគរយ​ លើទំនិញពីប្រទេសកាណាដា និង​ម៉ិកស៊ិក​ ​ប៉ុន្តែត្រូវផ្អាកការអនុវត្ត ៣០ ថ្ងៃសិន​។ យ៉ាងណាមិញ ពន្ធ ១០ ភាគរយ បន្ថែម​លើ​​ទំនិញ​ចិន បាន​បន្ត​​ចូលជាធរមាន​ ចំពេល​សេដ្ឋកិច្ចវិទូព្រមាន​ថា ពន្ធគយទាំងនោះ ​នឹងធ្វើ​ឱ្យ​អតិផរណា​កើន​ឡើង​​បន្តទៀត​នៅ​ពេល​សហរដ្ឋអាមេរិក​អនុវត្តវា។ ទន្ទឹម​នឹងនេះ អ្នកជំនាញ​និយាយថា អាជីវកម្ម​នានាក៏អាចនឹងដំឡើងថ្លៃជាមុនផងដែរ ​ដើម្បី​ត្រៀមមុនពេល​វិធានការពន្ធខ្ពស់ និង​គ្រប់ជ្រុងជ្រោង​លើទំនិញនាំចូល ចូលជាធរមាន​៕

The post អតិផរណាអាមេរិកនៅខែមករា កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំកន្លះ appeared first on Kampuchea Thmey Daily.