ព័ត៌មានអន្ដរជាតិ
អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះមកត្រឹម ២,៨ ភាគរយ
អតិផរណាប្រចាំខែកុម្ភៈរបស់សហរដ្ឋអាមេរិក បានថយចុះជាលើកដំបូងក្នុងរយៈពេល ៥ ខែ មកត្រឹម ២,៨ ភាគរយ ទោះបីជាមានការព្រួយបារម្ភពីសម្ពាធតម្លៃជុំវិញគោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

របាយការណ៍អតិផរណារបស់ការិយាល័យស្ថិតិការងារអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលវាស់វែងការប្រែប្រួលតម្លៃទំនិញ ពោលគឺអតិផរណា បានកើនឡើងត្រឹម ២,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ កាលពីខែកុម្ភៈ ដែលនេះទាបជាង ០,២ ភាគរយ ធៀបនឹងកំណើន ៣ ភាគរយ នៅខែមករា។
ចំណែកឯ CPI ស្នូល ដែលមិនរាប់បញ្ចូលប្រភេទអាហារ និងថាមពល វិញ បានកើនឡើង ៣,១ ភាគរយ នៅខែកុម្ភៈ ដោយធ្លាក់ចុះពី ៣,៣ ភាគរយ កាលពីខែមករា។ នេះគឺជាកម្រិតទាបបំផុតនៃអតិផរណាស្នូល រាប់តាំងពីខែមេសា ឆ្នាំ ២០២១។
តួលេខ CPI ចុងក្រោយនេះ បង្ហាញការថយចុះទាបជាងការរំពឹងទុករបស់សេដ្ឋវិទូ ប៉ុន្តែនៅតែខ្ពស់ជាងឆ្ងាយធៀបនឹងអត្រាគោលដៅ ២ ភាគរយ របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក។ អតិផរណាបានធ្លាក់ចុះដល់ ២,៤ ភាគរយ កាលពីខែកញ្ញាឆ្នាំមុន ដែលជាចំណុចទាបបំផុត រាប់តាំងពីវាបានកើនដល់ ៩,១ ភាគរយ នៅខែមិថុនា ឆ្នាំ ២០២២។

តួលេខចុងក្រោយបង្ហាញជាលម្អិតថា តម្លៃប្រេងសាំងអាមេរិកបានធ្លាក់ចុះ ១ ភាគរយ ចំពេលតម្រូវការសកលធ្លាក់ចុះដោយសារបញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែតម្លៃចំណីអាហារកើនឡើង ០,២ ភាគរយ ជាពិសេសស៊ុត ដែលបានកើនឡើង ១០,៤ ភាគរយ នៅខែកុម្ភៈ។ តម្លៃទំនិញនៅហាងមិនសូវជាមានការប្រែប្រួលពីខែមករានោះទេ។
សេដ្ឋវិទូលើកឡើងថា អតិផរណានៅខែកុម្ភៈបានបង្ហាញពីភាពធូរស្បើយខ្លះ ប៉ុន្តែវាក៏កំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាផងដែរ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈគោលនយោបាយពន្ធរបស់លោក ត្រាំ អាចនឹងបង្កើនសម្ពាធអតិផរណា។ សេដ្ឋវិទូខ្លះលើកឡើងថា តួលេខខែកុម្ភៈ អាចបង្ហាញពីភាព «ស្ងប់ស្ងាត់មុនពេលព្យុះបក់បោកមកដល់» ចំពេលដែលបញ្ហាពន្ធដែលគ្រោងនឹងចូលជាធរមាន អាចធ្វើឱ្យទំនិញសហរដ្ឋអាមេរិកកាន់តែឡើងថ្លៃ នាពេលខាងមុខ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


